ខ្ញុំតែងតែទន្ទឹងរង់ចាំរដូវក្តៅ។ កំដៅសូរ្យសែងដែលកក់ក្តៅ ឈ្នេរសុទ្រ និងការអាំងសាច់ញ៉ាំ ជាការសប្បាយដែលនាំមកនូវអំណរ បន្ទាប់ពីរដូវត្រជាក់ដ៏យូរ។ ទៅះបីជាយ៉ាងណា ការស្វែងរកការសប្បាយមិនមែនតាមរដូវ។ តើយើងមិនមានអំណរនឹងអាហារល្អ ការជាប់នឹងសន្ទនា ភ្លើងឆេះសូរប្រឹបៗមួយ? ចំណង់ដែលចងសប្បាយមិនខុសទេ។
ព្រះជាម្ចាស់បង្កើតយើងសំរាប់វា។ លោកប៉ុលបានរំលឹកយើងថា ព្រះជាម្ចាស់ឱ្យយើងបានអរសប្បាយ ដែលទ្រង់ប្រទានគ្រប់ទាំងអស់មកយើងរាល់គ្នាជាបរិបូរ(១ធីម៉ូថេ៦:១៧)។ អត្ថបទគម្ពីរផ្សេងទៀត ស្វាគមន៍យើងឱ្យសប្បាយ ដោយល្អនូវអាហារ មិត្តភ័ក្ត និងភាពស្និទ្ធស្នាលនៃទំនាក់ទំនងអាពាហ៍ពិពាហ៍។ ប៉ុន្តែ បើគិតថាយើងអាចរកការសប្បាយដែលស្ថិតស្ថេរពីមនុស្ស និងវត្ថុគឺដេញតាមភាពទទេបំផុត។ ការសប្បាយបំផុត គឹមិនអាចរកបានក្នុងការរំភើបរយៈពេលខ្លីដែលលោកិយផ្តល់ឱ្យ ប៉ុន្តែ ជាជាងរកក្នុងអំណររយៈពេលយូរ ពីភាពស្និទ្ធស្នាលដ៏ជ្រាលជ្រៅជាមួយព្រះជាម្ចាស់។
ស្តេចសាឡូម៉ូនរៀនពីរបៀបពិបាកនេះ។ “យើងមិនបានហាមឃាត់ចិត្ត មិនឱ្យមានសេចក្តីអំណរណាមួយទេ” ទ្រង់សារភាព(សាស្តា ២:១០)។ ប៉ុន្តែ បន្ទាប់ពីការស្វែងរកការសប្បាយហួសប្រមាណរបស់ទ្រង់ហើយ ទ្រង់បានសរុបមកថាៈ “នោះហើយមើល សុទ្ធតែឥតប្រយោជន៍ ហើយអសារឥតការទទេ ឥតមានផលប្រយោជន៍អ្វីនៅក្រោមថ្ងៃឡើយ ”(ខ.១១)។ វាមិនមែនជាចម្ងល់សោះ ពេលទ្រង់ព្រមានថា “ឯអ្នកណា ដែលចូលចិត្តតែនឹងការលេងសប្បាយ នោះនឹងត្រូវជាមនុស្សទាល់ក្រទៅ”(សុភាសិត ២១:១៧)។ អ្វីដែលយើងពិតជាកំពុងរកនោះ គឺសំរាប់ពេញចិត្តក្នុងការបំពេញ និងលូតលាស់ខាងឯទំនាក់ទំនងជាមួយព្រះយេស៊ូវ។ ចូរតាមកិតៗនឹងទ្រង់ហើយភ្លក់ការរីករាយទ្រង់! —Joe Stowell