អ្នកទស្សនៈវិទ្យាគិតចុះឡើង“អ្វីជាជីវិតដែលល្អ ហើយអ្នកណាទទួលបានវា?” ខ្ញុំភ្លាមៗគិតពីមិត្តល្អខ្ញុំម្នាក់គឺ រ៉យ(Roy)។ រ៉យជាបុរសស្លូតបូត ស្ងៀមស្ងាត់ដែលមិនចង់បានការទទួលស្គាល់ ជាមនុស្សដែលទុកសេចក្តីថែរក្សានៃជីវិតគាត់ទៅព្រះបិតាដែលនៅស្ថានសួគ៌ ហើយនិងជាអ្នកដែលរវល់ខ្លួនគាត់តែម្នាក់ ជាមួយព្រះហឫទ័យព្រះបិតា។ គាត់សំឡឹងមើលពីការដែលនៅស្ថានសួគ៌។ ដូចដែលគាត់រំលឹកខ្ញុំថា “យើងគ្រាន់តែអ្នកសំចតនៅទីនេះទេ”។
រ៉យស្លាប់កាលពីរដូវស្លឹកឈើជ្រុះចុងក្រោយ។ ពេលធ្វើពិធីបុណ្យរំលឹកដល់គាត់ មិត្តភក្តិទាំងឡាយសំណេះសំណាលលើការជះឥទ្ធិពលគាត់លើជីវិតពួកគេ។ មនុស្សជាច្រើននិយាយពីសេចក្តីសប្បុរសគាត់ ការឱ្យដោយមិនគិតពីខ្លួនឯង ការបន្ទាបខ្លួន និងអាណិតអាសូរដោយស្លូតបូត។ សំរាប់មនុស្សជាច្រើន គាត់ជាការសំដែងឱ្យឃើញពីសេចក្តីដែលគ្មានលក្ខខណ្ឌរបស់ព្រះជាម្ចាស់។ បន្ទាប់ពីពិធីបុណ្យ កូនប្រុសរ៉យបើកឡានទៅកន្លែងឧបត្ថម្ភក្នុងការរស់នៅដែលជាកន្លែងឪពុកគាត់រស់នៅដល់ថ្ងៃចុងក្រោយ។ គាត់ប្រមូលសំភារៈឪពុកគាត់ទាំងអស់ៈ ស្បែកជើងពីរគូរ ខោខ្លីនិងវែងបីបួន និងរបស់របរកំប៉ិកំប៉ុកបីបួន នេះជាទំនិញនៅលោកិយរបស់រ៉យ ហើយប្រគល់ឱ្យកន្លែងបរិច្ចាគក្នុងតំបន់។ រ៉យមិនដែលមានអ្វីដែលចាត់ទុកថាជាជីវិតល្អនោះទេ ប៉ុន្តែ គាត់គឺមាននៅក្នុងព្រះនេត្រព្រះជាម្ចាស់ គឺមានក្នុងអំពើល្អ។
ជក មាក្សដូណាល់(George MacDonald)បានសរសេរថា “តើមួយណាដែលជាអ្នកស្នងទ្រព្យលោកិយនិងស្ថានសួគ៌ៈ តើអ្នកដែលមានផ្ទះរាប់ពាន់ ឬអ្នកដែលគ្មានផ្ទះសំរាប់ខ្លួនឯង មានដបដែលគាត់គោះឱ្យមានភាពអឹកអធឹក?” ជីវិតរ៉យគឺចុងក្រោយមកគឺល្អ។ —David Roper