តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Mart DeHaan

ការវិលត្រឡប់ពីការស្លាប់

តើមនុស្សម្នាក់  អាចនៅមានជីវិតរស់ឬទេ បន្ទាប់ពីគេបានប្រកាសថា គាត់បានស្លាប់ទៅហើយនោះ? នេះជាសំណួរ ដែលគេបានចោទសួរឡើង ក្នុងពត៌មានអន្តរជាតិ ពេលដែលមានបុរសម្នាក់នៅរដ្ឋអូហៃយ៉ូ បានបង្ហាញខ្លួនឲ្យគេឃើញថា គាត់នៅរស់ និងមានសុខភាពល្អ បន្ទាប់ពីគេបានរាយការណ៍ថា គាត់បានបាត់ខ្លួនជាង២៥ឆ្នាំមកហើយនោះ។ មុនពេលគាត់បាត់ខ្លួន គាត់ជាមនុស្សអត់ការងារធ្វើ គាត់ញៀនថ្នាំ និងរស់នៅដោយគ្មានទីពឹងអ្វី ក្រៅពីឲ្យរដ្ឋចិញ្ចឹមជារៀងរាល់ខែ។ ដូចនេះ គាត់ក៏បានសម្រេចចិត្ត ចេញទៅលាក់ខ្លួន កុំឲ្យគេឃើញមុខគាត់ទៀត។ ទោះជាយ៉ាងណាក៏ដោយ ពេលគាត់ត្រឡប់មកវិញ គាត់ក៏បានដឹងថា ការវិលត្រឡប់ពីការស្លាប់ មានការពិបាកយ៉ាងណា។ ពេលគាត់ឡើងតុលាការ ដើម្បីឲ្យគេកែប្រែការប្រកាសអំពីការស្លាប់របស់គាត់ តុលាការក៏បានបដិសេធសំណើររបស់គាត់ ដោយឲ្យគាត់រង់ចាំ៣ឆ្នាំទៀត ទើបតុលាការជំនុំជម្រះក្តី ដើម្បីកែប្រែការប្រកាសនោះ។

រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើទៅពួកជំនុំ នៅក្រុងអេភេសូរថា ទោះបីជាយើងបានស្លាប់ខាងវិញ្ញាណហើយក៏ដោយ ក៏ព្រះទ្រង់ “ប្រោសឲ្យយើងរាល់គ្នាបានរស់ ជាមួយនឹងព្រះគ្រីស្ទ”(អេភេសូរ ២:១,៥)។ ដើម្បីឲ្យព្រះទ្រង់អាចប្រកាសថា យើងមានជីវិតរស់ខាងវិញ្ញាណ ទ្រង់ត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន។ អំពើបាបទាមទារទុក្ខវេទនា និងសេចក្តីស្លាប់របស់យើង តែព្រះយេស៊ូវ ដែលជាព្រះរាជបុត្រានៃព្រះ បានយាងមករងទុក្ខ និងសុគតជំនួសយើង ហើយក៏បានមានព្រះជន្មរស់ឡើងវិញ(ខ.៤-៧)។

បុរសនៅរដ្ឋអូហៃយ៉ូ ចង់បង្ហាញភស្តុតាងឲ្យគេប្រកាសថា គាត់នៅមានជីវិតរស់ទេ។ តែសម្រាប់យើងដែលជាគ្រីស្ទបរិស័ទវិញ យើងត្រូវបង្ហាញភស្តុតាង ឲ្យគេដឹងថា យើងមានជីវិតរស់ខាងវិញ្ញាណ ដោយរស់នៅ តាមការដឹកនាំរបស់ព្រះ…

ភាពសប្បុរសដ៏ល្បីល្បាញ

ន្ទាប់ពីមានការចុះផ្សាយ ពីអំពើសប្បុរសធម៌ ដែលគេបានធ្វើ នៅក្នុងរថភ្លើងក្រោមដី នាទីក្រុងញូយ៉ក ពត៌មាននេះ ក៏ត្រូវបានគេចែកចាយបន្តគ្នាទូទាំងពិភពលោក។ មានយុវជនម្នាក់ ពាក់អាវយឺតដៃវែងមានគំរបក្បាល បានអង្គុយងោក ហើយក៏បានគេងផ្អែកទៅលើស្មារបស់អ្នកដំណើរម្នាក់ទៀត ដែលមានវ័យចាស់ជាងគាត់។ ពេលនោះ មានមនុស្សម្នាក់ចង់ជួយដាស់យុវជននោះឲ្យភ្ញាក់ តែបុរសដែលមានវ័យចាស់ជាង បាននិយាយខ្សិបៗថា “គាត់ប្រហែលជាអត់ងងុយខ្លាំងហើយ។ ឲ្យគាត់គេងទៀតចុះ។ យើងក៏ធ្លាប់អត់ងងុយដូចគាត់ដែរ”។ បន្ទាប់មក គាត់ក៏បានឲ្យអ្នករួមដំណើរវ័យក្មេងនោះបន្តគេងផ្អែកលើស្មាគាត់ នៅម៉ោងបន្ទាប់ទៀត ហើយគាត់ក្រោកឈរថ្នមៗ ព្រោះដល់កន្លែងដែលគាត់ត្រូវចុះពីរថភ្លើង។ ប៉ុន្តែ នៅមុននោះ  មានអ្នកដំណើរម្នាក់ទៀត បានថតរូបអ្នកទាំងពីរ  មិនឲ្យដឹងខ្លួន ហើយក៏បានចែកផ្សាយនៅតាមបណ្តាញសង្គម ហើយមានគេចែកផ្សាយបន្តល្បីទូទាំងពិភពលោកតែម្តង។

ភាពសប្បុរសរបស់បុរសម្នាក់នោះ  ហាក់ដូចជាបង្ហាញថា  មនុស្សម្នាក់ៗសុទ្ធតែត្រូវការភាពសប្បុរស ដែលឆ្លុះបញ្ចាំងអំពីព្រះទ័យរបស់ព្រះ។ ជាក់ស្តែង ព្រះយេស៊ូវបានបង្ហាញភាពស្រទន់ដូចនេះ   នៅពេលដែលពួកសម្លាញ់របស់ទ្រង់   ព្យាយាមរារាំងកុំឲ្យក្មេងៗរំខានទ្រង់។   ទ្រង់មិនបានបណ្តេញក្មេងៗទាំងនោះចេញទេ ផ្ទុយទៅវិញ ទ្រង់បានលើកក្មេងៗឱប ហើយដាក់ព្រះហស្តលើ ទាំងប្រទានពរឲ្យផង(ម៉ាកុស ១០:១៦)។ ទន្ទឹមនឹងនោះ ទ្រង់បង្រៀនយើងម្នាក់ៗ ឲ្យមានជំនឿលើទ្រង់ ដូចក្មេងតូចៗដែរ(ខ.១៣-១៦)។

ព្រះយេស៊ូវសព្វព្រះទ័យឲ្យយើងដឹងថា យើងម្នាក់ៗមានសុវត្ថិភាព ពេលយើងនៅក្នុងព្រះវត្តមានទ្រង់។ យើងអាចផ្អែកទៅលើទ្រង់ ទោះជាពេលយើងនៅដឹងខ្លួន ឬកំពុងគេងក្តី។ ពេលយើងអស់កម្លាំង ទ្រង់ប្រទានឲ្យយើងមានកន្លែងដ៏សុខសាន្តសម្រាប់សម្រាក។-Mart Dehaan

ភាពអស្ចារ្យនៃបេះដូង

បេះដូងមនុស្សលោតប្រហែល ១សែនដង ក្នុងមួយថ្ងៃ ដោយផ្គត់ផ្គង់ឈាមដល់កោសិកាទាំងអស់ក្នុងរូបកាយយើង។ ជាសរុប បេះដូងយើងលោតប្រហែល៣៥លានដង ក្នុង១ឆ្នាំ និងជាមធ្យម លោតប្រហែល ២ពាន់៥រយលានដង ក្នុងមួយជីវិតមនុស្សជាមធ្យម។ វិទ្យាសាស្រ្តសុខាភិបាលបានបកស្រាយថា ចលនាបេះដូងលោតម្តងៗ គឺស្រដៀងនឹងកម្លាំង ដែលយើងប្រើដើម្បីប្រឹងច្របាច់កូនបាត់តេនីស នៅក្នុងដៃយើងមួយទំហឹងដៃ។

ដូចនេះ បេះដូងយើងពិតជាអស្ចារ្យណាស់ ប៉ុន្តែ វាគ្រាន់តែជាឧទាហរណ៍មួយ ក្នុងចំណោមឧទាហរណ៍ជាច្រើន ក្នុងពិភពធម្មជាតិ ដែលព្រះបានរចនាមក ដើម្បីប្រាប់យើង អំពីព្រះអាទិករ គឺដូចដែលមានចែងនៅក្នុងព្រះគម្ពីរយ៉ូប។

បន្ទាប់ពីលោកយ៉ូបបានជួបសោកនាដកម្មផ្ទួនៗ គាត់មានទុក្ខព្រួយជាទម្ងន់។ ពេលដែលព្រះទ្រង់មានបន្ទូលមកកាន់គាត់ ព្រះអង្គមិនបានប្រាប់គាត់ អំពីមូលហេតុដែលគាត់កំពុងមានទុក្ខវេទនាឡើយ។ ព្រះអាទិករទ្រង់ក៏មិនបានប្រាប់គាត់ថា ថ្ងៃណាមួយ ព្រះអង្គនឹងរងទុក្ខវេទនាជំនួសលោកយ៉ូបដែរ។ ផ្ទុយទៅវិញ ព្រះអង្គបានបង្វែរអារម្មណ៍របស់លោកយ៉ូប ឲ្យគិតដល់ភាពអស្ចារ្យជាច្រើនក្នុងធម្មជាតិ ដែលតែងតែខ្សិបដាក់យើង ហើយជួនកាលក៏បានស្រែកដាក់យើង ឲ្យបានដឹងអំពីប្រាជ្ញា និងអំណាចចេស្តានៃព្រះ ដែលធំប្រសើរលើសយើងរាល់គ្នា(យ៉ូប ៣៨:១-១១)។

ដូចនេះ ពេលដែលយើងពិចារណាអំពីភាពស្មុគ្រស្មាញ នៃសាច់ដុំបេះដូង ដែលខិតខំធ្វើចលនា តើយើងរៀនបានអ្វីខ្លះ? តើសម្លេងទឹករលកបោកច្រាំង និងពន្លឺផ្កាយព្រោងព្រាតនៅលើមេឃ បានបង្រៀនយើងអ្វីខ្លះ អំពីព្រះ? ការពិចារណាអំពីអំណាច និងប្រាជ្ញានៃព្រះអាទិករនៃយើង អាចនាំឲ្យយើងមានហេតុផល ដើម្បីនឹងទុកចិត្តព្រះអង្គកាន់តែខ្លាំង។-Mart Dehaan

ភាពក្រីក្រ​ និង​ភាព​ស្តុ​កស្ត​ម្ភ

ពេលដែលម្ចាស់អាជីវកម្មម្នាក់បានត្រូវឆ្នោត ៣១៤លានដុល្លាអាមេរិក ក្នុងឆ្នាំ២០០២ គាត់ក៏បានបង្ហាញពីបំណងចិត្តដ៏ល្អ នៅក្នុងការប្រើប្រាស់លុយនោះ ដោយក្តីរីករាយ។ គាត់ចង់ប្រើលុយនោះ ដើម្បីបង្កើតមូលនិធិមនុស្សធម៌មួយ និងជួយកម្មករដែលបានបាត់បង់ការងារ ឲ្យមានការងារឡើងវិញ ហើយធ្វើនូវអ្វីដែលល្អ សម្រាប់គ្រួសារគាត់។ គាត់បានក្លាយជាអ្នកមានស្តុកស្តម្ភហើយ តែគាត់បានប្រាប់អ្នកយកពត៌មានថា ការត្រូវឆ្នោតដ៏ធំនេះ មិនបានកែប្រែជីវិតគាត់ទេ។ ពីរបីឆ្នាំក្រោយមក មានអត្ថបទកាសែតមួយបានចុះផ្សាយថា គាត់បានទទួលលទ្ធផល ខុសពីការរំពឹងទុក។ ចាប់តាំងពីត្រូវឆ្នោតដែលធំបំផុតនោះមក បុរសនោះបានមានរឿងផ្នែកច្បាប់ជាច្រើន។ គាត់បានបាត់បង់កេរ្តិ៍ឈ្មោះ ហើយបានលេងល្បែងស៊ីសង ទាល់តែអស់លុយពីខ្លួន។

លោកអេគើរ ក៏ជាអ្នកនិពន្ធបទគម្ពីរសុភាសិតផងដែរ។ គាត់ជាអ្នកដែលមានគំនិតជ្រៅជ្រះ ដែលបានសរសេរនូវបទគម្ពីរ ដែលនិយាយអំពីការខកចិត្ត ដែលអាចកើតឡើង ដូចបុរសដែលត្រូវឆ្នោតនោះ។ លោកអេគើរបានដឹងអំពីភាពកម្សោយរបស់ខ្លួន ដែលជាមនុស្ស(សុភាសិត ៣០:២-៣) ហើយគាត់ក៏បានដឹងអំពីគ្រោះថ្នាក់ ដែលកើតឡើង ពីការមានទ្រព្យច្រើនពេក ឬតិចពេក។ ដូចនេះ គាត់ក៏បានអធិស្ឋានថា “សូមកុំឲ្យទូលបង្គំមានសេចក្តីទាល់ក្រ ឬជាអ្នកមានដែរ សូមគ្រាន់តែចិញ្ចឹមទូលបង្គំដោយអាហារដែលត្រូវការប៉ុណ្ណោះ ក្រែងទូលបង្គំបានឆ្អែត ហើយបោះបង់ចោលទ្រង់ដោយពាក្យថា ព្រះយេហូវ៉ាជាអ្នកណាហ្ន៏ ឬក្រែងទូលបង្គំមានសេចក្តីទាល់ក្រ ហើយទៅជាលួចគេ ព្រមទាំងប្រើព្រះនាមនៃព្រះជាទីមើលងាយផង”(ខ.៨-៩)។

លោកអេគើរបានដឹងអំពីបញ្ហា ដែលកើតឡើងពីទ្រព្យសម្បត្តិ និងភាពក្រីក្រ តែក៏បានដឹងអំពីភាពកម្សោយនៃនិស្ស័យសាច់ឈាមរបស់យើងផងដែរ។ យើងចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន ចំពោះទ្រព្យសម្បត្តិ និងភាពក្រីក្រ។ យើងនៅតែត្រូវការព្រះអង្គជានិច្ច ទោះយើងមានទ្រព្យសម្បត្តិច្រើន ឬយើងជាអ្នកក្រីក្រក្តី…

ស្រមោល

ថ្ងៃមួយ ខ្ញុំមានអារម្មណ៍ថា មាននរណាម្នាក់កំពុងដើរតាមពីក្រោយខ្ញុំ។ ពេលខ្ញុំកំពុងដើរតាមផ្លូវដើរនៅក្រៅបន្ទប់ ដែលមិនសូវមានពន្លឺ ខ្ញុំក៏បានបត់តាមជ្រុងបន្ទប់ ទៅរកជណ្តើរឡើងជាន់លើ ហើយខ្ញុំក៏ឈរត្រឹងនៅមួយកន្លែង ដោយសារខ្ញុំភ្ញាក់នឹងអ្វីដែលខ្ញុំឃើញដើរតាមខ្ញុំ។ ពីរបីថ្ងៃក្រោយមក រឿងនេះក៏បានកើតឡើងម្តងទៀត ពេលខ្ញុំដើរនៅខាងក្រោយហាងកាហ្វេ ដែលខ្ញុំចូលចិត្ត ហើយក៏បានឃើញរូបរាង្គមនុស្សមាឌធំម្នាក់ កំពុងដើរមករកខ្ញុំ។ ប៉ុន្តែ ហេតុការណ៍ទាំងពីរលើកនេះ សុទ្ធតែបានបញ្ចប់ទៅវិញដោយការញញឹម ពេលដែលខ្ញុំដឹងថា តាមពិតវាគ្រាន់តែជាស្រមោលរបស់ខ្ញុំសោះ គឺគ្មានអ្វីដែរគួរឲ្យខ្លាចទេ។

លោកហោរាយេរេមា បានមានប្រសាសន៍ អំពីភាពខុសគ្នា រវាងការភ័យខ្លាចពិតប្រាកដ និងការភ័យខ្លាចក្នុងក្តីស្រមៃ។ មនុស្សមួយក្រុម ដែលជាបងប្អូនរួមជាតិរបស់គាត់ បានសួរគាត់ថា តើព្រះអម្ចាស់សព្វព្រះទ័យ ឲ្យពួកគេបន្តរស់នៅ ក្នុងទីក្រុងយេរូសាឡិម ឬរត់គេច ទៅនគរអេស៊ីព្ទ ដ្បិតពួកគេភ័យខ្លាចស្តេចនៃចក្រភពបាប៊ីឡូន(យេរេមា ៤២:១-៣)។ លោកយេរេមា បានប្រាប់ពួកគេថា បើសិនជាពួកគេបន្តនៅក្រុងយេរូសាឡិមទៀត ហើយទុកចិត្តព្រះ នោះពួកគេមិនចាំបាច់ត្រូវមានការភ័យខ្លាចទេ(ខ.១០-១២)។ ប៉ុន្តែ បើពួកគេរត់គេចទៅនគរអេស៊ីព្ទ ស្តេចបាប៊ីឡូន នឹងតាមរកពួកគេឃើញ(ខ.១៥-១៦)។

ក្នុងពេលដែលមានការភ័យខ្លាច ចំពោះគ្រោះថ្នាក់ដែលនឹងកើតមាន  ព្រះទ្រង់បានប្រាប់ពួកអ៊ីស្រាអែល អំពីមូលហេតុដែលពួកគេអាចបន្តនៅទីក្រុងយេរូសាឡិម ដោយទុកចិត្តព្រះអង្គ។ ព្រោះកាលពីមុន ព្រះអង្គបានរំដោះពួកគេ  ឲ្យរួចពីនគរអេស៊ីព្ទម្តងមកហើយ  ដូចនេះ  ព្រះអង្គក៏អាចរំដោះពួកគេឲ្យរួចពីចក្រភពបាប៊ីឡូនផងដែរ។ ជាច្រើនសតវត្សរ៍ក្រោយមកទៀត ព្រះម៊ែស៊ីដែលពួកគេបានរង់ចាំតាំងពីយូរមកហើយ បានយាងមកប្រសូត្រ ហើយបានសុគត ដើម្បីលោះបាបយើង…

ភាសានៃសម្លេងហួច

កោះអន ឡា ហ្គោមេរ៉ា​ស្ថិត​ក្នុ​ងចំ​ណោ​ម​កោះដែ​ល​តូចជា​ង​គេ​ ក្នុង​ប្រជុំ​កោះខា​ណារី ​ដែលឈ្មោះ​នៃ​ប្រជុំ​កោះនេះ​​ គឺដូ​ច​ឈ្មោះរប​ស់​សត្វ​ចា​ប​ មាន​សម្លេង​យំ​យ៉ាង​ពិរោះ​។ កោះ​អន ឡា ហ្គោមេរ៉ាមា​នជ្រោះ​ជ្រៅ​ ​ហើយ​ចោ​ទ ​បាន​ជា​ពេល​ដែល​ក្មេ​ង​ៗ​ដែ​លជា​សិស្ស​សាលា និ​ង​ភ្ញៀវទេ​សច​រ​ណ៍ទាំ​ង​ឡាយ​​បានទៅ​លេ​ងទី​នោះ​ ពួក​គេ​បានរៀន​អំ​ពី​កា​រ​ទំនាក់​ទំនង​ចម្ងាយ​ឆ្ងាយ​ពី​គ្នា​ដល់​ទៅ​៣គីឡូម៉ែ​ត្រ ដោយ​ប្រើស​ម្លេង​ហួ​ច។​ មាន​អ្នក​គង្វាល​ចៀ​មម្នា​ក់ បានប្រើសម្លេ​ងហួ​ច  បែ​បភាសា​បុរា​ណនេះ​  ដើម្បី​ហៅហ្វូ​ងចៀ​ម​របស់​គាត់។ គាត់​មាន​ប្រសាសន៍​ថា ​“ហ្វូង​ចៀម​ខ្ញុំដឹ​ង​ថា ​នោះជា​ស​ម្លេងហួ​ច​រប​ស់​ខ្ញុំ​ ពេល​ដែល​ពួ​ក​វា​ស្គាល់​សម្លេង​ខ្ញុំ”។​

ព្រះ​គម្ពី​រ​ក៏​បា​នចែ​ង​ អំពី​កា​រប្រើ​ស​ម្លេងហួ​ចផ​ង​ដែរ ដែល​ក្នុង​នោះ មាន​ប​ទ​គ​ម្ពីរ​ដែ​លរៀ​ប​រាប់​ថា ​ព្រះទ្រ​ង់ជា​អ្ន​កគ​ង្វាល​ដែល​ប្រើ​សម្លេច​ហួច ដើម្បី​ហៅ​ចៀម​របស់​ទ្រ​ង់។​ បទ​គម្ពី​រ​នេះ​បាន​ឆ្លុះ​បញ្ចាំង អំពី​ពេល​មួ​យ​ ដែល​ព្រះ​ទ្រ​ង់​នឹ​ង​ហួ​ច ដើម្បីហៅរា​ស្រ្ត​របស់​ទ្រង់ដែ​លបា​ន​ខ្ចា​ត់ខ្ចា​យ ហើយកំ​ពុង​ដើ​រ​វង្វេ​ង ឲ្យ​វិល​ត្រ​ឡប់​មក​ឯ​ព្រះ​អង្គ​វិញ​(​សាការី ១០:៨)។

ជា​ច្រើន​ឆ្នាំ​ក្រោ​យ​មក​ ព្រះយេ​ស៊ូវ​ក៏​បានមា​ន​ប​ន្ទូ​លថា​ “ចៀម​ខ្ញុំ​ទាំង​ប៉ុន្មាន​វា​ស្តាប់​ខ្ញុំ ហើយ​មក​តាម ខ្ញុំ​ក៏​ស្គាល់​វា​ដែរ”(យ៉ូហាន ១០:២៧)។ សត្វ​ចៀម​មិ​ន​ចេះ​ភា​សានិ​យាយ​រ​បស់​ម​នុ​ស្ស​ទេ ​ប៉ុន្តែ ពួក​វា​អាចស្គា​ល់​សម្លេ​ង​រប​ស់អ្ន​ក​គ​ង្វា​ល ដែល​ដឹ​ក​នាំពួ​ក​វា​។

សម្លេង​បន្លំ និង​សម្លេង​រំខាន ក្នុង​លោកិយ​នេះ នៅ​តែព្យា​យា​មធ្វើ​ឲ្យ​យើងបែ​ក​អារម្មណ៍​ចេញ​ពី​សម្លេង​ដ៏​ពិត​របស់​ព្រះ​(សាការី ១០:២)។ តែ​ព្រះទ្រ​ង់តែ​ងតែ​មា​នវិ​ធីដឹក​នាំ​យើ​ង ​ដោយមិ​នបាច់​​ប្រើ​ព្រះប​ន្ទូលក៏បាន។  ព្រះអង្គ​អាច​ប្រើ​ព្រឹត្ត​ការណ៍  ដែលដា​ស់តឿ​ន ​ ឬ​លើក​ទឹ​ក​ចិ​ត្ត​យើ​ង  ដើម្បី​រំ​ឭក​យើ​ងថា​ ​ព្រះអង្គ​នៅ​តែដឹ​ក​នាំ​ ការ​ពារ…

គំនិតដែលត្រូវគេលួចបាត់

ខណៈពេលប្រពន្ធខ្ញុំនិងខ្ញុំកំពុងធ្វើដំណើរកម្សាន្ត មានចោរចូលលួចឥវ៉ាន់ក្នុងឡានខ្ញុំ​ ក្រោយពេលអាហារថ្ងៃត្រង់រួច។ ដោយមើលទៅឃើញកញ្ចក់បែក យើងដឹងថាយើងភ្លេចបើកជីភីអេស ពេលយើងមើលឡានមិនឃើញ។ ដោយគ្រាន់តែឆែកកៅអីក្រោយភ្លាម​ ខ្ញុំសន្និដ្ឋានថា ចោរបានលួចកុំព្យូទ័រយួរដៃ លិខិតឆ្លងដែន និង សៀវភៅសែកបាត់អស់ហើយ។ វារឹតតែធ្វើអោយខ្ញុំភ្ញាក់ផ្អើលទៅទៀតគឺថា យប់បន្តិច បន្ទាប់ពីនិយាយទូរស័ព្ទចប់ យើងនៅតែខ្វល់ខ្វាយ​ ស្រាប់តែមានរឿងមួយកើតឡើង។ ពេលខ្ញុំបើកវ៉ាលី​ នៅចន្លោះខោអាវនោះរកឃើញអ្វីដែលខ្ញុំគិតថាបាត់ វានៅទីនោះ។ ខ្ញុំមិនជឿនឹងភ្នែកសោះ។ រួចខ្ញុំរកនឹកឡើងវិញ ខ្ញុំមិនបានដាក់វានៅកៅអីក្រោយទេ។ តែខ្ញុំបានដាក់វានៅក្នុងវ៉ាលីវិញ ដែលខ្ញុំបានដាក់វានៅក្នុងគូថឡាន។ ជួនកាល ការគិតមួយភ្លែកធ្វើអោយយើងភាន់ច្រឡំ។ យើងគិតថា យើងបាត់បង់ច្រើនណាស់។ ហើយយើងក៏គិតថា ព្រះបាទដាវីឌដែលតែងបទគម្ពីរទំនុកដំកើង១៣ក៏ភាន់ច្រឡំមួយភ្លែតដែរថា ព្រះជាម្ចាស់ភ្លេចគាត់បាត់ហើយ។ តែពេលព្រះបាទដាវីឌគិតម្តងទៀត ទ្រង់ជ្រាបច្រើនជាងការភ័យខ្លាច រួចទ្រង់បានតែងបទគម្ពីរទំនុកដំកើង១៣:៥-៦ជាបទសរសើរដល់ព្រះជាម្ចាស់វិញ។ អំណរទ្រង់ដែលកើតជាថ្មី បានគ្របដណ្តប់ការនឹកគិតរបស់យើងដែលថា គ្មានអ្វីមួយអាចលួចអ្វីៗដែលសំខាន់ចេញពីជីវិតយើង«ដែលលាក់ទុកក្នុងព្រះ ជាមួយព្រះគ្រីស្ទ» បានឡើយ (កូឡូស ៣:៣) ដោយម៉ាត ឌី ហាន (Mart De Haan)។