មានសេរីភាពនៅទីបញ្ចប់
លោកចន មែកខាធី(John McCarthy) ជាអ្នកកាសែតជនជាតិអង់គ្លេស ដែលធ្លាប់រស់នៅជាឈ្លើយសឹកអស់រយៈពេលប្រាំឆ្នាំ ក្នុងអំឡុងសម័យសង្រ្គាមស៊ីវិលនៅប្រទេសលេបាណន់។ រយៈពេល២០ឆ្នាំ បន្ទាប់ពីគាត់ត្រូវបានគេដោះលែង គាត់ក៏បានជួបលោកគានដូមែនីកូ ភីកូ(Giandomenico Picco) ដែលបានចរចារឲ្យគេដោះលែងគាត់។ ពេលដែលគាត់បានជួបបេសកជនអង្គការសហប្រជាជាតិរូបនេះ គាត់គ្រាន់តែនិយាយថា “ខ្ញុំសូមអរគុណលោក ដែលបានជួយដោះលែងខ្ញុំឲ្យមានសេរីភាព”។ ពាក្យសម្តីចេញពីចិត្តរបស់គាត់ គឺមានតម្លៃណាស់ ព្រោះលោកពភីកូ បានប្រថុយជីវិត ក្នុងអំឡុងពេលនៃការចរចារគ្នាដ៏គ្រោះថ្នាក់ ដើម្បីរំដោះលោកមែកខាធី និងអ្នកដទៃទៀត ឲ្យមានសេរីភាព។
ក្នុងនាមយើងជាអ្នកជឿព្រះ យើងអាចយល់អំពីសេរីភាពដែលរកបានយ៉ាងលំបាក។ ព្រះយេស៊ូវបានលះបង់ព្រះជន្មព្រះអង្គ ដោយសុគតនៅលើឈើឆ្កាងរបស់ពួករ៉ូម៉ាំង ដើម្បីរំដោះមនុស្សទំាងអស់ឲ្យមានសេរីភាពខាងវិញ្ញាណ។ សព្វថ្ងៃនេះ ក្នុងនាមយើងជាកូនព្រះអង្គ សាវ័កប៉ុលបានប្រកាស់ប្រាប់យើងថា “ព្រះគ្រីស្ទបានប្រោសយើងឲ្យរួចហើយ ដូច្នេះ ចូរអ្នករាល់គ្នាឈរឲ្យមាំមួន ក្នុងសេរីភាពនោះចុះ កុំឲ្យត្រូវជាប់ចំណងជាបាវបំរើទៀតឡើយ” (កាឡាទី ៥:១)។
កណ្ឌគម្ពីរដំណឹងល្អយ៉ូហាន ក៏បានបង្រៀនយើង អំពីសេរីភាព ក្នុងព្រះគ្រីស្ទផងដែរ ដោយកត់សំគាល់ថា “បើព្រះរាជបុត្រាប្រោសឲ្យអ្នករាល់គ្នាបានរួច នោះនឹងបានរួចជាពិត”(យ៉ូហាន ៨:៣៦)។
ប៉ុន្តែ តើមានសេរីភាពយ៉ាងដូចម្តេច? ក្នុងព្រះយេស៊ូវ យើងពិសោធន៍នឹងសេរីភាព រួចពីបាប និងចំណងរបស់វា ហើយថែមទាំងរួចពីកំហុស ភាពអាម៉ាស់ ការព្រួយបារម្ភ ការកុហក់របស់សាតាំង ជំនឿខុសឆ្គង ការបង្រៀនខុសឆ្គង និងការស្លាប់អស់កល្បជានិច្ច។…
ព្រះនៃយើង មានព្រះទ័យអាណឹត
មានពេលយប់ដ៏ត្រជាក់ ក្នុងរដូវរងា មានមនុស្សម្នាក់បានគប់ថ្មមួយដុំធំ ចូលតាមបង្អួចបន្ទប់គេងរបស់ក្មេងម្នាក់ ដែលជាជនជាតិយូដា ឬជ្វីប។ បង្អួចនោះត្រូវបានលម្អដោយរូបផ្កាយស្តេចដាវីឌ និងចង្កៀងទាំង៧ ដើម្បីប្រារព្ធពិធីបុណ្យហានូកា ដែលជាពិធីបុណ្យនៃពន្លឺរបស់ជនជាតិយូដា។ បន្ទាប់មក នៅក្នុងក្រុងប៊ីលីង រដ្ឋមុនតាណា ដែលជាក្រុងរបស់ក្មេងនោះ មានមនុស្សរាប់ពាន់នាក់ ដែលភាគច្រើនជាអ្នកជឿព្រះយេស៊ូវ ក៏បានឆ្លើយតប ដោយសេចក្តីអាណិត ចំពោះទង្វើរនៃសេចក្តីសម្អប់នោះ ។ ពួកគេបានយល់អំពីការឈឺចាប់ និងការភ័យខ្លាចរបស់ជនជាតិយូដា ដែលជាអ្នកជិតខាងរបស់ខ្លួន ហើយក៏បានបិទរូបចង្កៀងទាំង៧ នៅលើបង្អួចរបស់ពួកគេ។
ក្នុងនាមយើងជាអ្នកជឿ យើងក៏បានទទួលការអាណិតអាសូរយ៉ាងខ្លាំងពីព្រះយេស៊ូវ។ ព្រះអង្គសង្រ្គោះរបស់យើងបានបន្ទាបព្រះកាយព្រះអង្គ ដើម្បីរស់នៅក្នុងចំណោមយើង(យ៉ូហាន ១:១៤) ដោយយល់អំពីទុក្ខលំបាករបស់យើង។ ទោះបើទ្រង់មានរូបអង្គជាព្រះក៏ដោយ …ទ្រង់បានលះបង់ព្រះអង្គទ្រង់ មកយករូបភាពជាបាវបំរើវិញ ព្រមទាំងប្រសូតមកមានរូបជាមនុស្សផង(ភីលីព ២:៦-៧)។ បន្ទាប់មក ព្រះអង្គក៏មានការពិបាកក្នុងអារម្មណ៍ និងសោយព្រះកន្សែងដូចយើង ហើយក៏បានសុគតនៅលើឈើឆ្កាង ដោយលះបង់ព្រះជន្ម ដើម្បីសង្រ្គោះវិញ្ញាណយើង។
គ្មានទុក្ខលំបាកអ្វី ដែលព្រះអង្គមិនបានយកព្រះទ័យទុកដាក់នោះទេ។ បើនរណាម្នាក់ “យកដុំថ្មមកគប់” មកលើជីវិតយើង នោះព្រះអង្គនឹងកម្សាន្តចិត្តយើង។ បើជីវិតយើងមានការខកចិត្ត នោះព្រះអង្គនឹងដើរជាមួយយើង ឆ្លងកាត់ភាពអស់សង្ឃឹម។ “ដ្បិតទោះបើព្រះយេហូវ៉ាទ្រង់ខ្ពស់ គង់តែទ្រង់យល់ដល់ពួកអ្នករាបសាដែរ តែឯមនុស្សឆ្មើងឆ្មៃ ទ្រង់ស្គាល់គេពីចំងាយហើយ”(ទំនុកដំកើង ១៣៨:៦)។ ក្នុងពេលដែលយើងជួបបញ្ហា ព្រះអង្គថែរក្សាយើង ដោយលើកព្រះពាហុឡើង ទាស់នឹង…
កាំជ្រួចនៃជីវិត
នៅពេលល្ងាចថ្ងៃចូលឆ្នាំសកល គេបានបាញ់កាំជ្រួច នៅតាមបណ្តាទីក្រុង និងទីប្រជុំជននានា នៅសហរដ្ឋអាមេរិក។ គេមានចេតនាធ្វើឲ្យកាំជ្រួចនោះមានសម្លេងលាន់ឮខ្លាំង ព្រោះតាមធម្មជាតិរបស់កាំជ្រួច ពួកវាត្រូវបានគេផលិត ដើម្បីឲ្យផ្ទុះបំបែកបរិយាកាស។ គ្រាប់កាំជ្រួចដែលផ្ទុះពីរតង់ លាន់ឮខ្លាំងបំផុត ជាពិសេសនៅពេលដែលវាផ្ទុះ នៅក្បែរដី។
បញ្ហាក៏អាចផ្ទុះបំបែកចិត្ត គំនិត និងគ្រួសារផងដែរ។ “កំាជ្រួច”នៃជីវិត ដែលមានដូចជាបញ្ហាគ្រួសារ ទំនាក់ទំនង ការងារ និងហិរញ្ញវត្ថុ ព្រមទាំងការបាក់បែកក្នុងពួកជំនុំ ក៏អាចធ្វើឲ្យយើងមានអារម្មណ៍ថា វាមានលក្ខណៈដូចជាបន្ទុះ ដែលធ្វើឲ្យបរិយាកាសនៃផ្លូវអារម្មណ៍របស់យើងមានភាពរង្គោះរង្គើ។
តើយើងស្គាល់ព្រះមួយអង្គ ដែលលើកយើងខ្ពស់ឡើង ឲ្យផុតភាពវឹកវរឬទេ? ក្នុងបទគម្ពីរ អេភេសូរ ២:១៤ សាវ័កប៉ុលបានសរសេរថា ព្រះគ្រីស្ទជា “សន្តិភាពរបស់យើង”។ ពេលណាយើងនៅជាប់ក្នុងព្រះវត្តមានព្រះអង្គ សន្តិភាពព្រះអង្គធំជាងការរំខានញាំញី និងបានរំងាប់សម្លេងរំខាន នៅក្នុងការព្រួយបារម្ភ ការឈឺចាប់ ឬការបែកបាក់ទំាងអស់។
នេះជាការធានាដ៏មានអំណាច ដល់ជនជាតិយូដា ក៏ដូចជាសាសន៍ដទៃ។ ពួកគេធ្លាប់រស់នៅ ដោយគ្មានសង្ឃឹម និងគ្មានព្រះ ក្នុងលោកិយនេះ(ខ.១២)។ ពួកគេក៏បានជួបការគំរាមកំហែង នៃការបៀតបៀន និងការបែកបាក់។ ប៉ុន្តែ ក្នុងព្រះគ្រីស្ទ ព្រះអង្គនាំពួកគេចូលមកជិតព្រះអង្គ និងចូលមកជិតគ្នា ដោយព្រះលោហិតព្រះអង្គ។ “ដ្បិតទ្រង់ជាស្ពានមេត្រីនៃយើងរាល់គ្នា ទ្រង់បានធ្វើទាំង២រួមគ្នាតែ១ ហើយបានរុះជញ្ជាំងដែលខាន់កណ្តាលចេញ”(ខ.១៤)។
ខណៈពេលដែលយើងចាប់ផ្តើមបោះជំហានចូលក្នុងឆ្នាំថ្មី ដោយមានការគំរាមកំហែង…
ពាក្យសម្តីដ៏សុភាព
មានពេលមួយខ្ញុំបានជជែកវែកញែកជាមួយអ្នកដទៃ នៅក្នុងហ្វេសប៊ុក។ នោះជាទង្វើរដែលខ្ញុំមិនគួរធ្វើ។ តើខ្ញុំមានកាតព្វកិច្ចអ្វី នៅក្នុងការ “កែតម្រង់” មនុស្សម្នាក់ដែលខ្ញុំមិនស្គាល់ នៅក្នុងការជជែកគ្នា ក្រោមប្រធានបទដ៏ក្តៅគគុក ជាពិសេស ប្រធានបទដែលនាំឲ្យមានការបែកបាក់? លទ្ធផលទទួលបាននៅពេលនោះ គឺមានដូចជា ពាក្យសម្តីដែលឡើងកម្តៅ ការឈឺចាប់ក្នុងអារម្មណ៍(នៅខាងខ្ញុំ) និងការបាត់បង់ឱកាស ដើម្បីធ្វើបន្ទាល់ឲ្យបានល្អថ្វាយព្រះយេស៊ូវ។ នោះជាលទ្ធផលសរុប ដែលទទួលបានពី “កំហឹងក្នុងបណ្តាញអ៊ីធើណិត”។ វាជាបញ្ហាដែលកើតមាន ជារៀងរាល់ថ្ងៃ នៅតាមបណ្តាញសង្គម។ អ្នកជំនាញផ្នែកក្រមសីលធម៌បានពន្យល់ថា មនុស្សបានធ្វើការសន្និដ្ឋានខុសថា មនុស្សជជែកដេញដោលគ្នា ជាសាធារណៈ ដោយសេចក្តីកំហឹង។
សាវ័កប៉ុលក៏បានបង្រៀនលោកធីម៉ូថេ ឲ្យមានការប្រុងប្រយ័ត្នស្រដៀងនេះផងដែរថា “កុំឲ្យព្រមស្តាប់សេចក្តីដេញដោលចំកួត ហើយឥតច្បាប់នោះឡើយ ដោយដឹងថា សេចក្តីទាំងនោះនាំឲ្យមានសេចក្តីឈ្លោះប្រកែកគ្នាទេ ក៏មិនគួរឲ្យបាវបំរើនៃព្រះអម្ចាស់ឈ្លោះប្រកែកគ្នាឡើយ គួរឲ្យបានចិត្តសុភាពរាបសាដល់មនុស្សទាំងអស់វិញ”(២ធីម៉ូថេ ២:២៣-២៤)។
កាលនោះ សាវ័កប៉ុលបានសរសេរអំពីការបង្រៀននោះ ផ្ញើទៅលោកធីម៉ូថេ ពីមន្ទីរឃុំឃាំងរបស់ចក្រភពរ៉ូម៉ាំង ដើម្បីរៀបចំខ្លួនលោកគ្រូគង្វាលវ័យក្មេងម្នាក់នេះ សម្រាប់ការបង្រៀនសេចក្តីពិតរបស់ព្រះ។ ការបង្រៀនរបស់សាវ័កប៉ុលក៏សម្រាប់យើងរាល់គ្នា ក្នុងពេលបច្ចុប្បន្នផងដែរ ជាពិសេស នៅពេលដែលយើងចាំបាច់ត្រូវសន្ទនា អំពីសេចក្តីជំនឿរបស់យើង។ គឺដូចមានសេចក្តីចែងថា “ត្រូវប្រដៅដំរង់មនុស្សដែលទទឹងទទែង ដោយមានចិត្តសុភាព ក្រែងព្រះទ្រង់នឹងបណ្តាលឲ្យគេប្រែចិត្ត ឲ្យបានស្តាប់សេចក្តីពិតវិញ”(ខ.២៥)។
ការនិយាយដោយចិត្តសុភាព ទៅកាន់អ្នកដទៃ គឺជាផ្នែកមួយនៃបញ្ហាប្រឈមនេះ ប៉ុន្តែ មិនមែនសម្រាប់តែគ្រូគង្វាលប៉ុណ្ណោះឡើយ។ សម្រាប់អស់អ្នកដែលស្រឡាញ់ព្រះ ហើយព្យាយាមប្រាប់អ្នកដទៃ…
ការងាកបែរចេញពីជម្លោះ
នៅក្នុងការសម្តែងនូវការគោរព នៅទីបញ្ចុះសពរបស់លោកហ៊ែនរិក អេ ឡូរេន(Hendrik A. Lorentz) លោកអាល់បឺត អាញស្ទាញ(Albert Einstein) មិនបាននិយាយអំពីការប្រកែកគ្នាផ្នែកវិទ្យាសាស្រ្ត ដែលខ្លួនធ្លាប់មាន ជាមួយអ្នកវិទ្យាសាស្រ្តហូឡង់ដ៏ល្បីល្បាញរូបនេះឡើយ។ ផ្ទុយទៅវិញ គាត់បានរំឭកអំពី “សេចក្តីសប្បុរស” របស់លោកហ៊ែនរិក ជារូបវិទូ ដែលគេបានគោរពស្រឡាញ់ ដោយសារគាត់មិនចេះសាំញំា និងប្រព្រឹត្តចំពោះអ្នកដទៃ ដោយយុត្តិធម៌។ លោកអាញ់ស្ទាញក៏បានមានប្រសាស៍ថា “គេគ្រប់គ្នាដើរតាមគាត់ ដោយចិត្តរីករាយ ព្រោះពួកគេគិតថា គាត់មិនដែលព្យាយាមគ្របសង្កត់មកលើអ្នកដទៃនោះទេ តែគ្រាន់តែបានព្យាយាមធ្វើខ្លួនឯងឲ្យមានប្រយោជន៍”។
លោកហ៊ែនរិកបានបណ្តាលចិត្តអ្នកវិទ្យាសាស្រ្តទាំងឡាយ ឲ្យធ្វើការជាមួយគ្នា ដោយមិនប្រកាន់និន្នាការនយោបាយ ជាពិសេស នៅក្រោយសម័យសង្រ្គាមលោកលើកទី១។ លោកហ៊ែនរិក ក៏បានទទួលពានរង្វាន់ណូបែល ដូចលោកអាញស្ទាញផងដែរ។ លោកអាញស្ទាញក៏បានមានប្រសាសន៍អំពីគាត់ថា “លោកហ៊ែនរិកថែមទាំងបានលះបង់អាត្មាខ្លួនឯង ដើម្បីការងារផ្សះផ្សា មុនពេលសង្រ្គាមបញ្ចប់ទៀងផង”។
មនុស្សម្នាក់ៗនៅក្នុងពួកជំនុំ ក៏គួរតែយកការងារផ្សះផ្សា ជាគោលដៅផងដែរ។ ជាការពិតណាស់ ការប៉ះទង្គិចគ្នាខ្លះ គឺមិនអាចជៀសរួចឡើយ។ តែយើងត្រូវតែមានចំណែកចូលរួម នៅក្នុងការដោះស្រាយ ដោយសន្តិវិធី។ សាវ័កប៉ុលបានបង្រៀនថា “ចូរខឹងចុះ តែកុំឲ្យធ្វើបាបឡើយ កុំឲ្យសេចក្តីកំហឹងរបស់អ្នកនៅដរាបដល់ថ្ងៃលិចឡើយ”(អេភេសូរ ៤:២៦)។ ដើម្បីលូតលាស់ជាមួយគ្នា សាវ័កប៉ុលបានបង្រៀនយើងថា “មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយ ចេញពីមាត់អ្នករាល់គ្នាឡើយ ចូរបញ្ចេញតែពាក្យណាដែលល្អៗ សំរាប់នឹងស្អាងចិត្តតាមត្រូវការ ដើម្បីឲ្យបានផ្តល់ព្រះគុណដល់អស់អ្នកដែលស្តាប់”(ខ.២៩)។…
អ្នកចេះភាសាដើមឈើ
អ្នកខ្លះហៅលោកថូនី រីណូដូ(Tony Rinaudo)ថា “មនុស្សចេះភាសាដើមឈើ”។ តាមពិត គាត់ជាអ្នកអភិរក្សព្រៃឈើ នៃអង្គការទស្សនៈពិភពលោក អូស្រ្តាលី។ គាត់ជាបេសកជន និងអ្នកជំនាញព្រៃឈើ ដែលបានចូលរួម ក្នុងការប្រឹងប្រែងអស់រយៈពេល៣០ឆ្នំា ដើម្បីផ្សាយអំពីព្រះយេស៊ូវ ដោយប្រយុទ្ធប្រឆាំង និងការកាប់បំផ្លាញព្រៃឈើ នៅតំបន់សាហ៊ែល ដែលនៅជាប់ភាគខាងត្បូងនៃសមុទ្រខ្សាច់សាហារ៉ា។
ពេលមួយគាត់បានរកឃើញថា តាមពិត ដើមគុម្ពោធព្រៃជាច្រើន នៅតំបន់នោះ គឺជាដើមឈើដែលមានការលូតលាស់យឺត។ គាត់ក៏បានចាប់ផ្តើមលួសមែក ថែទាំ និងស្រោចទឹកពួកវា។ ការងាររបស់គាត់បានបណ្តាលចិត្តកសិកររាប់សែននាក់ ឲ្យជួយសង្រ្គោះដំណាំរបស់ពួកគេ ដោយដំាដើមឈើ ក្នុងតំបន់ជិតខាងឲ្យមានព្រៃឡើងវិញ ព្រមទាំងជួយទប់ស្កាត់ការរីករិលដី។ ឧទាហរណ៍ កសិករនៅប្រទេសនីហ្សេ បានធ្វើការដាំដុះ និងរកចំណូលបានច្រើនជាងមុនទ្វេរដង ហើយបានផលិតអាហារ សម្រាប់មនុស្ស២,៥ លាននាក់ ជាបន្ថែម ក្នុងមួយឆ្នំា។
ក្នុងបទគម្ពីរយ៉ូហាន ១៥ ព្រះយេស៊ូវ ដែលជាអ្នកបង្កើតឲ្យមានកសិកម្ម បានមានបន្ទូលសំដៅទៅលើវិធីសាស្រ្តធ្វើស្រែចំការស្រដៀងនេះដែរ ដោយមានបន្ទូលថា “ខ្ញុំជាដើមទំពាំងបាយជូរដ៏ពិត ហើយព្រះវរបិតាខ្ញុំជាអ្នកដាំ ២ អស់ទាំងខ្នែងណាដុះចេញពីខ្ញុំ ដែលមិនបង្កើតផលផ្លែ នោះទ្រង់កាត់ចោល តែអស់ទាំងខ្នែងណា ដែលបង្កើតផលផ្លែ នោះទ្រង់លួសខ្នែងនោះវិញ ដើម្បីឲ្យបានផលផ្លែជាច្រើនឡើង”(ខ.១-២)។
បើគ្មានការថែរក្សាជាប្រចំាថ្ងៃពីព្រះទេ នោះវិញ្ញណរបស់យើងគ្មានជីវជាតិ និងក្រៀមក្រោះ។ ពេលណាយើងត្រេកអរ នឹងក្រឹត្យវិន័យរបស់ព្រះអង្គ…
ការឈោងចាប់ នៅកន្លែងបោកគក់ខោអាវ
ពេលដែលលោកគ្រូគង្វាល ឆាត ក្រាហាំ(Chad Graham) បើកបរ កាត់តាមតំបន់ចំណូលទាប នៅក្បែរព្រះវិហារគាត់ ក្នុងរដ្ឋខូឡូរ៉ាដូ គាត់ក៏បានចាប់ផ្តើមអធិស្ឋាន ឲ្យប្រជាជននៅទីនោះ ដែលជា “អ្នកជិតខាង”របស់គាត់។ ពេលគាត់ឃើញហាងបោកគក់តូចមួយ គាត់ក៏បានឈប់ឡាន ដើម្បីចូលមើលខាងក្នុងហាងនោះ ហើយក៏ឃើញមានភ្ញៀវពេញ ។ មានពួកគេម្នាក់បានសុំលុយលោកក្រាហាំមួយកាក់ សម្រាប់ដាក់ចូលក្នុងម៉ាស៊ីនបោកខោអាវ ដើម្បីបោកខោអាវរបស់ខ្លួន។ ការស្នើសុំដ៏តូចនេះ ក៏បាននាំឲ្យមាន “កម្មវិធីបោកគក់ខោអាវ” ប្រចាំសប្តាហ៍ ដែលបានទទួលការឧបត្ថមពីព្រះវិហារបស់លោកក្រាហាំ។ សមាជិកពួកជំនុំរបស់គាត់បានបរិច្ចាកប្រាក់កាក់ និងសាប៊ូ ដល់ហាងបោកគក់នោះ ហើយក៏បានអធិស្ឋានឲ្យអ្នកដែលមកបោកគក់ខោអាវ ព្រមទាំងឧត្ថម្ភដល់ម្ចាស់ហាងបោកគក់នោះផងដែរ។
ការឈោងចាប់តំបន់ដែលពួកគេរស់នៅ ដែលរាប់បញ្ចូលទាំងកន្លែងបោកគក់ខោអាវ គឺបានឆ្លុះបញ្ចំាង អំពីមហាព្រះរាជបញ្ជា ដែលព្រះយេស៊ូវបានដាក់ឲ្យពួកសាវ័ករបស់ព្រះអង្គ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើស្ថានសួគ៌ ហើយលើផែនដីផង ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ”(ម៉ាថាយ ២៨:១៨-១៩)។
ព្រះវត្តមានដ៏មានអំណាច នៃព្រះវិញ្ញាណបរិសុទ្ធ បានជួយឲ្យគ្រីស្ទបរិស័ទអាចធ្វើការឈោងចាប់ មនុស្សបាត់បង់ “នៅគ្រប់ទិសទី” ដោយរាប់បញ្ចូលទាំងកន្លែងបោកគក់ខោអាវផងដែរ។ ជាការពិតណាស់ យើងមិនទៅតែម្នាក់ឯងទេ។ ដ្បិតព្រះយេស៊ូវបានសន្យាថា “ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប”(ខ.២០)។
លោកគ្រូគង្វាលក្រាហាំបានពិសោធន៍នឹងសេចក្តីពិតនេះ បន្ទាប់ពីគាត់បានអធិស្ឋាន នៅកន្លែងបោកគក់នោះ ឲ្យភ្ញៀវម្នាក់ឈ្មោះ…
ការឆ្លើយតប ចំពោះការរិះគន់
ពាក្យសម្តីធ្ងន់ៗអាចធ្វើឲ្យមានការឈឺចាប់។ មិត្តភក្តិខ្ញុំម្នាក់ ដែលជាអ្នកនិពន្ធដែលបានទទួលពានរង្វាន់ មានការពិបាកនៅក្នុងការឆ្លើយតប ចំពោះការរិះគន់ដែលគាត់បានទទួល។ សៀវភៅរបស់គាត់ដែលទើបតែបោះពុម្ភផ្សាយ ត្រូវបានប្រិយមិត្តអ្នកអានដាក់ពិន្ទុឲ្យផ្កាយ៥ ហើយថែមទាំងបានទទួលពានរង្វាន់ធំមួយផងដែរ។ បន្ទាប់មក អ្នករិះគន់ទស្សនាវដ្តីម្នាក់ ដែលមហាជនបានគោរព បាននិយាយវាយប្រហារមកលើសៀវភៅគាត់ ដោយរៀបរាប់ថា គាត់សរសេរសៀវភៅនោះបានល្អ តែបានរិះគន់សៀវភៅគាត់យ៉ាងចាស់ដៃ។ គាត់ក៏បានសុំយោបល់ពីមិត្តភក្តិរបស់គាត់ ដោយសួរពួកគេថា តើគាត់គួរតែឆ្លើយតបទៅគេវិញ យ៉ាងដូចម្តេច?
មិត្តភក្តិរបស់គាត់ម្នាក់បានឲ្យយោបល់គាត់ថា គាត់គួរតែកាត់ចិត្ត។ ខ្ញុំក៏បានឲ្យយោបល់គាត់ តាមបទពិសោធន៍ដែលខ្ញុំមាន នៅក្នុងការនិពន្ធសៀវភៅទស្សនាវដ្តី ដែលរាប់បញ្ចូលទាំងគន្លឹះ ដើម្បីធ្វើមិនដឹងមិនឮចំពោះការរិះគន់ប្រភេទនោះ ឬរៀនសូត្រពីវា ខណៈពេលដែលយើងបន្តធ្វើការ និងនិពន្ធជាធម្មតា។
ទោះជាយ៉ាងណាក៏ដោយ ទីបំផុត ខ្ញុំក៏បានសម្រេចចិត្តស្វែងរកយោបល់ក្នុងព្រះគម្ពីរប៊ីប ជាយោបល់ល្អបំផុត ដែលបង្រៀនយើង អំពីរបៀបឆ្លើយតប ចំពោះការរិះគន់ធ្ងន់ៗ។ កណ្ឌគម្ពីរយ៉ាកុបបានឲ្យយោបលថា “បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែ”(១:១៩)។ សាវ័កប៉ុលក៏បានផ្តល់យោបល ឲ្យយើងរស់នៅ ដោយភាពសុខដុមជាមួយគ្នាផងដែរ(រ៉ូម ១២:១៦)។
ទោះជាយ៉ាងណាក៏ដោយ ព្រះគម្ពីរសុភាសិត មួយជំពូក បានផ្តល់ឲ្យយើងនូវប្រាជ្ញា ដើម្បីជៀសវាងជម្លោះ។ បទគម្ពីរសុភាសិត ១៥:១ បានចែងថា “ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរំងាប់សេចក្តីក្រោធទៅ តែពាក្យគំរោះគំរើយ នោះបណ្តាលឲ្យមានសេចក្តីកំហឹងវិញ”។ “អ្នកណាដែលយឺតនឹងខឹង នោះរំងាប់សេចក្តីជំលោះវិញ”(ខ.១៨)។ ហើយម្យ៉ាងទៀត…
អត្ថប្រយោជន៍នៃការផ្តោតចិត្តលើព្រះ
លោកម៉ាក ថ្វេន(Mark Twain) ដែលជាអ្នកនិពន្ធបានលើកឡើងថា ទស្សនៈ ឬការមើលឃើញដែលយើងមានចំពោះជីវិតយើង អាចមានឥទ្ធិពលមកលើជំហានបន្ទាប់របស់យើង ហើយថែមទាំងមានឥទ្ធិពលមកលើជោគវាសនារបស់យើងផងដែរ។ លោកថ្វេនបានមានប្រសាសន៍ថា “អ្នកមិនអាចពឹងផ្អែកលើភ្នែករបស់អ្នកបានទេ ពេលដែលការស្រមៃរបស់អ្នកមិនមានការផ្តោតចិត្ត”។
សាវ័កពេត្រុសក៏បាននិយាយអំពីការមើលឃើញផងដែរ ពេលដែលគាត់ឆ្លើយតប ចំពោះអ្នកសុំទានម្នាក់ ដែលជាជនពិការ។ កាលនោះ គាត់ និងសាវ័កយ៉ូហានបានជួបអ្នកសុំទាននោះ នៅច្រកទ្វារព្រះវិហារក្រុងយេរូសាឡិម ដែលមានមនុស្សអ៊ូអរ(កិច្ចការ ៣:២)។ ពេលដែលបុរសនោះសុំទានពួកគេ ពួកគេក៏បានមើលទៅគាត់ ហើយ លោកពេត្រុសក៏បានប្រាប់គាត់ថា “ចូរមើលមកយើងឯណេះ”(ខ.៤)។
តើហេតុអ្វីគាត់និយាយដូចនេះ? ក្នុងនាមជាទូតរបស់ព្រះគ្រីស្ទ លោកពេត្រុសទំនងជាចង់ឲ្យអ្នកសុំទាននោះឈប់មើលទៅចំណុចខ្វះខាតរបស់ខ្លួន ហើយថែមទាំងឈប់មើលទៅតម្រូវការផ្នែកហិរញ្ញវត្ថុផងដែរ។ ពេលគាត់មើលទៅពួកសាវ័កទាំងពីរ គាត់ក៏បានមើលឃើញភាពពិត នៃការមានជំនឿលើព្រះ។
លោកពេត្រុសក៏បានប្រាប់គាត់ថា “ឯប្រាក់ ហើយនិងមាស ខ្ញុំគ្មានទេ តែរបស់ដែលខ្ញុំមាន នោះខ្ញុំនឹងឲ្យដល់អ្នក គឺដោយសារព្រះនាមព្រះយេស៊ូវគ្រីស្ទ ពីស្រុកណាសារ៉ែត ចូរអ្នកក្រោកឡើងដើរទៅចុះ”(ខ.៦)។ បន្ទាប់មក លោកពេត្រុសក៏បាន “ចាប់ដៃស្តាំលើកគាត់ឡើង ស្រាប់តែប្រអប់ជើង និងភ្នែកគោររបស់គាត់ មានកំឡាំងឡើងភ្លាម គាត់ក៏ស្ទុះឈរឡើងដើរទៅមក ហើយចូលទៅក្នុងព្រះវិហារជាមួយនឹងអ្នកទាំង២នោះ ទាំងដើរ ទាំងលោត ទាំងសរសើរព្រះផង”(ខ.៧-៨)។
តើមានរឿងអ្វីកើតឡើង? បុរសនោះបានមានជំនឿលើព្រះ(ខ.១៦)។ គឺដូចដែលលោកឆាល ស្ពើជិន(Charles Spurgeon) ដែលជាអ្នកផ្សាយដំណឹងល្អបានជំរុញយើងថា “ចូរឲ្យភ្នែករបស់យើងផ្តោតទៅលើព្រះអង្គតែប៉ុណ្ណោះ”។…
តើព្រះអង្គទតឃើញអ្វី នៅក្នុងខ្ញុំ?
កាលពីក្មេង អ្នកស្រីអ៊ែរៀន អាបបេឡា(Arianne Abela) ដែលជាអ្នកដឹកនាំក្រុមចម្រៀង បានអង្គុយពីលើប្រអប់ដៃរបស់គាត់ ដើម្បីលាក់កុំឲ្យគេឃើញ។ គាត់មានម្រាមដៃជាប់គ្នាពីកំណើត នៅលើដៃទាំងសងខាង ហើយគាត់មិនមានជើងខាងឆ្វេងទេ។ ជើងខាងស្តាំរបស់គាត់ក៏មិនមានម្រាមគ្រប់ដែរ។ ក្នុងនាមជាអ្នកស្រឡាញ់តន្រ្តី និងជាអ្នកចម្រៀងសម្លេងតូច គាត់មានគម្រោងចូលរៀនជំនាញរដ្ឋបាលសាធារណៈ នៅមហាវិទ្យាល័យស្ម៊ីត។ ប៉ុន្តែ ថ្ងៃមួយ គ្រូបង្រៀនក្រុមចម្រៀងរបស់គាត់ បានឲ្យគាត់ដឹកនាំក្រុមចម្រៀង ដូចនេះ គេក៏បានឃើញដៃរបស់គាត់យ៉ាងងាយ។ ចាប់តាំងពីពេលនោះមក គាត់ក៏បានរកឃើញអាជីពរបស់គាត់ នៅក្នុងវិស័យតន្រ្តី ដោយទៅដឹកនាំក្រុមចម្រៀង និងធ្វើការជាអ្នកដឹកនាំក្រុមចម្រៀង នៅសកលវិទ្យាល័យមួយទៀត។ អ្នកស្រីអ័បេឡាក៏បានពន្យល់ថា “គ្រូបង្រៀនរបស់ខ្ញុំ បានមើលឃើញអ្វីមួយ នៅក្នុងខ្ញុំ។
រឿងរបស់គាត់បានលើកទឹកចិត្តអ្នកជឿទាំងឡាយ ឲ្យសួរខ្លួនឯងថា តើព្រះ ដែលជាគ្រូបង្រៀនដ៏បរិសុទ្ធរបស់យើង បានទតឃើញអ្វី នៅក្នុងយើង ទោះយើងមានចំណុចខ្វះខាតយ៉ាងណាក៏ដោយ? ជាការពិតណាស់ ព្រះអង្គទតឃើញអង្គទ្រង់ នៅក្នុងយើងម្នាក់ៗ លើសពីអ្វីៗទាំងអស់។ គឺដូចមានសេចក្តីចែងថា “ទ្រង់ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង ក៏បង្កើតគេឡើងជាប្រុសជាស្រី”(លោកុប្បត្តិ ១:២៧)។
ក្នុងនាមយើងជាអ្នកដែលព្រះបានបង្កើតឲ្យ “ចំនឹងរូបអង្គទ្រង់” យើងគួរតែឲ្យអ្នកដទៃមើលឃើញព្រះអង្គ នៅក្នុងយើងផងដែរ។ សម្រាប់អ្នកស្រីអ័បេឡា នាងគិតថា គេបានមើលឃើញព្រះយេស៊ូវ ជាសំខាន់បំផុត នៅក្នុងនាង គឺមិនមែនមើលឃើញដៃ ដែលមានម្រាមមិនគ្រប់នោះទេ។ អ្នកជឿទាំងអស់ក៏ត្រូវមានលក្ខណៈដូចនេះផងដែរ។ គឺដូចបទគម្ពីរ…