តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Peter W. Chin

ការដើរជាមួយព្រះវិញ្ញាណបរិសុទ្ធ

លោក​ម៉ាលខម ក្លាដវែល(Malcolm Gladwell) គឺ​ជា​អ្នក​និពន្ធ ដែល​បាន​លើក​ឡើង​ថា មនុស្ស​ម្នាក់​ៗ​ត្រូវ​ចំណាយ​ពេល​អនុវត្ត​ឲ្យ​បាន​១​ម៉ឺន​ម៉ោង ដើម្បី​ចេះ​ជំនាញ​ណា​មួយ​ឲ្យ​ប្រាកដ។ សូម្បី​តែ​វិចិត្រករ និង​តន្រ្តី​ករ​ដែល​ល្បី​បំផុត​ក្នុង​ប្រវត្តិ​សាស្រ្ត​ក៏​អញ្ចឹង​ដែរ ព្រោះ​បើ​គ្រាន់​តែ​ពឹង​ផ្អែក​លើ​អំណោយ​ទាន​ដ៏​អស្ចារ្យ​ដែល​ពួក​គេ​មាន​ពី​កំណើត នោះ​គឺ​មិន​ទាន់​គ្រប់​គ្រាន់​ឡើយ។ ពួក​គេ​ត្រូវ​យក​ជំនាញ​របស់​ខ្លួន​មក​អនុវត្ត​ឲ្យ​បាន​ច្រើន​ម៉ោង ជា​រៀង​រាល់​ថ្ងៃ។

រឿង​នេះ​ហាក់​ដូច​ជា​ចម្លែក ប៉ុន្តែ នៅ​ក្នុង​ជីវិត​ខាង​វិញ្ញាណ យើង​ក៏​ចាំ​បាច់​ត្រូវ​មាន​ផ្នត់​គំនិត​ស្រដៀង​នេះ​ដែរ គឺ​នៅ​ពេល​ដែល​យើង​ត្រូវ​រៀន​រស់​នៅ ក្នុង​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ក្នុង​កណ្ឌ​គម្ពីរ​កាឡាទី  សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ពួក​ជំនុំ ឲ្យ​ញែកខ្លួន​ថ្វាយ​ព្រះ។ ប៉ុន្តែ គាត់​បាន​ពន្យល់​ថា ការ​នេះ​មិន​អាច​ធ្វើ​ទៅ​បាន ដោយ​គ្រាន់​តែ​អនុវត្ត​គោលការណ៍​តែ​ម្យ៉ាង​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​យើង ឲ្យ​ដើរ​ជា​មួយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ក្នុង​ព្រះ​គម្ពីរ​ដើម​ជា​ភាសា​ក្រិក តាម​ន័យ​ត្រង់ ពាក្យ “ដើរ” ដែល​សាវ័ក​ប៉ុល​បាន​ប្រើ ក្នុង​បទ​គម្ពីរ​កាឡាទី ៥:១៦ គឺ​មាន​ន័យ​ថា ដើរ​ជុំវិញ​អ្វី​មួយ​ម្តង​ហើយ​ម្តង​ទៀត ឬ ធ្វើ​ដំណើរ(peripateo)។ ដូច​នេះ​សាវ័ក​ប៉ុល​ចង់​ប្រាប់​យើង​ថា ការ​ដើរ​ជា​មួយ​ព្រះ​វិញ្ញាណ គឺ​ជា​ការ​ធ្វើ​ដំណើរ​ជា​មួយ​ព្រះ​វិញ្ញាណ​ជា​រៀង​រាល់​ថ្ងៃ គឺ​មិន​មែន​ជា​អ្វី​ដែល​យើង​ធ្វើ​តែ​ម្តង​ជា​សម្រេច​នោះ​ឡើយ។

ចូរ​យើង​អធិស្ឋាន សូម​ឲ្យ​ពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជា​រៀង​រាល់​ថ្ងៃ ដោយ​ចុះ​ចូល​នឹង​កិច្ចការ​ដែល​ព្រះ​អង្គ​ធ្វើ​នៅ​ក្នុង​យើង ដោយ​ផ្តល់​ប្រឹក្សា នាំ​ផ្លូវ កម្សាន្ត​ចិត្ត និង​រង់​ចាំ​ជួយ​យើង​ជា​និច្ច។ ហើយ​ខណៈ​ពេល​ដែល​ព្រះ​វិញ្ញាណ​ដឹក​នាំ​ជីវិត​យើង តាម​របៀប​នេះ​(ខ.១៨) យើង​នឹង​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​នៅ​ក្នុង​ការ​ស្តាប់​ព្រះ​សូរ​សៀង​ព្រះ​អង្គ និង​ដើរ​តាម​ការ​ដឹក​នាំ​របស់ព្រះអង្គ។ ឱ​ព្រះ​អម្ចាស់ សូម​ឲ្យ​ទូល​បង្គំ​ដើរ​ជា​មួយ​ព្រះ​វិញ្ញាណ​ព្រះ​អង្គ​នៅ​ថ្ងៃ​នេះ និង​ជា​រៀង​រាល់​ថ្ងៃ។​ —PETER CHIN

ព្រះពរ និងសេចក្តីស្រឡាញ់របស់ព្រះអង្គ

កាល​ពី​ឆ្នាំ​២០១៥ ស្រ្តី​ម្នាក់​បាន​យក​កំព្យូទ័រ​របស់​ស្វាមី​គាត់ ទៅ​បោះ​ចោល​នៅ​មជ្ឈ​មណ្ឌល​កែឆ្នៃ​វត្ថុ​ចាស់​ៗ បន្ទាប់​ពី​ស្វាមី​របស់​គាត់​បាន​លា​ចាក​លោក​ទៅ កាល​ពី​ពេល​កន្លង​ទៅ។ វា​ជា​កំព្យូទ័រ​ដែល​គេ​បាន​ផលិត កាល​ពី​ឆ្នាំ​១៩៧៦។ ការ​ដឹង​អំពីឆ្នាំ ផលិត​របស់​កំព្យូទ័រ​នោះ គឺ​សំខាន់​តែ​ដែល​កាន់​តែ​សំខាន់​ជាង​នេះ​ទៀត​នោះ គឺនរណា ជា​អ្នក​ផលិត​វា។ តាម​ពិត វា​ស្ថិត​នៅ​ក្នុង​ចំណោម​កំព្យូទ័រ​ទាំង​២០០​គ្រឿង ដែល​ត្រូវ​បាន​ផលិត​មុខ​គេ ដោយ​លោក​ស្ទីវ ចប(Steve Jobs) ដែល​ជា​ស្ថាបនិក​នៃ​ក្រុម​ហ៊ុន​អេភល​ដ៏​ល្បី​ល្បាញ ហើយ​វា​មាន​តម្លៃ​ប្រហែល​២៥​ម៉ឺន​ដុល្លា! ជួន​កាល ដើម្បី​ដឹង​អំពី​តម្លៃ​ពិត​ប្រាកដ នៃ​របស់​អ្វី​មួយ យើង​ត្រូវ​ដឹង​ថា នរណា​ជា​អ្នក​បង្កើត​វា។

ពេល​ណា​យើង​ដឹង​ថា ព្រះ​ជា​អ្នក​បង្កើត​យើង​រាល់​គ្នា នោះ​យើង​​បាន​ដឹង​ផង​ដែរ​ថា យើង​មាន​តម្លៃ​ប៉ុណ្ណា នៅ​ក្នុង​ព្រះ​អង្គ(លោកុប្បត្តិ ១:២៧)។ បទ​គម្ពីរ​ទំនុក​ដំកើង ១៣៥ បាន​ពិពណ៌​នា អំពី​ព្រឹត្តិការណ៍​សំខាន់​ៗ ដែល​សាសន៍​អ៊ីស្រាអែល ​ជា​រាស្រ្ត​របស់​ព្រះ​បាន​ជួប។ បទ​គម្ពីរ​នេះ​បាន​និយាយ​អំពី​របៀប​ដែល​ព្រះ​អង្គ​បាន​រំដោះ​ពួក​គេ ឲ្យ​រួច​ពី​ភាព​ជា​ទាសករ​នៅ​នគរ​អេស៊ីព្ទ​(ខ.១១-១២) និង​អំពី​ការ​ធ្វើ​ដំណើរ​កាត់​តាម​វាល​រហោ​ស្ថាន(ខ.១៦) ហើយ​បាន​ទទួល​កន្លែង​រស់​នៅ​ថ្មី នៅ​ក្នុង​ទឹក​ដី​កាណាន(ខ.២១-២២)។ ប៉ុន្តែ រៀង​រាល់​ពេល​ដែល​ព្រះ​គម្ពីរ​និយាយ​អំពី​ប្រវត្តិ​សាស្រ្ត​របស់​អ៊ីស្រាអែល នោះ​ព្រះ​គម្ពីរ​ក៏​បាន​រំឭក​យើង​ផង​ដែរ​ថា “សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ស្ថិត​ស្ថេរ​ជា​និច្ច”។ រឿង​នេះ​ក៏​បាន​រំឭក​ប្រជាជន​អ៊ីស្រាអែល​ផង​ដែរ​ថា ព្រឹត្តិ​ការណ៍ប្រវត្តិ​សាស្រ្ត​របស់​ជាតិ​សាសន៍​ពួក​គេ មិន​បាន​កើត​ឡើង​ដោយ​ចៃដន្យ​ឡើយ។ ព្រឹត្តិការណ៍​នីមួយ​ៗ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ​ជា​ម្ចាស់ ហើយ​បាន​ឆ្លុះ​បញ្ចំាង​អំពី​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ ដែល​ទ្រង់​មាន​ចំពោះ​អ្នក​ដែល​ទ្រង់​បាន​បង្កើត។

ក្នុង​ជីវិត​ខ្ញុំ​មាន​ព្រឹត្តិ​ការណ៍​ជា​ច្រើន ដែល​បាន​បង្ហាញ​ថា ព្រះ​ជា​ម្ចាស់​កំពុង​ធ្វើ​ការ​ក្នុង​ជីវិត​ខ្ញុំ ដោយ​ព្រះ​ទ័យ​សប្បុរស។ តែ​ជា​ញឹក​ញាប់  នៅ​ក្នុង​ព្រឹត្តិការណ៍​ ឬ​រឿង​ទាំង​អស់​នោះ ខ្ញុំ​ត្រូវ​ទទួល​ស្គាល់​ថា គ្រប់​ទាំង​អំណោយ​ដែល​ឥត​ខ្ចោះ…

លើសពីការទទួលទឹក

ខ្ញុំ​មាន​អនុស្សាវរីយ៍​ជា​ច្រើន​នៅ​ព្រះ​វិហារ កាល​នៅ​ក្មេង ដែល​ក្នុង​ចំណោម​នោះ ខ្ញុំ​នៅ​ចាំ​ថា មាន​ពេល​មួយ គ្រូ​គង្វាល​ម្នាក់​កំពុងតែ​ដើរ​តាម​ផ្លូវ នៅ​ចន្លោះ​កន្លែង​អង្គុយ​ក្នុង​ព្រះ​វិហារ ដោយ​លើក​ទឹក​ចិត្ត​យើង ឲ្យ​នឹក​ចាំ​អំពី​ទឹក នៃ​បុណ្យ​ជ្រមុជ​ទឹក​ដែល​យើងបាន​ទទួល​។ ខ្ញុំ​ក៏​បាន​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​អាច​នឹក​ចាំ​អំពី​ទឹក​យ៉ាង​ដូច​ម្តេច? បន្ទាប់​មក គាត់​ក៏​បាន​ចាប់​ផ្តើម​សាច​ទឹក​ដាក់​យើងម្នាក់​ៗ ដែល​ពេល​នោះ ក្នុង​នាម​ខ្ញុំ​ជា​ក្មេង​តូច​ម្នាក់ ខ្ញុំ​មាន​ចិត្ត​រីក​រាយ ហើយ​ក៏​មាន​ការ​ភាន់​ភាំង​ផង​ដែរ។​

ហេតុ​អ្វី​បាន​ជា​យើង​គួរ​តែ​គិត​អំពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក? ពេល​ដែល​មនុស្ស​ម្នាក់​ទទួល​បុណ្យ​ជ្រមុជ​ទឹក គាត់​បាន​ទទួល​លើស​ពីទឹក។ ពិធី​បុណ្យ​ជ្រមុជ​ទឹក​ជា​និមិត្រ​រូប​តំណាង​ឲ្យ ការ​ប្រដាប់​កាយ​ដោយ​ព្រះ​គ្រីស្ទ(កាឡាទី ៣:២៧)។ អាច​និយាយ​បានម្យ៉ាង​ទៀត​ថា ពិធី​បុណ្យ​ជ្រមុជ​ទឹក​គឺ​ជា​ការ​អប​អរ​ថា យើង​បាន​ក្លាយ​ជា​កម្ម​សិទ្ធិ​របស់​ទ្រង់ ហើយ​ទ្រង់​មាន​ព្រះ​ជន្ម​រស់​នៅ​ក្នុង និង​តាម​រយៈ​យើង។​

ជាង​នេះ​ទៅ​ទៀត បទ​គម្ពីរ​នេះ​បាន​ប្រាប់​យើង​ថា បើ​យើង​បាន​ប្រដាប់​កាយ​ដោយ​ព្រះគ្រីស្ទ​ហើយ គឺ​មាន​ន័យ​ថា យើង​បាន​រកឃើញ​អត្ត​សញ្ញាណ​ថ្មី​មួយ នៅ​ក្នុង​ទ្រង់។ យើង​ជា​កូន​របស់​ព្រះ(ខ.២៦)។ យើង​ត្រូវ​បាន​ផ្សះផ្សា​ឲ្យ​ជា​នឹង​ព្រះ​វិញ ដោយ​សេចក្តី​ជំនឿ មិន​មែន​ដោយ​សារ​ការ​កាន់​តាម​ក្រឹត្យ​វិន័យ​សញ្ញា​ចាស់​នោះ​ទេ(ខ.២៣-២៥)។ យើង​មិន​មាន​ការ​បែក​បាក់​គ្នា ដោយ​សារ​ភេទ វប្ប​ធម៌ និង​វណ្ណៈ​នោះ​ឡើយ។ យើង​ត្រូវ​បាន​រំដោះ​ឲ្យ​មាន​សេរី​ភាព និង​ចូល​ទៅ​ក្នុង​ការ​រួប​រួម តាម​រយៈ​ព្រះ​គ្រីស្ទ ហើយ​ពេល​នេះ យើង​ជា​កម្ម​សិទ្ធិ​របស់​ទ្រង់(ខ.២៩)។

ដូចនេះ យើង​មាន​ហេតុ​ផល​ល្អ​ៗ​ជា​ច្រើន ដែល​ត្រូវ​នឹក​ចំា​អំពី​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក និង​អ្វី​ៗ​ដែល​បុណ្យ​ជ្រមុជ​ទឹក​បាន​ធ្វើជា​តំណាង​ឲ្យ។ យើង​មិន​គ្រាន់​តែ​ផ្តោត​ទៅ​លើ​សកម្ម​ភាព​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​ផ្តោត​ទៅ​លើ​សេចក្តី​ពិត​ដែល​ថា យើង​ជា​កម្មសិទ្ធិ​របស់​ព្រះ​យេស៊ូវ ហើយ​បាន​ក្លាយ​ជា​កូន​របស់​ព្រះ។ យើង​បាន​រក​ឃើញ​អត្ត​សញ្ញាណ អនាគត និង​សេរី​ភាព​ខាង​វិញ្ញាណ​របស់​យើង ក្នុង​ទ្រង់។—PETER…

ឈប់ផ្តោតទៅលើអតីតកាល

មានពេលមួយ ខ្ញុំបាននាំអនាគតភរិយារបស់ខ្ញុំ ទៅជួបក្រុមគ្រួសារខ្ញុំ។ វាជាពេលដែលខ្ញុំមិនអាចបំភ្លេចបានឡើយ។ បងៗរបស់ខ្ញុំទាំងពីរនាក់បានមើលទៅគាត់ដោយទឹកមុខរីករាយ ហើយសួរគាត់ថា តើខ្ញុំមានចំណុចអ្វី ដែលធ្វើឲ្យគាត់ព្រមរៀបការជាមួយ? គាត់ក៏បានញញឹម ហើយបញ្ជាក់ថា គឺដោយសារព្រះគុណព្រះ ដែលខ្ញុំបានលូតលាស់ ក្លាយជាបុរស ដែលគាត់ស្រឡាញ់។

ខ្ញុំមានការពេញចិត្ត ចំពោះចម្លើយដ៏ឆ្លាតវ័យនេះ ព្រោះវាក៏បានឆ្លុះបញ្ចាំងឲ្យឃើញថា ព្រះអម្ចាស់មិនផ្តោតទៅលើអតីតកាលរបស់យើងនោះឡើយ។ ក្នុងបទគម្ពីរកិច្ចការ ជំពូក៩ ទ្រង់បានបង្គាប់អាន៉្នានាស ឲ្យអធិស្ឋានប្រោសភ្នែកសុលឲ្យជា។ សុលជាអ្នកបៀតបៀនពួកជំនុំដ៏ល្បីល្បាញ ដែលព្រះជាម្ចាស់បានធ្វើឲ្យខ្វាក់ភ្នែក។ ពេលនោះ អាន៉្នានាសមានការស្ទាក់ស្ទើរ នៅក្នុងការទទួលបេសកកម្មនេះ ដោយគាត់បានលើកឡើងថា សុលបានតាមបៀតបៀន និងសម្លាប់អ្នកជឿព្រះយេស៊ូវ។ ព្រះជាម្ចាស់ក៏បានប្រាប់អាន៉្នានាសកុំឲ្យផ្តោតទៅលើអតីតកាលរបស់សុល តែឲ្យគិតអំពីអនាគតរបស់គាត់ ដែលនឹងក្លាយជាអ្នកផ្សាយដំណឹងល្អ ដែលនឹងប្រកាស់ព្រះនាមព្រះយេស៊ូវ ទៅដល់ពួកសាសន៍ដទៃ(ដែលមិនមែនជាសាសន៍យូដា) និងពួកស្តេច(ខ.១៥)។ អាន៉្នានាសបានមើលឃើញថា សុលគឺជាពួកផារិស៊ី និងអ្នកបៀតបៀនពួកជំនុំ តែព្រះជាម្ចាស់បានទតឃើញថា គាត់ជាសាវ័ក និងអ្នកផ្សាយដំណឹងល្អ។

ជួនកាល យើងគិតអំពីខ្លួនឯង ដោយផ្អែកទៅលើអតីតកាលរបស់យើង ដែលមានបរាជ័យ និងចំណុចខ្វះខាតជាច្រើន។ ប៉ុន្តែ ព្រះជាម្ចាស់បានទតឃើញថា យើងជាមនុស្សដែលបានកើតជាថ្មី មិនមែនដោយសារអតីតកាលរបស់យើង តែដោយសារទ្រង់ជ្រាបថា យើងជានរណាក្នុងព្រះយេស៊ូវ ហើយយើងនឹងមានការផ្លាស់ប្រែយ៉ាងណា ដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ។ ឱព្រះអម្ចាស់ សូមបង្រៀនយើងខ្ញុំ ឲ្យគិតអំពីខ្លួនឯង និងអំពីអ្នកដទៃ ដូចដែលព្រះអង្គគិតអំពីទូលបង្គំផងដែរ។—PETER…

លើសពីការរង់ចាំ

មាន​ពេល​មួយ​ប៉ូលីស​បាន​ចោទ​ប្រកាន់​ស្រ្តី​ម្នាក់ ពី​បទ​បើក​បរ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ដោយ​បើក​ចេញ​ពី​ផ្លូវ​ថ្នល់ ​ចូល​ផ្លូវ​សម្រាប់​អ្នក​ថ្មើរ​ជើង ហើយ​បើក​ចូល​ថ្នល់​វិញ។ គាត់​ធ្វើ​ដូច​នេះ គឺ​ដោយសារ​គាត់​មិន​ចង់​រង់​ចាំ ពី​ក្រោយ​ឡាន​ក្រុង​របស់​សាលា​រៀន​មួយ​គ្រឿង ដែល​កំពុង​ឈប់​ពី​មុខ​គាត់​ ដើម្បី​ឲ្យ​សិស្ស​ចុះ។

ជា​ការ​ពិត​ណាស់ ការ​រង់​ចាំ អាច​ធ្វើ​ឲ្យ​យើង​ខ្វះ​ភាព​អត់​ធ្មត់ តែ​មាន​ការ​ល្អៗ​ជា​ច្រើន ដែល​យើង​ត្រូវ​ធ្វើ​ និង​រៀន​សូត្រ នៅ​ក្នុង​ការ​រង់​ចាំ។ ព្រះយេស៊ូវ​ជ្រាប​អំពី​បញ្ហា​នេះ ពេល​ដែល​ទ្រង់​ប្រាប់​ពួក​សាវ័ក​របស់​ទ្រង់ “មិន​ឲ្យ​ទៅ​ទីក្រុង​យេរូសាឡិម” មុន​ពេល​កំណត់​(កិច្ចការ ១:៤) ព្រោះ​ពួក​គេ​ត្រូវ​រង់​ចាំ “ទទួល​បុណ្យ​ជ្រមុជ ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ”(ខ.៥)។

ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ជួប​ជុំ​គ្នា នៅ​បន្ទប់​ខាង​លើ ពួក​គេ​បាន​រង់​ចាំ ដោយ​ចិត្ត​រំភើប​រីក​រាយ ដោយ​ពួក​គេ​ហាក់​ដូច​ជា​ដឹង​ថា ពេល​ដែល​ទ្រង់​ប្រាប់​ពួក​គេ​ឲ្យ​រង់​ចាំ ទ្រង់​មិន​បាន​ប្រាប់​ពួក​គេ​ឲ្យ​រង់​ចាំ ដោយ​មិន​ធ្វើ​អ្វី​សោះ​នោះឡើយ​។ ហេតុ​នេះ​ហើយ ពួក​គេ​ក៏​បាន​ចំណាយ​ពេល​អធិ​ស្ឋាន​(ខ.១៤) ហើយ​ព្រះ​គម្ពីរ​ក៏​បាន​ចែង​ផង​ដែរ​ថា នៅពេល​នោះ ពួក​គេ​បាន​ជ្រើស​រើស​សាវ័ក​ថ្មី​ម្នាក់ ដើម្បី​ជំនួស​យូដាស​(ខ.២៦)។ ពេល​ដែល​ពួក​គេ​កំពុង​តែ​រួប​រួម​គ្នាថ្វាយ​បង្គំ និង​អធិ​ស្ឋាន ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​បាន​យាង​ចុះ​មក​សណ្ឋិត​លើ​ពួក​គេ(២:១-៤)។

ពួក​សាវ័ក​មិន​ត្រឹម​តែ​រង់​ចាំ​ប៉ុណ្ណោះ​ឡើយ តែ​ពួក​គេ​ក៏​បាន​រៀប​ចំ​ខ្លួន​ផង​ដែរ។ ខណៈ​ពេល​ដែល​យើង​កំពុង​រង់​ចាំ​ព្រះជា​ម្ចាស់ គឺ​មិន​មាន​ន័យ​ថា យើង​ត្រូវ​រង់​ចាំ ដោយ​មិន​ធ្វើ​អ្វី​សោះ ឬ​មាន​ការ​ប្រញាប់​ប្រញាល់​ដោយ​ខ្វះ​ការ​អត់​ធ្មត់​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​អាច​អធិ​ស្ឋាន ថ្វាយ​បង្គំ និង​អរ​សប្បាយ​នឹង​ការ​ប្រកប​គ្នា ខណៈ​ពេល​ដែល​យើងកំពុង​រង់​ចាំ​ទ្រង់​ធ្វើ​ការ​របស់​ទ្រង់។ ការ​រង់​ចាំ​ជួយ​ឲ្យ​យើង​រៀប​ចំ​ចិត្ត គំនិត និង​រូប​កាយ សម្រាប់​ការ​អ្វី​ដែល​នឹង​ត្រូវ​មក​ដល់។

ជា​ការ​ពិត​ណាស់…

តម្លៃដ៏ពិតនៃជីវិត

កម្ម​វិធី​ទូរទស្សន៍​មួយ​បាន​ចាក់​បញ្ចាំង​ អំពី​យុវ​ជន​វ័យ​ក្មេង ដែល​ស្លៀក​ឯក​សណ្ឋាន​សិស្ស​វិទ្យាល័យ ដើម្បី​ស្វែង​យល់ ​អំពី​ជីវិត​របស់​ក្មេង​ជំទង់។ ពួក​គេ​បាន​រក​ឃើញ​ថា ក្មេង​ជំទង់​បាន​ប្រើ​បណ្តាញ​សង្គម ដើម្បី​វាស់​ស្ទង់​តម្លៃ​របស់​ខ្លួន​ឯង​។ ក្នុង​កម្ម​វិធី​ទូរទស្សន៍​នោះ អ្នក​ចូល​រួម​ម្នាក់​បាន​ធ្វើ​ការ​សង្កេត​ឃើញ​ថា “សិស្ស​សាលា បាន​ឲ្យ​តម្លៃ​ខ្លួន​ឯង ដោយ​ផ្អែក​ទៅ​លើ​បណ្តាញ​សង្គម ដោយ​រាប់​ចំនួន ឡែក​(like) ដែល​ពួក​គេ​បាន​ទទួល សម្រាប់​រូប​ថត ដែល​ពួក​គេ​បាន​បង្ហោះ ក្នុង​ហ្វេស​ប៊ុក”។ ពួក​គេ​ត្រូវ​ការ​ការ​ទទួល​ស្គាល់​ពី​អ្នក​ដទៃ ដែល​អាច​ជំរុញ​ពួក​គេ ឲ្យ​បង្ហាញ​ចេញ​នូវ​អាកប្ប​កិរិយ៉ា​ដែល​ហួស​ហេតុ។

ការ​ស្រេក​ឃ្លាន​ការ​ទទួល​ស្គាល់​ពី​អ្នក​ដទៃ គឺ​កើត​មាន​តាំង​ពី​ដើម​មក។ ក្នុង​បទ​គម្ពីរ​លោកុប្បត្តិ ជំពូក​ ២៩ នាង​លេអា​ស្រេក​ឃ្លាន​សេចក្តី​ស្រឡាញ់​របស់​លោក​យ៉ាកុប ដែល​ជា​ស្វាមី។ នាង​បាន​ឆ្លុះ​បញ្ចាំង អំពី​បញ្ហា​នេះ នៅ​ក្នុង​ការ​ដាក់​ឈ្មោះ​ឲ្យ​កូន​បី​នាក់​ដំបូង​របស់​នាង ដែល​សុទ្ធ​តែ​បង្ហាញ​អំពី​ភាព​ឯកោ​របស់​នាង(ខ.៣១-៣៤)។ ប៉ុន្តែ គួរ​ឲ្យស្តាយ​ណាស់ ដែល​លោក​យ៉ាកុប​មិន​បាន​បង្ហាញ​ចេញ​នូវ​ការ​ទទួល​ស្គាល់ ដែល​នាង​ត្រូវ​ការ​ឡើយ។

នៅ​កំណើត​កូន​ទី​៤​ នាងលេអា​ក៏​បាន​ងាក​ទៅ​រក​ព្រះ​ជា​ម្ចាស់ ជា​ជាង​ងាក​ទៅ​រក​ប្តី​របស់​នាង ដោយ​ដាក់​ឈ្មោះ​កូន​ទី៤​របស់​នាង​ថា យូដា ដែល​មាន​ន័យ​ថា “ការ​សរសើរ​ដំកើង”(ខ.៣៥)។ ទី​បំផុត នាង​លេអា​បាន​រក​ឃើញ​តម្លៃ​រប​ស់នាង នៅ​ក្នុង​ព្រះ​ជាម្ចាស់។ នាង​ក៏​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​រឿង​នៃ​សេចក្តី​សង្រ្គោះ​របស់​ព្រះ​ ដោយ​លោក​យូដា ដែល​ជា​កូន​របស់​នាង បាន​ធ្វើ​ជា​បុព្វ​បុរស​របស់​ស្តេច​ដាវីឌ ហើយ​ក្រោយ​មក ក៏​បាន​ធ្វើ​ជា​បុព្វ​បុរស​របស់​ព្រះ​យេស៊ូវ​ទៀត​។

យើង​អាច​ព្យាយាម​ស្វែង​រក​តម្លៃ​របស់​យើង តាម​មធ្យោបាយ​ជា​ច្រើន តែ​មាន​តែ​ក្នុង​ព្រះ​យេស៊ូវ​ទេ ដែល​យើង​អាច​រក​ឃើញ​អត្ត​សញ្ញាណ​របស់​យើង ដែល​ជា​កូន​របស់​ព្រះ ជា​អ្នក​ស្នង​មរតក​ជា​មួយ​ព្រះ​គ្រីស្ទ និង​ជា​អ្នក​ដែល​នឹង​បានទៅនៅ​ជា​មួយ​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌​អស់​កល្ប​ជា​និច្ច។…

ការចែករំលែកលើសពីសម្ភារៈ

មាន​ពេល​មួយ​ខ្ញុំ​បាន​ប្រាប់​កូន​ប្រុស​ពៅ​របស់​ខ្ញុំ ឲ្យ​ចែក​រំលែក​របស់​លេង​ជា​មួយ​អ្នក​ដទៃ។ គាត់​ក៏​បាន​ប្រកែក​ថា គាត់មិន​ចង់​ចែក​រំលែក​ទេ។ ពេល​នោះ គាត់​មាន​ការ​ពិបាក​ក្នុង​ចិត្ត ព្រោះ​គាត់​មិន​ចង់​ឲ្យ​បំណែក​ដ៏​តូច​ណា​មួយ​នៃ​គ្រឿង​សង់​ផ្ទះ​របស់​គាត់ ត្រូវ​បែក​ចេញ​ពី​គាត់​នោះ​ទេ។ ខ្ញុំ​ក៏​បាន​គិត​ដល់​ភាព​មិន​ទាន់​ពេញ​វ័យ​របស់​គាត់​ ប៉ុន្តែ តាម​ពិត មិន​មែន​មាន​តែ​ក្មេង​ៗ​ទេ ដែល​មាន​អាកប្ប​កិរិយា​ដូច​នេះ។ តើ​ក្នុង​មួយ​ជីវិត​របស់​ខ្ញុំ ដែល​ជា​មនុស្ស​ មាន​ពេល​ណា​ខ្លះ ដែល​ខ្ញុំ​បដិសេធន៍​មិន​ព្រម​ចែក​រំលែក​ដល់​អ្នក​ដទៃ ដោយ​ចិត្ត​ជ្រះ​ថ្លា និង​សប្បុរស?

ក្នុង​នាម​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ ទ្រង់​បាន​ត្រាស់​ហៅ​យើង ឲ្យ​ចែក​រំលែក​ជីវិត​យើង ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ គឺ​ដូច​ដែលនាង​រស់ បាន​ធ្វើ​សម្រាប់​នាង​ណា​អូមី ដែល​ជា​ម្តាយ​ក្មេក​របស់​នាង។ ក្នុង​នាម​ជា​ស្រ្តី​មេម៉ាយ​ទាល់​ក្រ នាង​ណាអូមីគ្មាន​របស់​អ្វី សម្រាប់​ផ្តល់​ឲ្យ​នាង​រស់​ឡើយ។ ប៉ុន្តែ នាង​រស់​បាន​តភ្ជាប់​ជីវិត​របស់​ខ្លួន ជា​មួយ​នឹង​ម្តាយ​ក្មេក ដោយសន្យា​ថា ពួក​គេ​នឹង​បន្ត​តស៊ូ​ជា​មួយ​គ្នា​ទៀត ហើយ​សូម្បី​តែ​សេចក្តី​ស្លាប់​ក៏​មិន​អាច​បំបែក​ពួក​គេ​បាន​ឡើយ។ គឺដូច​ដែល​នាង​រស់​បាន​និយាយ​ទៅ​កាន់​នាង​ណាអូមី​ថា “សាសន៍​របស់​អ្នក​ម្តាយ​នឹង​បាន​ជា​សាសន៍​របស់​ខ្ញុំ ហើយ​ព្រះ​របស់អ្នក​ម្តាយ​នឹង​បាន​ជា​ព្រះ​របស់​ខ្ញុំ​ដែរ”(នាងរស់ ១:១៦)។ នាង​ក៏​បាន​ធ្វើ​ការ​ចែក​រំលែក​ដោយ​ចិត្ត​ជ្រះ​ថ្លា និង​សប្បុរស  ដល់​ស្រ្តី​ដែល​មាន​វ័យ​ចំ​ណាស់​ជាង​នាង ដោយ​បង្ហាញ​សេចក្តី​ស្រឡាញ់ និង​ក្តី​អាណឹត។

ការ​ចែក​រំលែក​ជីវិត​របស់​យើង តាម​របៀប​នេះ អាច​មាន​ការ​ពិបាក ប៉ុន្តែ យើង​ត្រូវ​ចាំ​ថា យើង​នឹង​ទទួល​បាន​នូវ​ផល​ផ្លែដ៏​មាន​តម្លៃ ពី​អំពើ​សប្បុរស​យ៉ាង​ដូច​នេះ។ នាង​រស់​បាន​ចែក​រំលែក​ជីវិត​របស់​ខ្លួន ដល់​នាង​ណា​អូមី ប៉ុន្តែ ក្រោយ​មក នាង​មាន​កូន​ប្រុស​ម្នាក់ ដែល​ជា​ជីតា​របស់​ស្តេច​ដាវីឌ។ ព្រះ​យេស៊ូវ​បាន​ចែក​រំលែក​ជីវិត​ទ្រង់​ជា​មួយ​យើង ប៉ុន្តែ ក្រោយមក…