តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Keila Ochoa

សេចក្តីស្រឡាញ់ដែលមិនអាចពិពណ៌នាបាន

ពួក​ជំនុំ​ដ៏​តូច​របស់​ខ្ញុំ បាន​សម្រេច​ចិត្ត​ធ្វើ​អំណោយ​ដ៏​ភ្ញាក់​ផ្អើល​មួយ សម្រាប់​កូន​ប្រុស​ខ្ញុំ នៅ​ថ្ងៃ​បុណ្យ​ខួប​កំណើតរបស់​គាត់ នៅ​អាយុ​៦​ឆ្នាំ។ សមាជិក​ព្រះ​វិហារ​មួយ​ចំនួន បាន​តុប​តែង​បន្ទប់​សាលា​រៀន​ថ្ងៃ​អាទិត្យ ដោយ​ចង​ព្យួរ​ប៉េងប៉ោង និង​តម្រៀប​តុ​តូច​មួយ ដោយ​មាន​នំ​ខួប​កំណើត​នៅ​លើ​នោះ។ ពេល​កូន​ប្រុស​ខ្ញុំ​បើក​ទ្វារ​បន្ទប់​នោះ​ឡើង យើងទាំង​អស់​គ្នាក៏​បាន​ស្រែក​ឡើង​ព្រម​គ្នា​ថា​ “រីក​រាយ​ថ្ងៃ​កំណើត”។

ក្រោយ​មក ពេល​ខ្ញុំ​កំពុង​កាត់​នំ​ខួប​កំណើត កូន​ប្រុស​ខ្ញុំ​ក៏​បាន​មក​ក្បែរ​ខ្ញុំ ហើយ​ខ្សិប​ដាក់​ត្រចៀក​ខ្ញុំ​ថា “ម៉ាក់ ហេតុ​អ្វី នៅ​ទីនោះ គេ​ទាំង​អស់​គ្នា​សុទ្ធ​តែ​ស្រឡាញ់​ខ្ញុំ?” ខ្ញុំ​ក៏​មាន​សំណួរ​ដូច​គាត់​ផង​ដែរ។ ពួក​គេ​បាន​ស្គាល់​យើង​ប្រហែល៦​ខែ​ប៉ុណ្ណោះ តែ​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ​យើង ដូច​មិត្ត​ភក្តិ​ដែល​ពួក​គេ​បាន​រាប់​អាន​តាំង​ពី​យូរ​មក​ហើយ។

សេចក្តី​ស្រឡាញ់​ដែល​ពួក​គេ​មាន​ចំពោះ​កូន​ប្រុស​ខ្ញុំ បាន​ឆ្លុះ​បញ្ចាំង អំពី​សេចក្តី​ស្រឡាញ់​ដែល​ព្រះ​ជា​ម្ចាស់ មាន​ចំពោះ​យើង​រាល់​គ្នា។ យើង​មិន​អាច​យល់​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​ស្រឡាញ់​យើង តែ​ទ្រង់​បាន​ស្រឡាញ់​យើង ហើយ​ទ្រង់​បាន​ប្រទាន​ក្តី​ស្រឡាញ់​របស់​ទ្រង់ ដោយ​ឥត​សំចៃ។​ យើង​មិន​បាន​ធ្វើ​អ្វី ដែល​សម​នឹង​ទទួល​សេចក្តី​ស្រឡាញ់របស់​ទ្រង់​ឡើយ តែ​ទ្រង់​បាន​ស្រឡាញ់​យើង ខ្លាំង​យ៉ាង​នេះ។ ព្រះ​គម្ពីរ​បាន​ចែង​ថា “ព្រះ​ជា​សេចក្តី​ស្រឡាញ់”(១យ៉ូហាន ៤:៨)។ សេចក្តី​ស្រឡាញ់​ជា​ផ្នែក​មួយ​នៃ​អត្ត​សញ្ញាណ​របស់​ទ្រង់។

ព្រះ​ជា​ម្ចាស់​បាន​ចាក់​បង្ហូរ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ មក​លើ​យើង យ៉ាង​ហូរ​ហៀរ ដើម្បី​ឲ្យ​យើង​បង្ហាញ​សេចក្តីស្រឡាញ់​របស់​ទ្រង់​ដល់​អ្នក​ដទៃ។ ព្រះ​យេស៊ូវ​បាន​ប្រាប់​សាវ័ក​របស់​ទ្រង់​ថា “ខ្ញុំ​ឲ្យ​សេចក្តី​បញ្ញត្ត​១​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។ គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្តី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក”(យ៉ូហាន ១៣:៣៤-៣៥)។

សមាជិក​ពួក​ជំនុំ​របស់​ខ្ញុំ​បាន​ស្រឡាញ់​ខ្ញុំ និង​កូន​ខ្ញុំ​យ៉ាង​នេះ ដោយ​សារ​ពួក​គេ​មាន​សេចក្តី​ស្រឡាញ់​របស់​ព្រះ នៅក្នុង​ពួក​គេ។…

សម្រស់នៃសេចក្តីស្រឡាញ់

របាំ​យ៉ារ៉ាបេ តាប៉ាទីយ៉ូ គឺ​ជា​របាំ​មួក​របស់​ប្រជា​ជន​មិច​ស៊ីកូ ដែល​អប​អរសាទរ​សេចក្តី​ស្នេហារ​របស់​គូរ​ស្នេហ៍។ ក្នុង​អំឡុង​ពេល​នៃ​ការ​រាំ​ដ៏​រស់​រវើក មនុស្ស​ប្រុស​បាន​ដាក់​មួក​របស់​ខ្លួន​ដែល​មាន​ហាម​ធំ នៅ​លើ​ដី។ នៅ​ចុង​បញ្ចប់​នៃ​ការ​រាំ ស្រ្តី​ដែល​ជា​ដៃ​គូ​រាំ​ក៏​បាន​រើស​មួក​នោះ​ឡើង ហើយ​អ្នក​ទាំង​ពីរ​ក៏​បាន​លាក់​មុខ​នៅ​ពី​ក្រោយ​មួក​នោះ ដើម្បី​បញ្ជាក់​សេចក្តី​ស្នេហា​របស់​ពួក​គេ ដោយ​ការ​ថើប។

របាំ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សារៈ​សំខាន់​នៃ​ភាព​ស្មោះ​ត្រង់ នៅ​ក្នុង​ទំនាក់​ទំនង​ប្តី​ប្រពន្ធ។ បទ​គម្ពីរ​សុភាសិត ជំពូក៥ បាន​ចែង​អំពី​ផល​វិបាក​ដ៏​ធ្ងន់​ធ្ងរ នៃ​អំពើ​អសីល​ធម៌ ជា​ពិសេស​នៅ​ក្នុង​ទំនាក់​ទំនង​ប្តី​ប្រពន្ធ។ ខ.១៥ បាន​ចែង​ថា “ចូរ​ផឹក​ទឹក​ពី​ពាង​របស់​ខ្លួន​ឯង ព្រម​ទាំង​ទឹក​ដែល​ហូរ​ចេញ​ពី​អណ្តូង​របស់​ខ្លួន​ចុះ”។ បទ​គម្ពីរ​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​អ្នក​រាំរបាំ​យ៉ារ៉ាបេ នៅ​លើ​វេទិកា។ ទោះ​អ្នក​រាំ​មាន​គ្នា​១០​គូ​ក៏​ដោយ ក៏​អ្នក​រាំ​ម្នាក់​ៗ​បាន​ផ្តោត​ចិត្ត ទៅ​លើ​ដៃ​គូ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ បាន​សេចក្តី​ថា អ្នក​ដែល​មាន​ប្តី ឬ​ប្រពន្ធ អាច​អរ​សប្បាយ នៅ​ក្នុង​ការ​ប្តូរ​ផ្តាច់​ដ៏​ជ្រាល​ជ្រៅ និង​មិន​អាច​បំបែក​បាន ចំពោះ​ប្តី​ប្រពន្ធ​របស់​ខ្លួន(ខ.១៨)។

អ្នក​ដទៃ​កំពុង​តែ​សង្កេត​មើល​ទំនាក់​ទំនង​ស្នេហា​របស់​ប្តី​និង​ប្រពន្ធ។ គឺ​មិន​ខុស​ពី​អ្នក​រាំរបាំ​នោះ ដែល​ដឹង​ថា អ្នក​ដទៃកំពុង​តែ​មើល​មក​ពួក​គេ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​រីក​រាយ ក្នុង​ការ​រាំ​ជា​មួយ​ដៃ​គូ​របស់​ខ្លួន។ ខ.២១ បាន​ចែង​ថា “​អស់​ទាំង​ផ្លូវ​របស់​មនុស្ស​សុទ្ធ​តែ​ច្បាស់​ នៅ​ចំពោះ​ព្រះនេត្រ​ព្រះយេហូវ៉ា ទ្រង់​ក៏​ស្ទង់​មើល​អស់​ទាំង​ផ្លូវ​ច្រក​របស់​គេ​ដែរ”(ខ.២១)។ ព្រះ​ជា​ម្ចាស់​សព្វ​ព្រះ​ទ័យ​នឹង​ការពារ​ទំនាក់​ទំនង​ប្តី​ប្រពន្ធ ហេតុ​នេះ​ហើយ​ទ្រង់​តែង​តែ​ទត​មើល​ប្តីប្រពន្ធ​រាល់​គូ។ សូម​ឲ្យ​ប្តី​ប្រពន្ធ​ម្នាក់​ៗ ធ្វើ​ឲ្យ​ព្រះ​ទ្រង់​គាប់​ព្រះ​ទ័យ តាម​រយៈ​ភាព​ស្មោះ​ត្រង់ ដែល​ពួក​គេ​បាន​បង្ហាញចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។

ជីវិត​របស់​យើង​មាន​ការ​ផ្លាស់​ប្តូរ តាម​ចង្វាក់ គឺ​មិន​ខុស​ពី​របាំ​យ៉ារ៉ាបេ​ឡើយ។​ ពេល​ដែល​យើង​ដើរ​តាម​ចង្វាក់ ដែល​ព្រះ​អាទិករ​យើង​បាន​ដាក់​ឲ្យ…

កន្លែងដែលខ្ពស់បំផុត

មាន​ពេល​មួយ ស្វាមី​ខ្ញុំ​បាន​អញ្ជើញ​មិត្ត​ភក្តិ​ម្នាក់ ទៅ​ព្រះ​វិហារ។​ បន្ទាប់​ពី​កម្ម​វិធី​ថ្វាយ​បង្គំ​ចប់ មិត្ត​ភក្តិ​នោះ​ក៏​បាន​និយាយ​ថា គាត់ចូល​ចិត្ត​បទ​ចម្រៀង និង​បរិយាកាស​ក្នុង​ព្រះ​វិហារ ប៉ុន្តែ គាត់​មិន​យល់​សោះ​ថា ហេតុ​អ្វី​បាន​ជា​គេ​លើក​ដំកើង​ព្រះយេស៊ូវ​ខ្លាំងយ៉ាង​នេះ? ស្វាមី​ខ្ញុំ​ក៏បាន​ពន្យល់​គាត់​ថា ជំនឿ​លើ​ព្រះ​គ្រីស្ទ គឺ​ជា​ទំនាក់​ទំនង​ជា​មួយ​ព្រះ​គ្រីស្ទ។ បើ​គ្មាន​ទ្រង់​ទេ នោះ​ជំនឿ​លើទ្រង់ នឹង​គ្មាន​ន័យ​អ្វី​ឡើយ។ គឺ​ដោយ​សារ​តែ​ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ ក្នុង​ជីវិត​យើង ទើប​យើង​អាច​ជួប​ជុំ​គ្នា ហើយ​សរសើរ​ដំកើង​ទ្រង់។

តើ​ព្រះ​យេស៊ូវ​ជា​នរណា ហើយ​ទ្រង់​បាន​ធ្វើ​អ្វី​ខ្លះ? សាវ័ក​ប៉ុល​បាន​ឆ្លើយ​សំណួរ​នេះ នៅ​ក្នុង​បទ​គម្ពីរ​កូល៉ុស ជំពូក​១។ គ្មាន​នរណា​បាន​ឃើញ​ព្រះ​ជា​ម្ចាស់​ទេ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​យាង​មក ដើម្បី​ឆ្លុះ​បញ្ចំាង និង​បើក​បង្ហាញ​ព្រះ​ជា​ម្ចាស់​(ខ.១៥)។​ ព្រះ​យេស៊ូវ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ ទ្រង់​បាន​យាង​មក​សុគត ជំនួស​យើង ហើយ​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប។ អំពើ​បាប​បាន​កាត់​ផ្តាច់​យើង ចេញ​ពី​ភាព​បរិសុទ្ធ​របស់​ព្រះ​ជា​ម្ចាស់ ដូច​នេះ ទាល់​តែ​អង្គ​បុគ្គល​ដែល​ល្អ​ឥត​ខ្ចោះ ទើប​អាច​ផ្សះ​ផ្សា​យើង ឲ្យ​ជា​នឹង​ព្រះ​បាន។ អង្គ​បុគ្គល​នោះ គឺ​ជា​ព្រះ​យេស៊ូវ​(ខ.១៤,២០)។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា ព្រះយេស៊ូវ​បាន​ប្រទាន​យើង នូវ​អ្វី​ដែលគ្មាន​នរណា​អាច​ផ្តល់​ឲ្យ​បាន គឺ​ផ្លូវ​ចូល​ទៅ​រក​ព្រះ​វរបិតា និង​ជីវិត​អស់​កល្ប​ជា​និច្ច(យ៉ូហាន ១៧:៣)។

ហេតុអ្វី​បាន​ជា​ទ្រង់​សក្តិ​សម​នឹង​ទទួល​កិត្តិយស​ដ៏​ខ្ពស់​យ៉ាង​នេះ? ព្រោះ​ទ្រង់​បាន​ឈ្នះ​សេចក្តី​ស្លាប់។ ទ្រង់​បាន​បណ្តាល​ឲ្យយើង​ថ្វាយ​ចិត្ត​ដល់​ទ្រង់ ដោយសារ​តែ​សេចក្តី​ស្រឡាញ់ និង​ការ​លះ​បង់​របស់​ទ្រង់។ ទ្រង់​បាន​ប្រទាន​យើង​នូវ​កម្លាំង​ជា​ថ្មី ជារៀង​រាល់​ថ្ងៃ។ ទ្រង់​ជា​អ្វី​ៗ​គ្រប់​យ៉ាង ដល់​យើង!

យើង​ថ្វាយ​សិរីល្អ​ដល់​ទ្រង់ ព្រោះ​ទ្រង់​សក្តិសម​នឹង​ទទួល​សិរីល្អ។…

ការធ្វើបន្ទាល់ដោយភាពស្ងាត់ស្ងៀម

អេមី(Amy) រស់​នៅ​ក្នុង​ប្រទេស ដែល​ហាម​មិន​ឲ្យ​ផ្សាយ​ដំណឹង​ល្អ។ គាត់​បាន​ទទួល​ការ​បណ្តុះ​បណ្តាល ជា​គិលានុបដ្ឋាយិការ។ គាត់​កំពុង​ធ្វើ​ការ​ក្នុង​មន្ទីរ​ពេទ្យ​ធំ​មួយ ដោយ​មាន​នាទី​ជា​អ្នក​ថែ​ទាំ​ទារក​ដែល​ទើប​កើត។ គាត់​មាន​ការ​ប្តូរ​ផ្តាច់​នៅ​ក្នុងអាជីព​របស់​គាត់​ណាស់ បាន​ជា​ការងារ​គាត់​មាន​ភាព​លេច​ធ្លោ ហើយ​ស្រ្តីជា​ច្រើន​មាន​ការ​ងឿង​ឆ្ងល់​ចំពោះ​គាត់។ ពួក​គេ​ក៏បាន​ទទួល​ការ​ប៉ះ​ពាល់​ចិត្ត ឲ្យ​ទៅ​សួរ​គាត់ ជា​លក្ខណៈ​ឯក​ជន​។ ចាប់​តាំង​ពី​ពេល​នោះ​មក អេមី​ក៏​បាន​ចែក​ចាយ​អំពី​ព្រះសង្រ្គោះ​របស់​គាត់ ដោយ​បើក​ចំហរ។

ដោយសារ​គាត់​ធ្វើ​ការងារ​បាន​ល្អ មិត្ត​រួម​ការងារ​ខ្លះ មាន​ការ​ច្រណែន​នឹង​គាត់ ហើយ​ក៏​បាន​ចោទ​គាត់​ថា បាន​លួច​ថ្នាំ​ពេទ្យ។ ថ្នាក់​លើ​របស់​គាត់​មិន​ជឿ​ពួក​គេ​ទេ ហើយ​ទី​បំផុត អាជ្ញាធរ​ក៏​បាន​រក​ឃើញ​អ្នក​បង្ករឿង។ រឿង​នេះ​ក៏​បាន​នាំ​ឲ្យ​ពេទ្យ​ដទៃ​ទៀត​ដែល​ធ្វើ​ការ​ជា​មួយ​គាត់ ចោទ​សួរ អំពី​សេចក្តី​ជំនឿ​របស់​គាត់។ គំរូ​របស់​គាត់ បាន​ធ្វើ​ឲ្យ​ខ្ញុំ នឹក​ចាំ​អំពី​ពាក្យ​របស់​សាវ័ក​ពេត្រុស ដែល​បាន​ចែង​ថា “ឱ​ពួក​ស្ងួនភ្ងា​អើយ … ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ចៀស​ពី​សេចក្តី​ប៉ងប្រាថ្នាខាង​សាច់​ឈាម ដែល​តយុទ្ធ​នឹង​ព្រលឹង​វិញ្ញាណ​ចេញ ទាំង​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ នៅ​ក្នុង​ពួក​សាសន៍​ដទៃ ដើម្បី​នៅ​កន្លែង​ណា ដែល​គេ​និយាយ​ដើម ពី​អ្នក​រាល់​គ្នា ទុក​ដូច​ជា​មនុស្ស​ប្រព្រឹត្ត​អាក្រក់ នោះ​ឲ្យ​គេ​បាន​សរសើរ​ដល់​ព្រះ នៅ​ថ្ងៃ​ដែល​ទ្រង់​យាង​មកប្រោស ដោយ​គេ​ឃើញ​ការ​ល្អ​របស់​អ្នក​រាល់​គ្នា​វិញ”(១ពេត្រុស ២:១១-១២)។

ទី​បន្ទាល់​នៃ​ការ​រស់​នៅ​របស់​យើង នៅ​ផ្ទះ នៅ​កន្លែង​ធ្វើ​ការ ឬ​នៅ​សាលា​រៀន អាច​ជះ​ឥទ្ធិ​ពល​មក​លើ​អ្នក​ដទៃ ពេល​ដែល​យើង​អនុញ្ញាត​ឲ្យ​ព្រះ​ទ្រង់​ធ្វើ​ការ​ក្នុង​យើង។ នៅ​ជុំវិញ​ខ្លួន​យើង គឺ​មាន​មនុស្ស ដែល​កំពុង​តែ​មើល​ការ​និយាយ​ស្តី និង​ប្រព្រឹត្ត​របស់​យើង​។ ចូរ​យើង​ពឹង​ផ្អែក​លើ​ព្រះ​ជា​ម្ចាស់ ហើយ​អនុញ្ញាត​ឲ្យ​ទ្រង់​ដឹក​នាំ​ការ​ប្រព្រឹត្ត និង​ការ​គិត​របស់​យើង។  បន្ទាប់មក ចូរ​យើង​ជិះ​ឥទ្ធិ​ពល​មក​លើ​អ្នក​មិន​ជឿ…

មានរបស់ដ៏ស្រស់ស្អាតជាច្រើន

អ្នក​ស្រី លីលីយ៉ា ត្រូធ័រ(Lilias Trotter) គឺ​ជា​វិចិត្រករ និង​ជា​បេសក​ជន​។ មុន​ពេល​គាត់​ទទួល​មរណ​ភាព គាត់​បានមើល​តាម​បង្អួច ហើយ​បាន​ទទួល​ការ​បើក​សម្តែង ឲ្យ​ឃើញ​រទេះ​សេះ​មួយ​គ្រឿង របស់​នគរ​ស្ថាន​សួគ៌។ យោង​តាម​អ្នក​សរសេរ​ជីវ​ប្រវត្តិ​របស់​គាត់ បាន​ឲ្យ​ដឹង​ថា មាន​មិត្ត​ភក្ដិ​ម្នាក់ បាន​សួរ​គាត់​ថា “តើ​ឯង​កំពុង​មើល​ឃើញ​របស់​ដ៏​ស្រស់​ស្អាត ជា​ច្រើន​មែន​ទេ?”  គាត់​ក៏​បាន​ឆ្លើយ​ថា “ចា! ខ្ញុំ​បាន​ឃើញ​របស់​ដ៏​ស្រស់​ស្អាត​ច្រើន​ណាស់”។

ពាក្យ​ចុង​ក្រោយ​របស់​អ្នក​ស្រី​ត្រូធ័រ បាន​ឆ្លុះ​បញ្ចាំង អំពី​កិច្ចការ​ដែ​លព្រះ​ទ្រង់​ធ្វើ ក្នុង​ជីវិត​របស់​គាត់។ ទ្រង់​បាន​បង្ហាញភាព​ស្រស់​ស្អាត​ជា​ច្រើន​ដល់​គាត់ និង​តាម​រយៈ​គាត់​ មិន​គ្រាន់​តែ​នៅ​ពេល​គាត់​ស្លាប់ តែ​ពេញ​មួយ​ជីវិត​គាត់។ ទោះ​បី​ជា​គាត់​ជាវិចិត្រ​ករ ដ៏​ពូកែ​ក៏​ដោយ គាត់​បាន​ជ្រើស​រើស​យក​ការ​បម្រើ​ព្រះ​យេស៊ូវ ក្នុង​នាម​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ នៅ​ក្នុង​ប្រទេស​អាល់ហ្សេរី។​ គេ​ថា លោកចន រូស្គីន ( John Ruskin) ដែល​ជា​វិចិត្រករ​ដ៏​ល្បី​ល្បាញ ​ដែល​បាន​បណ្តុះ​បណ្តាល​គាត់ ធ្លាប់​បាន​និយាយ​ថា “គាត់​បាន​ខ្ជះ​ខ្ជាយ​ជីវិត​របស់​គាត់!”  នៅ​ពេល​ដែល​គាត់​បាន​ជ្រើស​រើស​យក​ការងារ​ជា​បេសក​ជន ជា​ជាង​ធ្វើ​ជា​វិចិត្រ​ករ។

ស្រដៀង​គ្នា​នឹង​រឿង​នេះ​ដែរ នៅ​ក្នុង​គ្រា​សញ្ញាថ្មី នៅ​ពេល​ដែល​ស្ត្រី​ម្នាក់​បាន​ចូល​ក្នុង​ផ្ទះ​របស់​លោក​ស៊ីម៉ូន នាង​មាន​កាន់​ដប​ថ្ម​កែវ ដាក់​ប្រេង​ទេព្វិរូ​សុទ្ធ ហើយ​បាន​ចាក់​ប្រេង​លើ​ព្រះសិរ​ព្រះយេស៊ូវ។ អ្នក​ដែល​មាន​វត្ត​មាន​នៅ​ទីនោះ បាន​និយាយ​ថា តើ​មាន​ប្រយោជន៍​អ្វី​ នឹង​ធ្វើ​បង្ខាត​ប្រេង​នេះ​ដូច្នេះ។ ប្រេង​ទេព្វិរូ​នេះ មាន​តម្លៃ​ថ្លៃ​ណាស់ គឺ​ថ្លៃ​ស្មើ​នឹង​ប្រាក់​ឈ្នួល​មួយ​ឆ្នាំ ដូច្នេះ ហើយបាន​ជា​មាន​អ្នក​ខ្លះ​គិត​ថា…

គោរពប្រតិបត្តិព្រះជាម្ចាស់ជានិច្ច

លោក​បេនយ៉ាមីន ប៊្លូម៏(Benjamin Bloom) ដែល​ជា​អ្នក​ចិត្ត​សាស្រ្ត​ វិស័យ​អប់រំ ដែល​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ អំពី​របៀប​ជួយ​យុវជន ឲ្យ​អភិវឌ្ឍន៍​អំណោយ​ទាន​របស់​ខ្លួន។ គាត់​បាន​ធ្វើ​ការ​សិក្សា អំពី​កុមារ​ភាព​ របស់​អ្នក​សម្តែង​ល្បី​ៗ​ចំនួន​១២០នាក់ ដែល​រួម​មាន អត្ត​ពលិក សីល្បៈ​ករ និង​អ្នក​ប្រាជ្ញ​ ហើយ​ជា​លទ្ធ​ផល គាត់​បាន​រក​ឃើញ​ថា អ្នក​ទាំង​នោះ​មាន​ចំណុច​រួម​មួយ​ដែល​ដូច​គ្នា គឺ​ថា ពួក​គេ​សុទ្ធ​តែ​បាន​ចំណាយ​ពេល​វេលា​យ៉ាង​យូរ​ៗ ដើម្បី​ធ្វើ​ការ​ហ្វឹក​ហាត់ យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត។

តាម​ការ​ស្រាវជ្រាវ​របស់ លោក​ប៊្លូម បាន​ឲ្យ​ដឹង​ថា ដើម្បី​រីក​លូត​លាស់​ក្នុង​ផ្នែក​ណា​មួយ នៃ​ជីវីត​របស់​យើង យើង​ចាំ​បាច់​ត្រូវ​មាន​ការ​លត់​ដំ។ នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​នៃ​សេចក្តី​ជំនឿ​របស់​យើង ជា​មួយ​ព្រះ​ជា​ម្ចាស់ យើង​ក៏​ត្រូវ​មាន​ការ​លត់​ដំ ខាង​វិញ្ញាណ ​ដោយ​ចំណាយ​ពេល​ប្រកប ឲ្យ​បាន​ទៀង​ទាត់​ជា​មួយ​ទ្រង់។ ការ​នេះ​នឹង​ជួយ​ឲ្យ​យើង​ទុក​ចិត្ត​ទ្រង់​កាន់​តែ​ខ្លាំង។

លោក​ដានីយ៉ែល គឺ​ជា​គំរូ​ដ៏​ល្អ​មួយ សម្រាប់​អ្នក​ដែល​ចង់​ដាក់​អាទិភាព ទៅ​លើ​ការ​ដើរ​ជា​មួយ​ព្រះ ដោយ​ការ​លត់​ដំ។ កាល​នៅ​ក្នុង​វ័យ​យុវជន លោក​ដានីយ៉ែល​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​សម្រេច​ចិត្ត​យ៉ាង​ប្រុង​ប្រយ័ត្ន និង​ប្រកប​ដោយ​ប្រាជ្ញា(១:៨)។ លោក​បាន​ប្ដេជ្ញា​ចិត្ត​ ចំពោះ​ការ​អធិស្ឋាន​យ៉ាង​ទៀង​ទាត់ ដើម្បី “អរ​ព្រះ​គុណ​ដល់​ព្រះ” (៦:១០)។ លោក​ដានីយ៉ែល​បាន​ស្វែង​រក​បំណង​ព្រះ​ទ័យ​ព្រះ​ជា​ញឹកញាប់​ នៅ​ក្នុង​ការ​រស់​នៅ បាន​ជា​មនុស្ស​នៅ​ជុំវិញ​គាត់​ ងាយ​នឹង​សម្គាល់​ថា ជីវិត​របស់​គាត់​មាន​ពេញ​ដោយ​សេចក្ដី​ជំនឿ។ តាម​ការ​ពិត ស្ដេច​ដារីយុស​បាន​ហៅ​លោក​ដានីយ៉ែល​ថា “អ្នក​បម្រើ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់” (ខ.២០) ហើយ​ទ្រង់​បាន​ហៅ​លោក​ដានីយ៉ែល ដល់​ទៅ​ពីរ​ដង ​ថា​ជា…

ផ្ទះដ៏ពិត ដ៏កក់ក្តៅ

មាន​ពេល​មួយ កូន​ប្រុស​ខ្ញុំ​សួរ​ថា “ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ចាក​ចេញ​ពី​ផ្ទះ​យើង ហើយ​ផ្លាស់​ទៅ​នៅ​កន្លែង​ផ្សេង?” ស្ថិត​ក្នុង​ពេល​នោះ ខ្ញុំ​ត្រូវ​ពន្យល់​ប្រាប់​គាត់​ថា យើង​ចាក​ចេញ​ពី​ផ្ទះ​យើង តែ​មិន​មែន​ចាក​ចេញ​ពី​ផ្ទះ​ដ៏​កក់​ក្តៅ​របស់​យើង​ទេ។ ក្នុង​ផ្ទះ​ដ៏​កក់​ក្តៅ​របស់​យើង គឺ​ជា​កន្លែង​ដែល​មាន​មនុស្ស​ជា​ទីស្រឡាញ់​របស់​យើង។ វា​ជា​កន្លែង​ដែល​យើងចង់​វិល​ត្រឡប់​មក​រក បន្ទាប់​ពី​យើង​បាន​ធ្វើ​ដំណើរ​ដ៏​វែង​ឆ្ងាយ ឬ​បន្ទាប់​ពី​ការ​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ។

ពេល​ដែល​ព្រះ​យេស៊ូវ គង់​នៅ​បន្ទប់​ខាង​លើ មុន​ពេល​ទ្រង់​សុគត នៅ​ពេល​ប៉ុន្មាន​ក្រោយ​មក​ទៀត ទ្រង់​បាន​ប្រាប់​ពួកសិស្ស​ទ្រង់​ថា “កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ”(យ៉ូហាន ១៤:១)។ ពួក​សាវ័ក​មិន​ដឹង​ច្បាស់ អំពី​អនា​គត​របស់​ខ្លួន ព្រោះ​ព្រះ​យេស៊ូវ​បាន​ថ្លែង​ទំនាយ អំពី​ការ​សុគត​របស់​ទ្រង់។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​ធានា​ដល់​ពួក​គេ​ អំពី​ព្រះវត្ត​មាន​ទ្រង់ ហើយ​បាន​រំឭក​ពួក​គេ​ថា ពួក​គេ​នឹង​បាន​ជួប​ទ្រង់​ទៀត។ គឺ​ដូច​ដែល​ទ្រង់​បាន​ប្រាប់​ពួក​គេ​ថា “នៅ​ក្នុង​ដំណាក់​នៃ​ព្រះវរបិតា​ខ្ញុំ មាន​ទី​លំនៅ​ជា​ច្រើន ពុំ​នោះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា”(ខ.២)។ ទ្រង់​អាច​ប្រើ​ពាក្យ​ផ្សេង​ទៀត ដើម្បី​ពិពណ៌នា អំពី​នគរ​ស្ថាន​សួគ៌។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទ្រង់​បាន​ជ្រើស​រើស​ពាក្យ ដែល​ពិពណ៌នា​ អំពី​កន្លែង​ដែល​ព្រះ​ដែល​យើង​ស្រឡាញ់ គង់​នៅ គឺ​ព្រះ​អម្ចាស់ យេស៊ូវ​គ្រីស្ទ។

លោកស៊ី អេស លូអ៊ីស(C. S. Lewis) បាន​ពិពណ៌នា​ក្នុង​សៀវភៅ​របស់​គាត់​ថា “ព្រះ​វរបិតា​យើង ប្រទាន​ពរ​ឲ្យ​យើង​មាន​ភាព​ស្រស់​ស្រាយ នៅ​ក្នុង​ដំណើរ​ជីវិត​យើង ដោយ​ឲ្យ​យើង​មាន​ផ្ទះ​សំណាក់​ដ៏​ល្អ សម្រាប់​ស្នាក់​នៅ​បណ្តោះអាសន្ន ប៉ុន្តែ ទ្រង់​មិន​លើក​ទឹក​ចិត្ត​យើង ឲ្យ​គិត​ថា ផ្ទះ​សំណាក់​នោះ…

អំណោយទានជាច្រើន គោលបំណងតែមួយ

ពោត គឺ​ជា​អាហារ​ដ៏​សំខាន់ នៅ​ក្នុង​ប្រទេស​មិច​ស៊ីកូ ដែល​ជា​ប្រទេស​កំណើត​របស់​ខ្ញុំ។ នៅ​ទីនោះ មាន​ពោត​ជា​ច្រើន​ប្រភេទ។ អ្នក​អាច​រក​បាន​ពោត​ពណ៌​លឿង ពណ៌​ត្នោត ពណ៌​ក្រហម និង​ពណ៌​ខ្មៅ ហើយ​ថែម​ទាំង​មាន​ពោត​ពណ៌​លក្ខណ៍ ដែល​មាន​ពណ៌​ចម្រុះ​អុច​ៗ​ដ៏​ស្អាត​អស្ចារ្យ​ផង​ដែរ។ ប៉ុន្តែ តាម​ធម្មតា ប្រជាជន​នៅ​ទីក្រុង មិន​បរិភោគ​ពោត​ដែល​មាន​ពណ៌​ចម្រុះ​អុច​ៗ​ឡើយ។ លោកអ័ម៉ាដូ រ៉ាមីរេស(Amado Ramirez) ដែល​ជា​ម្ចាស់​ភោជ្ជនីយ​ដ្ឋាន និង​អ្នក​ស្រាវ​ជ្រាវ បាន​ពន្យល់​ថា ប្រជាជន​នៅ​ទីក្រុង​ជឿ​ថា ពោត​ដែល​មាន​ពណ៌​តែ​មួយ គឺ​ជា​តំណាង​ឲ្យ​ភាព​ស្មើ​គ្នា។ ប៉ុន្តែ ពោត​ដែល​មាន​ពណ៌​ចម្រុះ​អុច​ៗ មាន​រស់​ជាតិ​ល្អ ហើយ​គេ​អាច​យក​វា ទៅ​ធ្វើ​នំប៉័ង​បន្ទះ​ដ៏​ឈ្ហុយ​ឆ្ងាញ់។

ពួក​ជំនុំ​ព្រះ​គ្រីស្ទ គឺ​មាន​លក្ខណៈ​ស្រដៀង​នឹង​ពោត​ដែល​មាន​ពណ៌​ចម្រុះ ជាង​ពោត​ដែល​មាន​ពណ៌​តែ​មួយ។ សាវ័ក​ប៉ុល​បាន​ប្រើ​រូប​ភាព​នៃ​រូប​កាយ​តែ​មួយ ដើម្បី​ពិពណ៌​នា​អំពី​ពួក​ជំនុំ ព្រោះ​យើង​ម្នាក់​ៗ​ជា​អវយវៈ​នៃ​រូប​កាយ​តែ​មួយ របស់​ព្រះ​តែ​មួយ ដែល​បាន​ប្រទាន​យើង​ម្នាក់​ៗ ឲ្យ​មាន​អំណោយ​ទាន​ខុស​ៗ​គ្នា។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា យើង “​មាន​មុខ​ងារ​ផ្សេងៗ ពី​គ្នា តែ​គឺ​ជា​ព្រះ​អម្ចាស់​ដដែល​ទេ។ ព្រម​ទាំង​មាន​របៀប​ធ្វើ​ផ្សេងៗ ពី​គ្នា​ទៀត តែ​គឺ​ជា​ព្រះ​ដដែល​នោះ​ឯង ដែល​ទ្រង់​ធ្វើ​គ្រប់​ទាំង​អស់ ក្នុង​មនុស្ស​ទាំង​អស់”(១កូរិនថូស ១២:៥-៦)។ កាល​ណា​យើង​ជួយ​យក​អសារ​គ្នា នៅ​ក្នុង​ភាព​ចម្រុះ​គ្នា ដែល​យើង​មាន​ក្នុង​ពួក​ជំនុំ នោះ​មាន​ន័យ​ថា យើង​កំពុង​បង្ហាញ​ឲ្យ​គេ​ស្គាល់​សេចក្តី​សប្បុរស និង​ភាព​ប៉ិន​ប្រសប់​របស់​ព្រះ​អម្ចាស់។

ខណៈ​ពេល​ដែល​យើង​ឱប​ក្រសោប​យក​ភាព​ចម្រុះ​របស់​យើង ទន្ទឹម​នឹង​នោះ យើង​ក៏​ត្រូវ​ខិត​ខំ​រក្សា​ការ​រួប​រួម​របស់​យើង នៅ​ក្នុង​សេចក្តី​ជំនឿ…

ធ្វើការទន្ទឹមគ្នា

នៅ​សម័យ​បុរាណ ទី​ក្រុង​ដែល​មាន​កំផែង​បាក់​បែក ធ្វើ​ឲ្យ​គេ​ដឹង​ថា ប្រជា​ជន​ដែល​នៅ​ក្នុង​ក្រុង ជា​មនុស្ស​បរាជ័យ ដែល​ងាយ​នឹង​ជួប​គ្រោះ​ថ្នាក់ និង​ភាព​អាម៉ាស់។ ហេតុ​នេះ​ហើយ ពួក​សាសន៍​យ៉ូដា​ក៏​បាន​សាង​សង់​ទីក្រុង​យេរូសាឡិមឡើង​វិញ។ តើ​សង់​ដោយ​របៀប​ណា? គឺ​ដោយ​ធ្វើ​ការ​ប្រកៀក​ស្មា​គ្នា ដូច​ដែល​បាន​ពិពណ៌នា​យ៉ាង​ក្បោះ​ក្បាយ នៅ​ក្នុង​បទ​គម្ពីរ​នេហេមា ជំពូក​៣។ មើលពី​ដំបូង ជំពូក​៣ ហាក់​ដូច​ជា​ការ​ពិពណ៌នា​ដ៏​គួរ​ឲ្យ​ធុញ​ទ្រាន់ អំពី​មនុស្ស​ដែល​ធ្វើ​កិច្ចការ​ផ្សេង​ៗ នៅ​ក្នុង​ការ​សាង​សង់​កំផែង​ក្រុង។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​បើ​យើង​មើល​ឲ្យ​ជិត យើង​នឹង​បាន​ដឹង​ថា បទ​គម្ពីរ​នេះ​កំពុង​តែ​និយាយ​សង្កត់​ធ្ងន់​ជា​ពិសេស អំពី​របៀប​ដែល​មនុស្ស​ធ្វើ​ការ​រួម​គ្នា។ ពួក​សង្ឃ​កំពុង​តែ​ធ្វើ​ការ​នៅ​ទន្ទឹម​នឹង​អ្នក​គ្រប់​គ្រង។ អ្នក​ផលិត​ទឹក​អប់ និង​ជាង​មាស​ក៏​រួម​ចំណែក​ក្នុង​ការ​ងារ​ផង​ដែរ។ មាន​អ្នក​ខ្លះ​កំពុង​តែ​រស់​នៅ​ក្នុង​ក្រុង​ជិត​ខាង ក៏​បាន​មក​ជួយ​ទៀត។ អ្នក​ដទៃ​ទៀត​ក៏​បាន​ធ្វើ​ការ​ជួស​ជុល​កំផែង ដែល​នៅ​ពី​មុខ​ផ្ទះ​ពួក​គេ។ នៅ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ លោក​សាលូម និង​ពួក​កូន​ស្រី​របស់​គាត់ ក៏​បាន​ធ្វើ​ការ​ជា​មួយ​នឹង​ពួក​ប្រុស​ៗ នៅ​ក្នុង​ការជួស​ជុល​ផង​ដែរ​(៣:១២) អ្នក​ខ្លះ​ក៏​បាន​ជួស​ជុល​កំផែង​ពី​ផ្ទាំង ដែល​មាន​ដូច​ជា​ពួក​ត្កូអា​ជា​ដើម(ខ.៥,២៧)។

បទ​គម្ពីរ​មួយ​ជំពូក​នេះ មាន​ចំណុច​សំខាន់​ពីរ​យ៉ាង ដែល​គួរ​ឲ្យ​កត់​សំគាល់។ ទីមួយ ពួកគេ​ទាំង​អស់​គ្នា បាន​ធ្វើ​ការ​រួម​គ្នា ដើម្បី​សម្រេច​គោលដៅ​តែ​មួយ។ ទីពីរ ពួក​គេ​រាល់​គ្នា​សុទ្ធ​តែ​បាន​ទទួល​ការ​សរសើរ ដោយ​សារ​ការ​រួម​ចំណែក​នៅ​ក្នុង​ការងារ​នោះ គឺ​មិន​មែន​ដោយ​សារ​បរិម៉ាណ​នៃ​ការងារ ដែល​ពួក​គេ​បាន​ធ្វើ​តិច​ឬ​ច្រើន ដោយ​ប្រៀបធៀប​ជា​មួយ​អ្នក​ដទៃ​នោះ​ទេ។

សព្វ​ថ្ងៃ​នេះ យើង​សង្កេត​ឃើញ​មាន​ក្រុម​គ្រួសារ និង​សង្គម​ជា​ច្រើន ដែល​មាន​ការ​បាក់​បែក។ ប៉ុន្តែ ព្រះយេស៊ូវ​បាន​យាង​មក​កសាង​នគរ​ព្រះ តាម​រយៈ​ការ​កែ​ប្រែ​ជីវិត​មនុស្ស​ជា​ច្រើន។ យើង​អាច​ជួយ​កសាង​តំបន់​ដែល​យើង​រស់​នៅ​ឡើង​វិញ ដោយ​បង្ហាញ​អ្នក​ដទៃ…

សូមបើកភ្នែកទូលបង្គំ

កាល​ខ្ញុំ​បាន​ទៅ​ទស្សនា​ព្រះវិហារ​ឆូរ៉ា​ដ៏​ស្រស់​ស្អាត ក្នុង​ទីក្រុង​អ៊ីស្តាន​ប៊ូល​ ជា​លើក​ដំបូង ខ្ញុំ​បាន​មើល​ផ្ទាំង​គំនូរ​លើ​ជញ្ជាំង និង​ផ្ទាំង​គំនូរ​ការ៉ូ​បិទ​របស់​ចក្រ​ភព​ប៊ីហ្សានធីន នៅ​លើ​ពិដាន ហើយ​ក៏​អាច​ស្វែង​យល់​អំពី​សាច់​រឿង​មួយ​ចំនួន ក្នុង​ព្រះ​គម្ពីរ តាម​រូប​គំនូរ​ទំាង​នោះ។ ប៉ុន្តែ មាន​ចំណុច​ជា​ច្រើន ដែល​ខ្ញុំ​បាន​មើល​រំលង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​នៅ​លើក​ទីពីរ ខ្ញុំ​មាន​អ្នក​នាំ​ដើរ​ទស្សនា​ម្នាក់ ទៅ​ជា​មួយ។​ គាត់​បាន​ចង្អុល​បង្ហាញ អំពី​ភាព​លម្អិត​ទាំង​អស់ ដែល​ខ្ញុំ​បាន​មើល​រំលង កាល​ពី​មុន ហើយ​ភ្លាម​ៗ​នោះ ខ្ញុំ​ក៏​បាន​យល់​ច្បាស់​អំពី​សាច់​រឿង នៅ​លើ​ផ្ទាំង​គំនូរ។ ឧទាហរណ៍ ផ្ទាំងគំនូរ​ទី​មួយ បាន​ពិពណ៌​នា អំពី​ដំណើរ​ជីវិត​របស់​ព្រះ​យេស៊ូវ ដូច​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ​ដំណឹង​ល្អ​លូកា។

ជួន​កាល ពេល​យើង​អាន​ព្រះ​គម្ពីរ យើង​មាន​ការ​យល់​ដឹង អំពី​រឿង​ដែល​ជា​មូល​ដ្ឋាន​គ្រឹះ ប៉ុន្តែ តើ​យើង​យល់អំពី​ទំនាក់​ទំនង ដែល​ជា​ភាព​លម្អិត​នៅ​ក្នុង​សាច់​រឿង ដែល​បាន​ចាក់​ស្រេស បង្កើត​ជា​សាច់​រឿង​ទាំង​មូល​ឬ​ទេ? យើង​អាច​ស្វែង​យល់​អំពី​ចំណុច​លម្អិត​ទាំង​នោះ ដោយ​ប្រើ​សៀវភៅ​ដែល​ពន្យល់​បទ​គម្ពីរ និង​ឧបករណ៍​សម្រាប់​សិក្សា​ព្រះគម្ពីរ​ដទៃ​ទៀត ប៉ុន្តែ យើង​ក៏​ត្រូវ​ការ​អ្នក​នាំ​ផ្លូវ ដែល​បើក​ភ្នែក​យើង ហើយ​ជួយ​ឲ្យ​យើង​មើល​ឃើញ​ភាព​អស្ចារ្យ​នៃ​ការ​បើក​សម្តែង​របស់​ព្រះ ដែល​មាន​ចែង​នៅ​ក្នុង​ព្រះ​គម្ពីរ។ អ្នក​នាំ​ផ្លូវ​របស់​យើង គឺ​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​បង្រៀនយើង “នូវ​គ្រប់​សេចក្តី​ទាំង​អស់”(យ៉ូហាន ១៤:២៦)។ សាវ័ក​ប៉ុល​បាន​មានប្រសាសន៍​ផង​ដែរ​ថា ព្រះវិញ្ញាណ​ក៏ “​ផ្ទឹម​ពន្យល់​សេចក្តី​ខាង​វិញ្ញាណ ដោយ​សារ​សេចក្តី​ខាង​ឯ​វិញ្ញាណ​”(១កូរិនថូស ២:១៣)។

គឺ​ពិត​ជា​អស្ចារ្យ​ណាស់ ដែល​ព្រះ​ដ៏​ជា​អ្នក​និពន្ធ​ព្រះ​គម្ពីរ បាន​បង្ហាញ​យើង ឲ្យ​ស្គាល់​ភាព​អស្ចារ្យ​នៃ​ព្រះ​បន្ទូល​ទ្រង់។ ព្រះ​ទ្រង់​មិន​គ្រាន់​តែ​បាន​ប្រទាន​យើង​នូវ​ព្រះ​បន្ទូល​របស់​ទ្រង់…