មាន​ពេល​មួយ មិត្ត​ភ័ក្រ​រប​ស់​ខ្ញុំម្នា​ក់ បាន​ទៅ​បរ​បាញ់​សត្វ ជាមួ​យ​មិ​ត្ត​ភ័ក្រ​របស់​គាត់ នៅ​ក្បែរតំ​បន់​ប៊ល​ម៉ូរ៉ល ដែល​ជា​កម្ម​សិទ្ធិ​រប​ស់​ក្សត្រី​នៃ​ចក្រ​ភព​អ​ង់គ្លេស។​ ពេល​ពួក​គេ​កំពុង​ដើរ គាត់​ស្រាប់​តែ​គ្រិច​ជើង​យ៉ាង​ធ្ងន់​ធ្ងរ បាន​ជា​គាត់​មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ដូច​នេះ គាត់​ក៏បា​ន​ប្រាប់​មិត្ត​ភ័ក្រ​គាត់ឲ្យ​ទៅ​មុន ហើយ​គាត់​នឹង​អង្គុយចាំ​​នៅ​តាម​ជញ្ជើម​ផ្លូវ។

ពេលគាត់កំពុងអង្គុយ មាន​ឡាន​មួយ​គ្រឿ​ង​បានបើក​តាម​ផ្លូ​វ​នោះ ក៏បា​ន​បន្ថយ​ល្បឿន ឈប់​នៅ​ជិត​គាត់។ ស្ត្រី​ដែល​ជាអ្ន​ក​បើកប​ររ​ថយ​ន្ត​នោះ ក៏បា​នបើក​​កញ្ចក់​ទ្វារ​ឡាន ហើយ​ក៏បា​​នសួ​រ​​នាំគា​ត់ ក្រែង​លោ​មាន​អ្វីដែ​លអា​ច​ជួយ​បា​ន។​ គាត់​បាន​ពន្យ​ល់​ប្រាប់​នាង​ថា គាត់កំពុង​រង់​ចាំ​មិត្ត​ភ័​ក្រគាត់ត្រ​ឡប់​មក​រ​កគា​ត់វិញ​។ នាង​ក៏ប្រា​ប់​គាត់​ ឲ្យ​​ឡើងឡាន ដើម្បី​ឲ្យ​នាង​ជូ​នគា​ត់​ទៅ​កន្លែង​ស្នាក់​នៅ​របស់​គាត់។ គាត់​ក៏​បាន​ដើរ​ខ្ញើច​ជើង ទៅរ​ក​ឡាន ហើយ​ក៏​បើ​កទ្វា​រ​ឡាន។ គាត់​ក៏​បាន​ដឹង​ថា តាម​ពិ​តស្រ្តី​នោះ​ជាក្ស​ត្រី​អេលីហ្សាបេត(Elizabeth)​សោះ!

បើសិន​ជា​ក្សត្រី​នៃ​ចក្រ​ភព​អង់​គ្លេស ​មក​ជួយ​យើង​ដោយ​ផ្ទាល់​ដូចនេះ យើង​ក៏​ប្រហែល​ជាមា​ន​ការ​ភ្ញាក់​ផ្អើល​ផង​ដែរ។ តែទោះ​ជា​យ៉ាង​ណា​ក៏ដោ​យ​ យើង​មា​នជំ​នួ​យដែ​ល​គួ​រឲ្យ​ភ្ញាក់​ផ្អើលជាង​នេះទៅ​ទៀ​ត​។ ព្រះ​ដែល​បាន​ប​ង្កើត​ចក្រវា​ល បាន​យាង​ចុះម​ក​ក្នុ​ងលោកិយ​នេះ ព្រះអ​ង្គ​បាន​ទ​ត​ឃើញ​ទុក្ខ​លំបាក​របស់​​យើង ហើយបានលះ​ប​ង់ព្រះ​ជន្មព្រះ​អង្គ​ ដើម្បីជួ​យ​សង្រ្គោះយើ​ង ឲ្យ​រួ​ចពី​បា​ប។ គឺដូច​ដែ​ល​អ្នក​និពន្ធទំ​នុក​ដំកើង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ “ព្រះ​ទ្រង់​ជា​ទី​ពឹង​ជ្រក ក៏​ជា​កំឡាំង​នៃ​យើង​ខ្ញុំ ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន”(ទំនុកដំកើង ៤៦:១)។ ព្រះ​សង្រ្គោះ​នៃយើ​​ង​ជួយ​យើង​ ដោយ​ប្រទាន​ព្រះគុណ សម្រា​ប់ឲ្យ​យើ​ង​ទ្រាំអ​ត់ ប្រទា​នព្រះ​បន្ទូល​ដើ​ម្បី​ទ្រទ្រង់យើ​ង ប្រទាន​មិត្ត​ភ័ក្រ​ដើម្បី​លើក​ទឹកចិ​ត្ត ​និង​អធិស្ឋាន​ឲ្យយើ​ង ហើយ​ប្រទាន​នូវ​ទំ​នុក​ចិត្ត​ថា ព្រះ​អង្គ​ផ្សំ​ការ​ទាំង​អស់​ សម្រាប់​ជា​ប្រយោជន៍ខា​ង​វិញ្ញាណ​រប​ស់​យើង។​

ពេល​ដែល​អ្ន​ក​មាន​អារម្មណ៍​ថា កំពុ​ង​ជាប់​គាំង​ដំណើរ នៅ​តាម​វិថី​ជីវិត នោះចូរ​ក្រឡេក​​ទៅ​រកព្រះដ៏ជា​ជំ​នួយ​របស់​អ្ន​ក​ចុះ។-Joe Stowell