ខណៈដែលយើងបោះពួយចូលមកក្នុងសតវត្សថ្មីនេះ យើងឃើញមានការកើនឡើងនៃស្តង់ដារ ដែលមនុស្សសួរ ដោយគោរពតាំងពីយូរយារមកហើយ។ នេះត្រូវបានពណ៌នាយ៉ាងលំអិតថ្មីដោយតារាប្រជាប្រិយក្មេងៗ ក្មេងស្រីម្នាក់ អះអាងជំនឿក្នុងព្រះគ្រីស្ទ។ នៅពេលកំពុងពិភាក្សាលើស្តង់ដារសំរាប់ការបិទបាំងខ្លួន ដោយរបៀបស្លៀកពាក់ នាងបន្ថយការរិះគន់លើការស្លៀកពាក់ដែលផុតលើផុតក្រោម នាងថា“នោះតាមបែបចាស់”។ នាងគឺទាំងត្រូវនិងខុស។ ក្នុងន័យមួយ នាងគឺត្រូវ។ ស្តង់ដារនៃការស្លៀកពាក់គ្រីស្ទានគឺ “បែបចាស់”។ វាត្រូវបានសរសេរចុះជាង២០០០ឆ្នាំមកហើយ។ ប៉ុន្តែអាកប្បកិរិយានាងប្រាប់ថាស្តង់ដារបុរាណអាចថាខុស។ តែក្នុងន័យដែលពិតមួយ គោលការណ៍ព្រះគម្ពីរមិនមែនចាស់ឡើយ គឺគ្មានពេលវេលាកំណត់ទេ។ ទោះបីសរសេរយូរហើយតែនៅតែថ្មីនិងអាចអនុវត្តបាន។ ទាក់ទងនឹងសំណួរនៃការបិទបាំងកាយ ព្រះគម្ពីរនិយាយថាពួកស្រីៗ “គួរតែងខ្លួនតាមបែបគួរសម” (១ធីម៉ូថេ២:៩) វានៅតែពិតសព្វថ្ងៃ ដែលថាយើងមិនគួរស្លៀកពាក់ ដើម្បីទាក់ទាញចំណាប់អារម្មណ៍នោះទេ។ គោលការណ៏ជាទូទៅមួយគឺ“កុំឱ្យត្រាប់តាមសម័យនេះឡើយ ចូរឱ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ”(រ៉ូម១២:២) ជាបញ្ជាឆ្នាំ២០១១ដែលអាចនាំទៅដល់សំណួរ ពីរបៀបនៃការស្លៀកពាក់។ ដូច្នេះ ទោះយើងជាតារាប្រជាប្រិយឬជាអ្នកអង្គុយមើលក្មេង កុំខ្វល់នឹងពាក្យ “បែបចាស់” ប្រសិនយើងធ្វើនោះគឺតាមព្រះគម្ពីរ។ —Dave Branon
របៀបចាស់
អាន: ១ធីម៉ូថេ ២:៨-១០; រ៉ូម១២:១-២ | ការអានព្រះគម្ពីរសម្រាប់រយៈពេលមួយឆ្នាំ: ទំនុកដំកើង ៤-៦ កិច្ចការ ១៧:១៦-៣៤
ដូច្នេះ ខ្ញុំចង់ឲ្យពួកប្រុសៗលើកដៃបរិសុទ្ធឡើង នឹងអធិស្ឋាននៅគ្រប់ទីកន្លែង ដោយឥតខឹង ឬឈ្លោះប្រកែកឡើយ ៩ឯពួកស្រីៗ នោះខ្ញុំក៏ចង់ឲ្យគេតែងខ្លួនតាមបែបគួរសម ឲ្យចេះអៀនខ្លួន ហើយដឹងប្រមាណខ្លួន មិនមែនជាអ្នកតែងខ្លួនដោយក្រងសក់ ឬពាក្យមាស កែវមុត្តា ឬសំលៀកបំពាក់យ៉ាងថ្លៃពេកនោះឡើយ។
-១ធីម៉ូថេ ២:៨-៩
ឱព្រះជាម្ចាស់អើយ ជួយយើងខ្ញុំឲ្យដើរតាមស្តង់ដារ
ដែលគ្មានពេលវេលាកំណត់នៃព្រះគម្ពីរទាំងសម្តី ស្លៀកពាក់
និងបែបបទជីវិតផ្សេងទៀត។
តើជំរើសខ្ញុំនាំសិរីល្អដល់ព្រះអម្ចាស់ ឬបែរជាទាក់ទាញចំណាប់អារម្មណ៍មកឯខ្ញុំ?
Our Daily Bread Topics:
July