ការប្រកាន់ខ្ជាប់នូវជំនឿ
លោកដេសមុន ដស(Desmond Doss) ត្រូវបានគេជ្រើសរើសឲ្យចូលធ្វើទាហាន ក្នុងសម័យសង្រ្គាមលោកលើកទី២ ក្នុងផ្នែកដែលមិនតម្រូវឲ្យប្រយុទ្ធ។ ទោះជំនឿរបស់គាត់បានរារាំងគាត់មិនឲ្យកាន់កំាភ្លើងក្តី គាត់នៅតែអាចបម្រើការជាពេទ្យទាហាន។ នៅក្នុងសមរភូមិប្រយុទ្ធដ៏ក្តៅគគុកមួយនោះ គាត់បានប្រថុយជីវិតចូលទៅអូសនិងសែងទាហានរបួស៧៥នាក់ក្នុងកងពលរបស់គាត់ ចេញពីកន្លែងប្រយុទ្ធ ទៅរកកន្លែងសុវត្ថិភាព ខណៈពេលដែលសត្រូវកំពុងតែបាញ់សន្ធាប់មកលើគាត់ជាច្រើនដង។ រឿងរបស់គាត់ ត្រូវបានគេលើកមកនិយាយ នៅក្នុងខ្សែវីដេអូឯកសារ ដែលមានចំណងជើងថា អ្នកប្រឆាំងដ៏មុះមុត ហើយគេក៏បានយករឿងគាត់ទៅផលិតជាខ្សែភាពយន្តខ្នាតធំ មានចំណងជើងថា ជ្រលង Hacksaw ។
ក្នុងជំនឿគ្រីស្ទបរិស័ទមានវីវបុរសជាច្រើន ដែលព្រះទ្រង់បានត្រាសហៅ ដែលមានដូចជា លោកអ័ប្រាហាំ លោកម៉ូសេ ស្តេចដាវីឌ ហោរាអេលីយ៉ា សាវ័កពេត្រុស និងសាវ័កប៉ុលជាដើម។ តែមានវីរបុរសមួយចំនួនដែលមិនសូវល្បីឈ្មោះ ដូចជា លោកយ៉ូសែប ជាអ្នកស្រុកអើរីម៉ាថេ និងលោកនីកូដេម ដែលហ៊ានប្រថុយយកសពព្រះយេស៊ូវដែលជាប់ឆ្កាង ទៅបញ្ចុះឲ្យបានត្រឹមត្រូវ ដោយមិនខ្លាចបាត់បង់ឋានៈនៅក្នុងចំណោមអ្នកដឹកនាំសាសន៍យូដា(យ៉ូហាន ១៩:៤០-៤២)។ នេះជាទង្វើដ៏ក្លាហាន ដែលសិស្សម្នាក់របស់ព្រះយេស៊ូវ ដែលមិនធ្លាប់ចេញមុខ និងលោកនីកូដេម ដែលពីមុនហ៊ានទៅជួបព្រះយេស៊ូវ តែនៅពេលយប់ប៉ុណ្ណោះ ដោយសារការភ័យខ្លាច(ខ.៣៨-៣៩)។ អ្វីដែលកាន់តែគួរឲ្យស្ងើចសរសើរទៀតនោះ គឺពួកគេបានប្រកាន់ខ្ជាប់នូវជំនឿរបស់ខ្លួន មុនពេលដែលព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ។ តើហេតុអ្វី?
របៀបដែលព្រះយេស៊ូវសុគត និងហេតុការណ៍ដែលកើតឡើងជាបន្តបន្ទាប់(ម៉ាថាយ ២៧:៥០-៥៤) ប្រហែលជាបានពង្រឹងជំនឿរបស់អ្នកដើរតាមព្រះយេស៊ូវ ដែលកំពុងតែមានការភ័យខ្លាច។ ពួកគេប្រហែលជាបានរៀនផ្តោតទៅលើព្រះ ជាជាងផ្តោតទៅលើការអ្វីដែលមនុស្សអាចធ្វើមកលើពួកគេ។ ទោះពួកគេបានទទួលការបណ្តាលចិត្តយ៉ាងណាក៏ដោយ ចូរយើងយកគំរូតាមពួកគេ ហើយបង្ហាញចេញនូវសេចក្តីក្លាហាន…
តើអ្នកមានសមត្ថភាពគ្រប់គ្រងកំរិតណា?
ការស្រាវជ្រាវរបស់អ្នកស្រីអេឡិន លេនជ័រ(Ellen Langer) នៅឆ្នាំ ១៩៧៥ ក្រោមប្រធានបទ ការស្រមើស្រមៃអំពី ការគ្រប់គ្រង បានធ្វើការពិនិត្យទៅលើកំរិតនៃឥទ្ធិពល ដែលយើងទទួលបានពីព្រឹត្តិការណ៍ទាំងឡាយក្នុងជីវិតយើង។ គាត់បានរកឃើញថា យើងច្រើនតែគិតថា យើងមានលទ្ធភាពគ្រប់គ្រងស្ថានភាព ដែលយើងជួបប្រទះ ប៉ុន្តែ តាមពិត យើងមិនមានសមត្ថភាពច្រើនយ៉ាងនោះទេ។ ការសិក្សានេះក៏បានបង្ហាញថា ការគិតរបស់យើង អំពីសមត្ថភាពរបស់ខ្លួនឯង ច្រើនតែជាការស្រមើរស្រមៃ ខុសពីការពិត ស្ទើរតែគ្រប់ពេល។
ការសន្និដ្ឋានរបស់អ្នកស្រីលេនជ័រ បានធ្វើឡើង ដោយមានការពិសោធន៍ត្រឹមត្រូវ ដែលអ្នកដទៃបានធ្វើ ចាប់តាំងពីពេលដែលការស្រាវជ្រាវនេះត្រូវបានបោះពុម្ភផ្សាយ។ ទោះជាយ៉ាងណាក៏ដោយ សាវ័កយ៉ាកុបបានយល់អំពីបញ្ហានេះ មុនអ្នកស្រីលេនជ័រ តាំងពីយូរមកហើយ។ ក្នុងបទគម្ពីរយ៉ាកុប ជំពូក៤ គាត់បានសរសេរថា “ឥឡូវនេះ ឯពួកអ្នកដែលថា ថ្ងៃនេះ ឬថ្ងៃស្អែកយើងនឹងទៅឯក្រុងណាមួយ ហើយនិងនៅស្រុកនោះអស់១ឆ្នាំ ដើម្បីនឹងរកស៊ីឲ្យបានចំណេញ។ អ្នករាល់គ្នាមិនដឹងជានឹងកើតមានយ៉ាងណាដល់ថ្ងៃស្អែកទេ ដ្បិតជីវិតអ្នករាល់គ្នាជាអ្វី គឺជាចំហាយទឹកទេតើ ដែលឃើញតែ១ភ្លែត រួចបាត់ទៅ”(ខ.១៣-១៤)។
បន្ទាប់មក ព្រះគម្ពីរយ៉ាកុបក៏បានផ្តល់ឲ្យនូវការព្យាបាលសម្រាប់ការស្រមើរស្រមៃនេះ ដោយចង្អុលបង្ហាញថា ព្រះជាម្ចាស់ តែងតែគ្រប់គ្រងស្ថានភាពទាំងអស់ “គួរតែបាននិយាយដូច្នេះវិញថា បើយើងរស់នៅ ហើយព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ នោះយើងនឹងធ្វើការនេះ ឬការនោះ”(ខ.១៥)។ សរុបមក ក្នុងខគម្ពីរទាំងប៉ុន្មាននេះ ព្រះគម្ពីរយ៉ាកុបបាននិយាយសង្ខេប អំពីបញ្ហាដែលមនុស្សមិនអាចគ្រប់គ្រងបាន និងអំពីថ្នាំសម្រាប់ព្យាបាលបញ្ហាទាំងនោះ។…
សម្រស់ដែលនឹងបើកសម្តែងឲ្យឃើញ
មានពេលមួយហ្សាវីយើរ មែកខូរី(Xavier McCoury) បានពាក់វែនតា ដែលអ៊ំស្រីសេលីណា(Celena)បានផ្ញើឲ្យគាត់ សម្រាប់ថ្ងៃខួបកំណើតគំរប់ដប់ឆ្នាំរបស់គាត់។ ពេលនោះ គាត់ក៏បានស្រក់ទឹកភ្នែក។ ហ្សាវីយើរបានមានជម្ងឺខ្វាក់ពណ៌ពីកំណើត បានជាគាត់អាចមើលឃើញតែពណ៌ប្រផេះ ពណ៌ស និងពណ៌ខ្មៅប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ វែនតាអ៊ែនក្រូម៉ាថ្មីមួយនោះក៏បានជួយឲ្យគាត់អាចមើលឃើញពណ៌ក្នុងធម្មជាតិ ដែលនៅជុំវិញខ្លួនគាត់ ជាលើកដំបូង។ គាត់ក៏បានបង្ហាញចេញនូវភាពរំភើបរីករាយជាពន់ពេក ពេលដែលបានឃើញសម្រស់នៃធម្មជាតិនៅជុំវិញខ្លួនគាត់។ ពេលនោះ ក្រុមគ្រួសារគាត់មានអារម្មណ៍ថា ពួកគេកំពុងតែឃើញការអស្ចារ្យកំពុងតែកើតឡើង ចំពោះគាត់។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការពិពណ៌នារបស់សាវ័កយ៉ូហាន អំពីសម្រស់នៃពណ៌ចម្រុះ ដ៏ចែងចាំង នៅនគរស្ថានសួគ៌ ដែលបានធ្វើឲ្យគាត់មានចិត្តរំភើបរីករាយយ៉ាងខ្លាំង(វិវរណៈ ១:១៧)។ គាត់បានពិពណ៌នាថា បន្ទាប់ពីគាត់បានឃើញសិរីល្អដ៏ពោរពេញរបស់ព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ គាត់ក៏បានឃើញ “មានបល្ល័ង្ក១ ដាក់នៅលើស្ថានសួគ៌ ក៏មាន១អង្គគង់នៅលើបល្ល័ង្កនោះ ឯព្រះអង្គដែលគង់នៅនោះ មើលទៅមានភាពដូចជាត្បូងមណីជោតិ និងត្បូងទទឹម ក៏មានឥន្ទធនូនៅព័ទ្ធជុំវិញបល្ល័ង ដែលមើលទៅដូចជាត្បូងមរកត។ … មានផ្លេកបន្ទោរ សៀងសំឡេង និងផ្គរលាន់ចេញពីបល្ល័ង្ក១នោះមក”(វិវរណៈ ៤:២-៥)។
នៅសម័យមុន លោកអេសេគាលក៏បានទទួលការបើកសម្តែងឲ្យឃើញទិដ្ឋភាពដ៏អស្ចារ្យ នៃ “បល្ល័ង្ក ដែលមើលទៅដូចជាត្បូងកណ្តៀង ហើយនៅលើភាពដែលមើលទៅដូចជាបល្ល័ង្ក នោះឃើញមាន
ទ្រង់ទ្រាយដូចជាមនុស្សអង្គុយនៅលើ។ ខ្ញុំក៏ឃើញពណ៌ដូចជាលង្ហិនខាត់យ៉ាងភ្លឺ ដែលមើលទៅដូចជាភ្លើង នៅខាងក្នុង ហើយនៅជុំវិញ”(អេសេគាល ១:២៦-២៧)។ ទ្រង់ទ្រាយដូចមនុស្សដ៏អស្ចារ្យនោះ មានពន្លឺព័ទ្ធជុំវិញ…
តើត្រូវដុតបំផ្លាញរបស់ដែលនាំឲ្យប្រព្រឹត្តបាបឬ?
កាលពីខែកុម្ភៈ ឆ្នាំ ១៤៩៧ មានបុព្វជិតម្នាក់ ឈ្មោះ គីរ៉ូឡាម៉ា សាវ៉ូណារ៉ូឡា(Girolama Savonarola) បាននាំគេ ធ្វើកម្មវិធីដុតបំផ្លាញដ៏ធំមួយ។ ពីដំបូងគាត់ និងសិស្សរបស់គាត់បានចំណាយពេលរាប់ខែ ដើម្បីប្រមែលប្រមូលរបស់របរ ដែលនាំឲ្យមនុស្សប្រព្រឹត្តអំពើបាប ឬភ្លេចភារៈកិច្ចសាសនា។ វត្ថុទាំងនោះ រួមមាន វត្ថុសិល្បៈ គ្រឿងសម្អាង ឧបករណ៍ និងសំលៀកបំពាក់ផ្សេងៗ។ ពេលដែលថ្ងៃកំណត់បានមកដល់ របស់របររាប់ពាន់ត្រូវបានគេប្រមូលផ្តុំ នៅទីលានសាធារណៈ ក្នុងទីក្រុងផ្លូរិន ប្រទេសអ៊ីតាលី ហើយគេក៏បានដុតបំផ្លាញពួកវាចោល។ ក្រោយមក គេក៏បានហៅព្រឹត្តិការណ៍នេះថា ភ្នក់ភ្លើងនៃវត្ថុដែលនាំឲ្យមានបាប។
អ្វីដែលលោកសាវ៉ូណារ៉ូឡាបានធ្វើនោះ ប្រហែលជាមានភាពហួសហេតុបន្តិច ហើយប្រហែលមកពីគាត់ មិនបានយល់សេចក្តីអធិប្បាយរបស់ព្រះយេស៊ូវនៅលើភ្នំ។ កាលនោះ ព្រះយេស៊ូវមានបន្ទូលថា “បើភ្នែកស្តាំអ្នកនាំឲ្យរវាតចិត្ត នោះចូរខ្វេះចេញបោះចោលទៅ ដ្បិតដែលភ្នែកអ្នក១ត្រូវវិនាស នោះមានប្រយោជន៍ ជាជាងឲ្យរូបកាយទាំងមូល ត្រូវបោះទៅក្នុងនរក។ ហើយបើដៃស្តាំអ្នកនាំឲ្យរវាតចិត្ត នោះចូរកាត់ចេញបោះចោលទៅ ដ្បិតដែលដៃអ្នកម្ខាងត្រូវវិនាស នោះមានប្រយោជន៍ ជាជាងឲ្យរូបកាយទាំងមូល ត្រូវបោះទៅក្នុងនរក”(ម៉ាថាយ ៥:២៩-៣០)។ បើយើងកាត់ស្រាយព្រះបន្ទូលនេះ តាមន័យត្រង់ យើងនឹងមានការយល់ច្រឡំមិនខាន។ ការអធិប្បាយទាំងមូលនេះ គឺបានបង្រៀនយើង ឲ្យមុជចូលឲ្យជ្រៅ ជាជាងមើលតែផ្ទៃខាងលើនោះទេ ពោលគឺយើងត្រូវផ្តោតទៅលើសណ្ឋាននៃចិត្តរបស់យើង ជាជាងស្តីបន្ទោសថា របស់ក្រៅខ្លួនយើងដែលរំខាន និងល្បួងយើង…
ព្រះសម្រាប់មនុស្សគ្រប់ជាតិសាសន៍
លោកភីធ័រ ហ្វឺល័រ(Peter Furler) ជាអ្នកចម្រៀងតន្រ្តីសម័យ ដែលធ្លាប់បានដឹកនាំក្រុមចម្រៀងញូប៊យ។ គាត់បានធ្វើការពិពណ៌នា អំពីការប្រគុំបទចម្រៀងរបស់ក្រុមនេះ ដែលមានចំណងជើងថា “ទ្រង់សោយរាជ្យ”។ គាត់ថា បទចម្រៀងនេះបាននិយាយអំពីគ្រីស្ទបរិស័ទមកពីគ្រប់កុលសម្ព័ន្ធ និងជាតិសាសន៍ ដែលបានមកជួបជុំគ្នាថ្វាយបង្គំព្រះជាម្ចាស់ ដោយការរួបរួមគ្នា។ លោកហ្វឺល័របានសង្កេតឃើញថា ពេលណាក្រុមចម្រៀងញូប៊យច្រៀងសរសើរដំកើងព្រះ គាត់អាចដឹងថា ព្រះវិញ្ញាណបរិសុទ្ធបានធ្វើការ នៅកណ្តាលជំនុំនៃគ្រីស្ទបរិស័ទ ដែលកំពុងជួបជុំគ្នាសរសើរដំកើងព្រះ ជាមួយក្រុមចម្រៀងរបស់គាត់។
ការពិពណ៌នារបស់លោកហ្វឺល័រ អំពីបទពិសោធន៍ដែលគាត់ទទួលបានពីបទ “ទ្រង់សោយរាជ្យ” បានធ្វើឲ្យខ្ញុំនឹកចាំ អំពីហ្វូងមនុស្សដែលបានមកផ្តុំគ្នា នៅទីក្រុងយេរូសាឡិម នៅថ្ងៃបុណ្យទី៥០។ ពេលពួកសាវ័កបានពេញដោយព្រះវិញ្ញាណ(កិច្ចការ ២:៤) មានការអស្ចារ្យជាច្រើនបានកើតឡើង លើសពីអ្វីដែលមនុស្សធ្លាប់ជួបប្រទះ។ ជាលទ្ធផល ពួកសាសន៍យូដា ជាអ្នកកោតខ្លាចដល់ព្រះ ដែលមកពីគ្រប់នគរនៅក្រោមមេឃ ក៏មានសេចក្តីស្រឡាំងកាំង ដោយគ្រប់គ្នាឮពួកសាវ័កកំពុងតែអធិប្បាយ ជាភាសាជាតិនីមួយៗ ឲ្យបានស្គាល់ការអស្ចារ្យរបស់ព្រះជាម្ចាស់(ខ.៥-៦,១១)។ សាវ័កពេត្រុសក៏បានពន្យល់ហ្វូងមនុស្សថា ព្រឹត្តិការណ៍នេះបានសម្រេចបទទំនាយនៃព្រះគម្ពីរសញ្ញាចាស់ ដែលក្នុងនោះ ព្រះជាម្ចាស់មានបន្ទូលថា “ដល់ថ្ងៃជាន់ក្រោយបង្អស់ អញនឹងចាក់ព្រះវិញ្ញាណអញ ទៅលើគ្រប់ទាំងមនុស្ស”(ខ.១៧)។
ការដែលព្រះជាម្ចាស់បានបង្ហាញព្រះចេស្តាទ្រង់ តាមរបៀបដ៏ពិសេសនេះ បាននាំឲ្យហ្វូងមនុស្សបើកចិត្តចំហរស្តាប់ការប្រកាសដំណឹងល្អរបស់លោកពេត្រុស ហើយជាលទ្ធផល មនុស្សបីពាន់នាក់បានប្រែចិត្តទទួលជឿព្រះ នៅថ្ងៃនោះ(ខ.៤១)។ បន្ទាប់ពីមានការអស្ចារ្យនេះបានចាប់ផ្តើមកើតមាន អ្នកដែលបានទទួលជឿព្រះនៅពេលនោះ បានត្រឡប់ទៅតំបន់ដែលខ្លួនរស់នៅវិញ ដោយនាំយកដំណឹងល្អទៅជាមួយ។
ដំណឹងល្អដែលពួកគេបានផ្សាយ នៅតែបន្តបន្លឺសម្លេងរហូតមកដល់ពេលសព្វថ្ងៃ គឺព្រះរាជសារនៃសេចក្តីសង្ឃឹម…
ផ្លូវសម្រាប់គេចចេញ
អ្នកស្រីអាហ្កាថា គ្រីស្ទី(Agatha Christie) បាននិពន្ធរឿងប្រឌិតបែបស៊ើបអង្កេត ដែលមានចំណងជើងថា នាឡិការ ។ រឿងនេះនិយាយអំពីគូជំលោះដែលបានឈានដល់ការសម្លាប់មនុស្សជាបន្តបន្ទាប់។ ពីដំបូងពួកគេមានផែនការសម្លាប់មនុស្សតែម្នាក់ទេ តែក្រោយមក ពួកគេក៏បានចាប់ផ្តើមសម្លាប់មនុស្សកាន់តែច្រើន ដើម្បីលាក់បាំងបទឧក្រិដ្ឋដំបូងរបស់ពួកគេ។ ពេលដែលអ្នកឃុបឃិតម្នាក់ បានប្រឈមមុខដាក់លោកផយរ៉ត(Poirot) ដែលជាអ្នកស៊ើបអង្កេត អ្នកនោះក៏បានសារភាពថា តាមពិត ពីដំបូង ពួកគេចង់សម្លាប់មនុស្សតែម្នាក់ទេ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំអំពីពួកអ្នកដឹកនាំសាសនា នៅសម័យព្រះយេស៊ូវ ដែលបានរៀបគម្រោងធ្វើគុតទ្រង់។ បន្ទាប់ពីទ្រង់បានប្រោសឡាសាឲ្យរស់ឡើងវិញ(យ៉ូហាន ១១:៣៨-៤៤) ពួកគេក៏បានប្រជុំគ្នាជាបន្ទាន់ ដើម្បីរៀបគម្រោងធ្វើគុតទ្រង់(ខ.៤៥-៥៣)។ ប៉ុន្តែ ពួកគេមិនឈប់តែប៉ុណ្ណេះឡើយ។ បន្ទាប់ពីព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ពួកអ្នកដឹកនាំសាសនាក៏បាននាំគេនិយាយកុហក់ អំពីរឿងដែលបានកើតឡើងនៅផ្នូររបស់ទ្រង់(ម៉ាថាយ ២៨:១២-១៥)។ បន្ទាប់មក ពួកគេក៏បានចាប់ផ្តើមយុទ្ធនាការបំបិទមាត់អ្នកដើរតាមព្រះយេស៊ូវ(កិច្ចការ ៧:៥៧ ៨:៣)។ ពីដំបូងពួកគេបានរៀបគម្រោង ទាស់ប្រឆាំងនឹងព្រះយេស៊ូវតែមួយអង្គទេ ដើម្បីបុព្វហេតុប្រទេសជាតិរបស់ពួកគេ តែគម្រោងរបស់ពួកគេក៏បានប្រែក្លាយជាការកុហក បោកប្រាស់ដែលបានរីករាលដាល ហើយក៏បាននាំឲ្យមានការសម្លាប់មនុស្សជាច្រើន។
អំពើបាបរុញច្រានយើង ឲ្យធ្វើដំណើរទៅតាមផ្លូវខុស ដោយមិនដឹងថា ត្រូវឈប់នៅកន្លែងណា ប៉ុន្តែ ព្រះជាម្ចាស់តែងតែប្រទាននូវផ្លូវសម្រាប់ឲ្យយើងគេចចេញពីផ្លូវខុសនោះ។ លោកកៃផាសដែលជាសម្តេចសង្ឃបាននិយាយថា “បើមានមនុស្សម្នាក់ស្លាប់ជំនួសបណ្តាជន នោះមានប្រយោជន៍ ដល់អ្នករាល់គ្នាជាជាង ដើម្បីកុំឲ្យជាតិយើងនេះត្រូវវិនាសទាំងអស់ឡើយ”(យ៉ូហាន ១១:៥០) តែពេលនោះ គាត់មិនដឹងអំពីសេចក្តីពិត ដែលមានក្នុងពាក្យសម្តីរបស់គាត់ទេ។ ការឃុបឃិតរបស់អ្នកដឹកនាំសាសនានៅពេលនោះ បាននាំឲ្យព្រះយេស៊ូវសុគត តែការសុគតរបស់ទ្រង់បាននាំមកនូវការប្រោសលោះមនុស្សជាតិឲ្យរួចពីបាប។…
ផ្លាស់ប្រែពីមនុស្សមានបាប
មុនពេលនាងម៉ារានៃស្រុកអេស៊ីព្ទ ដើរតាមដាននៃលោកយ៉ូហាន បាទីស្ទ ដោយរស់នៅក្នុងវាលរហោស្ថានដូចគាត់ដែរ(ឆ្នាំ ៣៤៤-៤២១ មុនគ្រីស្ទសករាជ) នាងក៏បានប្រើយុវភាពរបស់នាង ដើម្បីដេញតាមការសប្បាយ និងទាក់ទាញប្រុសៗឲ្យធ្វើអំពើអសីលធម៌ជាមួយគាត់។ ពេលដែលអាជីពដ៏កខ្វក់របស់នាងឈានដល់កំរិតដ៏ខ្ពស់ នាងក៏បានធ្វើដំណើរទៅទីក្រុងយេរូសាឡិម ក្នុងគោលបំណងដើម្បីបង្ខូចអ្នកដំណើរទាំងឡាយ ដែលស្វែងរកជីវិតខាងវិញ្ញាណនៅទីនោះ។ ផ្ទុយទៅវិញ នាងក៏បានទទួលការប៉ះពាល់ចិត្ត ឲ្យទទួលស្គាល់អំពើបាបរបស់នាង ហើយនាងក៏បានរស់នៅក្នុងជីវិតដែលផ្លាស់ប្រែ និងនៅដាច់ពីគេ ក្នុងវាលរហោស្ថាន។ ការផ្លាស់ប្តូរដ៏ឆាប់រហ័សរបស់នាងម៉ារា បានបង្ហាញអំពីទំហំនៃព្រះគុណរបស់ព្រះ និងអំណាចនៃឈើឆ្កាងដែលស្អាងជីវិតមនុស្សឡើងវិញ។
សាវ័កពេត្រុសបានបដិសេធព្រះយេស៊ូវបីដង។ តែប៉ុន្មានម៉ោង មុនពេលគាត់បដិសេធព្រះយេស៊ូវ លោកពេត្រុសបានប្រកាស់ថា គាត់ស្ម័គ្រចិត្តស្លាប់ ដើម្បីព្រះយេស៊ូវ(លូកា ២២:៣៣) ដូចនេះ ពេលគាត់ដឹងថា គាត់មិនអាចធ្វើតាមការសន្យានេះ គាត់មានការសោកស្តាយយ៉ាងខ្លាំង(ខ.៦១-៦២)។ បន្ទាប់ពីព្រះយេស៊ូវសុគត ហើយមានព្រះជន្មរស់ឡើងវិញ ព្រះយេស៊ូវក៏បានបង្ហាញព្រះអង្គទ្រង់ ឲ្យលោកពេត្រុស និងពួកសាវ័កដទៃទៀត នៅពេលដែលពួកគេកំពុងនេសាទត្រី។ ព្រះយេស៊ូវក៏បានឲ្យលោកពេត្រុសមានឱកាសប្រកាសបីដងថា គាត់ស្រឡាញ់ទ្រង់ ដែលកាលពីមុនគាត់ក៏បានបដិសេធទ្រង់បីដងផងដែរ(យ៉ូហាន ២១:១-៣)។ បន្ទាប់មក នៅក្នុងការប្រកាសនីមួយៗ ព្រះយេស៊ូវក៏បានបង្គាប់លោកពេត្រុសឲ្យថែទាំពួកជំនុំរបស់ទ្រង់(ខ.១៥-១៧)។ ដោយសារព្រះយេស៊ូវបានបង្ហាញចេញនូវព្រះគុណដ៏អស្ចារ្យនេះ ដល់គាត់ លោកពេត្រុសក៏បានបំពេញតួនាទីជាគន្លឹះ នៅក្នុងការកសាងពួកជំនុំ ហើយក៏បានលះបង់ជីវិតគាត់ថ្វាយព្រះគ្រីស្ទ នៅទីបញ្ចប់។
យើងម្នាក់ៗប្រហែលជាមានប្រវត្តិបរាជ័យ នៅក្នុងជីវិត ឬធ្លាប់ធ្វើបាបទាស់នឹងព្រះ។ តែព្រះគុណរបស់ទ្រង់ តែងតែអនុញ្ញាតឲ្យយើងមានការបញ្ចប់ ដោយជ័យជម្នះ។ ដោយសារព្រះគុណទ្រង់ នោះទ្រង់បានប្រោសលោះ…
បទចម្រៀងរបស់ស្នាព្រះហស្តទ្រង់
ពេលដែលអ្នកវិទ្យាសាស្រ្តប្រើតារាសាស្ត្រតន្រ្តី ពួកគេអាចសង្កេតមើល និងស្តាប់សម្លេង និងចង្វាក់នៃអវកាស។ ពួកគេបានរកឃើញថា ផ្កាយមិនបានវិលជុំវិញ តាមគន្លង ដោយភាពស្ងាត់ស្ងៀម ក្នុងផ្ទៃមេឃដ៏អាថ៌កំបាំងនៅពេលរាត្រីនោះឡើយ តែផ្ទុយទៅវិញ ពួកវាបានបង្កើតឲ្យមានតន្រ្តី។ សម្លេងដ៏តូចឆ្មាដែលផ្កាយបញ្ចេញ មានរលកសម្លេង ឬប្រេកង់ ដែលត្រចៀករបស់មនុស្ស មិនអាចស្តាប់ឮបាន គឺមិនខុសពីសម្លេងដែលសត្វត្រីបាឡែនបូកខ្នងបញ្ចេញនោះឡើយ។ តែតន្រ្តីរបស់ផ្កាយ និងត្រីបាឡែន និងសត្វផ្សេងទៀតបានផ្សំគ្នា បង្កើតជាបទភ្លេង ដែលប្រកាស់អំពីភាពអស្ចារ្យនៃព្រះជាម្ចាស់។
ទំនុកដំកើង ១៩:១-៤ បានចែងថា “ផ្ទៃមេឃសំដែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការ ដែលព្រះហស្តទ្រង់ធ្វើ ថ្ងៃ១ពោលប្រាប់តដល់ថ្ងៃ១ទៀត ហើយយប់១ក៏សំដែងចំណេះដល់យប់១ទៀតដែរ ឯពាក្យសំដី ឬភាសា នោះគ្មានឮឡើយ គ្មានអ្នកណាដែលឮសំឡេងនៃរបស់ទាំងនោះទេ ប៉ុន្តែ ដំណឹងដែលរបស់ទាំងនោះផ្សាយមក
ក៏បានចេញទៅគ្រប់លើផែនដី ហើយសេចក្តីនោះបានឮទៅដល់ទីបំផុតលោកីយ៍”។
ក្នុងព្រះគម្ពីរសញ្ញាថ្មី សាវ័កប៉ុលបានបង្ហាញថា ព្រះយេស៊ូវបាន “បង្កើតគ្រប់ទាំងអស់ ទាំងរបស់នៅស្ថានសួគ៌ និងនៅផែនដី ទាំងរបស់ដែលមើលឃើញ ហើយដែលមើលមិនឃើញផង ទោះបើជារាជ្យ ឬអំណាចជាព្រះអម្ចាស់ ឬអំណាចគ្រប់គ្រង ឬអំណាចណាក៏ដោយ នោះសុទ្ធតែកើតមកដោយសារទ្រង់ ហើយសំរាប់ទ្រង់ទាំងអស់ផង” (កូល៉ុស ១:១៦)។ ស្នាព្រះហស្តទ្រង់ទាំងអស់ នៅទីខ្ពស់បំផុត និងទីមានជម្រៅបំផុត ក៏បានច្រៀងថ្វាយព្រះ ដែលបានបង្កើតខ្លួនមក។ ចូរយើងចូលរួមជាមួយស្នាព្រះហស្តទ្រង់…