ពេល​លោក​វេជ្ជ​បណ្ឌិត រីស៊ី មែនឆានដា(Rishi Manchanda) សួរ​អ្នក​ជម្ងឺ​របស់​គាត់​ថា “តើ​អ្នក​មាន​ទីលំ​នៅ នៅ​កន្លែង​ណា?” គឺ​គាត់​មិន​គ្រាន់​តែចង់ដឹង អំពី​អាស័យ​ដ្ឋាន​របស់​ពួក​គេ​ប៉ុណ្ណោះទេ​។ គាត់​បាន​សង្កេត​ឃើញ​ថា អ្នកដែល​មក​ឲ្យ​គាត់​ជួយ ច្រើន​តែ​រស់​នៅ ក្នុង​ស្ថានភា​ព​ដែល​មាន​បរិយ៉ា​កាស​មិន​ល្អ។ ពួក​គេ​កំពុង​រស់​នៅ ក្នុង​កន្លែង ដែលមានរបស់​ដែល​ដុះ​ផ្សិត សត្វ​ល្អិត​ចង្រៃ និង​ជាតិ​ពល់​កំពុងធ្វើឲ្យ​ពួក​គេឈឺ​។ ដូច​នេះ វេជ្ជ​បណ្ឌិត មែនឆានដា​ក៏​បានក្លាយ​ជា​អ្នក​បង្កើ​ត​សមាគមន៍​គ្រូពេទ្យ​បញ្ច្រាស​ខ្សែ​ទឹក ដែល​មាន​ការ​ចូល​រួម ពី​គ្រូ​ពេទ្យ ដែល​ផ្តល់​ឲ្យ​នូវ​ការ​ព្យាបាលសុខ​ភាព​បន្ទាន់ ហើយ​ទន្ទឹម​នឹង​នោះ ពួក​គេ​កំពុង​ធ្វើ​ការ​ជាមួ​យអ្នក​ជម្ងឺ  និ​ងសហគមន៍ ដើម្បី​នាំ​ទៅរ​ក​ប្រភព​នៃ​សុខ​ភាពល្អ។

ពេល​ដែល​ព្រះ​យេស៊ូវ​ប្រោស​ជម្ងឺ ដល់​អ្នក​ដែល​មក​រក​ទ្រង់(ម៉ាថាយ ៤:២៣-២៤) ទ្រង់​បាន​បើក​ភ្នែក​ពួក​គេ ឲ្យ​មើលឃើញ លើស​ពី​ការ​ព្យាបាល​ផ្នែក​រូប​កាយ និង​តម្រូវការ​ផ្នែក​សម្ភារៈ។ នៅ​ក្នុង​ការអធិប្បាយ​ព្រះ​បន្ទូល​នៅ​លើ​ភ្នំ ទ្រង់​ មិន​គ្រាន់​តែ​ប្រទាន​នូវ​ការ​អស្ចារ្យ នៃ​ការ​ប្រោស​ជម្ងឺ​ប៉ុណ្ណោះ​ឡើយ(៥:១-១២)។ ព្រះ​យេស៊ូវ​បាន​ធ្វើ​ការ​ពិពណ៌​នា៧ដង អំពី​សណ្ឋាន​នៃ​ចិត្ត និង​គំនិត ដែលឆ្លុះ​បញ្ចាំង​អំពី​សុខ​មាល​ភាព ដែល​នឹង​នាំ​ឲ្យ​ទទួល​នូវ​លទ្ធ​ផល ដែល​ទ្រង់​សន្យា​(ខ.៣-៩)។ មាន​ពេល​លើស​ពី​២​ដង ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា មាន​ពរ​ហើយ អ្នក​ដែល​គេ​បៀត​បៀន ហើយ​ពួក​គេ​អាច​រក​ឃើ​ញក្តីសង្ឃឹម និង​ការ​សម្រាក​ក្នុង​ទ្រង់(ខ.១០-១២)។

ព្រះ​បន្ទូល​ព្រះ​យេស៊ូវ​ត្រង់​ចំណុ​ច​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្ងល់។ តើ​ខ្ញុំ​កំពុង​មាន​សណ្ឋាន​នៃ​ចិត្ត​បែប​ណា? តើ​ខ្ញុំ​ដឹង​ទេ​ថា សុខុមាល​ភាព​ខាង​វិញ្ញាណ​របស់​ខ្ញុំ សំខាន់​ជាង​តម្រូវ​ការ​ខាង​សាច់​ឈាម និង​សម្ភារៈ ដែល​មាន​ភាព​បន្ទាន់? ពេល​ខ្ញុំស្រេក​ឃ្លាន​ច​ង់​បាន​ការ​អស្ចារ្យ តើ​ខ្ញុំ​មាន​សណ្ឋាន​នៃ​ចិត្ត ដែល​ក្រី​ក្រ ឈឺ​ចាប់ ស្រេក​ឃ្លាន មាន​ក្តី​មេត្តា និង​ការផ្សះ​ផ្សារ ដែល​សក្តិ​សម​នឹ​ងឲ្យ​ព្រះយេស៊ូវ​ហៅ​ថា មនុស្ស​មាន​ពរ​ដែ​រ​ឬទេ​? —MART DEHAAN