ត្រឡប់ខ្លួនចុះឡើងៗ
តើមានអ្វី ដែលធ្វើឲ្យអ្នកគេងមិនលក់ នៅពេលយប់? ថ្មីៗនេះ ខ្ញុំមានការពិបាកគេង។ ខ្ញុំបានត្រឡប់ខ្លួនចុះឡើងៗ នៅលើគ្រែរបស់ខ្ញុំ ដោយព្យាយាមគិតរកដំណោះស្រាយ សម្រាប់បញ្ហាមួយ។ ទីបំផុត ខ្ញុំក៏បានចាប់ផ្តើមខ្លាចគេងមិនគ្រប់គ្រាន់ ដែលនឹងធ្វើឲ្យពិបាកប្រឈមមុខនឹងឧបស័គ្គនៅថ្ងៃបន្ទាប់។
តើអ្នកធ្លាប់មានបញ្ហាដូចនេះទេ? ទំនាក់ទំនងដែលប្រេះស្រាំ ពេលអនាគតដែលមិនច្បាស់លាស់ ហើយអ្វីក៏ដោយ គឺសុទ្ធតែអាចធ្វើឲ្យយើងមានការព្រួយបារម្ភ នៅពេលណាមួយ។
ស្តេចដាវីឌមានទុក្ខព្រួយយ៉ាងខ្លាំង ពេលដែលទ្រង់និពន្ធបទគម្ពីរ ទំនុកដំកើង ជំពូក៤។ មានមនុស្សដែលកំពុងតែបំផ្លាញកេរ្តិ៍ឈ្មោះទ្រង់(ខ.២)។ ហើយអ្នកខ្លះក៏បានចោទសួរ អំពីសមត្ថភាពរបស់ទ្រង់ នៅក្នុងការដឹកនាំប្រទេស(ខ.៦)។ នៅពេលនោះ ស្តេចដាវីឌអាចមានព្រះទ័យក្រោធ ដោយសារគេបានប្រព្រឹត្តចំពោះទ្រង់ ដោយអយុត្តិធម៌ ។ ជាការពិតណាស់ ទ្រង់អាចផ្ទំមិនលក់ ដោយសាររឿងនេះ។ ប៉ុន្តែ ទ្រង់បានមានបន្ទូលដ៏គួរឲ្យកត់សំគាល់ថា “ទូលបង្គំនឹងសំរាកកាយ ហើយដេកលក់ទៅ ដោយសេចក្តីស្ងប់”(ខ.៨)។
លោកឆាល ស្ពើជិន(Charles Spurgeon) បានបកស្រាយ ខ.៨ យ៉ាងមានន័យ យ៉ាងដូចនេះថា “ពេលស្តេចដាវីឌផ្តេកព្រះកាយចុះ … ទ្រង់ថ្វាយព្រះកាយទ្រង់ ដល់ព្រះហស្តព្រះ។ គឺទ្រង់បានថ្វាយដាច់ដល់ព្រះ ហើយទ្រង់ក៏បានផ្ទំលក់ ដោយគ្មានការខ្វល់ខ្វាយអ្វីឡើយ ព្រោះទ្រង់បានទុកចិត្តលើព្រះអម្ចាស់”។
តើមានអ្វីដែលបណ្តាលចិត្តឲ្យទ្រង់ទុកចិត្តព្រះអម្ចាស់? តាំងពីដំបូងមក ស្តេចដាវីឌជឿជាក់ថា ព្រះទ្រង់នឹងឆ្លើយតបការអធិស្ឋានរបស់ទ្រង់(ខ.៣)។ ហើយទ្រង់ជ្រាបច្បាស់ថា ដោយសារព្រះទ្រង់បានសម្រេចព្រះទ័យស្រឡាញ់ទ្រង់…
ស្រ្តីមេម៉ាយដែលមានសេចក្តីជំនឿ
អាពី(Ah-pi) បានចេញទៅធ្វើការ ពេលដែលមេឃនៅងងឹតនៅឡើយ។ មិនយូរប៉ុន្មាន អ្នកដទៃទៀតនៅក្នុងភូមិ ក៏បានភ្ញាក់ពីគេង ហើយក៏បានធ្វើដំណើរទៅចំការកៅស៊ូ។ ការប្រមូលផលជ័រកៅស៊ូ ស្ថិតក្នុងចំណោមប្រភពនៃប្រាក់ចំណូលសំខាន់ជាងគេ សម្រាប់ប្រជាជនរស់នៅក្នុងភូមិ ហុងហ្សួង ប្រទេសចិន។ ដើម្បីប្រមូលផលជ័រកៅស៊ូឲ្យបានច្រើនជាអតិបរមា គេត្រូវចៀរជ័រកៅស៊ូពីព្រលឹមស្រាងៗ មុនពេលថ្ងៃរះ។ អាពីនឹងទៅចូលរួមជាមួយអ្នកចៀរជ័រទាំងនោះដែរ ប៉ុន្តែ ជាដំបូង នាងនឹងចំណាយពេលប្រកបជាមួយព្រះជាមុនសិន។
ឪពុក ស្វាមី និងកូនតែមួយរបស់អាពីបានស្លាប់អស់ ហើយនាងនិងកូនប្រសារស្រីរបស់នាង កំពុងផ្គត់ផ្គង់ម្តាយចាស់ជរា និងចៅប្រុសពីរនាក់ ដែលនៅក្មេងនៅឡើយ។ រឿងរបស់នាង បានធ្វើឲ្យខ្ញុំនឹកចាំស្រីមេម៉ាយម្នាក់ទៀត នៅក្នុងព្រះគម្ពីរ ដែលបានជឿព្រះ។
ប្តីរបស់ស្រ្តីម្នាក់នេះ បានស្លាប់ ហើយបានបន្សុលទុកនូវបំណុលជាច្រើន(២ពង្សាវតាក្សត្រ ៤:១)។ ក្នុងពេលដែលមានទុក្ខលំបាកនោះ នាងក៏បានងាកទៅរកព្រះ ដើម្បីស្វែងរកជំនួយ ដោយទៅរកអ្នកបម្រើទ្រង់ ឈ្មោះ អេលីសេ។ នាងជឿថា ព្រះទ្រង់យកព្រះទ័យទុកដាក់ ហើយទ្រង់អាចជួយដោះស្រាយបញ្ហានាងបាន។ ហើយព្រះទ្រង់ក៏បានជួយនាង។ ទ្រង់បានបំពេញសេចក្តីត្រូវការរបស់ស្ត្រីមេម៉ាយម្នាក់នេះ(ខ.៥-៦)។ ព្រះទ្រង់ក៏បានផ្គត់ផ្គង់អាពីផងដែរ តាមរយៈការងារដែលនាងបានធ្វើដោយដៃ និងផលពីដី និងអំណោយរបស់រាស្រ្តទ្រង់ ទោះនាងមិនបានជួបការដែលអស្ចារ្យខ្លាំង ដូចស្រ្តីមេម៉ាយក្នុងព្រះគម្ពីរក៏ដោយ។
ទោះជីវិតយើង អាចជួបការលំបាកច្រើនយ៉ាងណាក៏ដោយ យើងនៅតែអាចទទួលកម្លាំងពីព្រះ។ យើងអាចថ្វាយទុក្ខកង្វល់របស់យើងដល់ទ្រង់ និងធ្វើអ្វីដែលយើងអាចធ្វើបាន ហើយអនុញ្ញាតឲ្យទ្រង់ធ្វើការដែលទ្រង់អាចធ្វើបាន ដើម្បីជួយយើង។—POH FANG CHIA
ប្រាជ្ញាចាស់បុរាណ
កាលពីឆ្នាំ ២០១០ មានកាសែតក្នុងស្រុកមួយ នៅប្រទេសសឹង្ហបូរី បានចុះផ្សាយអំពីរបាយការណ៍ពិសេស ដែលនិយាយអំពីមេរៀនជីវិត ដែលចែកចាយដោយពលរដ្ឋវ័យចំណាស់ប្រាំបីនាក់។ របាយការណ៍នោះបានចាប់ផ្តើមដោយពាក្យថា “ការមានវ័យកាន់តែចាស់ នាំឲ្យមានការពុះពារ នៅក្នុងគំនិត និងរូបកាយ តែទន្ទឹមនឹងនោះ វាក៏នាំឲ្យមានការចម្រើនឡើង នៅក្នុងផ្នែកដទៃទៀតផងដែរ។ គឺការចម្រើនឡើងនៃចំណេះដឹងផ្នែកអារម្មណ៍ និងសង្គម ដែលជាលក្ខណៈសម្បត្តិ ដែលអ្នកវិទ្យាសាស្រ្តកំពុងតែចាប់ផ្តើម ឲ្យនិយមន័យថា វាជាប្រាជ្ញា … គឺប្រាជ្ញារបស់មនុស្សចាស់”។
ជាការពិតណាស់ មនុស្សចាស់ដែលមានប្រាជ្ញា មានការជាច្រើនដែលអាចបង្រៀនយើង អំពីជីវិត។ ប៉ុន្តែ ព្រះគម្ពីរបានចែងអំពីស្តេចមួយអង្គដែលទើបឡើងសោយរាជ ដែលមិនបានទទួលស្គាល់ប្រាជ្ញារបស់មនុស្សចាស់។
ស្តេចសាឡូម៉ូនទើបតែសុគត ហើយបទគម្ពីរ១ពង្សាវតាក្សត្រ ១២:៣ បានចែងថា “ពួកជំនុំអ៊ីស្រាអែលទាំងអស់ ក៏បានមកគាល់ស្តេចរេហូបោម” ដោយថ្វាយញ្ញតិមួយដល់ទ្រង់។ ពួកគេបានសូមឲ្យស្តេចថ្មីមួយអង្គនេះ ឲ្យសម្រាលបន្ទុកនៃការងារ និងពន្តអាករដ៏ធ្ងន់ ដែលស្តេចសាឡូម៉ូន ដែលជាបិតាទ្រង់ បានតម្រូវដល់ពួកគេ។ ហើយពួកគេនឹងតបស្នងស្តេចរេហូបោមវិញ ដោយបម្រើទ្រង់ ដោយភក្តីភាព។
ពីដំបូងស្តេចដ៏ក្មេងវ័យអង្គនេះ បានស្វែងរកការប្រឹក្សាពីពួកចាស់ទុំ(ខ.៦)។ ប៉ុន្តែ ទ្រង់ក៏បានបដិសេធការប្រឹក្សារបស់ពួកគេ ហើយបែរជាទទួលការប្រឹក្សាដ៏ល្ងង់ខ្លៅ ពីពួកយុវជន ដែលបានធំធាត់ជាមួយទ្រង់វិញ(ខ.៨)។ ទ្រង់បានដាក់បន្ទុកទៅលើប្រជារាស្រ្តកាន់តែធ្ងន់ជាងមុន។ ភាពតុកក្រហល់របស់ទ្រង់ បានបណ្តាលឲ្យទ្រង់បាត់បង់នគររបស់ទ្រង់អស់មួយផ្នែកធំ។
យើងរាល់គ្នាត្រូវការការប្រឹក្សា ដែលមកពីមនុស្សដែលមានបទពិសោធន៍យូរឆ្នាំ ជាពិសេស គឺអ្នកដែលបានដើរជាមួយព្រះ…
ចូរជឿខ្ញុំ
បន្ទាប់ពីបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ ខ្ញុំក៏រកបានការងារដែលមានប្រាក់ខែទាប។ ខ្ញុំមិនសូវមានលុយ ហើយជួនកាល ពេលខ្ញុំញាំអាហារថ្ងៃត្រង់ហើយ ខ្ញុំក៏គ្មានលុយគ្រប់គ្រាន់ ដើម្បីទិញអាហារពេលល្ងាច។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំបានរៀនទុកចិត្តព្រះ សម្រាប់ការផ្គត់ផ្គង់របស់ទ្រង់ប្រចាំថ្ងៃ ។
ការនេះបានធ្វើឲ្យខ្ញុំនឹកចំា អំពីបទពិសោធន៍ដែលហោរាអេលីយ៉ាធ្លាប់ជួបប្រទះ។ ក្នុងអំឡុងពេលគាត់កំពុងធ្វើការបម្រើព្រះ ក្នុងនាមជាហោរារបស់ទ្រង់ គាត់បានរៀនទុកចិត្តការផ្គត់ផ្គង់របស់ព្រះប្រចាំថ្ងៃ។ បន្ទាប់ពីលោកអេលីយ៉ាបានប្រកាស់អំពីការជំនុំជម្រះរបស់ព្រះ ដោយឲ្យពួកអ៊ីស្រាអែលជួបគ្រោះរាំងស្ងួត មិនទាន់បានយូរប៉ុន្មានផង ព្រះទ្រង់ក៏បានបញ្ជូនគាត់ ទៅកន្លែងមួយ ដែលគ្មានមនុស្សរស់នៅ គឺនៅជ្រោះកេរីត ដែលនៅទីនោះ ព្រះទ្រង់បានប្រើសត្វក្អែក ឲ្យពាំអាហារមកឲ្យលោកអេលីយ៉ាជារៀងរាល់ថ្ងៃ ហើយក៏បានប្រទានឲ្យគាត់មានទឹកជ្រោះផឹកផង(១ពង្សាវតាក្សត្រ ១៧:១-៤)។
ប៉ុន្តែ ភាពរាំងស្ងួតក៏បានកើតឡើងមែន។ ទឹកជ្រោះក៏បានប្រែក្លាយជាទឹកអូរដ៏តូចមួយ ហើយយូរៗទៅ នៅសល់តែចង្អូរទឹកហូរដ៏តូច។ នៅពេលដែលទឹកជ្រោះនោះរីងស្ងួតអស់ ព្រះអម្ចាស់ក៏បានមានបន្ទូលប្រាប់គាត់ថា “ចូរក្រោកឡើង ទៅឯសារិបតា ជាទីក្រុងរបស់ពួកស៊ីដូនអាស្រ័យនៅទីនោះវិញចុះ អញបានបង្គាប់ស្រីមេម៉ាយម្នាក់នៅទីនោះ ឲ្យចិញ្ចឹមឯង”(ខ.៩)។ ស្រុកសារិបតា មានទីតាំងនៅក្នុងនគរស៊ីដូន ដែលប្រជាជននៅទីនោះ ជាខ្មាំងសត្រូវរបស់ពួកអ៊ីស្រាអែល។ តើមាននរណាផ្តល់ជម្រកឲ្យលោកអេលីយ៉ានៅទីនោះឬទេ? ហើយតើស្រ្តីមេម៉ាយក្រីក្រ មានអាហារសម្រាប់រំលែកឲ្យគាត់ដែរឬទេ?
មនុស្សភាគច្រើនសុខចិត្តឲ្យព្រះទ្រង់ផ្គត់ផ្គង់ជាបរិបូរ ឲ្យបានរយៈពេលយូរ មុនពេលធនធានរបស់ខ្លួនរីងស្ងួតអត់ ជាជាងសូមឲ្យទ្រង់ប្រទានឲ្យខ្លួនមានធនធានល្មម តែនឹងរស់នៅរៀងរាល់ថ្ងៃ។ ប៉ុន្តែ ព្រះវរបិតានៃយើងបានខ្សិបថា ចូរទុកចិត្តខ្ញុំចុះ ។ គ្មានការអ្វីដែលទ្រង់ធ្វើមិនកើតនោះឡើយ គឺមិនខុសពីការដែលទ្រង់បានប្រើសត្វក្អែក និងស្រ្តីមេម៉ាយ ឲ្យផ្គត់ផ្គង់លោកអេលីយ៉ានោះឡើយ។ យើងអាចទុកចិត្តលើការផ្គត់ផ្គង់របស់ទ្រង់…
ការចូលក្នុងចំណោមគេ
លោកលី(Lee) ជាបុគ្គលិកធនាគា ដែលឧស្សាហ៍ព្យាយាម និងអាចទុកចិត្តបាន។ ប៉ុន្តែ គាត់ច្រើនតែមានការពិបាក ក្នុងការចូលក្នុងចំណោមអ្នកមិនជឿព្រះ នៅកន្លែងធ្វើការ។ គាត់បានបង្ហាញពីអារម្មណ៍របស់គាត់ ដូចជា នៅពេលដែលគាត់ប្រញាប់ចាកចេញពីបន្ទប់សម្រាក ដែលមានមនុស្សកំពុងជជែកគ្នា ដោយប្រើពាក្យមិនសមរម្យ។ នៅក្នុងការសិក្សាព្រះគម្ពីរ គាត់ក៏បានចែកចាយពីអារម្មណ៍របស់គាត់ ដល់មិត្តភក្តិគាត់ថា “ខ្ញុំខ្លាចបាត់បង់ឱកាសឡើងឋានៈ ដោយសារខ្ញុំមិនអាចចូលក្នុងចំណោមគេចុះ”។
អ្នកជឿព្រះ នៅសម័យហោរាម៉ាឡាគី ក៏បានជួបប្រទះបញ្ហាស្រដៀងនឹងលោកលីផងដែរ។ ពួកគេបានវិលត្រឡប់ពីការនិរទេស ហើយព្រះវិហារក៏បានសាងសង់ឡើងវិញហើយ តែពួកគេនៅតែមានការសង្ស័យ ចំពោះផែនការដែលព្រះទ្រង់មានសម្រាប់ពេលអនាគតរបស់ពួកគេ។ ពួកអ៊ីស្រាអែលខ្លះបាននិយាយថា “ការដែលខំគោរពតាមព្រះ នោះឥតអំពើទេ ហើយដែលយើងបានរក្សាបញ្ញើរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងដើរនៅចំពោះទ្រង់ដោយកាន់ទុក្ខដូច្នេះ តើមានប្រយោជន៍អ្វី? ឥឡូវនេះ យើងរាប់មនុស្សឆ្មើងឆ្មៃ ទុកជាសប្បាយហើយ អើ ពួកអ្នកដែលប្រព្រឹត្តការអាក្រក់បានតាំងឡើង អើ គេល្បងលព្រះ ហើយក៏រួចផង”(ម៉ាឡាគី ៣:១៤-១៥)។
តើធ្វើដូចម្តេច ឲ្យយើងអាចឈរឲ្យមាំមួនថ្វាយព្រះ ក្នុងសង្គម ដែលប្រាប់យើងថា យើងនឹងបាត់បង់ឱកាស បើសិនជាយើងមិនចូលក្នុងចំណោមគេឲ្យចុះទេនោះ? យ៉ាងណាមិញ ពួកអ្នកដែលស្មោះត្រង់នឹងព្រះអម្ចាស់ នៅសម័យលោកម៉ាឡាគី ក៏បានឆ្លើយតប ចំពោះបញ្ហានេះ ដោយជួបប្រជុំគ្នា ជាមួយអ្នកជឿដែលមានចិត្តដូចគ្នា ដើម្បីលើកទឹកចិត្តគ្នា ទៅវិញទៅមក។ គឺដូចដែលលោកម៉ាឡាគីក៏បានលើកទឹកចិត្តថា “ព្រះអម្ចាស់ទ្រង់ប្រុងស្តាប់ ក៏បានឮ”(ខ.១៦)។
ព្រះទ្រង់កត់សំគាល់ ហើយយកព្រះទ័យទុកដាក់ចំពោះអស់អ្នក…
មិនព្រងើយកន្តើយ
បន្ទប់ទំាងមូលបានរំលេចទៅដោយពណ៌ចម្រុះដ៏ស្រស់ស្អាតជាច្រើន ខណៈពេលដែលស្រ្តីស្លៀកសំពត់សារីកំពុងញាប់ដៃញាប់ជើង នៅក្នុងសកម្មភាពចុងក្រោយនៃកម្មវិធីរ៉ៃអង្គាសប្រាក់។ ពីដើម ស្រ្តីមួយក្រុមនេះមានដើមកំណើតនៅប្រទេសឥណ្ឌា ហើយក៏បានមករស់នៅក្នុងសហរដ្ឋអាមេរិក។ ប៉ុន្តែ ពួកគេនៅតែមានការខ្វល់ខ្វាយពីប្រទេសកំណើតរបស់ខ្លួន។ ពេលពួកគេដឹងអំពីស្ថានភាពរបស់សាលារៀនមួយកន្លែង ដែលគេបើកសម្រាប់ក្មេងកើតជម្ងឺខ្សោយបញ្ញា នៅប្រទេសឥណ្ឌា ពួកគេមិនគ្រាន់តែបានដឹងអំពីតម្រូវការរបស់សាលារៀននោះប៉ុណ្ណោះទេ តែពួកគេថែមទាំងបានទុកដាក់ដំណឹងនេះនៅក្នុងចិត្ត ហើយក៏បានធ្វើការឆ្លើយតប។
លោកនេហេមាមានមុខនាទីដ៏ស្រណុកស្រួលជាអ្នកថ្វាយពែងដល់ស្តេច និងបានទទួលការទុកចិត្តពីបុរសដែលមានអំណាចបំផុតនៅសម័យនោះ តែការទាំងអស់នេះមិនបានធ្វើឲ្យគាត់ភ្លេចខ្វល់ពីជនរួមជាតិរបស់គាត់ឡើយ។ គាត់បានទៅជួបអ្នកដែលមកពីទីក្រុងយេរូសាឡិម ដើម្បីសាកសួរអំពីស្ថានភាពនៃប្រជាជនដែលកំពុងរស់នៅទីនោះ(នេហេមា ១:២)។ គាត់ក៏បានដឹងថា “ពួកអ្នកដែលត្រូវដឹកនាំទៅជាឈ្លើយ ដែលសល់នៅក្នុងខេត្តនោះ គេមានសេចក្តីវេទនា ហើយត្រូវសេចក្តីត្មះតិះដៀលជាខ្លាំង ចំណែកកំផែងនៃក្រុងយេរូសាឡិម ក៏បាក់បែក ហើយទ្វារបានឆេះអស់ផង”(ខ.៣)។
លោកនេហេមាមានការឈឺចាប់ក្នុងចិត្តយ៉ាងខ្លាំង។ គាត់ក៏បានទួញសោក អធិស្ឋានតម ទូលសូមឲ្យព្រះទ្រង់ជួយដល់ប្រជាជនគាត់ ដែលកំពុងរស់នៅក្នុងស្ថានភាពដ៏អាក្រក់នេះ(ខ.៤)។ ព្រះទ្រង់ក៏បានអនុញ្ញាតឲ្យលោកនេហេមាវិលត្រឡប់ ទៅក្រុងយេរូសាឡិមវិញ ដើម្បីដឹកនាំការសាងសង់កំផែងក្រុងឡើងវិញ(២:១-៨)។ លោកនេហេមាក៏បានសម្រេចនូវកិច្ចការដ៏ធំនេះ សម្រាប់ប្រជាជនគាត់ ព្រោះគាត់បានទូលសូមដល់ព្រះដ៏ធំប្រសើរ ឲ្យធ្វើការដ៏ធំ ហើយក៏បានពឹងផ្អែកលើទ្រង់ផង។ សូមព្រះទ្រង់បើកភ្នែកយើង ឲ្យមើលឃើញសេចក្តីត្រូវការរបស់អ្នកដែលនៅជុំវិញយើង ហើយសូមទ្រង់ជួយយើង ឲ្យក្លាយជាអ្នកដោះស្រាយបញ្ហាដោយចិត្តអាណិត និងមានភាពប៉ិនប្រសប់ ដើម្បីធ្វើជាព្រះពរដល់អ្នកដទៃ។-Poh Fang Chia
ការស្រេកឃ្លានរកព្រះ
លោកអាប៉ូឡាពី (A-poe-la-pi) ជាសមាជិកពួកចាស់ទុំ នៃកុលសម្ព័ន្ធអាខា ដែលរស់នៅតំបន់ជួរភ្នំ នៃខេត្តយូណាន ប្រទេសចិន។ ពេលយើងបានទៅសួរសុខទុក្ខគាត់ ក្នុងដំណើរបេសកកម្មកាលពីពេលថ្មីៗនេះ គាត់បានប្រាប់យើងថា ពេលមានភ្លៀងធ្លាក់ខ្លាំង គាត់នឹកកាលយើងរៀនព្រះគម្ពីរប្រចាំសប្តាហ៍ជាមួយគ្នា។ ដូចនេះ គាត់ក៏បានសុំឲ្យយើង ចែកចាយព្រះបន្ទូលព្រះដល់គាត់ទៀត។ លោកអាប៉ូឡាពី មិនចេះអក្សរទេ ដូចនេះ ការជួបប្រជុំរៀនព្រះគម្ពីរប្រចាំសប្តាហ៍ មានសារៈសំខាន់ចំពោះគាត់ណាស់។ ពេលយើងអានព្រះគម្ពីរឲ្យគាត់ស្តាប់ គាត់បានស្តាប់ដោយយកចិត្តទុកដាក់។ ភាពឆេះឆួលរបស់គាត់ បានរំឭកខ្ញុំថា ពេលយើងស្តាប់រឿងក្នុងព្រះគម្ពីរដោយយកចិត្តទុកដាក់ គឺមានន័យថា យើងកំពុងថ្វាយការគោរពចំពោះទ្រង់។
ក្នុងបទគម្ពីរចោទិយកថា ជំពូក៤ លោកម៉ូសេបានជំរុញពួកអ៊ីស្រាអែល ឲ្យប្រុងត្រចៀកស្តាប់ យ៉ាងប្រុងប្រយ័ត្ន ចំពោះច្បាប់ និងបញ្ញត្តិ ដែលទ្រង់បានបង្រៀនពួកគេ(ខ.១)។ គាត់បានរំឭកពួកគេថា ប្រភព និងការបណ្តាលចិត្ត នៃការបង្រៀនក្នុងព្រះគម្ពីរ គឺសុទ្ធតែមកពីព្រះ ដែលបានមានបន្ទូលមកកាន់ពួកគេ ដោយ “ភ្លើង” នៅភ្នំស៊ីណៃ(ខ.១២)។ លោកម៉ូសេប្រាប់ពួកគេថា “ទ្រង់បានមានព្រះបន្ទូលប្រាប់ដល់ឯងរាល់គ្នាពីសេចក្តីសញ្ញារបស់ទ្រង់ ដែលទ្រង់បានបង្គាប់ឲ្យឯងរាល់គ្នាប្រព្រឹត្តតាម គឺជាក្រឹត្យទាំង១០ប្រការ ហើយទ្រង់ក៏ចារឹកកត់ក្រឹត្យទាំងនោះ ចុះទៅបន្ទះថ្ម២ផ្ទាំង”(ខ.១៣)។
សូមយើងទទួលការលើកទឹកចិត្ត ឲ្យមានចិត្តស្រេកឃ្លានចង់ស្តាប់ព្រះបន្ទូលព្រះ បន្ទាប់ពីយើងបានស្តាប់ទីបន្ទាល់របស់លោកអាប៉ូឡាពី។ គឺដូចដែលសាវ័កប៉ុលបានរំឭកយើង ក្នុងបទគម្ពីរ ២ធីម៉ូថេ ៣:១៥-១៦ ថា បទគម្ពីរដែលព្រះបានបណ្តាលឲ្យគេនិពន្ធ ត្រូវបានទ្រង់ប្រទានមកសម្រាប់ជាប្រយោជន៍…
ពន្លឺដ៏ស្រទន់
អ្នកស្រីវ៉ាង ហ្សាវយីង(Wang Xiaoying) រស់នៅក្នុងតំបន់ដាច់ស្រយ៉ាលមួយ ក្នុងខេត្តយូណាន ប្រទេសចិន។ ស្វាមីរបស់គាត់មានបញ្ហាសុខភាព មិនអាចទៅស៊ីឈ្នួលនៅតាមស្រែចំការបាន ធ្វើឲ្យក្រុមគ្រួសារគាត់មានការពិបាកយ៉ាងខ្លាំង។ ម្តាយក្មេករបស់គាត់ក៏បានបន្ទោសគាត់ថា គាត់មានការពិបាកច្រើនដូចនេះ គឺបណ្តាលមកពីគាត់ជឿព្រះ។ អ្នកស្រីហ្សាវយីងត្រូវម្តាយក្មេកគាត់ធ្វើទុក្ខបៀតបៀនជាច្រើន ហើយបានជំរុញឲ្យគាត់វិលត្រឡប់ទៅរកជំនឿសាសនារបស់ប្រពៃណីជនជាតិចិន ដែលសែនព្រេនដល់បុព្វបុរស។
តែដោយសារស្វាមីរបស់អ្នកស្រីហ្សាវយីង បានសង្កេតឃើញគាត់មានជីវិតផ្លាស់ប្រែ ស្វាមីគាត់ក៏បានប្រាប់ម្តាយខ្លួនថា “ម៉ែ បើគ្រាន់តែឲ្យហ្សាវយីង ជឿព្រះតែម្នាក់ឯង នោះគឺមិនគ្រប់គ្រាន់ទេ។ យើងក៏គួរតែទទួលជឿព្រះអង្គផងដែរ!” ដោយសារគាត់បានឃើញការផ្លាស់ប្រែដ៏គួរឲ្យកត់សំគាល់ នៅក្នុងជីវិតភរិយាគាត់ នោះគាត់ក៏បានបើកចិត្តពិចារណាអំពីដំណឹងល្អនៃព្រះយេស៊ូវ។
តាមធម្មតា មនុស្សចាប់អារម្មណ៍នឹងរបៀបនៃការរស់នៅរបស់យើង ជាជាងស្តាប់យើងនិយាយ។ ការធ្វើបន្ទាល់ដ៏ល្អបំផុត គឺរាប់បញ្ចូលការបញ្ចេញអាកប្បកិរិយ៉ាល្អៗ បូករួមជាមួយពាក្យសម្តីដែលត្រឹមត្រូវ ដែលឆ្លុះបញ្ចាំងឲ្យគេឃើញការផ្លាស់ប្រែ ដែលព្រះគ្រីស្ទបានប្រទានក្នុងជីវិតយើង។ សូមយើងស្វែងយល់អំពីការបង្រៀនរបស់សាវ័កពេត្រុស អំពីរបៀបដែលយើងអាចនាំលោកិយដែលទាស់ប្រឆាំងនឹងព្រះ ឲ្យស្គាល់ព្រះយេស៊ូវ។ គាត់បានលើកទឹកចិត្តគ្រីស្ទបរិស័ទឲ្យ “មានចិត្តឆេះឆួល នៅក្នុងការប្រព្រឹត្តការល្អ”(១ពេត្រុស ៣:១៣) និងឲ្យរស់នៅដោយស្តាប់បង្គាប់ព្រះគ្រីស្ទ មានបញ្ញាចិត្តជ្រះថ្លា និងឲ្យប្រុងប្រៀបជានិច្ច ដោយសុភាព ហើយកោតខ្លាច ដើម្បីនឹងតបឆ្លើយដល់អ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់យើង(ខ.១៥)។ បើយើងបានអនុវត្តដូចនេះ យើងនឹងគ្មានហេតុផល ដែលត្រូវភ័យខ្លាច ពេលអ្នកដទៃធ្វើបាប ឬនិយាយបង្ខូចយើង ដោយសារជំនឿរបស់យើងឡើយ។
ទោះយើងស្ថិតក្នុងស្ថានភាពយ៉ាងណាក៏ដោយ ចូរឲ្យពន្លឺរបស់យើង បានចែងចាំង នៅគ្រប់កន្លែងដែលយើងទៅ។ ទ្រង់អាចប្រទាននូវព្រះគុណដែលយើងត្រូវការ សម្រាប់ឈោងចាប់សូម្បីតែអ្នកដែលប្រឆាំងនឹងយើង។-Poh Fang…
មិនមែនជាអ្វីដែលខ្ញុំត្រូវព្រួយបារម្ភ
មានបុរសម្នាក់ចេះតែខ្វល់ខ្វាយអំពីបញ្ហាគ្រប់យ៉ាង។ ថ្ងៃមួយ មិត្តភក្ដិរបស់គាត់បានឮគាត់ហួចយ៉ាងសប្បាយ ហើយមើលទៅគាត់ហាក់ដូចជាមានភាពល្ហែរល្ហើយ គួរឲ្យកត់សម្គាល់។ ពួកគេក៏បានសួរគាត់ ដោយការភ្ញាក់ផ្អើលថា “តើមានរឿងអ្វីកើតឡើងហ្នឹង?”
គាត់បានឆ្លើយថា “ខ្ញុំជួលមនុស្សម្នាក់ ឲ្យខ្វល់ខ្វាយជំនួសខ្ញុំហើយ។”
ពួកគេបានសួរទៀតថា “តើអ្នកបានជួលគាត់ ក្នុងតម្លៃប៉ុន្មាន?”
គាត់បានតបមកវិញថា “ពីរពាន់ដុល្លារក្នុងមួយសប្តាហ៍។”
ពួកគេបន្តសួរថា “ហើយ តើអ្នកមានលទ្ធភាពបង់ថ្លៃឈ្នួលឲ្យគាត់អត់?"
គាត់ក៏បានប្រាប់ពួកគេថា “ខ្ញុំគ្មានលទ្ធភាពរកលុយបង់ឲ្យគាត់ទេ ប៉ុន្តែ នេះហើយជាបញ្ហាដែលគាត់ត្រូវព្រួយបារម្ភនោះ”។
នៅក្នុងជីវិតពិត វិធីដ៏គួរឲ្យអស់សំណើចនេះ មិនអាចដោះស្រាយបញ្ហានៃការព្រួយបារម្ភបានទេ ប៉ុន្តែ ក្នុងនាមជាកូនព្រះ យើងអាចផ្ទេរអស់ទាំងការព្រួយបារម្ភរបស់យើង ដល់ព្រះនៃយើង ដែលទ្រង់គ្រប់គ្រងលើអ្វីៗគ្រប់យ៉ាង ជាពិសេស សូម្បីតែក្នុងពេលដែលយើងមានអារម្មណ៍ថា វាមិនអាចទៅរួចក៏ដោយ។
លោកហោរាអេសាយរំឭកយើងថា ព្រះទ្រង់នាំអស់ទាំងហ្វូងផ្កាយចេញមកតាមចំនួន ហើយទ្រង់ក៏ហៅរបស់ទាំងនោះតាមឈ្មោះរៀងរាល់តួ (អេសាយ ៤០:២៥-២៦)។ ដោយព្រោះ “ព្រះចេស្តាដ៏ធំរបស់ទ្រង់ ហើយដោយព្រោះតេជានុភាពដ៏ខ្លាំងក្លារបស់ទ្រង់” នោះគ្មានផ្កាយណាដែលទ្រង់មិនស្គាល់នោះឡើយ(ខ.២៦)។ ហើយដូចដែលព្រះអង្គស្គាល់អស់ទាំងផ្កាយតាមឈ្មោះរៀងរាល់តួ នោះទ្រង់ក៏ស្គាល់យើងរាល់គ្នា ផ្ទាល់ខ្លួនម្នាក់ៗផងដែរ។ យើងម្នាក់ៗសុទ្ធតែស្ថិតក្រោមការថែទាំដ៏ដិតដល់របស់ទ្រង់(ខ.២៧)។
ប្រសិនបើយើងចេះតែមានការព្រួយបារម្ភ នោះយើងអាចផ្ទេរអស់ទាំងសេចក្តីខ្វល់ខ្វាយនោះ ទៅលើព្រះអម្ចាស់បាន។ ព្រះអង្គមិនដែលល្វើយ ឬនឿយហត់ខ្លាំងពេក ដល់ថ្នាក់មិនចាប់អារម្មណ៍នឹងយើងនោះឡើយ។ ព្រះអង្គមានអស់ទាំងប្រាជ្ញា និងគ្រប់ទាំងព្រះចេស្ដា ហើយទ្រង់សព្វព្រះហឫទ័យប្រើប្រាស់ប្រាជ្ញា និងព្រះចេស្ដា ដើម្បីជួយដល់យើងជានិច្ច។ ព្រះដ៏បរិសុទ្ធនោះដែលបង្គាប់អស់ទាំងហ្វូងផ្កាយ ទ្រង់មានព្រះពាហុប្រកបដោយសេចក្តីស្រឡាញ់ឃុំគ្រងយើង។-POH…
ភ្លៀងនៃការអស្ចារ្យ
ការរស់នៅមានការលំបាក សម្រាប់អ្នកភូមិទាំងឡាយ ដែលរស់នៅតំបន់ភ្នំ ក្នុងខេត្តយូណាននៃប្រទេសចិន។ ប្រភពអាហារជាចម្បងរបស់ពួកគេ គឺមានពោត និងស្រូវ។ ប៉ុន្តែ នៅខែ ឧសភាឆ្នាំ២០១២ មានគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរមួយបានវាយប្រហារតំបន់នោះ ហើយដំណាំទាំងឡាយត្រូវក្រៀមស្វិត។ មនុស្សគ្រប់គ្នាមានការខ្វល់ខ្វាយ ហើយគេក៏បានប្រារព្ធធ្វើពិធីផ្សេងៗ តាមអបីយជំនឿ ដើម្បីបញ្ឈប់គ្រោះរាំងស្ងួតនោះ។ ទោះពួកគេព្យាយាមបុណ្យស្រន់យ៉ាងណា ក៏មិនឃើញមានភ្លៀងធ្លាក់មក បានជាអ្នកភូមិក៏បានចាប់ផ្ដើមស្តីបន្ទោសឲ្យគ្រីស្ទបរិស័ទប្រាំនាក់ នៅក្នុងភូមិនោះថា ពួកគេបានធ្វើឲ្យវិញ្ញាណដូនតាខឹងសម្បារ។
គ្រីស្ទបរិស័ទទាំងប្រាំនាក់នោះបានជួបជុំគ្នាអធិស្ឋាន។ មិនយូរប៉ុន្មាន មេឃក៏ប្រែជាងងឹត ហើយផ្គរលាន់ក៏បន្លឺឡើង។ ភ្លៀងមួយមេធំបានបង្អុរធ្លាក់ចុះមក ចាប់តាំងពីថ្ងៃរសៀលរហូតដល់ពេញមួយយប់។ ដំណាំទាំងប៉ុន្មានក៏ត្រូវបានស្រោចស្រង់! ទោះបីជាអ្នកភូមិភាគច្រើនមិនជឿថា ព្រះទ្រង់បានបង្អុរភ្លៀងឲ្យធ្លាក់ចុះមកក្ដី ក៏មានអ្នកដទៃទៀតបានជឿថា ទ្រង់ពិតជាបានប្រទានទឹកភ្លៀងមែន ហើយក៏មានចិត្តចង់ស្វែងយល់បន្ថែមអំពីព្រះយេស៊ូវ។
នៅក្នុងព្រះគម្ពីរ ១ពង្សាវតាក្សត្រ ជំពូក១៧ និង១៨ យើងឃើញថា មានគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរមួយនៅក្នុងស្រុកអ៊ីស្រាអែល។ ប៉ុន្តែ ក្នុងករណីនោះ យើងដឹងថា គ្រោះរាំងស្ងួតនោះគឺជាការជំនុំជំរះរបស់ព្រះ មកលើរាស្រ្តរបស់ទ្រង់(១៧:១)។ កាលនោះ ពួកគេបានចាប់ផ្ដើមនាំគ្នាថ្វាយបង្គំព្រះបាល ដែលជាព្រះរបស់ពួកសាសន៍កាណាន ដោយមានជំនឿថា ព្រះមួយអង្គនេះអាចចាត់ឲ្យមានភ្លៀងស្រោចស្រប់ផលដំណាំរបស់ពួកគេ។ ក្រោយមក ព្រះទ្រង់ក៏បានប្រើលោកអេលីយ៉ាដែលជាហោរារបស់ទ្រង់ ឲ្យបង្ហាញឲ្យមនុស្សគ្រប់គ្នាបានដឹងច្បាស់ថា ព្រះអង្គគឺជាព្រះពិតតែ១អង្គគត់ ដែលអាចសម្រេច ថាតើភ្លៀងត្រូវធ្លាក់នៅពេលណា។
ព្រះដ៏មានគ្រប់អំណាចចេស្ដានៃយើង សព្វព្រះហឫទ័យព្រះសណ្ដាប់នូវការអធិស្ឋានរបស់យើង និងឆ្លើយតបពាក្យទូលអង្វររបស់យើងផងដែរ។ ហើយទោះបីជាយើងមិនយល់អំពីពេលវេលា និងបំណងព្រះហឫទ័យរបស់ទ្រង់…