តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Mart DeHaan

ការផ្តោតទៅលើភាពអស្ចារ្យ

មនុស្ស​ខ្លះ​ចេះ​តែ​មើល​ទៅ​លោកិយ ឃើញ​តែ​បញ្ហា។ លោក​ដេវីត ចូនស៍(DeWitt Jones) ជា​ជាង​ថត​របស់​ទូរទស្សន៍​ប៉ុស្ទ នេសិននល ជីអូក្រាហ្វ៊ីក។ គាត់​បាន​ប្រើ​អាជីព​របស់​គាត់ ដើម្បី​បង្ហាញ​នូវ​ចំណុច​ល្អ​ៗ របស់​ពិភព​លោក​។ មុន​នឹង​គាត់​ថត​រូប គាត់​រង់​ចាំ​មើល​ពន្លឺ ដែល​ភ្លឺ​ល្អ ដែល​នាំ​ឲ្យ​គាត់​មើល​ឃើញ​រូប​ភាព​ដ៏​អស្ចារ្យ​ ដែល​បានបង្កប់​ខ្លួន នៅ​ទីនោះ​ជា​យូរ​មក​ហើយ។ គាត់​បាន​ប្រើ​ម៉ាស៊ីន​ថត​រូប​របស់​គាត់ ដើម្បី​ស្វែង​រក​សម្រស់​ ដែល​លេច​ឡើងនៅ​លើ​ផ្ទៃ​មុខ​មនុស្ស និង​ធម្ម​ជាតិ​ដ៏​សាមញ្ញ។

មនុស្ស​ជា​ច្រើន​មាន​ហេតុ​ផល ដែល​ត្រូវ​ផ្តោត​ទៅ​លើ​ចំណុច​អវិជ្ជ​មាន​របស់​ពិភព​លោក ដែល​ក្នុង​នោះ ក៏​មាន​លោក​យ៉ូប​ផង​ដែរ។ បន្ទាប់​ពី​គាត់​បាន​បាត់​បង់​អ្វី​ៗ​គ្រប់​យ៉ាង ដែល​នាំ​ឲ្យ​គាត់​មាន​អំណរ សូម្បី​តែ​មិត្ត​ភក្តិ​គាត់​ក៏​បាន​ក្លាយ​ជាអ្នក​ចោទ​ប្រកាន់​មក​លើ​គាត់​ផង​ដែរ។ ពួក​គេ​ក៏​បាន​ប្រាប់​លោក​យ៉ូប​ថា គាត់​មាន​ទុក្ខ​វេទនា​ខ្លាំង​យ៉ាង​នោះ គឺ​ដោយ​សារ​អំពើ​បាប​ដែល​គាត់​បាន​លាក់​ទុក។ ពេល​លោក​យ៉ូប​ស្រែក​រក​ព្រះ ទ្រង់​នៅ​តែ​ស្ងាត់​ស្ងៀម មិន​ឃើញ​ឆ្លើយ​តប​ចំពោះ​គាត់។

ទី​បំផុត នៅ​ក្នុង​ភាព​វឹក​វរ​នៃ​ខ្យល់​ព្យុះ​កំបុត​ត្បូង និង​ភាព​ងងឹត​នៃ​ជីវិត​របស់​លោក​យ៉ូប ព្រះ​ទ្រង់​ក៏​បាន​ឲ្យ​គាត់ ពិចារណា​អំពី​ភាព​អស្ចារ្យ​ក្នុង​ធម្មជាតិ ដែល​បាន​ឆ្លុះ​បញ្ចាំង ឲ្យ​ឃើញ​ប្រាជ្ញា និង​អំណាចរបស់ទ្រង់ ​ដែល​យើង​មិន​មាន​ដល់​ទ្រង់(យ៉ូប ៣៨:២-៤)។

បើ​យើង​កំពុង​តែ​មាន​គំនិត​អវិជ្ជ​មាន តើ​ទ្រង់​នឹង​មិន​ឲ្យ​យើង​ពិចារណា អំពី​ភាព​អស្ចារ្យ​នៃ​ធម្មជាតិ​ដែរ​ទេ​ឬ? ចុះ​ចំណែក​ឯ​ធម្ម​ជាតិ​នៃ​សត្វ​បក្សី​ដែល​ហើរ​លើ​អាកាស ស្លឹក​ឈើ​ដែល​បក់​រវិច ឬ​វាល​ស្មៅ​ដ៏​ធំ​ល្វឹង​ល្វើយ តើ​យើង​នឹង​រក​ឃើញ​ភាព​អស្ចារ្យ​ដែរ​ឬ​ទេ? នៅ​ក្នុង​ពេល​ដ៏​ឈឺ​ចាប់ តើ​យើង​នឹង​ពិចារ​ណា អំពី​ភាព​អស្ចារ្យ​នៃ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អាទិករ ហើយ​គិត​ឃើញ​គំនិត និង​ព្រះ​ទ័យ​របស់​ទ្រង់ ដែល​បាន​គង់​នៅ​ជា​មួយ​យើង តាំង​ពី​យូរ​មក​ហើយឬ​ទេ? ពេល​យើង​មើល​ឃើញ​ភាព​អស្ចារ្យ​របស់​ទ្រង់​ហើយ យើង​អាច​សរសើរ​ដំកើង…

គ្រូពេទ្យដ៏អស្ចារ្យ

ពេល​លោក​វេជ្ជ​បណ្ឌិត រីស៊ី មែនឆានដា(Rishi Manchanda) សួរ​អ្នក​ជម្ងឺ​របស់​គាត់​ថា “តើ​អ្នក​មាន​ទីលំ​នៅ នៅ​កន្លែង​ណា?” គឺ​គាត់​មិន​គ្រាន់​តែចង់ដឹង អំពី​អាស័យ​ដ្ឋាន​របស់​ពួក​គេ​ប៉ុណ្ណោះទេ​។ គាត់​បាន​សង្កេត​ឃើញ​ថា អ្នកដែល​មក​ឲ្យ​គាត់​ជួយ ច្រើន​តែ​រស់​នៅ ក្នុង​ស្ថានភា​ព​ដែល​មាន​បរិយ៉ា​កាស​មិន​ល្អ។ ពួក​គេ​កំពុង​រស់​នៅ ក្នុង​កន្លែង ដែលមានរបស់​ដែល​ដុះ​ផ្សិត សត្វ​ល្អិត​ចង្រៃ និង​ជាតិ​ពល់​កំពុងធ្វើឲ្យ​ពួក​គេឈឺ​។ ដូច​នេះ វេជ្ជ​បណ្ឌិត មែនឆានដា​ក៏​បានក្លាយ​ជា​អ្នក​បង្កើ​ត​សមាគមន៍​គ្រូពេទ្យ​បញ្ច្រាស​ខ្សែ​ទឹក ដែល​មាន​ការ​ចូល​រួម ពី​គ្រូ​ពេទ្យ ដែល​ផ្តល់​ឲ្យ​នូវ​ការ​ព្យាបាលសុខ​ភាព​បន្ទាន់ ហើយ​ទន្ទឹម​នឹង​នោះ ពួក​គេ​កំពុង​ធ្វើ​ការ​ជាមួ​យអ្នក​ជម្ងឺ  និ​ងសហគមន៍ ដើម្បី​នាំ​ទៅរ​ក​ប្រភព​នៃ​សុខ​ភាពល្អ។

ពេល​ដែល​ព្រះ​យេស៊ូវ​ប្រោស​ជម្ងឺ ដល់​អ្នក​ដែល​មក​រក​ទ្រង់(ម៉ាថាយ ៤:២៣-២៤) ទ្រង់​បាន​បើក​ភ្នែក​ពួក​គេ ឲ្យ​មើលឃើញ លើស​ពី​ការ​ព្យាបាល​ផ្នែក​រូប​កាយ និង​តម្រូវការ​ផ្នែក​សម្ភារៈ។ នៅ​ក្នុង​ការអធិប្បាយ​ព្រះ​បន្ទូល​នៅ​លើ​ភ្នំ ទ្រង់​ មិន​គ្រាន់​តែ​ប្រទាន​នូវ​ការ​អស្ចារ្យ នៃ​ការ​ប្រោស​ជម្ងឺ​ប៉ុណ្ណោះ​ឡើយ(៥:១-១២)។ ព្រះ​យេស៊ូវ​បាន​ធ្វើ​ការ​ពិពណ៌​នា៧ដង អំពី​សណ្ឋាន​នៃ​ចិត្ត និង​គំនិត ដែលឆ្លុះ​បញ្ចាំង​អំពី​សុខ​មាល​ភាព ដែល​នឹង​នាំ​ឲ្យ​ទទួល​នូវ​លទ្ធ​ផល ដែល​ទ្រង់​សន្យា​(ខ.៣-៩)។ មាន​ពេល​លើស​ពី​២​ដង ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា មាន​ពរ​ហើយ អ្នក​ដែល​គេ​បៀត​បៀន ហើយ​ពួក​គេ​អាច​រក​ឃើ​ញក្តីសង្ឃឹម និង​ការ​សម្រាក​ក្នុង​ទ្រង់(ខ.១០-១២)។

ព្រះ​បន្ទូល​ព្រះ​យេស៊ូវ​ត្រង់​ចំណុ​ច​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្ងល់។ តើ​ខ្ញុំ​កំពុង​មាន​សណ្ឋាន​នៃ​ចិត្ត​បែប​ណា? តើ​ខ្ញុំ​ដឹង​ទេ​ថា សុខុមាល​ភាព​ខាង​វិញ្ញាណ​របស់​ខ្ញុំ សំខាន់​ជាង​តម្រូវ​ការ​ខាង​សាច់​ឈាម និង​សម្ភារៈ ដែល​មាន​ភាព​បន្ទាន់? ពេល​ខ្ញុំស្រេក​ឃ្លាន​ច​ង់​បាន​ការ​អស្ចារ្យ…

ព្រះទ្រង់មានព្រះទ័យប្រចណ្ឌ

កាល​ពី​ឆ្នាំ​២០១៤ មាន​អ្នក​ស្រាវ​ជ្រាវ​ម្នាក់ មក​ពី​សកល​វិទ្យាល័យ​កាលីហ្វូញ៉ា បាន​ប្រើ​តុក្កតា​ឆ្កែ​មួយ​ក្បាល ដែល​មាន​រូប​រាង្គ​ដូច​សត្វ​ឆ្កែ​ពិត​ៗ ដើម្បី​បង្ហាញ​ថា សត្វ​ក៏​ចេះ​ប្រចណ្ឌ​ផង​ដែរ។ សាស្រ្តា​ចារ្យ គ្រីស្ទីន ហារីស(Christine Harris) បាន​ឲ្យ​ម្ចាស់​ឆ្កែ​ជា​ច្រើន​នាក់​មក​ជួប​ជុំគ្នា ដោយ​នាំ​យក​ឆ្កែ​របស់​ខ្លួន​មក​ជា​មួយ។ គាត់​បាន​សុំ​ឲ្យ​ម្ចាស់​ឆ្កែ​ទាំង​នោះ​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​តុក្កតា​ឆ្កែ នៅ​ចំពោះ​មុខ​សត្វ​ឆ្កែ​ចិញ្ចឹម​របស់​ខ្លួន។ គាត់​ក៏​បាន​រក​ឃើញ​ថា ៧៥​ភាគរយ​នៃ​សត្វ​ឆ្កែ​ទាំង​អស់​នោះ បាន​ឆ្លើយ​តប ដោយ​ការ​ប្រចណ្ឌ ដែល​គេ​ងាយ​នឹង​មើល​ដឹង។ សត្វ​ឆ្កែ​ខ្លះ​បាន​ព្យាយាម​ធ្វើ​ឲ្យ​ម្ចាស់​វា ងាក​មក​ចាប់​អារម្មណ៍​នឹង​ខ្លួន​វិញ ដោយ​ទៅ​ប៉ះ ឬ​យក​ខ្លួន​ទៅ​ត្រដុស​នឹង​ម្ចាស់​វា​ថ្នម​ៗ។ ឆ្កែ​ផ្សេង​ទៀត​បាន​ព្យាយាម​ទៅ​ជ្រែក​ចំ​កណ្តាល​ម្ចាស់​វា និង​តុក្កតា​ឆ្កែ​នោះ។ មាន​ឆ្កែ​ពីរ​បី​ក្បាល បាន​ធ្វើ​ជ្រុល​ហួស​ហេតុ ដោយ​ត្របាក់​គួរ​ប្រជែង​របស់​ខ្លួន ដែល​តុក្កតា​ឆ្កែ។

ការ​ប្រចណ្ឌ​របស់​សត្វ​ឆ្កែ ហាក់​ដូច​ជា​អាច​ធ្វើ​ឲ្យ​ម្ចាស់​វា​មាន​អារម្មណ៍​កក់​ក្តៅ​ណាស់។ តែ​ការ​ប្រចណ្ឌ​របស់​មនុស្ស អាច​នាំ​ឲ្យ​មាន​លទ្ធ​ផល ដែល​មិន​ល្អ​ដូច​សត្វ​ឆ្កែ​ទេ។ តែ​លោក​ម៉ូសេ និង​សាវ័ក​​ប៉ុល​បាន​រំឭក​យើង​ថា មាន​ការ​ប្រចណ្ឌ​មួយ​ប្រភេទ​ទៀត ដែល​ឆ្លុះ​បញ្ចាំង ឲ្យ​យើង​ឃើញ​ព្រះ​ទ័យ​ដ៏​ល្អ​របស់​ព្រះ។ ពេល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ក្រុង​កូរិន​ថូស គាត់​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​ប្រចណ្ឌ ចំពោះ​អ្នក​រាល់​គ្នា ដោយ​សេចក្តី​ប្រចណ្ឌ​នៃ​ព្រះ”(២កូរិនថូស ១១:២)។ ត្រង់​ចំណុច​នេះ គាត់​មិន​ចង់​ឲ្យ​ពួក​គេ “ត្រូវ​បង្ខូច​ចេញ​ពី​សេចក្តី​ទៀង​ត្រង់​ខាង​ឯ​ព្រះគ្រីស្ទ”(ខ.៣)។ ការ​ប្រចណ្ឌ​ដូច​នេះ បាន​ឆ្លុះ​បញ្ចាំង​អំពី​បំណង​ព្រះ​ទ័យ​ព្រះ ដែល​បាន​ប្រាប់​លោក​ម៉ូសេ ក្នុង​ក្រឹត្យ​វិន័យ​ដប់​ប្រការ​ថា ទ្រង់​ជា​ព្រះ​របស់​គាត់ ទ្រង់​មាន​ព្រះ​ទ័យ​ប្រចណ្ឌ(និក្ខមនំ ២០:៥)។

ការ​ប្រចណ្ឌ​របស់​ព្រះ ខុស​ពី​ការ​ប្រចណ្ឌ​របស់​យើង ដែល​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន​។ ព្រះ​ទ្រង់​ប្រចណ្ឌ…

ប្រសើរជាង​ការភ្ញាក់ពីសុបិនអាក្រក់

តើអ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ជីវិត​របស់​អ្នក​ត្រូវ​បាន​បំផ្លាញ​ ដោយ​សារ​តែ​អ្នក​បាន​ធ្វើ​អ្វី​មួយ ​ដែល​គួរ​ឲ្យ​ខ្មាស់​អៀន ឬ​គួរ​ឲ្យ​អាម៉ាស់ ឬ​ក៏​ជា​បទ​ឧក្រិដ្ឋ​ជា​ដើម ប៉ុន្តែ ​ដល់​ពេល​ភ្ញាក់​ឡើង ទើប​ដឹង​ខ្លួន​ថា​ នោះ​គ្រាន់​តែ​ជា​ការ​យល់​សប្ត​សោះ? ក៏​ប៉ុន្តែ ចុះ​ប្រសិន​បើ​រឿង​នេះ​មិន​គ្រាន់​តែ​ជា​សុបិន​អាក្រក់​វិញ​នោះ? ចុះ​បើ​សិន​ជា​ស្ថាន​ភាព​នោះ គឺ​ពិត​ជា​បាន​កើត​ឡើង​មែន ចំពោះ​ខ្លួន​អ្នក​ និង​ចំពោះ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា?

នេះ​គឺ​ជា​ស្ថាន​ភាព​ដែល​តួ​អង្គ​ម្នាក់​បាន​ជួប​ប្រទះ នៅ​ក្នុង​រឿង​ប្រលោម​លោក នៅ​សតវត្សរ៍​ទី១៩ ​ដែល​លោក​ ចច ម៉ាកដូណាល់(George MacDonald) បាន​និពន្ធ ​មាន​ចំណង​ជើង​ថា ការ​ភ្ញាក់​រឭក​របស់​គ្រូ​ជំនួយ ។ រឿង​នេះ និយាយ​អំពី​ដំណើរ​ជីវិត​របស់​អ្នក​បម្រើ​ព្រះ​ម្នាក់ ប្រចាំ​តំបន់​មួយ ​ដែល​ភ្ញាក់​ដឹង​ខ្លួន​ថា ​គាត់​បាន​ចែក​ចាយ​ព្រះ​បន្ទូល​ព្រះ ទាំង​មិន​ដឹង​ថា ខ្លួន​ឯង​ជឿ​ព្រះ​ពិត​មែន​ឬ​អត់។ ក្រោយ​មក គេ​បាន​អញ្ជើញ​គាត់​ ឲ្យ​នៅ​កំដរ​យុវ​ជន​ម្នាក់ ​ដែល​កំពុង​វង្វេង​ស្មារ​តី និង​កំពុង​ឈឺ​ធ្ងន់​ហៀប​នឹង​ស្លាប់ ទាំង​មាន​ការ​ភ័យ​ខ្លាច ចំពោះ​ឃាត​កម្ម​ដែល​គាត់​បាន​ប្រព្រឹត្ត​កន្លង​មក។

ហេតុ​ការណ៍​នៅ​ពេល​នោះ ក៏​បាន​កែ​ប្រែ​ចិត្ត​របស់​អ្នក​បម្រើ​ព្រះ​រូប​នេះ ធ្វើ​ឲ្យ​គាត់​ភ្ញាក់​ដឹង​ខ្លួន​ថា មាន​ការ​មួយ​ដែល​យើង​ម្នាក់​ៗ​ចាំ​បាច់​ត្រូវ​ដឹង។ ភាព​ធូរ​ស្បើយ ដោយ​សារ​តែ​ការ​ភ្ញាក់​ដឹង​ខ្លួន​ពី​សុបិន​អាក្រក់ ​គឺ​មិន​អាច​ប្រៀប​ផ្ទឹម​នឹង​ការ​ដែល​ភ្ញាក់​ដឹងខ្លួន នៅ​ក្នុង​ការ​អត់​ទោស​បាប​របស់​ព្រះ ដែល​ពី​ដើម​យើង​ធ្លាប់​គិត​ថា​ជា​រឿង ​មិន​គួរ​ឲ្យ​ជឿ​នោះ​។

តើ​យើង​នឹង​រក​បាន​សេចក្តី​មេត្តា​ករុណា នៅ​ទីណា? សេចក្តី​មេត្តា​ករុណា គឺ​មាន​នៅ​ក្នុង​អង្គ​ព្រះ​យេស៊ូវ។ ពេល​ទ្រង់​កំពុង​ជាប់​ឆ្កាង ​ក្នុង​ចំណោម​ចោរ​ពីរ​នាក់​ដែល​ជាប់​ឆ្កាង​សង្ខាង​ទ្រង់ មាន​ចោរ​ម្នាក់​បាន​បែរ​មក​សូម​ឲ្យ​ទ្រង់​ជួយ ហើយ​ទ្រង់​ក៏​បាន​មាន​បន្ទូល​ដោយ​សេចក្តី​មេត្តា​ករុណា​ថា “ថ្ងៃ​នេះ…

អ្វីដែលមិនត្រូវសាងសង់

មាន​ជាង​សំណង់​ពីរ​នាក់​កំពុង​សង់​អគារ​មួយ។ គេ​ក៏​បាន​សួរ​ថា ពួកគេ​កំពុង​សាង​សង់​អ្វី? អ្នក​ទីមួយ​បាន​ឆ្លើយ​ថា គាត់​កំពុង​សង់​យាន្ត​ដ្ឋាន។ រីឯ​អ្នក​ទីពីរ​វិញ គាត់​ប្រាប់​គេ​ថា គាត់​កំពុង​សង់​ព្រះវិហារ​ធំ។ ស្អែក​ឡើង គេ​ឃើញ​មាន​តែ​ជាង​ម្នាក់​ប៉ុណ្ណោះ កំពុង​រៀប​ឥដ្ឋ។ ពេល​គេ​សួរ​គាត់​ថា ជាង​ម្នាក់​ទៀត​បាត់​ទៅ​ណា​ហើយ គាត់​ឆ្លើយ​ថា “អូហ៍ គេ​បាន​ដេញ​គាត់​ចោល​ហើយ។ ព្រោះ​គាត់​ចេះ​តែ​ទទូច​ចង់​សាង​សង់​ព្រះ​វិហារ​ធំ ជា​ជាង​សង់​យាន្ត​ដ្ឋាន”។

មាន​រឿង​មួយ​ទៀត ដែល​បាន​កើត​ឡើង​ស្រដៀង​នឹង​រឿង​នេះ​ផង​ដែរ។ នៅ​ការ​ដ្ឋាន​សាង​សង់​ប៉ម​បាបិល នៅ​សម័យ​បុរាណ មាន​មនុស្ស​មួយ​ក្រុម​បាន​សម្រេច​ចិត្ត​សាង​សង់​ទីក្រុង និង​ប៉ម​មួយ ដែល​នឹង​ខ្ពស់​ដល់​មេឃ ហើយ​បង្រួប​បង្រួម​លោកិយ​របស់​ពួក​គេ(លោកុប្បត្តិ ១១:៤)។ ប៉ុន្តែ ព្រះ​ទ្រង់​មិន​ចង់​ឲ្យ​ពួក​គេ​សម្រេច​ផែន​ការ​ដ៏​ធំរបស់​ខ្លួន ដែល​មាន​ភាព​អាត្មា​និយម ដែល​ផ្អែក​ទៅលើ​គំនិត​ដែល​យល់​ថា ពួក​គេ​នឹង​បានឡើង​ខ្ពស់​ស្មើ​នឹង​ព្រះ       ហើយ​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នោះឡើយ។ ដូច​នេះ ទ្រង់​ក៏​បាន​យាង​ចុះ​មក​បញ្ឈប់​គម្រោង​របស់​ពួក​គេ ធ្វើ​ឲ្យ​ពួក​គេ​បែក​ខ្ញែក​គ្នា “នៅ​ទូទំាង​ពិភព​លោក” ហើយ​ឲ្យ​ពួក​គេ​មាន​ភាសា​ខុស​ៗ​គ្នា(ខ.៨-៩)។

ព្រះ​ទ្រង់​ជ្រាប​ថា ពួក​គេ​មិន​អាច​ជួយ​ខ្លួន​ឯង​បាន​ឡើយ បាន​ជា​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ឲ្យ​ពួក​គេ​ដឹង​ថា ទ្រង់​ជា​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា​របស់​ពួក​គេ ហើយ​ទ្រង់​ក៏​បាន​បើក​បង្ហាញ​ផែន​ការ​ទ្រង់ ដល់​ពួក​គេ តាម​រយៈ​លោក​អ័ប្រាហាំ(១២:១-៣)។ តាម​រយៈ​ជំនឿ​របស់​លោក​អ័ប្រាហាំ និង​កូន​ចៅ​ជំនាន់​ក្រោយ​របស់​គាត់ ទ្រង់​បាន​បង្ហាញ​លោកិយ អំពី​របៀប​ស្វែង​រក​ទីក្រុង​ដែល “ព្រះ​ទ្រង់​ជា​អ្នក​រចនា​ប្លង់ និង​ជា​អ្នក​សាង​សង់”(ហេព្រើរ ១១:៨-១០)។

ជំនឿ​របស់​យើង​មិន​រីក​ចម្រើន ដោយ​សារ​ក្តី​ស្រមៃ ឬ​ដំណោះ​ស្រាយ​របស់​យើង​ឡើយ។ ជំនឿ​របស់​យើង ត្រូវ​មាន​មូល​ដ្ឋាន​គ្រឹះ នៅ​ក្នុង​ព្រះ​តែ​មួយ​ប៉ុណ្ណោះ និង​នៅ​ក្នុង​ការ​អ្វី​ដែល​ទ្រង់​អាច​ធ្វើ នៅ​ក្នុង…

កិច្ចការដ៏មានតម្លៃ

នៅចុង​សត​វត្សរ៍​ទី​៤ ចក្រ​ភព​រ៉ូម​ក៏បានឈប់​ចាប់អ្នកដើ​រ​តាម​ព្រះគ្រីស្ទ យក​ទៅឲ្យសត្វ​តោស៊ី ឲ្យ​ពល​រដ្ឋ​រ៉ូម៉ាំង​មើល​កម្សាន្ត​ទៀត​។ ប៉ុន្តែ ល្បែង​មរណៈ​នៅ​តែបន្ត​មាន ដោយ​គេនៅ​តែឲ្យអ្ន​ក​ប្រយុទ្ធប​ន្ត​កាប់សម្លាប់​គ្នា ឲ្យគេ​មើ​ល​កម្សាន្ត ក្នុង​ទីលាន​ប្រកួតជាធម្មតា រហូតដល់ពេលមួយ មាន​មនុស្សម្នាក់បានលោតចេញពីកន្លែងទស្សនា ចូលទៅ​ក្នុងទីលានប្រកួត ហើយ​ក៏បានព្យាយាម​ឃាត់គូរប្រយុទ្ធ​ទាំងពីរនាក់នោះ ឲ្យឈ​ប់កាប់សម្លាប់​គ្នា​ទៀ​ត​។ គាត់​ឈ្មោះធេលេម៉ាកូស(Telemachus) ជា​អ្នកបម្រើព្រះ​មកពីវាលរ​ហោស្ថា​ន។ កាល​នោះ គាត់ម​ក​លំហែ​កាយ​ក្នុ​ងទី​ក្រុង​រ៉ូម តែ​គាត់​មិ​ន​អា​ចអ​ត់ទ្រាំ​នឹង​កា​រ​កាប់​សម្លាប់​គ្នា​ ដ៏​ពេញ​និយមនេះ​។ តាម​កំណ​ត់ហេ​តុ​រប​ស់លោក​ធេអូដូរេត(Theodoret) ដែលជា​អ្នក​ដឹក​នាំពួ​កជំនុំ និង​ជាអ្ន​កប្រវត្តិសា​ស្ត្រ បា​​នឲ្យ​ដឹងថា​ លោកធេលេម៉ាកុសបា​ន​ស្រែ​ក​អំពាវ​នាវ ឲ្យគេ​ប​ញ្ឈប់​អំពើ​ហឹង្សានោះ​ទៀត តែ​គាត់​ត្រូវ​ពួក​បណ្តាជន​សម្លាប់ដោយ​ចោលនឹ​ង​ថ្ម​។ អធិរាជ ហូណូរាស(Honorius) ក៏បាន​ដឹងអំ​ពីសកម្ម​ភាពដ៏ក្លាហាន​របស់គាត់ ហើ​យក៏​បា​នប​ញ្ជារ​ឲ្យគេ​លុបបំបាត់ការ​ប្រកួត​នោះ​។

អ្នក​ខ្លះប្រ​ហែល​ជា​ចង់​ចោ​ទ​ជាសំ​ណួ​រថា​ “តើមានតែ​លោក​ធេលេម៉ាកុសទេឬ​ ដែល​បា​នលះ​ប​ង់ជី​វិត ដើម្បីប្រ​ឆាំង​នឹង​ការ​អាក្រក់​នោះ​​?” ការ​នេះបានធ្វើឲ្យ​ខ្ញុំនឹ​ក​ចាំ អំពី​សាវ័ក​ប៉ុល ដែល​បានចោទសួ​រ​ខ្លួន​ឯង​ថា “ហេតុ​​អ្វី​​បា​ន​ជា​យើង​មាន​សេចក្តី​អន្តរាយ រាល់​ពេល​វេលា​ដែរ?”(១កូរិនថូស ១៥:៣០)។ ក្នុង​បទ​គ​ម្ពីរ ២កូរិនថូស ១១:២២-៣៣ គាត់បានពិ​ពណ៌​នា​ អំពី​ទុក្ខ​លំបា​កដែ​ល​គាត់​មាន ដោយសារ​សេចក្តី​ស្រ​ឡាញ់ ចំពោះ​ព្រះ​គ្រីស្ទ​ ដែលក្នុ​ង​ចំណោម​នោះ មាន​ទុក្ខ​លំបាក​ជាច្រើន ដែល​អាច​ធ្វើ​ឲ្យគាត់បា​ត់​បង់ជីវិត។ តើ​អ្វីដែ​ល​គា​ត់ធ្វើនោះ​ មាន​តម្លៃឬ​ទេ​?

សាវ័​កប៉ុ​លបានរងទុក្ខ​លំបាក​គ្រប់​យ៉ាង ក្នុង​ការ​ងារបម្រើព្រះ​ ហើយគា​ត់​បានក្លាយ​ជាអ្នកបម្រើព្រះ​​ដ៏ជោគជ័យ។ ការ​លះបង់​អ្វីដែលមិនស្ថិតស្ថេ​រ ដើម្បី​ទទួ​លបា​ន​នូវ​ព្រះព​រ​ដ៏អស់កល្បជានិច្ច ជាការបណ្តាក់ទុនដ៏ល្អ​។ ក្នុង​គ្រារស់ឡើ​ង​វិញ…

ប្រស្នាដែលសំខាន់បំផុត

តើមានអ្វីដែលអស្ចារ្យជាង​ព្រះ ​ហើយតើ​មានអ្វីដែ​លអាក្រក់ជាងអារក្ស? ចម្លើយ​នោះគឺ គ្មានអ្វីដែលអស្ចារ្យជាង​ព្រះ ហើយ​ក៏​គ្មា​ន​​អ្វីដែលអាក្រក់ជា​ងអារក្ស​ដែរ។

សំណួរនេះមិនពិបាកឲ្យយើងឆ្លើយទេ តែ​មាន​ប្រ​ស្នាមួ​យ ដែលម​នុ​ស្សជា​ច្រើនមិនអា​ចឆ្លើ​យ​បាន កាល​ពីស​ម័យ​បុ​រាណ។ មាន​អ្នក​ប្រា​ជ្ញសម័យ​បុរាណ​ម្នាក់ឈ្មោះ​ អេគើរ បាន​ដាក់​ប្រស្នាមួ​យ ក្នុង​ព្រះគម្ពីរ​សុភាសិត​ថា “តើ​​អ្នក​​ណា​បាន​ឡើង​ទៅ​ឯ​ស្ថានសួគ៌ រួច​ត្រឡប់​ចុះ​មក​វិញ តើ​អ្នក​ណា​បាន​កើប​ប្រមូល​ខ្យល់​ក្តាប់​នៅ​ដៃ​អាវ តើ​អ្នក​ណា​បាន​ដក់​ក្របួច​អស់​ទាំង​ទឹក នៅ​ក្នុង​ថ្នក់​អាវ​របស់​ខ្លួន តើ​អ្នក​ណា​បាន​ប្រតិស្ឋាន​ចុង​ផែនដី​ទាំង​ប៉ុន្មាន តើ​ព្រះអង្គ​នោះ​មាន​ព្រះនាម​ជា​អ្វី ហើយ​ព្រះរាជ​បុត្រា​របស់​ទ្រង់​តើ​មាន​ព្រះនាម​ជា​អ្វី បើ​ឯង​ដឹង ចូរ​ប្រាប់​មក”​(សុភា​សិត ៣០:៤)។

សព្វ​ថ្ងៃ​នេះ គ្រីស្ទបរិ​ស័​ទដឹងថា​ ព្រះអ​ង្គ​នោះមា​នព្រះនាមអ្វី​។ ប៉ុន្តែ ជួន​កាល ពេល​ដែលយើងមានកា​រស​ង្ស័​យ ការ​ព្រួយ​បា​រម្ភ និង​ការ​ខ្វះខាត​ក្នុងជី​វិត យើង​អាច​ភ្លេ​ចចូ​លរ​ក​ទ្រង់។ បញ្ហា​ជាច្រើ​ន​ក្នុង​ជីវិត​យើង អាច​ធ្វើឲ្យយើងភ្លេចព្រះយេស៊ូវ ដែលទ្រ​ង់​ជាចម្លើយសម្រាប់​ប្រស្នាដែ​លសំខាន់បំផុ​តនោះ។ ទ្រង់និ​ង​ព្រះ​វរបិតា គឺតែ​មួយ ទ្រង់​មាន​អំណាចជា​ង​អា​រក្ស អ្នក​ក្រអា​ចមានទ្រ​ង់ អ្នក​មាន​ត្រូវការ​ទ្រង់ ហើយ​បើអ្ន​ក​បាន​បរិភោគ​អាហារ និង​ផឹក​ទឹក នៅ​ឯតុទ្រ​ង់ អ្នកនឹង​មិន​ចេះ​ស្លាប់ឡើយ។-Mart Dehaan

ដួងចិត្តរបស់អ្នកដែលបានរួចជីវិត

ន្ទាប់​ពី​គេបាន​ជួយ​សង្រ្គោះជីវិតរ​បស់​ស្ត្រីជនជាតិកូរ៉េ ដែលមា​នអាយុ៧១ឆ្នាំ​ ក្នុង​ឧបទ្ទវហេតុ​លិច​សាឡាង​ចម្លង គាត់​ក៏មា​ន​វិ​បដិសារី ចំពោះ​ការ​រួចជី​វិត​លើកនោះ​។​ គាត់​បាននិយាយ​នៅលើគ្រែគេង ក្នុង​មន្ទីរ​ពេទ្យ​ថា គាត់​មានអាយុចា​ស់ណាស់ហើយ ដូច​នេះគា​ត់មិន​គួរណារួច​ជីវិត ខ​ណៈពេលដែ​លមា​នមនុស្សជាច្រើន​ ដែល​មានអា​យុក្មេងជាងគាត់ជាច្រើនឆ្នាំ បានស្លាប់បាត់​បង់ជីវិត ក្នុងគ្រោះ​ថ្នាក់នោះ​។​​ គាត់ក៏បានសោ​កស្តាយ​ផងដែរ ដែល​មិនបានស្គាល់ឈ្មោះយុវជនម្នា​ក់ ដែល​ទាញគាត់ចេញពីក្នុងទឹក ពេលដែលគាត់ស្ថិតក្នុងសភាពអ​ស់សង្ឃឹម។ បន្ទាប់មក គាត់ក៏​បានបន្ថែមទៀតថា   “យ៉ាង​ហោចណា​ស់  ខ្ញុំចង់អញ្ជើញគាត់​ញាំបា​យ​មួ​យ​ពេល ឬ​កាន់​ដៃគា​ត់ ឬ​មួយ​ឱបគាត់”។

ពេលខ្ញុំដឹងថាស្រ្តីចំណាស់រូបនេះ​ មានទឹ​ក​ចិត្តល្អចំពោះអ្ន​កដទៃដូ​ច​នេះ ខ្ញុំក៏បាននឹកចាំ​ អំពី​សាវ័ក​ប៉ុល។ គាត់​ខ្វល់ពីអ្នកជិ​ត​ខាង និងជ​នរួ​ម​ជាតិរបស់គាត់ណាស់ បាន​ជាគា​ត់សុ​ខ​ចិ​ត្ត​លះ​ប​ង់​អ្វីៗគ្រ​ប់​យ៉ា​ង​ដើម្បី​ឲ្យ​ពួក​គេ​បាន​​ទទួល​សេចក្តី​សង្រ្គោះ គឺដូ​ចដែ​ល​គាត់មានប្រសាសន៍ថា​ “ខ្ញុំ​មាន​សេចក្តី​ទុក្ខ​សោក​ជា​ខ្លាំង និង​សេចក្តី​ព្រួយ​លំបាក​ក្នុង​ចិត្ត​ជានិច្ច ដ្បិត​ខ្ញុំ​ស្ទើរ​តែ​នឹង​សូម​ឲ្យ​ព្រះគ្រីស្ទ​ដាក់​បណ្តាសា​ខ្ញុំ​វិញ ជំនួស​បង​ប្អូន​ជា​ញាតិ​សន្តាន​របស់​ខ្ញុំ ខាង​ឯ​សាច់​ឈាម”​(រ៉ូម ៩:២-៣)។

សាវ័ក​ប៉ុល​ក៏បា​នប​ង្ហា​ញ​នូវ​កា​រ​ដឹង​គុណយ៉ា​ង​ជ្រាលជ្រៅផងដែ​រ​។ គាត់​ដឹង​ថា គាត់​មិនមានការយល់ដឹ​ង​ទាំ​ង​ស្រុង អំពី​ផ្លូវ និង​ការជំ​នុំជ​ម្រះ​របស់​ព្រះទេ​(​ខ.១៤-២៤)។​ ដូច​នេះ ខណៈ​ពេលដែលគា​ត់​កំ​ពុង​ធ្វើ​កា​រគ្រ​ប់យ៉ា​ង ដើម្បីប្រ​កាស​​ដំណឹងល្អដ​ល់ម​នុស្សទាំ​ង​អស់ គាត់​បាន​រកឃើញសន្តិភា​ព និង​ក្តីអំណរ ក្នុង​ការ​ទុ​ក​ចិ​ត្ត​លើ​ព្រះទ័យ​ព្រះ ដែល​ស្រឡាញ់ម​នុស្ស​ក្នុ​ងលោកិយ​យ៉ាងខ្លាំង លើស​ពីល​ទ្ធភា​ពដែល​យើង​អាចស្រឡាញ់​ពួកគេ​។-Mart Dehaan

រត់បាន​ឆ្ងាយ​ជាងសត្វខ្លាឈីតា

ត្វ​ខ្លារ​ខិនឈីតាហ៍ដ៏អ​ស្ចារ្យ នៅទ្វី​បអាហ្រ្វិក មាន​ភា​ព​ល្បីល្បាញ​ ដោយ​សារ​វា​អាច​រត់​ក្នុងល្បឿន ១១២គី​ឡូម៉ែ​ត្រ ក្នុង​មួយ​ម៉ោ​ង ក្នុង​សំទុះ​ចម្ងាយ​ខ្លី តែវាមិ​នអាច​រត់បានលឿនដូចនេះ ក្នុង​ចម្ងា​យឆ្ងាយឡើយ។ ថ្ងៃមួ​យ ប៉ុស្ទ​ប៊ីប៊ីស៊ី​របស់​អង់​គ្លេស​ បានផ្សាយពត៌មា​នថា មានបុរស​បួន​នាក់​ នៅក្នុងភូមិ​មួ​យ​ នៅ​ភាគឥសាន​នៃ​ប្រទេស​កេនយ៉ា បាន​រត់​បាន​ឆ្ងាយ​ជា​ងស​ត្វ​ខ្លា​ឈីតាពីរ​ក្បាល ក្នុង​ចម្ងាយ​ប្រហែល​៦គី​ឡូម៉ែ​ត្រ​។

គេជឿ​ថា សត្វ​ខ្លាឈី​តា​ដ៏ធំទាំង​ពី​រ​បា​នចា​ប់​សត្វពពែ​រប​ស់អ្នកភូ​មិ​ស៊ីជាចំ​ណី។ ដូច​នេះ បុរសទាំងបួ​ននាក់​ក៏​បានរៀ​បគ​ម្រោង​ទប់​ស្កាត់​ពួក​វា​។ ពួកគេ​ក៏​បានរង់ចាំ​ដ​ល់​ពេល​ដែល​មា​ន​អាកាស​ធាតុ​ក្តៅបំ​ផុត នៅ​ពេល​ថ្ងៃ​ ហើយក៏​បាន​ចា​ប់ផ្តើ​ម​ដេញ​ចាប់​សត្វ​ខ្លាឈីតាទាំ​ងនោះ​ ហើយ​ក៏តាម​ពួក​វាទា​ន់  ពេល​ដែល​ពួ​ក​វា​មិនអាច​រត់បាន​ទៀ​ត។  សត្វ​ខ្លាឈីតា​ក៏អស់ក​ម្លាំ​ង ហើយ​គេក៏​បា​នចាប់​ពួក​វា​ ដោយ​សុវត្ថិ​ភាព រួច​ប្រគល់​ពួក​វា​ឲ្យ​ទៅ​ភ្នាក់​ងារ​សត្វ​ព្រៃ​កេនយ៉ា ដើម្បី​ឲ្យ​គេ​យក​ពួក​វាទៅ​ដាក់​នៅ​កន្លែង​ផ្សេង​។
ពេល​ខ្លះយើ​ងមាន​លក្ខណៈ​មិន​ខុ​ស​ពីសត្វ​ឈីតា​ទេ។ យើងប្រហែល​ជាមានកម្លាំង​ច្រើន តែ​អាចប្រើបា​នក្នុងរយៈ​ពេល​ខ្លី​។ គឺដូច​ដែលហោរាអេសាយ​បានរំឭក​យើងថា​ យើង​ដូចជាស្មៅ ដែលឆាប់ក្រៀ​ម​ស្វិត​ នៅក្រោ​មក​ម្តៅ​ថ្ងៃ​(៤០:៦-៨)។

តែពេលដែលយើងប្រឹងអ​ស់ពីស​មត្ថភា​ពយើ​ង ព្រះ​ទ្រង់​នឹង​កម្សាន្ត​ចិត្ត​យើ​ង។ អ្នក​ដែល​រង់​ចាំ​ព្រះអម្ចាស់ នឹ​ងមាន​ការភ្ញាក់ផ្អើ​ល។ ទ្រង់អា​ចប្រទា​នឲ្យយើង​មាន​កម្លាំ​ងជាថ្មី តាម​មធ្យោបាយ​របស់​ទ្រង់ និង​តាមពេលដែលទ្រ​ង់​បា​នកំ​ណត់។ ទ្រង់​អា​ច​ធ្វើឲ្យ​គេមា​នក​ម្លាំង​ចម្រើន​​​ជា​និច្ច ដោយ​អំណាច​នៃព្រះវិញ្ញាណបរិសុទ្ធ គេ​​នឹង​​​ហើ​រ​​ឡើង​ទៅ​លើ ដោយ​ស្លាប ដូច​ជា​​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ(ខ.៣១)។-Mart Dehaan

ការស្វែងរកទីលំនៅដ៏ល្អ

ដោយផ្អែកតាមអ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យប្រ៊ីសថូលបានឲ្យដឹងថា ស្រមោចថ្មដែលរស់នៅក្នុងទ្វីបអឺរ៉ុប អាចឆ្លាតជាងមនុស្សយើង នៅក្នុងផ្នែកជ្រើសរើសទីលំនៅ។ អ្នកស្រាវជ្រាវបានរកឃើញថា ហ្វូងស្រមោចបានប្រើគ្នាវាដែលជំនាញស៊ើបការ ឲ្យពិនិត្យមើលស្ថានភាពនៃការរស់នៅរបស់ហ្វូងស្រមោច ជាប់ជានិច្ច។ អ្នកវិទ្យាសាស្រ្តមានការភ្ញាក់ផ្អើល ចំពោះជំនាញទំនាក់ទំនងជាសង្គម ដ៏ស្មុគ្រស្មាញ ដែលពួកវាបានប្រើ ដើម្បីរួមគ្នា ស្វែងរកកន្លែងរស់នៅ ដែលមានទំហំត្រឹមត្រូវ មានភាពងងឹត និងសុវត្ថិភាព ដែលចាំបាច់សម្រាប់ឲ្យមេស្រមោច និងកូនរបស់វារស់នៅ ក្នុងកន្លែងដែលល្អបំផុត។

ក្នុងសម័យលោកម៉ូសេ គ្រួសារទាំងឡាយនៃប្រជាជនអ៊ីស្រាអែលកំពុងត្រូវការកន្លែងថ្មី សម្រាប់តាំងទីលំនៅ។ ពួកគេធ្លាប់រស់នៅ ក្នុងភាពសាហាវព្រៃផ្សៃ នៅទីលានសម្រាប់ឲ្យពួកទាសកររស់នៅ ក្នុងនគរអេស៊ីព្ទ។ ហើយវាលរហោស្ថានស៊ីណាយក៏គ្មានកន្លែងណា ដែលពួកគេចង់រស់នៅដែរ។ តែពួកគេមានបញ្ហាមួយទៀត។ ពួកអ្នកស៊ើបការនៃសាសន៍អ៊ីស្រាអែលបានរាយការថា ទឹកដីសន្យាដែលព្រះកំពុងដឹកនាំពួកគេឲ្យទៅរស់នៅនោះ គឺមានសាសន៍ដទៃកំពុងកាន់កាប់ទឹកដីនោះ  ហើយដោយទីក្រុងទាំងនោះ  មានកំផែងធំ និងមានមនុស្សមាឌធំកំពុងរស់នៅ ធ្វើឲ្យពួកអ្នកស៊ើបការគិតថា ពួកអ៊ីស្រាអែលប្រៀបបាននឹងសត្វកណ្តូប(ជនគណនា ១៣:២៨,៣៣)។

ការប្រៀបធៀបប្រជាជនអ៊ីស្រាអែល ទៅនឹងសត្វកណ្តូប នៅសម័យនោះ អាចនាំឲ្យមានគ្រោះថ្នាក់  តែជួនកាល  ការប្រៀបធៀបខ្លួនឯង  ទៅនឹងសត្វល្អិត អាចមានប្រយោជន៍សម្រាប់យើង។ ស្រមោចថ្មដែលស្វែងរកសំបុក្រថ្មី បានរស់នៅតាមសុភាវគតិ ដែលព្រះអាទិករបានប្រទានឲ្យពួកគេ។ ប៉ុន្តែ យើងច្រើនតែអនុញ្ញាតឲ្យការភ័យខ្លាច រារាំងមិនឲ្យយើងដើរតាម និងទុកចិត្តព្រះ។ ពេលដែលយើងសម្រាក ដោយដឹងច្បាស់ថា ព្រះទ្រង់គង់នៅជាមួយយើង ហើយស្រឡាញ់យើង នោះយើងអាចទូលទ្រង់ថា…