ដើម្បីជួយអ្នកដែលមានបញ្ហាផ្គត់ផ្គង់គ្រួសារគេ ពេលដែលមានវិបត្តិសេដ្ឋកិច្ច ព្រះវិហារដែលខ្ញុំចូលរួមបានបង្កើតគំរោងមួយហៅថា សំរាប់គ្រប់គ្នាដោយឥតគិតថ្លៃ។ យើងបានយកនូវវត្ថុដែលគេប្រើ ហើយទៅព្រះវិហារហើយបើកទ្វាទទួលមនុស្សក្នុងសហគមន៍។ ពួកគេអាចមកនិងយកទៅផ្ទះនូវអ្វីដែលគេត្រូវការ។ ក្នុងពេលថ្ងៃនោះទទួលបានជោគជ័យយ៉ាងធំមួយ ពេលមានវត្ថុជាច្រើនដែលពួកគេអាចយកបាន វាប្រសើរជាងមូលហេតុនេះទៅទៀតៈមានមនុស្សប្រាំមួយនាក់ ទទួលព្រះយេស៊ូវគ្រីស្តជាព្រះសង្គ្រោះនៅក្នុងព្រឹត្តិការណ៍នោះ។ ការពិត វាមានមនុស្សជឿថ្មីប្រាំមួយនាក់ ចូលរួមចំណែកយ៉ាងច្រើនក្នុងគំរោង ឥតគិតថ្លៃសំរាប់ទាំងអស់គ្នាៈ ការផ្តល់នូវសេចក្តីសង្គ្រោះ តាមរយៈព្រះគ្រីស្តយេស៊ូវ ។ វត្ថុដែលគេយកទៅព្រះវិហារនៅថ្ងៃពិសេសនេះបានទិញរួចហើយ ។ វត្ថុទាំងនោះត្រូវបានគេឱ្យដោយឥតគិតថ្លៃដល់អ្នកដែលសុំ។
ដូចគ្នានេះដែរ ការឥតទោសបាបយើងដល់អស់កល្បបានធ្វើរួចហើយ។ ព្រះយេស៊ូវបានបង់ថ្លៃ សំរាប់បាបយើងនៅលើឈើឆ្កាង នៅភ្នំកាល់កូថា ២០០០ឆ្នាំមុន រ៉ូម៣:២៣-២៥)។ ឥឡូវទ្រង់ផ្តល់ជូនការសង្គ្រោះ ដោយឥតគិតថ្លៃ ដល់អ្នកដែលកែប្រែចិត្ត និងជឿថា ព្រះយេស៊ូវមានអំណាចលើកលែងទោសបាបនិងសង្គ្រោះ(កិច្ចការ១៦:៣១)។ យើងគ្រប់គ្នាមានសេចក្តីត្រូវការខាងវិញ្ញាណ ហើយមានតែព្រះយេស៊ូវមួយទេ ដែលអាចផ្តល់ឱ្យយើងបាន។ តើអ្នកបានទទួលអ្វីដែលទ្រង់ផ្តល់ឱ្យដោយឥតគិតថ្លៃ នៅលើអំណោយធំបំផុតលើលោកិយ គឺឥតគិតថ្លៃសំរាប់ទាំងអស់គ្នា? —Dave Branon