តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Joe Stowell

ការប្រកបជាមួយព្រះយេស៊ូវ

ខ្ញុំ​មិន​ដែល​ភ្លេច​ពេល​ដែល​ខ្ញុំ​មាន​ឯក​សិទ្ធិ នៅ​ក្នុង​ការ​អង្គុយ​នៅ​ក្បែរ​លោក​ប៊ីលី ក្រាហាំ នៅ​ពេល​ញាំ​អាហារ​ពេល​ល្ងាចជា​មួយ​គាត់។ ខ្ញុំ​មាន​កិត្តិ​យស​ណាស់ ដែល​បាន​ញាំ​អាហារ​ពេល​ល្ងាច​ជា​មួយ​គាត់ ប៉ុន្តែ ខ្ញុំ​ហាក់​ដូច​ជា​មាន​ការ​ស្ទាក់​ស្ទើរ មិន​ដឹង​ថា ត្រូវ​និយាយ​អ្វី​ឲ្យ​បាន​សមរម្យ។ ខ្ញុំ​គិត​ថា ខ្ញុំ​គួរ​តែ​ចាប់​ផ្តើម​ការ​សន្ទ​នា ដោយ​សួរ​គាត់ អំពី​ការ​អ្វីខ្លះ ​ដែល​គាត់​ស្រឡាញ់​បំផុត នៅ​ក្នុង​ការងារ ដែល​គាត់​បាន​ធ្វើ​បម្រើ​ព្រះ ជា​ច្រើន​ឆ្នាំ​មក​នេះ។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​សួរ​គាត់​ ជា​លក្ខណៈ​សំរាយ​ថា តើ​អ្វី​ដែល​គាត់​ស្រឡាញ់​បំផុត​នោះ គឺ​ជា​ការ​ស្គាល់​ប្រធានា​ធិបតី ស្តេច និង​ក្សត្រី? ឬ​ក៏​ជា​ការផ្សាយ​ដំណឹង​ល្អ ដល់​មនុស្ស​រាប់​លាន​នាក់ នៅ​ទូទាំង​ពិភព​លោក?

មុន​ពេល​ខ្ញុំ​បញ្ចប់​សំណួរ​ជា​លក្ខណៈ​សម្រាយ លោក​គ្រូ​គង្វាល ក្រាហាំ ក៏​បាន​កាត់​ខ្ញុំ ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ​ថា “អ្វីដែល​ខ្ញុំ​ស្រឡាញ់​បំផុត គឺ​ការ​ប្រកប​ដែល​ខ្ញុំ​មាន​ជា​មួយ​ព្រះ​យេស៊ូវ។ គឺ​ខ្ញុំ​បាន​ស្គាល់​ព្រះ​វត្ត​មាន​ទ្រង់ បាន​រៀន​សូត្រ​អំពី​ប្រាជ្ញា​របស់​ទ្រង់ បាន​អនុញ្ញាត​ឲ្យ​ទ្រង់​នាំ​ផ្លូវ និង​ដឹក​នាំ​ខ្ញុំ នេះ​ជា​ក្តី​អំណរ​ដ៏​ខ្លាំង​បំផុត​របស់​ខ្ញុំ”។ ភ្លាម​ៗ​នោះ ខ្ញុំ​ទទួល​ការ​ប៉ះ​ពាល់​ចិត្ត និង​ការ​បណ្តាល​ចិត្ត។ ខ្ញុំ​មាន​ការ​ប៉ះ​ពាល់​ចិត្ត ព្រោះ​ខ្ញុំ​មិន​ដឹង​ច្បាស់​ថា ខ្ញុំ​នឹង​អាច​ឆ្លើយ​ដូច​គាត់​ឬ​ទេ ហើយ​ក៏​បាន​ទទួល​ការ​បណ្តាល​ចិត្ត ដោយ​ខ្ញុំ​ចង់​ឲ្យ​ខ្លួន​ខ្ញុំ​អាច​ឆ្លើយ​ដូច​គាត់​ដែរ។

យ៉ាង​ណា​មិញ សាវ័ក​ប៉ុល​ក៏​បាន​គិត​អំពី​ចំណុច​នេះ​ផង​ដែរ ពេល​ដែល​គាត់​បាន​រាប់​ថា ជោគ​ជ័យ​ដ៏​ធំ​បំផុត​របស់​គាត់ មិន​មាន​តម្លៃ​អ្វី​ ស្មើ​នឹង “ការ​ស្គាល់​ព្រះ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​របស់​គាត់​ឡើយ”(ភីលីព ៣:៨)។ តើ​ជីវិត​យើង​នឹង​មានការ​រីក​ចម្រើន​ប៉ុណ្ណា នៅ​ពេល​ដែល​យើង​ដេញ​តាម​ព្រះ​យេស៊ូវ និង​ការ​ប្រកប​ជា​មួយ​ទ្រង់…

សីល្បៈនៃការមានចិត្តដែលដឹងគុណ

នៅ​ថ្ងៃ​ដែល​ខ្ញុំ​និង​ម៉ាធី(Martie)រៀប​ការ ខ្ញុំ​បាន​និយាយ​ពាក្យ​សម្បថ ដោយ​ចិត្ត​រីក​រាយ​ថា នឹង​ស្មោះ​ត្រង់​ចំពោះ​នាង “ទោះ​ល្អ ឬ​អាក្រក់ ទោះ​ឈឺ​ឬ​ជា ទោះ​មាន​ឬ​ក្រ”។ ស្តាប់​មើល​ទៅ វា​ដូច​ជា​ចម្លែក​បន្តិច ដែល​នៅ​ថ្ងៃ​មង្គល​ការ ពាក្យ​សម្បថ​របស់​យើង​បាន​និយាយ អំពី​ការ​អាក្រក់​ដែល​កើត​មាន​ក្នុង​ជីវិត​ពិត ដែល​មាន​ដូច​ជា ការ​អាក្រក់ ជម្ងឺ និង​ភាពក្រីក្រ។ ប៉ុន្តែ ពាក្យ​សម្បថ​នេះ​បាន​គូស​បញ្ជាក់ អំពី​ការ​ពិត ដែល​ថា ជីវិត​របស់​មនុស្ស​ច្រើន​តែ​ជួប​ការ​អាក្រក់​ជា​ញឹក​ញាប់។

ដូច​នេះ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ពេល​ដែល​យើង​ជួប​ទុក្ខ​លំបាក ដែល​មិន​អាច​ជៀស​រួច ក្នុង​ជីវិត? ត្រង់​ចំណុច​នេះ សាវ័ក​ប៉ុល​បាន​ជម្រុញ​យើង ឲ្យ“​អរ​ព្រះគុណ​ក្នុង​គ្រប់​ការ​ទាំង​អស់” ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​(១ថែស្សាឡូនិច ៥:១៨)។ ការ​អរ​ព្រះ​គុណ​ព្រះ នៅ​ពេល​មាន​ទុក្ខ ​គឺ​មិន​ងាយ​ស្រួល​ឡើង ប៉ុន្តែ សូម​យើង​ស្វែង​យល់​អំពី​មូល​ហេតុ ដែលព្រះ​ទ្រង់​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​មាន​វិញ្ញាណ​ដែល​អរ​ព្រះ​គុណ។ ការ​ដឹង​គុណ​ព្រះ គឺ​មាន​មូល​ដ្ឋាន​នៅ​ក្នុង​សេចក្តី​ពិត ដែល​ថា ព្រះ​អម្ចាស់​យើង “ទ្រង់​ល្អ” ហើយ “សេចក្តី​ស្រឡាញ់​ទ្រ​ង់ស្ថិ​ត​ស្ថេរ​ជា​ដរាប”(ទំនុកដំកើង ១១៨:១)។ ទ្រង់​គង់​នៅ​ជា​មួយ​យើង ហើយ​ចម្រើន​កម្លាំង​យើង នៅ​ពេល​យើង​មាន​ទុក្ខ​លំបាក(ហេព្រើរ ១៣:៥-៦) ហើយ ដោយ​សារ​សេចក្តី​ស្រឡាញ់ ទ្រង់​បាន​ប្រើ​ទុក្ខ​លំបាក​របស់​យើង ដើម្បី​ជួយ​យើង​ឲ្យ​មាន​ចរិយា​សម្បត្តិ​ដែល​កាន់​តែ​ល្អ​ឡើង កាន់​តែ​ដូច​ទ្រង់(រ៉ូម ៥:៣-៤)។

ពេល​ដែល​ជីវិត​យើង​ជួប​ការ​លំបាក ចូរ​យើង​សម្រេច​ចិត្ត​ដឹង​គុណ​ព្រះ ដោយ​ផ្តោត​ចិត្ត​របស់​យើង…

អំណោយតែមួយ សម្រាប់មនុស្សទាំងអស់

កាល​នៅ​ក្មេង ខ្ញុំ​មាន​ចិត្ត​រីក​រាយ​យ៉ាង​ខ្លាំង ក្នុង​ពិធី​បុណ្យ​ណូអែល គឺ​មិន​ខុស​ពី​ក្មេង​ភាគ​ច្រើន​ឡើយ។ ខ្ញុំ​មាន​ចិត្ត​អន្ទះ​សារ​ចង់​ឲ្យ​ថ្ងៃ​ណូអែល​ឆាប់​មក​ដល់ បាន​ជា​ខ្ញុំ​លួច​បើក​មើល​អំណោយ ដែល​ឪពុក​ម្តាយ​ខ្ញុំ​បាន​ខ្ចប់​ទុក​នៅ​ក្រោម​ដើម​ណូអែល ក្រែង​លោ​មាន​គ្រឿង​លេង និង​ល្បែង​កំសាន្ត​នៅ​ក្នុង​កញ្ចប់​អំណោយ។​ ពេល​ខ្ញុំ​ឃើញ​អាវ​យឺត និង​ខោ​នៅ​ក្នុង​កញ្ចប់​អំណោយ ខ្ញុំ​មាន​អារម្មណ៍​អន់​ចិត្ត​យ៉ាង​ខ្លំាង។ ទោះ​យ៉ាង​ណា​ក៏​ដោយ អំណោយ​សម្រាប់​មនុស្ស​ពេញ​វ័យ​ មិនសូវ​ធ្វើ​ឲ្យ​យើង​សប្បាយ​ដូច​កាល​ពី​ក្មេង​ទេ។ ក្នុង​ថ្ងៃ​ណូអែល កាល​ពី​ឆ្នាំ​មុន កូន​ៗ​របស់​ខ្ញុំ​បាន​ឲ្យ​ស្រោម​ជើង​ដ៏​ស្រស់​ស្អាត ដែល​មាន​ពណ៌​ឆើត និង​ការ​រចនា​យ៉ាងល្អ​។ ពេល​នោះ ខ្ញុំ​ស្ទើរ​តែ​មាន​អារម្មណ៍​ថា ខ្លួន​ឯ​ងនៅ​ក្មេង​ម្តងទៀត! សូម្បី​តែ​មនុស្ស​ចាស់ ក៏​អាច​ពាក់​ស្រោម​ជើង​ទាំង​នោះ​ដែរ គឺ​ដូច​ដែល​ខ្ញុំ​បាន​ឃើញ​ផ្លាក​សញ្ញា​មាន​អក្សរ​សរសេរ​ថា “ទំហំ​តែ​មួយត្រូវ​ជើង​មនុស្ស​ទាំង​អស់”។

ពាក្យ​ស្វាគមន៍ ដែល​គេ​សរសេរ​ថា “ទំហំ​តែ​មួយ​ត្រូវ​ជើង​មនុស្ស​ទាំង​អស់” បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​អំណោយ​ដ៏​ល្អ​បំផុត​នៅ​ថ្ងៃ​ណូអែល គឺ​ដំណឹង​ល្អ ដែល​បាន​ប្រកាស​ថា ព្រះ​យេស៊ូវ​ជាអំណោយ​សម្រាប់​មនុស្ស​គ្រប់​គ្នា។ ព្រះ​ទ្រង់​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ច្បាស់​ថា ទ្រង់​ជា​អំណោយ​សម្រាប់​មនុស្ស​គ្រប់​គ្នា​មែន គឺ​នៅ​ពេល​ដែល​ពួក​ទេវ​តា​បាន​ស្រែក​ច្រៀង​សរសើរ​ដំកើង​ព្រះ ដើម្បី​អញ្ជើញ​ពួក​អ្នក​គង្វាល​ចៀម ដែល​មាន​ឋានៈ​តូច​ទៀប​ក្នុង​សង្គម។ ទ្រង់​ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត នៅ​ពេល​ដែល​ពួក​អ្នក​ប្រាជ្ញ ដែល​ជា​ឥស្សរៈ​ជន ដែល​មាន​ទ្រព្យ​សម្បត្តិ និង​អំណាច បាន​ធ្វើ​ដំណើរ​តាម​ពន្លឺ​ផ្កាយ​លើ​មេឃ ទៅ​រក និង​ថ្វាយ​បង្គំ​ព្រះ​ឱរស​យេស៊ូវ ដែល​បាន​ប្រសូត្រ។

បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​ចាប់​ផ្តើម​ព្រះ​រាជ​កិច្ច​ទ្រង់ សមាជិក​ដ៏​មាន​ឥទ្ធិ​ពល​ម្នាក់ របស់​ពួក​ក្រុម​ប្រឹក្សា​ជន​ជាតិ​យូដា បាន​មក​ជួប​ព្រះយេស៊ូវ​ទាំង​យប់។ ក្នុង​ការ​សន្ទនា​នោះ ព្រះ​យេស៊ូវ​បាន​អញ្ជើញ “អស់​អ្នក​ណា​ដែល​ជឿ” ឲ្យ​ចូល​មក​រក​ទ្រង់។​ គ្រាន់​តែ​ទទួល​ជឿ​ព្រះយេស៊ូវ នោះ​យើង​បាន​ទទួល​ជីវិត​អស់​កល្ប​ជា​និច្ច(យ៉ូហាន ៣:១៦)។

បើ​ព្រះ​យេស៊ូវ​ទ្រង់​បាន​យាង​មក​ធ្វើ​ជា​អំណោយ​សម្រាប់​តែ​អ្នក​ក្រ…

សត្វឆ្កែឆ័ត្រយោង

ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ខ្ញុំ​បាន​អាន​រឿង​ឆ្កែ​ឆ័ត្រ​យោង​ក្នុង​សម័យ​សង្រ្គាម​លោក​លើក​ទី​២។ ពេល​ពួក​កង​ទ័ព​សម្ព័ន្ធ​មិត្ត​កំពុង​ត្រៀម​ខ្លួន វាយ​លុក​ចូល​រំដោះ​តំបន់​អ៊ីរ៉ុប​ខាង​លិច នៅ​ថ្ងៃ​ឌី-ដេយ(ថ្ងៃទី៦ មិថុនា ឆ្នាំ១៩៤៤) ពួក​គេ​ត្រូវ​ការ​សមត្ថ​ភាព​ហិត​ក្លិន​ដ៏​ពូកែ​របស់​សត្វ​ឆ្កែ ដើម្បី​ឆ្លង​កាន់​ចំការ​មីន ហើយ​ដើម្បី​ដាត់​តឿន​កង​ទ័ព​របស់​ខ្លួន អំពី​គ្រោះ​ថ្នាក់​ដែល​ជិត​ចូល​មក​ដល់​។ ហើយ​វិធី​តែ​មួយ ដើម្បី​បញ្ជូន​សត្វ​ឆ្កែ​ទាំង​នោះ ឲ្យ​ទៅ​កង​ទ័ព​ដែល​នៅ​ពីក្រោយ​ខ្សែ​ត្រៀមរបស់​សត្រូវ គឺ​ត្រូវ​ទម្លាក់​ពួក​វា​ពី​លើ​យន្ត​ហោះ ដោយ​ប្រើ​ឆ័ត្រ​យោង។ តែ​សត្វ​ឆ្កែ​មាន​សភាវ​គតិ ដែល​ខ្លាច​ការ​លោត​ហក់​ពី​កន្លែង​ខ្ពស់​ៗ ប៉ុន្តែ​ មនុស្ស​យើង​ក៏​ខ្លាច​ដូច​ពួក​វា​ផង​ដែរ។ ប៉ុន្តែ បន្ទាប់​ពី​មាន​ការ​បណ្តុះ​បណ្តាល​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​សត្វ​ឆ្កែ​ទាំង​នោះ ក៏​បាន​រៀន​ទុក​ចិត្ត​ម្ចាស់​របស់​វា នៅ​ក្នុង​ការ​លោត​ពី​លើ​យន្ត​ហោះ តាម​បញ្ជារ​របស់​ពួក​គេ។

រឿង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្ងល់​ថា តើ​យើង​មាន​ទំនុក​ចិត្ត​ចំពោះព្រះ​ដ៏​ជា​ម្ចាស់ នៃ​យើង ល្មម​នឹង​អាច​ធ្វើ​ការ​ពិបាក​ៗ ដែល​តាម​ធម្មតា យើង​មិន​ចង់ ឬ​មិន​ហ៊ាន​ធ្វើ​ឬ​ទេ? តាម​ធម្មតា យើង​ប្រហែល​ជាពិបាក​នឹង​​មាន​​ចិត្ត​សប្បុរស ឬ​អត់​ទោស ឬ​មួយ​អត់​ធ្មត់ ចំពោះ​អ្នក​ដែល​ធ្វើ​អាក្រក់​មក​លើ​យើង​ទេ។ តែ​ព្រះយេស៊ូវ​បាន​បង្គាប់​យើង ឲ្យ​ទុក​ចិត្ត​ទ្រង់ ល្មម​នឹង​អាច​ធ្វើ​កិច្ច​ការ ដែល​​ពិបាក តែ​ចម្រើន​ដល់​នគរ​ព្រះ។ ​យើងអាចថ្លែងឡើងថា “ទូលបង្គំ​ទុក​ចិត្ត​នឹង​ទ្រង់ សូម​ឲ្យ​ទូលបង្គំ​បាន​ស្គាល់​ផ្លូវ​ដែល​គួរ​ដើរ ពី​ព្រោះ​ទូលបង្គំ​បាន​លើក​ព្រលឹង​ទៅ​រក​ទ្រង់”(ទំនុកដំកើង ១៤៣:៨)។

សត្វ​ឆ្កែ​ឆ័ត្រ​យោង​ទាំង​នោះ ច្រើន​តែ​បាន​ទទួល​មេដាយ សម្រាប់​ភាព​ក្លាហាន​របស់​ពួក​វា។ ខ្ញុំ​ជឿ​ថា ថ្ងៃ​ណា​មួយ យើង​ក៏​នឹង​បាន​ឮ​ព្រះ​ទ្រង់​មាន​បន្ទូល​ថា “ល្អ​ហើយ អ្នក​បម្រើដ៏​ស្មោះ​ត្រង់អើយ” ព្រោះ​យើង​បាន​ទុក​ចិត្ត​ព្រះ​ជា​ម្ចាស់​នៃ​យើង ល្មម​នឹង​​ចេញ​ទៅ​បម្រើ​ទ្រង់ ​ពេល​ទ្រង់​មាន​បន្ទូល​ថា “ចូរ​ចេញ​ទៅ!”​…

ខ្ញុំមិនញាំសណ្តែកខៀវទេ!

កាល​កូន​ៗ​របស់​ខ្ញុំ​នៅ​ពី​ក្មេង ក្នុង​ចំណោម​ពួក​គេ មាន​អ្នក​ដែល​មិន​ចូល​ចិត្ត​ញាំ​សណ្តែក​ខៀវ​។ ពេល​យើង​ហុច​សណ្តែក​ខៀវ​ឲ្យ​គាត់​ញំា សម្រាប់​អាហារ​ពេល​ល្ងាច គាត់​ក៏​បាន​និយាយ​ថា “អត់​ញាំ​ទេ”។ ពេល​នោះ យើង​ចង់​ឲ្យ​គាត់​និយាយ​ថា “កូន​អត់​ញាំ​ទេ អរគុណ​ប៉ា”។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ឆ្លើយ​ថា “ទេ ខ្ញុំ​មិន​ញាំ​សណ្តែក​ខៀវ​ទេ!” រឿង​នេះ​ក៏​បាន​នាំ​ឲ្យ​យើង​ណែ​នាំគាត់ អំពី​សុជីវ​ធម៌ នៅ​ក្នុង​ការ​និយាយ​ស្តី។ តាម​ពិត យើង​ក៏​ធ្លាប់​ពិភាក្សា អំពី​បញ្ហា​សុជីវធម៌​ជា​ច្រើន​លើក​មក​ហើយ​ដែរ។

ព្រះ​អម្ចាស់​នៃ​យើង​ទ្រង់​បាន​រំឭក​យើង​ថា យើង​ត្រូវ​មាន​ចិត្ត​ដែល​ដឹង​គុណ ពេល​ដែល​យើង​បាន​ទទួល​អ្វី​មួយ គឺ​មិន​គ្រាន់​តែ​និយាយ​អរ​គុណ ដោយ​ការ​គួរ​សម​ប៉ុណ្ណោះ​​ទេ​។ មាន​ខគម្ពីរ​ជា​ច្រើន ដែល​បាន​ក្រើន​រំឭក​យើង​ថា ការ​បង្ហាញ​ចេញ​នូវ​ការ​ដឹង​គុណ មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង នៅ​ក្នុង​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​ព្រះ​អម្ចាស់។ ជាក់​ស្តែង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១១៨ បាន​ចាប់​ផ្តើម និង​បញ្ចប់​ទៅ​វិញ ដោយ​ពាក្យ​ថា “ចូរ​អរ​ព្រះ​គុណ​ព្រះ​យេហូវ៉ា”(ខ.១,២៩)។ យើង​ត្រូវ​អរ​ព្រះ​គុណ​ព្រះ ពេល​យើង​ចូល​ទៅ​ក្នុង​ព្រះ​វត្ត​មាន​ទ្រង់(១០០:៤)។ ហើយ​គ្រប់​ទាំង​សេចក្តី​សំណូម​ដែល​យើង​ទូល​ថ្វាយ​ដល់​ទ្រង់ គឺ​ត្រូវ​ធ្វើ​ឡើង​ ដោយ​វិញ្ញាណ​នៃ​ការ​អរ​ព្រះ​គុណ(ភីលីព ៤:៦)។ ចិត្ត​ដែល​ដឹង​គុណ​ព្រះ ជួយ​ឲ្យ​យើង​នឹក​ចាំ អំពី​ព្រះ​ពរ​ដ៏​បរិបូរ​ដែល​ព្រះ​ទ្រង់​ប្រទាន។ សូម្បី​តែ​នៅ​ក្នុង​ពេល​ដែល​មាន​ភាព​វឹក​វរ និង​ភាព​អស់​សង្ឃឹម ក៏​ព្រះ​វត្ត​មាន និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ នៅ​ជាប់​ជា​មួយ​យើង​ជា​និច្ច។

ហេតុ​នេះ​ហើយ បាន​ជា​អ្នក​និពន្ធ​ទំនុក​ដំកើង បាន​រំឭក​យើង​ថា “ចូរ​អរ​ព្រះគុណ​ដល់​ព្រះយេហូវ៉ា ដ្បិត​ទ្រង់​ល្អ សេចក្តី​សប្បុរស​របស់​ទ្រង់​ស្ថិតស្ថេរ​នៅ​ជា​ដរាប”(ទំនុកដំកើង ១១៨:១)។-Joe Stowell

ក្នុងសួនច្បារនោះ

បុព្វ​បុរស​របស់​ខ្ញុំ​ស្ថិត​ក្នុង​ចំណោម​ជន​ជាតិ​ស្បែក​សរ ដែល​មក​តាំង​ទី​លំ​នៅ​មុន​គេ នៅ​ក្នុង​ទឹក​ដី​មីឈី​ហ្គិន។ ពួក​គេ​បាន​កាប់​ឆ្កា​ព្រៃ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ចំការ ហើយ​ក៏​បាន​បង្កើត​ច្បារ​ដំណាំ​ធ្វើ​ជា​អាហារ សម្រាប់​ក្រុម​គ្រួសារ​របស់​ពួក​គេ នៅ​សម័យ​នោះ។  ការ​ប្រកប​របរ​កសិកម្ម​នេះ បាន​ផ្ទេរ​មក​អ្នក​ជំនាន់​ក្រោយ។ ឪពុក​ខ្ញុំ​បាន​ធំធាត់​ក្នុង​កសិដ្ឋាន​មួយ ក្នុង​រដ្ឋ​មីឈិ​ហ្គិន ហើយ​គាត់​ក៏​ចូល​ចិត្ត​ដាំ​ដំណាំ​ផង​ដែរ ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​ចូល​ចិត្ត​ដាំ​ដំណាំ និង​ចូល​ចិត្ត​ក្លឹន​របស់​ដី​ដែល​មាន​ជីជាតិ​។ កាល​ពី​មុន ខ្ញុំ​ចូល​ចិត្ត​ដាំ​ដំណាំ​ដែល​ចេញ​ផ្កា​ដ៏​ស្រស់​ស្អាត និង​ថែរ​ទំា​ដើម​ផ្កា​កូលាប ​ដែល​ជួយ​ឲ្យ​ទី​ធ្លា​ផ្ទះ​ខ្ញុំ មាន​សោភ័ណ្ឌ​ភាព​ល្អ និង​មាន​ក្លិន​ក្រអូប​ប្រហើរ។ បើ​សិន​ជា​គ្មាន​រុក្ខ​ជាតិ​ចង្រៃ​ដុះ​ក្នុង​ដី​ខ្ញុំ​ទេ នោះ​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ។

ពេល​ដែល​ខ្ញុំ​មាន​ការ​ពិបាក​នៅ​ក្នុង​ការ​សម្អាត​រុក្ខ​ជាតិ​ចង្រៃ​ទាំង​នោះ ខ្ញុំ​ក៏​បាន​នឹក​ចាំ​អំពី​សួន​ច្បារ​អេដែន ដែល​ធ្លាប់​ធ្វើ​ជា​សួន​ច្បារ​ដ៏​ល្អ​ឥត​ខ្ចោះ មុន​ពេល​អ័ដាំម និង​នាង​អេវ៉ា មិន​ស្តាប់​បង្គាប់ព្រះ ហើយ​បន្លា និង​អញ្ចាញ​ក៏​បាន​នាំ​ឲ្យ​មាន​ការ​ពិបាក​ដល់​អ្នក​ទាំង​ពីរ និង​កសិករ​ម្នាក់​ៗ ចាប់​តាំង​ពី​ពេល​នោះ​មក​(លោកុប្បត្តិ ៣:១៧-១៨)។

ព្រះ​គម្ពីរ​ក៏​បាន​ចែង​អំពី​សួន​ច្បារ​មួយ​ទៀត គឺ​សួន​ច្បារ​គែត​សេម៉ានី ដែល​នៅ​ទីនោះ ព្រះ​គ្រីស្ទ​ទ្រង់​មាន​ការ​ពិបាក​ព្រះ​ទ័យ​យ៉ាង​ខ្លាំង បាន​ជា​ទ្រង់​ទូល​អង្វរ​ដល់​ព្រះវរ​បិតា ឲ្យ​ស្វែង​រក​ផ្លូវ​ផ្សេង​ទៀត ដើម្បី​លោះ​អំពើ​បាប ដែល​បាន​ចាប់​ផ្តើម​មាន​តាំង​ពី​សម័យ​សួន​ច្បារ​អេដែន។ នៅ​សួន​ច្បារ​គែត​សេម៉ានី ព្រះយេស៊ូវ​ក៏​បាន​ចុះ​ចូល នឹង​ព្រះ​ទ័យ​ព្រះ​វរ​បិតា ដោយ​ព្រះ​បន្ទូល​ថា “សូម​តាម​ព្រះ​ហឫ​ទ័យ​ទ្រង់​ចុះ” ដែល​នេះ​ជា​ពាក្យ​នៃ​ការ​ស្តាប់​បង្គាប់​ព្រះ​វរ​បិតា​ទាំង​ស្រុង នៅ​ចំពោះ​មុខ​នៃ​ទុក្ខ​វេទនា​ដ៏​ធំ(ម៉ាថាយ ២៦:៤២)។

ដោយ​សារ​ព្រះ​យេស៊ូវ​បាន​ចុះ​ចូល​ព្រះ​ទ័យ​ព្រះ​វរ​បិតា ក្នុង​សួន​ច្បារ​គែត​សេម៉ានី នោះ​យើង​អាច​ច្រូត​កាត់​ផល នៃ​ព្រះ​គុណ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ក្នុង​ពេល​បច្ចុប្បន្ន។-Joe Stowell

កសាងជីវិតដែលសក្តិសម

ចៅ​ៗ​របស់​ខ្ញុំ​ ចូល​ចិត្ត​លេង​ល្បែង​សង់​ផ្ទះ​ណាស់។ក្មេង​ៗ​ទាំ​ង​នោះ មា​ន​ដុំ​ជ័​រ​ជ្រុង​ៗ​តូច​ៗ​ជាច្រើនពណ៌ សម្រាប់​ឲ្យពួក​គេ​សង់ប៉​ម​បន្ទាយ យន្ត​ហោះ ផ្ទះ ឬ​សាងស​ង់អ្វី​ផ្សេង​ទៀត តាម​ក្តី​ស្រមៃ និង​​ចំណង់​ចំណូល​ចិត្តរ​បស់​ខ្លួន​។

បន្ទាប់​ពី​ចៅៗ​រ​បស់​ខ្ញុំ​ ​បាន​ចាប់​ផ្តើម​ចាក់​បំណែក​តូច​ៗទាំង​នោះ ចេញ​ពី​ប្រអប់​មក​លើកម្រាល​ឥដ្ឋ​ហើយ  ពួក​គេ​ក៏​​ចាប់​ផ្តើម​ផ្គុំបំ​ណែក​ទាំង​នោះចូ​លគ្នា​។ ប៉ុន្តែ  មិន​យូរ​ប៉ុន្មាន ​ ពួក​គេ​ក៏យ​ល់ថា​ ពួក​គេ​មិន​ត្រូវ​ការ​ការ​ណែនាំ​ នៅ​ក្នុង​ការ​សាង​សង់​ទេ។ នៅ​ទី​បំផុត ការ​នេះ​ក៏​បាន​នាំ​ឲ្យ​ពួក​គេ​ឈាន​ដល់​ដំណាក់​កាល​មួយ ដែល​ពួក​គេ​ដឹង​ខ្លួន​ថា ការ​សាង​សង់​ទៅតា​ម​ការ​នឹក​ឃើញ​របស់​ខ្លួន មិ​ន​នាំ​ឲ្យ​មាន​លទ្ឋ​ផល​ល្អ​ទេ​។ ដូច្នេះ ពួក​គេ​ក៏​រុះ​រើ​បំណែក​ទាំង​នោះ​ចេញ​ពី​គ្នា ដើម្បី​ចាប់​ផ្តើម​សាង​សង់​សារជា​​ថ្មីម្តង​ទៀត ប៉ុន្តែ លើក​នេះ ពួក​គេ​ដឹង​យ៉ាង​ច្បាស់​ថា ការ​ធ្វើ​តាម​ការ​ណែ​នាំ ពិត​ជា​មាន​សារៈ​សំខាន់​យ៉ាង​ណា ចំពោះ​ពួក​គេ។

តើ​អ្នក​ចង់​ឱ្យបំ​ណែក​នៃ​ជីវិត​របស់​អ្នក ត្រូវ​បាន​រុះ​រើ​ចេញ​ពីគ្នា​ ហើយ​ផ្គុំ​ចូល​គ្នា​ឡើ​ងវិ​ញ​ តាម​ការ​ណែ​នាំ​របស់​ព្រះអ​ម្ចាស់​ឬ? ប្រ​សិន​បើ​អ្នក​មាន​ព្រះ​យេស៊ូវ​ជា​ជើង​ជញ្ជាំងរ​បស់​អ្នក នោះ​ចូរ​ចាប់​ផ្តើម​​កសាងជី​វិត​តាម​ប្លង់​រប​ស់​ទ្រង់​ចុះ។ សាវ័ក​ប៉ុល​បាន​សរសេ​រថា “ត្រូវ​ប្រយ័ត្ន​រៀង​​ខ្លួន អំពីបែ​បណា​ដែ​លស​ង់”ពី​លើជើ​ងជ​ញ្ជាំងនោះ​(១កូរិនថូស  ៣:១០-១១ )។ តើ​ប្លង់​នោះ​ជា​អ្វី? នៅក្នុង​ប្លង់​នោះមា​ន​ដូចជា ការ​គិតប្រ​យោជន៍​គេ​ឱ្យលើ​សជាង​ខ្លួន ដោយ​ចិត្ត​សុភាព(ភីលីព  ២:៣-៤) ការ​ធ្វើ​ទាន​ដោយ​សប្បុរស​នូវ​ធន​ធាន​របស់អ្ន​ក ដល់​អ្នក​ដែល​គេ​ត្រូ​វ​ការ​(យ៉ាកុប ២:១៤-១៧) ការ​ឆ្លើយ​តប​ដោយ​សេចក្តី​ស្រឡាញ់​ ចំពោះអ​ស់អ្ន​ក​ណាដែ​លបា​ន​ធ្វើ​ខុស​នឹង​អ្នក​(រ៉ូម ១២:១៤-២១)។ ចំណុច​ទាំង​នេះ គ្រាន់​តែ​ជាបំ​ណែ​កដ៏​តិច​តួច ក្នុ​ងចំ​ណោម​បំណែក​ជាច្រើនទៀត ​ដែល​ព្រះទ្រង់ស​ព្វព្រះ​​ទ័យ​ឲ្យ​អ្នក​ផ្គុំចូ​ល​គ្នា ដើម្បី​ក​សាង​ជីវិត​របស់​អ្នក…

ពិនិត្យមើលសុខភាពខាងវិញ្ញាណ

ជារៀង​រាល់​ឆ្នាំ ខ្ញុំ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ពិនិត្យ​សុខ​ភាព។ ទោះ​ខ្ញុំ​មាន​អារម្មណ៍​មាន​សុខ​ភាព​ល្អ ហើយ​មិន​មាន​បញ្ហា​ខុស​ភាព​អ្វី​ក៏​ដោយ ខ្ញុំ​ដឹង​ថា ការ​ពិនិត្យ​សុខ​ភាព​ឲ្យ​បាន​ទៀតទាត់ មាន​សារៈ​សំខាន់ ព្រោះ​វា​អាច​ស្វែង​រក​បញ្ហា​សុខ​ភាព​ដែល​បាន​លាក់​ខ្លួន ហើយ​អាច​វិវត្តន៍​ទៅជា​ជម្ងឺ​ធ្ងន់​ធ្ងរ បើ​យើង​មិន​បាន​រក​មើល​វា​ទេ​នេះ។ ខ្ញុំ​ដឹង​ថា ការ​អនុញ្ញាត​ឲ្យ​វេជ្ជ​បណ្ឌិត​របស់​ខ្ញុំ រក​មើល និង​ព្យាបាល​បញ្ហា​សុខ​ភាព​ដែល​លាក់​ខ្លួន អាច​នាំ​ឲ្យ​ខ្ញុំ​មាន​សុខ​ភាព​ល្អ​ក្នុង​រយៈ​ពេល​វែង។

ជា​ការ​ពិត​ណាស់ អ្នក​និពន្ធ​ទំនុក​ដំកើង​ក៏​យល់​ថា គាត់​ត្រូវ​ការ​ឲ្យ​ព្រះ​ពិនិត្យ​សុខ​ភាព​ខាង​វិញ្ញាណ​របស់​ខ្លួន​ផង​ដែរ។ គឺ​ដូច​ដែល​គាត់​បាន​អធិស្ឋាន​សូម​ឲ្យ​ព្រះ​ឆែក​ពិនិត្យ​មើល​អំពើ​បាប​ដែល​បាន​លាក់​ខ្លួន យ៉ាង​ដូច​នេះ​ថា​ “ឱ​ព្រះអង្គ​អើយ សូម​ពិនិត្យ​មើល ឲ្យ​បាន​ស្គាល់​ចិត្ត​ទូលបង្គំ​ផង … សូម​ទត​មើល​បើ​មាន​អំពើ​អាក្រក់​ណា​នៅ​ក្នុង​ទូលបង្គំ ហើយ​នាំ​ទូលបង្គំ​តាម​ផ្លូវ​ដ៏​នៅ​អស់កល្ប​ជានិច្ច”(ទំនុកដំកើង  ១៣៩:២៣-២៤)។ គាត់​បាន​ឈប់​បង្អង់ ដើម្បី​អនុញ្ញាត​ឲ្យ​ព្រះ​ទ្រង់ ធ្វើ​ការ​ពិនិត្យ​មើល​ចិត្ត និង​វិញ្ញាណ​គាត់ ទាំង​ស្រុង ដោយ​គ្មាន​លក្ខ​ខ័ណ្ឌ ដោយ​គាត់​ចុះ​ចូល​ចំពោះ​ផ្លូវ​ដ៏​សុច​រិត​របស់​ព្រះ ដែល​នឹង​ជួយ​ឲ្យ​គាត់​មាន​ខុស​ភាព​ល្អ​ខាង​វិញ្ញាណ។

ដូច​នេះ ពេល​នោះ ជា​ពេល​ពិនិត្យ​មើល​សុខ​​ភាព​ខាង​វិញ្ញាណ ទោះ​បី​ជា​អ្នក​មាន​អារម្មណ៍​ថា ខ្លួន​មិន​មាន​បញ្ហាសុខ​​ភាព​ខាង​វិញ្ញាណ​ក៏​ដោយ។ មាន​តែ​ព្រះ​ទេ ​ដែល​ជ្រាប​ច្បាស់ អំពី​ស្ថាន​ភាព​ដ៏​ពិត នៃ​ចិត្ត​របស់​អ្នក ហើយ​មាន​តែ​ទ្រង់​ទេ ដែល​អាច​អត់​ទោស​បាប​ ប្រោស​ឲ្យ​ជា និង​ដឹក​នាំ​យើង ឆ្ពោះ​ទៅ​រក​ជីវិត​ដែល​ស្អាត​ល្អ និង​អនាគត​ដែល​បង្កើត​ផល​ជា​បរិបូរ។-Joe Stowell

នៅលើភ្នំដ៏ឆ្ងាយ

ជាញឹក​ញាប់ ខ្ញុំ​បា​ន​នឹ​ក​​ឃើ​ញ​អនុស្សាវ​រីយ ពេល​ដែ​ល​កូ​ន​ៗ​រ​បស់​ខ្ញុំ​នៅ​ពីក្មេ​ង។​ ខ្ញុំ​នៅចាំ​ថា​ កាលនោះ​ យើង​មានទ​ម្លាប់​ក្រោក​ពី​ព្រលឹម​។ ជា​រៀង​រាល់​ពេ​លព្រឹ​ក ខ្ញុំ​តែង​តែ​​ដើរ​ចូលបន្ទប់​គេង​របស់​ពួក​គេ ហើយ​ដាស់​ពួក​គេ​ឲ្យ​ក្រោ​កឡើ​ង​ ដោយ​ហៅឈ្មោះ​ពួក​គេ​ ដោយ​សម្លេ​ង​ដ៏ស្រ​ទន់ ហើយ​ប្រា​ប់​ពួក​គេ​ថា​ ដល់​ពេល​ក្រោក​ពី​គេង​ហើយ។

ពេល​ខ្ញុំ​អាន​បទ​គម្ពីរ ដែល​និយាយ​អំពី​ការ​ដែល​លោក​អ័ប្រាហាំ ក្រោក​ពី​ព្រលឹម ដើម្បី​ធ្វើ​តាមបង្គាប់​របស់​ព្រះ   ខ្ញុំ​ក៏បា​ន​នឹក​ចាំ  អំ​ពី​ពេល​​ដែល​ខ្ញុំ​ទៅ​ដាស់​កូ​ន​ៗ​រប​ស់ខ្ញុំ​ ឲ្យ​ក្រោក​ពី​ព្រលឹម ហើយ​ខ្ញុំក៏ចង់​ដឹង​ផ​ង​ដែ​រ​ថា តើ​លោក​អ័ប្រាហាំ​មាន​អារម្មណ៍​ទុក្ខ​ព្រួយ​យ៉ាងណា ពេល​ដែល​គា​ត់​ត្រូវ​ដាស់​អ៊ីសាក់ ឲ្យ​ក្រោក​ពី​គេង ដើម្បី​រៀ​ប​ចំខ្លួន ទៅ​ថ្វាយ​យញ្ញ​បូជា តាម​បង្គាប់​របស់​ព្រះ​​។

បន្ទាប់​មក ពេល​ទៅដល់ក​ន្លែ​ងថ្វា​យ​យញ្ញ​បូជា លោក​អ័ប្រាហាំក៏​បា​ន​ចង​កូន​ប្រុស​គាត់ ដាក់​នៅ​លើអាសនា ប៉ុន្តែ ព្រះទ្រ​ង់​ក៏​បាន​ប្រទាន​សត្វ​ចៀម​មួយក្បាល ឲ្យ​គាត់​ធ្វើ​យញ្ញ​បូជា​ជាជំ​នួស​វិ​ញ។ ជា​ច្រើន​ឆ្នាំក្រោ​យ​មក ព្រះទ្រង់​ក៏​បាន​ប្រទាន​នូវ​យញ្ញ​បូជា​មួយ​ទៀត ដែល​ជា​យញ្ញ​បូជាចុង​ក្រោយ​ប​ង្អស់ ដែល​ជា​ព្រះ​រាជ​បុត្រា​ទ្រ​ង់។ ចូរ​យើង​ពិចារណា​ថា ព្រះវរ​បិតា​ទ្រង់​មាន​អារម្មណ៍​ពិបាក​យ៉ាង​ណា ពេល​ទ្រង់​លះ​បង់​ព្រះរាជ​បុត្រា​តែមួ​យ​ ដែលទ្រ​ង់ស្រ​ឡា​ញ់ជាទី​បំ​ផុត! ហើយ​ទ្រង់​បា​ន​ឆ្ល​ង​កាត់​នូវ​ការ​ពិបា​ក​ទាំង​អ​ស់​នេះ ដោយ​សារ​ទ្រ​ង់​ស្រឡាញ់យើ​ង​រាល់​គ្នា​។

សរុ​ប​មក យើង​មិន​ចាំ​បា​ច់​ស​ង្ស័យ​ទៀត​ទេ​ថា​ ព្រះទ្រង់​ស្រឡាញ់យើង​​ឬអ​ត់​។-Joe Stowell

អ្នកស្វែងរកប្រាជ្ញា

រាង​រាល់​ពេលរ​ដូ​វផ្ការីកម​កដ​ល់​​ មហា​វិទ្យាល័យ និង​សកល​វិទ្យា​ល័យ​ទាំ​ង​ឡា​យ នៅ​សហ​រដ្ឋអាមេរិក តែ​ង​តែ​ធ្វើពិ​ធីចែក​សញ្ញា​ប័ត្រ​ ដើម្បី​អប​អរ​សាទរ ដល់​និ​សិ្ស​ត​ទាំ​ង​ឡា​យ ដែ​លបា​ន​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន ហើយ​បាន​ទទួល​បាន​នូវ​សញ្ញា​ប័ត្រ។ ពេលដែ​លនិ​ស្សិត​ដែល​បានបញ្ចប់​ការសិក្សាទាំ​ងនោះឡើង​ទទួល​សញ្ញាប័ត្រ ពួក​គេនឹងចូល​ទៅ​ក្នុងពិ​ភព​មួយ​ទៀ​ត ដែល​តម្រូវឲ្យពួក​គេឆ្ល​ងកាត់​ឧស័គ្គ​ជាច្រើ​នទៀ​ត​។ បើ​គ្រាន​តែបានទទួល​ចំ​ណេះដឹ​ងពីសាលា គឺ​មិន​ទាន់​គ្រប់គ្រាន់​ទេ។ គន្លឹះ​ដើម្បីជោ​គជ័យ​ក្នុង​​ជីវិត គឺ​ត្រូ​វយក​អ្វីដែល​បា​នរៀនទៅអនុវត្ត ដោយ​ភាព​ឆ្លាត​វ័យ​​។

ក្នុង​ព្រះគ​ម្ពីរទាំ​ងមូល មាន​បទ​គម្ពីរ​ជាច្រើ​ន​ដែល​បាន​ប្រៀបប្រដូច​ប្រាជ្ញា ទៅនឹ​ង​ទ្រព្យ​សម្បត្តិ​ ដែល​សក្តិ​សម​នឹង​ឲ្យ​យើង​ស្វែងរក​។ ការមា​ន​ប្រា​ជ្ញា គឺ​ប្រសើរ​ជាងការ​មា​នមាសប្រាក់ជាច្រើន(សុភាសិត ៣:១៣-១៨)។ ព្រះ​ទ្រង់​ជាប្រ​ភព​នៃប្រាជ្ញា ដែល​មាន​តែទ្រង់មួយអង្គ​គត់ ដែល​មាន​ប្រាជ្ញាដ៏​ឥតខ្ចោះ(រ៉ូម ១៦:២៧)។ ហើយ​យើងអាច​រក​ឃើញប្រាជ្ញា នៅក្នុ​ងសកម្មភា​ព និង​អាកប្ប​ករិយ៉ា​រប​ស់​ព្រះយេស៊ូវ ដែ​លនៅ​ក្នុ​ង​ទ្រង់ គឺ​មាន “គ្រប់​ទាំង​ផលផ្លែ​ នៃ​ប្រាជ្ញា”(កូល៉ុស ២:៣)។ ប្រាជ្ញា​កើត​មានពីការ​អានព្រះគម្ពីរ ហើយ​អនុវត្ត​តាម។ ជាក់ស្តែ​ង​ព្រះយេស៊ូវ​ទ្រង់បាន​ធ្វើជាគំរូនៃការយកបទ​គម្ពីរមកប្រើ ពេលដែលទ្រង់ត្រូវអារក្សល្បួង(លូកា ៤:១-១៣)។ ម្យ៉ាងទៀ​ត អ្នកដែលពិ​តជាមានប្រាជ្ញា ព្យាយាមមើ​ល​ទៅ​ជីវិត តាម​ទស្សនៈ​របស់ព្រះ ហើយ​សម្រេច​ចិត្តរស់នៅ តាម​ប្រាជ្ញារ​បស់ទ្រង់។

តើ​មានអ្វីជារង្វាន់សម្រាប់ការរស់នៅប្រភេទនេះ? បទ​គម្ពីរ​សុភាសិតបានប្រាប់យើងថា ប្រាជ្ញា​គឺប្រៀបបាននឹងរស់ជាតិផ្អែមនៃទឹកឃ្មំ នៅលើអណ្តាត​(សុភាសិត ២៤:១៣-១៤)។ “សប្បាយ​​ហើយ អស់​​អ្នក​ណា​ដែល​រក​បាន​ប្រាជ្ញា ហើយ​អ្ន​ក​ណា​ដែល​ខំ​ប្រឹង ទាល់​តែ​បាន​យោបល់”​(៣:១៣)។ ចូរយើ​ងស្វែងរ​កប្រា​ជ្ញា ដ្បិត​ប្រាជ្ញា​មាន​តម្លៃ​ច្រើន​ជាង​មាសនិ​ងប្រា​ក់!-Joe Stowell