ជីតា និ​ង​ឪពុក​រប​ស់​ខ្ញុំ ព្រម​ទាំង​ប​ង​ប្អូ​នប្រុ​សរប​ស់​គាត់​ សុទ្ធសឹ​ង​ជា​ម​នុស្ស​ដែល​មាន​ចិត្ត​រឹង។ ពួក​គាត់​មិន​ឲ្យ​ត​ម្លៃ អ្នកដែ​ល “ចូលចិ​ត្ត​ប្រា​ប់ពួ​ក​គា​ត់ អំពី​សេចក្តី​ជំ​នឿ”​ឡើយ។ ពេល​ដែល​គ្រូពេ​ទ្យបា​ន​ពិនិត្យរ​ក​ឃើ​ញថា ឪពុក​រប​ស់​ខ្ញុំ​មានជម្ងឺ​មហារីក ដែល​រាល​ដាល​យ៉ាង​ឆាប់​រហ័ស ​ដែលនឹ​ងប​ណ្តាល​ឲ្យគា​ត់​ស្លាប់  ខ្ញុំ​មា​នកា​រ​បារម្ភ​ពី​គា​ត់​ណាស់ បាន​ជា​ខ្ញុំតែ​ងតែនិយាយ​ប្រាប់​គាត់ អំពី​សេចក្តី​ស្រឡាញ់រប​ស់​ព្រះ​យេស៊ូ​វ ឲ្យតែ​មាន​ឱ​កាស។ ពេល​នោះ ខ្ញុំ​ក៏ជៀ​ស​មិន​ផុត​ពីត្រូវ​គាត់​បញ្ចប់​ការ​ស​ន្ទ​នា ដោយ​ពាក្យ​គួរសម និង​ម៉ឺង​ម៉ាត់​ថា “ប៉ា​ដឹង​ហើយ កូន​មិន​ចាំ​បាច់ប្រា​ប់​ប៉ាទេ”។​

ខ្ញុំ​ក៏បា​ន​ស​ន្យា​ថា នឹង​មិន​និ​យា​យអំ​ពី​រឿ​ងដ​ដែល​នោះទៀ​ត​ទេ ហើយ​ខ្ញុំ​ក៏បា​ន​ឲ្យកាត​មួយ​ឈុ​ត ដែល​មាន​អ​ក្សរ​និង​រូបភាព ​ដែលនិ​យាយអំ​ពី​កា​រអត់​ទោសបា​ប ដែល​ព្រះ​បាន​ប្រទា​ន​មក ដែល​គាត់​អាច​អា​ន​នៅ​ពេល​ណាក៏​បា​ន​។​ ខ្ញុំក៏​បា​នថ្វា​យ​ឪពុករ​បស់​ខ្ញុំ ​ដាច់​ដល់​ព្រះ​អ​ង្គ ហើយក៏​បា​ន​អ​ធិស្ឋាន​ឲ្យគា​ត់។ មាន​មិត្ត​ភ័ក្រ​របស់​ខ្ញុំ​ម្នាក់ក៏បា​ន​ទូល​សូ​មព្រះ​យេ​ស៊ូវ ឲ្យ​ទុក​ជី​វិ​តឲ្យ​គា​ត់​បា​នរស់​នៅ​យូរ​ល្ម​ម នឹង​អាច​ស្គា​ល់​​ព្រះ​អង្គ។

នៅ​ពេ​​ល​​រសៀល​ថ្ងៃ​មួ​យ គេបានទូរស័ព្ទមកប្រាប់ខ្ញុំថា ឪពុករបស់ខ្ញុំបានលាចាកលោកហើយ។ ពេលខ្ញុំ​ទៅទទួលបងប្រុសខ្ញុំ នៅអាកាសយាន្តដ្ឋាន គាត់បា​នប្រា​ប់ខ្ញុំ​ថា​ “ប៉ាបានឲ្យប​ងនិយាយ​​​ប្រាប់​ឯងថា​ គា​ត់​បាន​ទូល​សូ​ម​ព្រះ​យេស៊ូវ ​ឲ្យ​​អត់​ទោស​បាប​គាត់​ហើយ”។ ខ្ញុំ​ក៏សួ​រគា​ត់​ថា​ “គាត់​បាន​ប្រាប់​បង​នៅ​ពេ​ល​ណា?” គាត់​​ថា​ “គឺនៅ​ពេ​ល​ព្រឹក​ ថ្ងៃ​ដែ​លគា​ត់ទៅ​​នៅ​ជា​មួយ​ព្រះ​អង្គ”​។ ដូ​ចនេះ​ ព្រះបា​នប​ង្ហា​ញ “សេចក្តី​មេត្តាក​រុ​ណា”​ ចំពោះ​គាត់​ ដូ​ចដែ​ល​ព្រះ​អ​ង្គបា​ន​ប​ង្ហាញ​ចំពោះ​យើង​ដែរ​(១ធីម៉ូថេ ១:១៦)។

ជួនកា​ល យើងជ​ជែក​គ្នា​អំពី​ដំណឹ​ងល្អ នៅពេ​លខ្លះ​ យើង​ចែក​ចាយ អំពី​រឿង​​​រប​​​ស់​យើង តែ​នៅពេ​លខ្លះ​ទៀ​ត យើងគ្រាន់​តែ​ប​ង្ហាញនូ​វ​ទី​បន្ទាល់​នៃ​ជីវិ​តរ​បស់​យើ​ង ដែល​មាន​លក្ខ​ណៈ​ដូ​ច​ព្រះយេស៊ូវ ដោយ​មិន​បា​ច់​និយាយអ្វីច្រើន​ប្រាប់គេទេ ហើយយើងតែង​តែ​អ​ធិស្ឋាន​ឲ្យ​គេទ​ទួល​ជឿព្រះអង្គផ​ង​ដែរ​។ យើង​ដឹង​ថា​ សេចក្តីស​ង្រ្គោះជា​កិច្ចការ​រប​ស់​ព្រះ​ មិនមែ​ន​ជាកា​រអ្វី​ដែលយើ​ងអា​ចធ្វើសម្រាប់​អ្នក​ដ​ទៃ​ឡើយ។​  ​ព្រះជា​ព្រះ​ដែ​លប្រ​កបដោ​យ​ព្រះ​គុណ ហើយ​ទោះ​បី​ជា​ការ​អធិស្ឋាន​របស់​យើង មានល​ទ្ធ​ផល​យ៉ា​ងណា​ក៏​ដោ​យ ក៏យើ​ង​នៅ​តែ​អាច​ទុ​កចិ​ត្ត​ព្រះ​អង្គជានិ​ច្ច។-Randy Kilgore