តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Elisa Morgan

ចិត្តដែលស្រេកឃ្លាន

ពេល​ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត ជា​មួយ​ស្វាមី​របស់​ខ្ញុំ ដើម្បី​រកទិញ​ឥវ៉ាន​ខ្លះ​ៗ ខ្ញុំ​ក៏​បាន​បើក​ទូរស័ព្ទ​មើល​អ៊ីមែល ហើយ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​របស់​ហាង​លក់​នំ​ដូណាត់ ក្នុង​តំបន់​របស់​យើង គឺ​ហាង​ ដែល​យើង​ទើប​តែ​បើក​បរ​ហួស​បន្តិច ហើយ​នៅ​ខាង​ស្ដាំ​ដៃ​។ រំពេច​នោះ ខ្ញុំ​ក៏​បាន​កូរ​ពោះ ដោយ​ឃ្លាន​អាហារ។ ខ្ញុំ​ក៏​បាន​សរសើរ​ដល់​បច្ចេក​វិទ្យា​ទំនើប ដែល​បាន​ជួយ​ឲ្យ​អ្នក​លក់​អាច​ទាក់​ទាញ​ចិត្ត​យើង ឲ្យ​ចាប់​អារម្មណ៍​ ចំពោះ​ផលិត​ផល​របស់​ពួក​គេ។

នៅ​ពេល​ខ្ញុំ​បិទ​អ៊ីមែល​ ខ្ញុំ​ក៏​នឹក​ឃើញ​ដល់​ព្រះ​ជា​ម្ចាស់ ដែល​តែងតែ​ចង់​នាំ​ខ្ញុំ ឲ្យ​ចូលជិត​ទ្រង់ កាន់​តែ​ខ្លាំង។ ទ្រង់​តែង​តែ​ជ្រាប​ជា​និច្ច​ថា ខ្ញុំ​កំពុង​គិត​ពី​អ្វី ហើយ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​មាន​ឥទ្ធិ​ពល មក​លើ​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ។ ខ្ញុំ​មាន​ចម្ងល់​ថា តើ​ចិត្ត​របស់​ខ្ញុំ​បាន​ស្រេក​រក​ទ្រង់ ដូច​ក្រពះ​របស់​ខ្ញុំ ដែល​កូរ​ចង់​ញ៉ាំ​នំ​ដូណាត់​ដែរ​ឬទេ?

នៅ​ក្នុង​បទ​គម្ពីរ យ៉ូហាន ៦ បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​ធ្វើ​ការ​អស្ចារ្យ ដោយ​ប្រទាន​អហារ​ដល់​មនុស្ស​ប្រាំ​ពាន់​នាក់​រួច​មក ពួក​សិស្ស​របស់​ទ្រង់​នាំ​គ្នា​ទទូច​សូម​ទ្រង់ ឲ្យ​ប្រទាន​ជា​រៀង​រហូត នូវ “នំប៉័ង ដែល​ឲ្យ​មនុស្ស​លោក​បាន​ជីវិត” (ខ.៣៣-៣៤)។ ព្រះយេស៊ូវ​ក៏​បាប​តប​ទៅ​វិញ​ថា “ខ្ញុំ​ជា​នំបុ័ង​ជីវិត អ្នក​ណា​ដែល​មក​ឯ​ខ្ញុំ នោះ​នឹង​មិន​ឃ្លាន​ទៀត​ឡើយ ហើយ​អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ក៏​មិន​ត្រូវ​ស្រេក​ដែរ" (ខ.៣៥)។ ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់ ដែល​ការ​ប្រកប​ទាក់​ទង​ជា​មួយ​ព្រះយេស៊ូវ ​ អាច​នាំ​មក​នូវ​សារ​ធាតុ​ចញ្ចឹម សម្រាប់​ជីវិត​របស់​នៅ ប្រ​ចាំថ្ងៃ​របស់​យើង!

ការ​ផ្សាយ​ពាណិជ្ជ​កម្ម​របស់​ហាង​លក់​នំដូណាត់ មាន​គោល​ដៅ​ទាក់​ទាញ ការ​ស្រេក​ឃ្លាន​ខាង​រូប​កាយ​របស់​ខ្ញុំ។ ប៉ុន្តែ ព្រះ​ជា​ម្ចាស់​ ដែល​ស្គាល់​អស់​ទាំង​តម្រូវ​ការ​នៃ​ចិត្ត​របស់​ខ្ញុំ ទ្រង់​តែង​តែ​​ដាស់​តឿន​ដល់​ខ្ញុំ…

ការលាក់បាំងការឈឺចាប់របស់យើង

មាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​អធិប្បាយ​ព្រះ​បន្ទូល​ព្រះ នៅ​ព្រះ​វិហារ​ប្រចាំ​តំបន់​មួយ​កន្លែង ហើយ​ប្រធាន​បទ​របស់​ខ្ញុំ និយាយ​អំពី​រឿង​ដ៏​ស្មោះ​ត្រង់​មួយ ដែល​បង្រៀន​ឲ្យ​យើង​បើក​បង្ហាញ​ភាព​ប្រេះ​បែក​របស់​យើង នៅ​ចំពោះ​ព្រះ​ជា​ម្ចាស់ ហើយ​ទទួល​ការ​ប្រោស​ឲ្យ​ជា ដែល​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ប្រទាន។ មុន​ពេល​បិទ​ភ្នែក អធិស្ឋាន លោក​គ្រូ​គង្វាល​ក៏​បានឈរ​នៅ​លើ​ផ្លូវ​ដើរ​នៅ​ចន្លោះ​ជួរ​កៅអី ក្នុង​ព្រះ​វិហារ ហើយ​ក៏​បាន​មើល​មុខ​ពួក​ជំនុំ​របស់​គាត់ ដែល​កំពុង​ជួប​ជុំ​គ្នា នៅ​ថ្ងៃនោះ ហើយ​ក៏​បាន​មាន​ប្រសាសន៍​ថា “ក្នុង​នាម​ជា​គ្រូ​គង្វាល​របស់​អ្នក​ទាំង​អស់​គ្នា ខ្ញុំ​មាន​ឯក​សិទ្ធិ ដែល​បាន​ឃើញ​អ្នកទំាង​អស់​គ្នា មាន​វត្ត​មាន​នៅ​ព្រះ​វិហារ នៅ​ពេល​ពាក់​កណ្តាល​នៃ​សប្តាហ៍ ហើយ​បាន​ស្តាប់​ទី​បន្ទាល់​នៃ​ភាព​ប្រេះ​បែក​របស់​អ្នក​ទាំង​អស់​គ្នា ដែល​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង។ បន្ទាប់​មក នៅ​ក្នុង​កម្ម​វិធី​ថ្វាយ​បង្គំ នៅ​ចុង​សប្តាហ៍ ខ្ញុំ​មាន​ចិត្ត​ឈឺ​ចាប់ ដែល​បាន​ឃើញ​អ្នក​រាល់​គ្នា​លាក់​បាំង​ការ​ឈឺ​ចាប់​របស់​ខ្លួន​ឯង”។

ខ្ញុំ​ឈឺ​ចិត្ត​ ចំពោះ​ការ​ឈឺ​ចាប់​ដែល​គេ​បាន​លាក់​ទុក ខណៈ​ពេល​ដែល​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​យាង​មក​ប្រោស​ឲ្យ​ជា។ អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ បាន​ពិពណ៌នា​ថា ព្រះ​បន្ទូល​ព្រះ ជា​ព្រះ​បន្ទូល​ដ៏​រស់ និង​សកម្ម។ មនុស្ស​ជា​ច្រើន​យល់​ថា ព្រះ​បន្ទូល​ព្រះ គឺ​ជា​ព្រះ​គម្ពីរ​ប៊ីប ប៉ុន្តែ ព្រះ​បន្ទូល​ព្រះ គឺ​មិន​គ្រាន់​តែ​ជា​ពាក្យ​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ​ទៀត។ ព្រះ​យេស៊ូវ​ជា​ព្រះ​បន្ទូល​ដ៏​រស់ របស់​ព្រះ។ ទ្រង់​ពិនិត្យ​មើល​ចិត្ត​គំនិត និង​អាកប្ប​ករិយ៉ា​របស់​យើង ហើយ​ក៏​ស្រឡាញ់​យើង​ជា​និច្ច។

ព្រះ​យេស៊ូវ​បាន​សុគត ដើម្បី​បើក​ផ្លូវ​ឲ្យ​យើង​ចូល​ទៅ​រក​ព្រះ​វត្ត​មាន​របស់​ព្រះ​ជា​ម្ចាស់ បាន​គ្រប់​ពេល។ យើង​រាល់​គ្នាសុទ្ធ​តែ​ដឹង​ថា យើង​មិន​អាច​ប្រាប់​អ្វី​ៗ​ទាំង​អស់ ដល់​មនុស្ស​រាល់​គ្នា​បាន​ទេ ប៉ុន្តែ យើង​ក៏​ដឹង​ផង​ដែរ​ថា ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ឲ្យ​ពួក​ជំនុំ​ទ្រង់ ធ្វើ​ជា​កន្លែង ដែល​យើង​អាច​រស់​នៅ ដោយ​ជីវិត​ស្អាត​បរិសុទ្ធ ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ…

ចូរឈប់បង្អង់សិន

មាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​អង្គុយ​លេង​ជា​មួយ​មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ នៅ​មាត់​សមុទ្រ ដែល​មាន​ភាព​ស៊ី​សង្វាក់​បែប​ធម្មជាតិ​ឥត​ឈប់​ឈរ។ ពេល​ដែល​ថ្ងៃ​លិច នៅ​ឯ​នាយ​ជើង​មេឃ ទឹក​រលក​បាន​បក់​មក​ឆ្នេរ មួយ​ហើយ​មួយ​ទៀត ដោយ​ចំកោង​ខ្លួន​ឡើង​ទៅ​លើ ហើយ​ក៏​រលា​ខ្លួន​ចុះ​មក​ក្រោម​វិញ មក​រក​ម្រាម​ជើង​របស់​យើង ដោយ​ការ​ផ្អាក​តែ​បន្តិច​ប៉ុណ្ណោះ នៅ​ចន្លោះ​រលក​នីមួយ​ៗ។ នាង​ក៏​បាន​និយាយ​ទាំង​ញញឹម​ថា “ខ្ញុំ​ស្រឡាញ់​សមុទ្រ​ណាស់។ វា​មាន​ចលនា​ឥត​ឈប់​ឈរ ធ្វើ​ឲ្យ​ខ្ញុំ​អាច​ឈប់​សម្រាក”។

មនុស្ស​ជា​ច្រើន​ព្យាយាម​ឈប់​សម្រាក ទំាង​ពិបាក។​ យើង​ធ្វើ​នេះ ធ្វើ​នោះ ទៅ​នេះ ទៅ​នោះ​ឥត​ឈប់​ឈរ ​ដោយ​ការ​ភ័យ​ខ្លាច​ថា យើង​នឹង​បាត់​បង់​អ្វី​ម្យ៉ាង បើ​សិន​ជា​យើង​បញ្ឈប់​ការ​ប្រឹង​ប្រែង​របស់​យើង។ ពុំ​នោះ​ទេ យើង​ខ្លាច​មិន​ហ៊ាន​ប្រឈម​មុន​នឹង​ការ​ពិត នៅ​ពេល​បច្ចុប្បន្ន ដែល​យើង​បាន​ព្យាយាម​ធ្វើ​ការ​គេច​វេស ដោយ​ការ​ប្រឹង​ប្រែង​របស់​យើង។

ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ៤៦:៨-៩ ព្រះ​ទ្រង់​បាន​បង្ហាញ​អំណាច​ដ៏​ខ្ពស់​បំផុត​របស់​ទ្រង់។ ដូច​មាន​សេចក្តី​ចែង​ថា “ចូរ​មក​ពិចារណា​មើល​អស់​ទាំង​ការ​នៃ​ព្រះយេហូវ៉ា ជា​ការ​ហិនវិនាស ដែល​ទ្រង់​បាន​ធ្វើ​នៅ​ផែនដី ទ្រង់​បណ្តាល​ឲ្យ​ការ​សង្គ្រាម​ស្ងប់​រំងាប់ រហូត​ដល់​ចុង​ផែនដី ទ្រង់​បំបាក់​ធ្នូ ហើយ​កាច់​លំពែង ក៏​ដុត​អស់​ទាំង​រទេះ​ចំបាំង​នៅ​ក្នុង​ភ្លើង”។ ព្រះ​នៃ​យើង​ទ្រង់​ជា​ព្រះ​ដែល​សកម្ម​ជា​និច្ច ដែល​បាន​ធ្វើ​ការ​របស់​ទ្រង់ ដើម្បី​បង្កើត​ភាព​ស្ងប់​សុខ នៅ​ក្នុង​ភាព​វឹក​វរ នៅ​ក្នុង​ជីវិត​យើង។

ហើយ​នៅ​ក្នុង ខ.១០ ទ្រង់​បាន​មាន​បន្ទូល​ថា “ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា អញ​ជា​ព្រះ”។ ជា​ការ​ពិត​ណាស់ យើង​មិន​អាច​ស្គាល់​ព្រះ​ច្បាស់​ឡើយ បើ​យើង​ចេះ​តែ​រត់​ទៅ​រត់​មក​ចុះ​ឡើង​ៗ មិន​ចេះ​ឈប់​នោះ។ ប៉ុន្តែ ក្នុង​ខ​នេះ…

នៅលើដើមឈើ

មាន​ពេល​មួយ ម្តាយ​ខ្ញុំ​បាន​ឃើញ​កូន​ឆ្មា​របស់​ខ្ញុំ ឈ្មោះ​វេលវេត(Velvet) នៅ​លើ​ចង្រ្កាន​បាយ កំពុង​តែ​ស៊ី​នំប៉័ង​ដែលបាន​ផលិត​នៅ​ផ្ទះ។​ ដោយ​សារ​គាត់​មាន​ភាព​នឿយ​ណាយ​ខ្លំាំង គាត់​ក៏​បាន​ធ្វើ​សម្លេង​ដេញ​វា ឲ្យ​ចេញ​តាម​ទ្វារ​ទៅ​ក្រៅផ្ទះ​បាត់។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក យើង​ក៏​បាន​ខំ​រក​មើល​វា នៅ​ក្នុង​ទីធ្លា​ផ្ទះ​យើង នៅ​តែ​មិន​ឃើញ។ យើង​ក៏​បាន​ឮ​សម្លេង​វា​យំ​ល្វើយ​ៗ តាម​ខ្យល់ ហើយ​ខ្ញុំ​ក៏​បាន​ងើយ​ទៅ​ចុង​ដើម​ឈើ ក៏​បាន​ឃើញ​កូន​ឆ្មា​ពណ៌​ខ្មៅ កំពុង​នៅ​លើ​មែក​ឈើ។

ដោយ​សារ​វា​បាន​ប្រញាប់​រត់​គេច​ទំាង​ប្រញាប់​ប្រញាល់ ពី​ភាព​តប់​ប្រមល់​របស់​ម្តាយ​ខ្ញុំ ដោយ​ព្រោះ​តែ​វា​បាន​ស៊ី​នំប៉័ង វា​ក៏​បាន​ជ្រើស​រើស​កន្លែង​ដែល​កាន់​តែ​ពិបាក​ជាង​មុន​ទៅ​ទៀត។ ជួន​កាល យើង​ក៏​អាច​ធ្វើ​អ្វី​ដែល​ស្រដៀង​នឹង​សត្វ​ឆ្មា​មួយ​ក្បាល​នេះ​ផង​ដែរ ដោយ​រត់​ចេញ​ពី​កំហុស​របស់​យើង ហើយ​បែរ​ជា​ទៅ​រក​កន្លែង​ដែល​គ្រោះ​ថ្នាក់។ ប៉ុន្តែ ​ព្រះ​ទ្រង់​នៅ​តែ​សព្វ​ព្រះ​ទ័យ​នឹង​មក​ជួយ​សង្រ្គោះ​យើង​ទៀត។

ហោរ៉ា​យ៉ូណាស បាន​រត់​គេច​ពី​ព្រះ ដោយ​ការ​មិន​ស្តាប់​បង្គាប់ ពេល​ទ្រង់​ត្រាស​ហៅ​គាត់ ឲ្យ​ទៅ​ប្រកាស​ព្រះ​បន្ទូល​ទ្រង់ ដល់​ក្រុង​នីនីវេ ហើយ​ក៏​ត្រូវ​សត្វ​ត្រី​ធំ​លេប​ចូល​ទៅ​ក្នុង​ពោះ។ “ក្នុង​រវាង​នោះ យ៉ូណាស​ក៏​អធិស្ឋាន​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន ពី​ក្នុង​ពោះ​ត្រី។ លោក​ទូល​ថា ទូលបង្គំ​បាន​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ដោយ​ព្រោះ​ទុក្ខ​លំបាក​របស់​ទូលបង្គំ ទ្រង់​ក៏​បាន​ឆ្លើយ​មក​ទូលបង្គំ​ហើយ”(យ៉ូណាស ២:២-៣)។​ ព្រះទ្រង់បានឮលោកយ៉ូណាសទូលអង្វរ ហើយក៏បាន “​បង្គាប់​ដល់​ត្រី​នោះ វា​ក៏​ក្អែ​យ៉ូណាស​ចេញ​នៅ​លើ​ដី​គោក”(ខ.១១)។ បន្ទាប់មក ព្រះ​ទ្រង់​ក៏​បាន​ផ្តល់​ឱកាស​មួយ​ទៀត ឲ្យ​លោក​យ៉ូណាស(៣:១)។

បន្ទាប់​ពី​យើង​បាន​ព្យាយាម​លួង​លោម​វេលវេត​ឲ្យ​ចុះ​មក​ដី អស់​ចិត្ត​ហើយ យើង​ក៏​បាន​ហៅ​ភ្នាក់​ងារ​ពន្លត់​អគ្គី​ភ័យ​ក្នុងតំបន់​ឲ្យ​មក​ជួយ​យើង ព្រោះ​ពួក​គេ​មាន​ជណ្តើរ​ដែល​លូត​វែង​ជាង​ជណ្តើរ​ធម្មតា។ មាន​បុរស​ដ៏​សប្បុរស​ម្នាក់​បាន​ឡើងតាម​ជណ្តើរ​នោះ យក​សត្វ​ឆ្មា​របស់​ខ្ញុំ​ចេញ​ពី​មែក​ឈើ ឲ្យ​ត្រឡប់​មក​រក​កន្លែង​ដ៏​សុខ​សាន្ត នៅ​ក្នុង​រង្វង់​ដៃ​ខ្ញុំ។

ទោះ​ជា​យើង​ឡើង​ទៅ​ដល់​ណា ឬ​ធ្លាក់​ចុះ​ដល់​ជម្រៅ​ណា​ក៏​ដោយ…

ទោះទៅទីណាក៏ដោយ

ពេល​ដែល​ខ្ញុំ​កំពុង​បើក​ទំព័រ​អាល់​ប៊ុម​រូប​ថត​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ ម្រាម​ដៃ​របស់​ខ្ញុំ​ក៏​បាន​ឈប់​បើក នៅ​ត្រង់​រូប​ថត​ខ្ញុំ​ថត​ជា​មួយ​​ស្វាមី​របស់​ខ្ញុំ ដែល​កាល​នោះ យើង​ទើប​តែ​បាន​ទទួល​ការ​ប្រកាស​ជា​ប្តី​និង​ប្រពន្ធ។ កាល​នោះ ខ្ញុំ​បាន​បង្ហាញ​ចេញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្ញុំ យ៉ាង​ច្បាស់​លាស់​ចំពោះ​គាត់។ ខ្ញុំ​ព្រម​ទៅ​ជា​មួយ​គាត់ ទោះ​គាត់​នាំ​ខ្ញុំ​ទៅ​ទី​ណា​ក៏​ដោយ

ជិត​៤​ទសវត្សរ៍​ក្រោយ​មក ទំនាក់​ទំនង​ប្តី​ប្រពន្ធ​យើង ក៏​បាន​ចង​ភ្ជាប់​គ្នា​យ៉ាង​ជាប់ ដោយ​ចំណង​នៃ​សេចក្តី​ស្រឡាញ់ និង​ការ​ប្តេជ្ញា​ចិត្ត ដែល​បាន​ចម្លង​យើង ឲ្យ​ឆ្លង​កាត់​ពេល​ដែល​យើង​ជួប​រឿង​អាក្រក់ និង​ពេល​ដែល​យើង​ជួប​រឿង​ល្អ។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ខ្ញុំ​បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ជា​ថ្មី​ថា ខ្ញុំ​ព្រម​ទៅ​ជា​មួយ​គាត់ ទោះ​គាត់​នាំ​ខ្ញុំ​ទៅ​ទីណា​ក៏​ដោយ

ក្នុង​បទ​គម្ពីរ​យេរេមា ២:២ ព្រះ​ទ្រង់​បាន​នឹក​ចាំ អំពី​រាស្រ្ត​អ៊ីស្រាអែល ជា​ទី​ស្រឡាញ់​របស់​ទ្រង់ ដែល​បាន​ដើរ​ផ្លូវ​ខុស។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “គឺ​អញ​នឹក​ចាំ​ពី​ឯង​កាល​នៅ​ក្មេង ដែល​ឯង​មាន​ចិត្ត​កួច​ចំពោះ​អញ ហើយ​ពី​សេចក្តី​ស្រឡាញ់​របស់​ឯង កាល​ទើប​នឹង​បាន​គ្នា គឺ​ដែល​ឯង​បាន​ដើរ​តាម​អញ នៅ​ក្នុង​ទី​រហោស្ថាន”។ ចំពោះ​ពាក្យ ចិត្ត​គួច ព្រះ​គម្ពីរ​ដើម​ជា​ភាសា​ហេព្រើរ បាន​ប្រើ​ពាក្យ​ដែល​សំដៅ​ទៅ​លើ ភាព​ស្មោះ​ត្រង់ និង​ការ​ប្តេជ្ញា​ចិត្ត ក្នុង​កំរិត​ខ្ពស់​បំផុត ​ដែល​អាច​ធ្វើ​ទៅ​បាន។ ពី​ដំបូង ពួក​អ៊ីស្រាអែល​បាន​បង្ហាញ​ចេញ​នូវ​ការ​ប្តូរ​ផ្តាច់​ឥត​ងាក​រេ​ ចំពោះ​ព្រះ ប៉ុន្តែ ក្រោយ​មក ​ពួក​គេ​ក៏​បាន​ងាក​បែរ​ចេញ​ពី​ទ្រង់​បន្តិច​ម្តង​ៗ​។

ពួក​គេ​មាន​ការ​ប្តូរ​ផ្តាច់​ដ៏​មុត​មាំ នៅ​គ្រា​ដំបូង ប៉ុន្តែ ការ​សប្បាយ​ភ្លេច​ខ្លួន បាន​ធ្វើ​ឲ្យ​សេចក្តី​ស្រឡាញ់​មាន​ការ​រីក​រិល​ទៅ​ៗ ហើយ​ការ​ខ្វះ​ការ​ប្រឹង​ប្រែង​ក៏​បាន​នាំ​ឲ្យ​ពួក​គេ មាន​ភាព​មិន​ស្មោះ​ត្រង់។ យ៉ាង​ណា​មិញ ទំនាក់​ទំនង​ប្តី​ប្រពន្ធ…

ការបន្សល់ទុក្ខនូវកេរដំណែល

ទូរ​ស័ព្ទ​ខ្ញុំ​បាន​រោទ៍​ឡើង ជា​សញ្ញា​បង្ហាញ​ថា មាន​គេ​ផ្ញើ​សារ​មក​ទូរស័ព្ទ​ខ្ញុំ​ហើយ។ កូន​ស្រី​របស់​ខ្ញុំ​បាន​ផ្ញើ​សារ​មក​សួរ​ខ្ញុំ អំពី​របៀប​ធ្វើ​នំ​ដាក់​ការ៉េម លាយ​ជី​អង្កាម តាម​គំរូ​របស់​ជី​ដូន​របស់​ខ្ញុំ។ ខណៈ​ពេល​ដែល​ខ្ញុំ​បើក​មើល​កាត​ពណ៌​លឿង ​ក្នុង​ប្រអប់​ចាស់​មួយ​ដែល​មាន​ដាក់​ក្បួន​ធ្វើ​ម្ហូប ខ្ញុំ​ក៏​បាន​មើល​ឃើញ​អក្សរ​ដែល​ជីដូន​របស់​ខ្ញុំ​បាន​សរសេរ មាន​លក្ខណៈ​ពិសេស​ខុស​ពី​គេ និង​ក្រដាស់​កត់​ត្រា​បី​បួន​សន្លឹក ដែល​ម្តាយ​ខ្ញុំ​បាន​សរសេរ​អក្សរ​តូច​ៗ ជាប់​គ្នា​រដឹត​ពី​លើ។ ខ្ញុំ​ក៏​បាន​គិត​ថា ដោយ​សារ​កូន​ស្រី​របស់​ខ្ញុំ​បាន​សុំ​ក្បួន​ធ្វើ​នំ តាម​គំរូ​របស់​ម្តាយ​ខ្ញុំ នោះ​នំ​នេះ​បាន​​ចូល​ទៅ​ក្នុង​ជំនាន់​ទី​៤​ នៃគ្រួសារ​ខ្ញុំ​ហើយ។

ខ្ញុំ​ឆ្ងល់​ថា តើ​គ្រួសារ​ដទៃ​ទៀត បាន​បន្សល់​ទុក​នូវ​កេរ​ដំណែល​អ្វី​ខ្លះ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ទៀត? តើ​គេ​បាន​បន្សល់​ទុក​នូវ​កេរ​ដំណែល​នៃ​សេចក្តី​ជំនឿ ឲ្យ​អ្នក​ជំនាន់​ក្រោយ​ឬ​ទេ? ក្រៅ​ពី​ក្បួន​ធ្វើ​នំ តើ​សេចក្តី​ជំនឿ​របស់​ជីដូន​ខ្ញុំ ហើយ​និង​ខ្ញុំ​បាន​ជះ​ឥទ្ធិ​ពល​មក​លើ​កូន​ស្រី និង​កូន​ចៅ​របស់​នាង​ដែរ​ឬទេ?

ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៧៩ អ្នក​និពន្ធ​ បាន​ពោល​ទំនួញ អំពី​ប្រជា​ជន​អ៊ីស្រា​អែល​ដែល​បាន​ដើរ​ផ្លូវ​ខុស ដោយ​លះ​បង់​កេរ​ដំណែល​នៃ​សេចក្តី​ជំនឿ​របស់​ខ្លួន។ គាត់​បាន​អង្វរ​ព្រះ ឲ្យ​ជួយ​រំដោះ​រាស្រ្ត​ទ្រង់ ឲ្យ​រួច​ពី​ពួក​មនុស្ស​ដែល​មិន​កោត​ខ្លាច​ព្រះ ហើយ​ស្អាង​ទីក្រុង​យេរូសាឡិម ឲ្យ​មាន​ភាព​សុខសាន្ត​​ឡើង​វិញ។ ពេល​ដែល​ព្រះ​ទ្រង់​ស្អាង​រាស្ត្រ​ទ្រង់​ឡើង​វិញ​ហើយ គាត់​ប្តេជ្ញា​ថា នឹង​ដើរ​តាម​ផ្លូវ​របស់​ទ្រង់ ជា​រៀង​រហូត។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “យ៉ាង​នោះ យើង​ខ្ញុំ ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ជា​ហ្វូង​ចៀម​នៅ​ទី​គង្វាល​ទ្រង់ យើង​ខ្ញុំ​នឹង​អរ​ព្រះ​គុណ​ដល់​ទ្រង់​ជា​ដរាប​តទៅ យើង​ខ្ញុំ​នឹង​សំដែង​សេចក្តី​សរសើរ​របស់​ទ្រង់ នៅ​អស់​ទាំង​ដំណ​តរៀង​ទៅ(ខ.១៣)។

ខ្ញុំ​ក៏​បាន​ប្រញាប់​ចែក​រំលែក​ក្បួន​ធ្វើ​នំ​នោះ ដល់​កូន​ស្រី​ខ្ញុំ ដោយ​មិន​បង្អង់​យូរ ដោយ​ដឹង​ថា កេរ​ដំណែល​នៃ​ក្បួន​ធ្វើ​បង្អែម​របស់​ជីដូន​ខ្ញុំ នឹង​បាន​បន្ត​ទៅ​ដល់​មនុស្ស​មួយ​ជំនាន់​ទៀត ក្នុង​គ្រួសារ​យើង។ ហើយ​ខ្ញុំ​ក៏​បាន​អធិស្ឋាន​ដោយ​ស្មោះ​ត្រង់ សូម​ឲ្យ​មាន​កេរ​ដំណែល​ដែល​ស្ថិត​ស្ថេរ​បំផុត…

ចានគោមនៃព្រះពរ

ពេល​ដែល​ខ្ញុំ​កំពុង​សរសេរ​អត្ថ​បទ នៅ​ក្នុង​កំព្យូ​ទ័រ​របស់​ខ្ញុំ ខ្ញុំ​ក៏បា​ន​ចាប់​អារម្មណ៍នឹ​ង​សម្លេង​រោទ៍ ជា​សញ្ញា​បញ្ជា​ក់ថា មាន​គេ​ផ្ញើអ៊ី​មែល ឬ​សារ​អេឡិច​ត្រូ​និច​មួយ មក​ដល់​ខ្ញុំ​ហើយ។  តាម​ធម្មតា ខ្ញុំ​បាន​ព្យាយា​មប្រ​ឆាំង​នឹង​ការ​ល្បួង ដែល​ចេះតែ​ធ្វើ​ឲ្យ​ខ្ញុំច​ង់បើ​ក​មើល​អ៊ីមែល​នីមួយ​ៗ ប៉ុន្តែ ខ្ញុំ​ក៏បាន​ឃើញ​ចំណង​ជើង​របស់​សារ​មួយ​នោះ ដែល​គេបា​ន​ដាក់​ថា “អ្នក​ជា​ព្រះ​ពរ” ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់។

ដោយ​ចិត្ត​អន្ទះ​សារ ខ្ញុំ​ក៏បា​ន​បើក​វា​មើល ហើយ​ក៏​បាន​ដឹង​ថា មាន​មិត្ត​ភក្តិ​ដែល​កំពុង​រស់​នៅ​ឆ្ងាយ​ពី​ខ្ញុំ កំពុង​ប្រាប់​ខ្ញុំ​ថា នាង​កំពុង​អធិស្ឋាន​ឲ្យ​ក្រុម​គ្រួសា​រខ្ញុំ។ ជា​រៀង​រាល់​សប្តាហ៍ នាង​បាន​ដាក់​តាំង​កាត​បុណ្យ​ណូអែល​មួយ​សន្លឹក នៅ​ក្នុង​ចាន​គោម​មួយ នៅ​លើតុ​ផ្ទះ​បាយ​ ដែល​នាង​ហៅថា “ចោន​គោម​នៃ​ព្រះ​ពរ”​ ហើយ​ក៏​បាន​អធិស្ឋាន​​ឲ្យ​ក្រុម​គ្រួសារ​ដែលបាន​ផ្ញើកា​ត​នោះ​ឲ្យ​នាង។ នាង​បាន​សរសេរ​ក្នុង​អីមែល​នោះ​ថា “ខ្ញុំអរ​​ព្រះ​គុណ​ដល់​ព្រះ​នៃ​ខ្ញុំ ដោយ​ព្រោះ​គ្រ​ប់​ទាំង​សេចក្តី ដែ​ល​ខ្ញុំ​នឹក​ចាំពីអ្នក​រាល់​គ្នា”(ភីលីព ១:៣) ហើយ​ក៏​បាន​និយាយ​សង្កត់​ធ្ងន់ អំពី​ការ​ប្រឹង​ប្រែង​របស់​យើង នៅ​ក្នុងការ​ចែក​ផ្សាយ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ជា​មួយ​អ្នក​ដទៃ ដោយ​យើង​ជា “ដៃ​គូ” ក្នុង​ដំណឹង​ល្អ។

ត្រង់​ចំណុច​នេះ មិត្ត​ភក្តិ​ខ្ញុំ​បាន​ដក​ស្រង់​ពាក្យ​សម្តី​របស់​សាវ័​ក​ប៉ុល ក្នុង​សំបុត្រ​ដែល​គាត់​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ ​នៅក្រុង​ភីលីព ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ ដូច​អ្នក​អា​នសំ​បុត្ររ​បស់​សាវ័ក​ប៉ុល ដែល​បាន​ថ្លែង​អរ​ព្រះ​គុណ​ព្រះ។ សាវ័ក​ប៉ុល​ហាក់​ដូច​ជា​មាន​ទម្លាប់ ថ្លែង​អរ​ព្រះ​គុណ​ព្រះ សម្រាប់​អ្នក​ដែល​បាន​ធ្វើ​ការ​បម្រើ​ព្រះ ជា​មួយ​គាត់។ ជាក់​ស្តែង នៅ​ក្នុង​សេចក្តី​ផ្តើម នៃ​សំបុត្រ​ជា​ច្រើន​ទៀត ដែល​គាត់​បាន​សរសេរ គាត់​បាន​ប្រើ​ឃ្លា​អរ​ព្រះ​គុណ ​ស្រដៀង​នឹ​ង​ឃ្លានេះ​ថា​ “ខ្ញុំ​សូម​អរ​ព្រះគុណ​ដល់​ព្រះ​នៃ​ខ្ញុំ ដោយ​នូវ​ព្រះយេស៊ូវគ្រីស្ទ ពី​ដំណើរ​អ្នក​រាល់​គ្នា…