សារមន្ទីរសង្គ្រាមរាចារបស់អង់គ្លេស ជាផ្ទះមួយក្នុងអគារនៅឡុងដុន ដែលជាអតីតទីតាំងសំរាប់មន្ទីរពេទ្យរាជបែតថ្លេម ជាកន្លែងថែរក្សាជំងឺប្រសាទ។ មន្ទីរពេទ្យនោះត្រូវបានគេស្គាល់ជាទូទៅថា បែដឡាំ ដែលឥឡូវក្លាយជាពាក្យ ប្រើពណ៌នាភាពរយ៉េរយៃ និងភាពឆ្កួតលីលា។ វាគឺគួរឱ្យហួសចិត្តដែលថា សារមន្ទីរសង្គ្រាមត្រូវបានប្រើទីតាំងចាស់របស់បែដឡាំ។ ពេលដែលយើងដើរតាមសារមន្ទីរ បន្ថៃមទៅលើរឿងវីរភាព និងការបូជា ក្នុងសម័យសង្គ្រាម អ្នកនឹងឃើញ រឿងនៃការបំភ័យឆ្នឹងនៃភាពអមនុស្សធម៌របស់ភាពឆ្កួតលីលានៃមនុស្សទៅលើមនុស្ស ។ ចេញពីការបញ្ជាមកការប្រល័យពូជសាសន៍ និងការបំបាត់ជនជាតិភាគតិច ទៅលើពួកហូលូកូស្ត វាជាការបង្ហាញដ៏អាក្រក់។ ស្តេចសាឡូម៉ូនពិនិត្យមើលនិស្ស័យមនុស្ស អាចទៅរកការអាក្រក់ហើយពណ៌នាថា ជាអ្នកដែល “រីករាយនឹងធ្វើអាក្រក់ ហើយសប្បាយអំពើកំណាចជនអាក្រក់”(សុភាសិត២:១៤)។ ក្នុងពេលការនេះប្រហែលពណ៌នាច្រើនពីលោកិយជុំវិញយើង អ្នកជឿតាមព្រះគ្រីស្ទមានរបៀបថ្មីក្នុងការដំណើរការជីវិត។ លោកប៉ុលបានជំរុញយើង “កុំឱ្យសេចក្តីអាក្រក់ឈ្នះអ្នកឡើយ ត្រូវឱ្យអ្នកឈ្នះសេចក្តីអាក្រក់ ដោយសារសេចក្តីល្អវិញ”(រ៉ូម១២:២១)។ សកម្មភាពដែលមានព្រះគ្រីស្ទជាកណ្តាល គឺដូចជា សំដែងកិរិយាល្អ នៅចំពោះមុខមនុស្សទាំងអស់(ខ.១៧) បង្កើតសន្តិភាព(ខ.១៨) និងធ្វើដល់សត្រូវយើង ដោយមេត្រី(ខ.២០) នឹងជះឥទ្ធិពលដល់លោកិយសំរាប់សេចក្តីល្អ។ បើយើងម្នាក់ៗត្រូវរស់ ដូចជាការជះស្រមោលនៃសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ ប្រហែលនឹងមានបែដឡាំតិចជាងមុន។ —Bill Crowder
បែដឡាំ
អាន: រ៉ូម ១២:៩-២១ | ការអានព្រះគម្ពីរសម្រាប់រយៈពេលមួយឆ្នាំ: ទំនុកដំកើង ២៦-២៨ កិច្ចការ ២២
ជាអ្នកដែលបោះបង់ចោលផ្លូវទៀងត្រង់ ដើម្បីនឹងដើរតាមផ្លូវងងឹតវិញ ១៤ក៏មានចិត្តរីករាយដោយប្រព្រឹត្តការអាក្រក់ ហើយត្រេកអរដោយចិត្តរៀចរបស់មនុស្សអាក្រក់។-សុភាសិត ២: ១៣-១៤
ភាពទទឹងនឹងព្រះនិងពោរពេញដោយគ្រប់ទីកន្លែង
ជាវត្ថុបំណងនៃសេចក្តីស្រលាញ់និងការថែរក្សានៃព្រះ
ប៉ុន្តែគេនឹងតែងតែស្គាល់ការអស់សង្ឃឹមដែលគ្មានសង្ឃឹមឡើយ
រហូតទាល់តែយើងចែករំលែកសេចក្តីស្រលាញ់ព្រះជាមួយគេ។ —D. De Haan
ពិភពលោកដែលអស់សង្ឃឹមមួយនេះ ត្រូវការគ្រីស្ទានដែលចេះថែរក្សា។
Our Daily Bread Topics:
July