ប្រសិនបើអ្នកជាអ្នកគាំទ្រហ្សែកស្ពៀរ(Shakespeare) អ្នកដឹងថា តួឯករបស់គាត់តែងតែមានគុណវិបត្តិដែលធ្ងន់ធ្ងរ។ វាធ្វើឱ្យរឿងល្អមើល ហើយបង្រៀននូវមេរៀនសំខាន់ខ្លះ។ ដូចគ្នាវាពិតសំរាប់វិរបុរសក្នុងគម្ពីរ អាប្រាហាំ។ គុណវិបត្តិរបស់គាត់? ការភ័យខ្លាច។ ពីរដងដែលអាប្រាហាំបង្អោនទៅតាមការភ័យខ្លាចថា អ្នកគ្រប់គ្រងនឹងសំលាប់កាត់ហើយយកប្រពន្ធគាត់(លោកុប្បបត្តិ១២:១១-២០ ២០:២-១៣)។ ការភ័យខ្លាច ព្រោះជីវិតគាត់ គាត់បានបញ្ឆោតទាំងផារ៉ោន និងស្តេចអាប៊ីម៉ាលេក ដោយនិយាយថា “នាងជាប្អូនស្រីខ្ញុំ” ក្នុងការស្វាគមន៍សំខាន់ឱ្យស្តេចយកនាងសារ៉ាចូលក្នុងទីកន្លែងស្នំ(២០:២)។ ដោយការខ្លាចកំណត់សកម្មភាព គាត់បានដាក់ខ្លួនផ្សងគ្រោះថ្នាក់ពីផែនការព្រះ ដែលថា តាមរយៈគាត់ និងសារ៉ា នឹងមានជាតិសាសន៍ដ៏ធំកើតមាន(១២:១-៣)។ ប៉ុន្តែ មុនយើងវិនិច្ឆ័យអាប្រាហាំ យើងគួរសួរខ្លួនយើងសំណួរខ្លះ។ ពេលខ្លាចបាត់បង់ការងារ តើយើងសំរបតាមភាពសុចរិតយើងទេ? ដោយខ្លាចគេឃើញរស់បែបចាស់ តើយើងនឹងដាក់តំលៃយើងចោលចេញទេ? ដោយខ្លាចគេចំអក ឬយល់ច្រឡំ តើយើងនឹងព្រងើយការផ្សាយដំណឹងល្អ និងធ្វើឱ្យភាពអស់កល្បរបស់អ្នកនោះ មានគ្រោះថ្នាក់? មានតែការមួយដែលយកឈ្នះការភ័យខ្លាចយើង គឺជំនឿដែលតស៊ូក្នុងព្រះវត្តមាន ការការពារ អំណាច និងការសន្យា ព្រះជាម្ចាស់។ បើការភ័យខ្លាច យើងធ្វើឱ្យផែនការព្រះសំរាប់យើងមានភាពគ្រោះថ្នាក់ ចូរចងចាំថា ទ្រង់នឹងមិនដែលសុំអ្នកដែលទ្រង់មិនអាចបញ្ចប់បាននោះទេ ទោះបីវាទាមទារអន្តរាគមន៍អស្ចារ្យពីខាងទ្រង់ក៏ដោយ។ —Joe Stowell
កត្តាដែលធ្វើឲ្យភ័យខ្លាច
អាន: លោកុប្បត្តិ ២០:១-១៣ | ការអានព្រះគម្ពីរសម្រាប់រយៈពេលមួយឆ្នាំ: ទំនុកដំកើង ២៣-២៥ កិច្ចការ ២១:១៨-៤០
អ័ប្រាហាំទូលថា ពីព្រោះទូលបង្គំនឹកថា ប្រាកដជាគ្មានសេចក្តីកោតខ្លាចដល់ព្រះនៅទីនេះទេ ហើយថា គេនឹងសំឡាប់ទូលបង្គំចោលដោយព្រោះប្រពន្ធរបស់ទូលបង្គំនេះ។ -លោកុប្បតិ្ត ២០:១១
វានឹងជួយយើងក្នុងពេលមានអាសន្ន
ពេលដែលពេញដោយការភ័យខា្លចនិងម្នាក់ឯង
ព្រោះដឹងថាគ្រប់ទាំងចម្ងល់យើងមាន
ពួកស្ថានសួគ៌ទាំងអស់បានដឹង។ —D. De Haan
ចូរឱ្យជំនឿឈ្នះការភ័យខ្លាចអ្នក
ហើយព្រះនឹងធ្វើឱ្យការព្រួយយើងក្លាយចាការថ្វាយបង្គំ។
Our Daily Bread Topics:
July