២៩ឆ្នាំកន្លងមក ការប្រារព្វពិធីការជួបជុំក្នុងជីវិតក្នុងទីក្រុង យើងបាននាំសមាជិកនៃគ្រួសារពិសេសមក។ ពិធីជួបជុំបានរួបរួមវេជ្ជបណ្ឌិត គិលានុប្បដ្ឋាយិកា និងបុគ្គលិកពីមន្ទីរពេទ្យនៃសេចក្តីរំលឹកសំរាប់កុមារ ជាមួយនឹងអតីតអ្នកជំងឺពីអង្គភាពថែរក្សាល្អិតល្អន់ តាមប្រពន្ធ័ទំនើប។ ខ្លះជាក្មេងក្នុងកៅអីរុញ ហើយខ្លះជាក្មេងជំទង់។ ឪពុកម្តាយពួកគេមកជាមួយ ដើម្បីនិយាយអរគុណទៅអ្នកដែលបានសង្គ្រោះជីវិតកូនគេ និងបានផ្តល់ឱកាសលើកទីពីរ។
អត្ថបទកាសែតមួយ បានដកស្រង់ការឆ្លើយតបចេញពីចិត្តរបស់វេជ្ជបណ្ឌិត ប៉ុប ឃីលីថា ទាំងខាងវិជ្ជាជីវៈ និងផ្ទាល់ខ្លួន សំរាប់បុគ្គលិកទាំងអស់ នេះធ្វើជាហេតុដែលពួកគេធ្វើការនេះ។ ខ្ញុំឆ្ងល់ថាតើនៅស្ថានសួគ៌នឹងមានពេលជាច្រើនដែលអ្នកថែរក្សាខាងឯព្រលឹងវិញ្ញាណ និងអ្នកដែលគេបានជួយ “ទារកក្នុងព្រះគ្រីស្ទ” នឹងរួបរួមគ្នាចែករំលែករឿង និង លើកតម្កើងព្រះ។
គម្ពីរសញ្ញាថ្មីបានពណ៌នាពីរបៀបដែលលោកប៉ុល ស៊ីលវ៉ាន និងធីម៉ូថេ ធ្វើការក្នុងចំណោមអ្នកជឿថ្មីក្នុងទីក្រុងថែស្សាឡូនិច ដោយស្លូតបូតវិញ “ប្រៀបដូចជាម្តាយថ្នមកូន ដែលកំពុងនៅបៅ”(១ថែស្សា២:៧) និងដោយការទូន្មាន និងកំសាន្តចិត្តផង ដូចជាឪពុកនឹងកូន(ខ.១១) ការជួយដល់អ្នកជឿថ្មីនៅដំណាក់កាល សំខាន់ក្នុងជំនឿជាការបញ្ចោញកំលាំងនៃសេចក្តីស្រឡាញ់ដែលនឹងបណ្តាលឲ្យមានអំណរនៅឯការជួបជុំគ្រួសារនៅស្ថានសួគ៌។ —David McCasland