ការភ្ញាក់ផ្អើល
មានអ្នកការសែតម្នាក់ បានធ្វើការពិសោធន៍មួយ ដើម្បីសាកល្បងការយល់ដឹងរបស់មនុស្ស ។ គាត់បានស្នើរសុំលោកយ៉ូស្វេ ប៊ែល(Joshua Bell)ដែលអ្នកលេងវីយូឡុងដ៏ល្បីល្បាញម្នាក់ ឲ្យទៅលេងវីយូឡុង ដោយលាក់អត្តសញ្ញាណរបស់ខ្លួន នៅស្ថានីយរថភ្លើងមួយ នៅពេលព្រឹកថ្ងៃមួយ ក្នុងខែមករា ។ ពេលគាត់កំពុងលេងភ្លេង មានមនុស្សរាប់ពាន់នាក់បានដើរកាត់គាត់ ប៉ុន្តែ មានមនុស្សតែពីរបីនាក់ប៉ុណ្ណោះ ដែលបានឈប់ ដើម្បីស្តាប់គាត់លេងភ្លេង ។ ៤៥នាទីក្រោយមក មានប្រាក់កាក់តែពីរបីសេនប៉ុណ្ណោះ ដែលគេបានទម្លាក់ចូលទៅក្នុងកេសវីយូឡុង ដែលតន្ត្រីករដ៏ល្បីរូបនេះបានបើកចំហរនោះ ។ កាលពីពីរថ្ងៃ មុនពេលការពិសោធន៍នេះចាប់ផ្តើម គាត់បានប្រើវីយូឡុងម៉ាក Stradivarius ដដែលនេះ ដើម្បីសម្តែងនៅក្នុងការប្រគុំតន្ត្រីមួយ ដែលមានមនុស្សជាច្រើនបានទិញសំបុត្រក្នុងតម្លៃដ៏ថ្លៃ ដើម្បីចូលស្តាប់គាត់លេងវីយូឡុង ។
មនុស្សយើងបានមានទម្លាប់ មិនស្គាល់ភាពធំឧត្តម្ភរបស់អ្នកដទៃ តាំងពីយូរណាស់មកហើយ ។ ការនេះបានកើតឡើងចំពោះព្រះយេស៊ូវ គឺដូចដែលព្រះគម្ពីរយ៉ូហានបានចែងថា “ទ្រង់បានគង់ក្នុងលោកិយ ហើយលោកិយ … មិនស្គាល់ទ្រង់ទេ”(យ៉ូហាន ១:១០)។ ហេតុអ្វីបានជាបណ្តាជនដែលបានទន្ទឹងរង់ចាំព្រះមែស៊ី មិនបានទទួលព្រះយេស៊ូវឲ្យបានកក់ក្តៅ? ការនេះ ក៏បណ្តាលមកពីពួកគេមានការភ្ញាក់ផ្អើលផងដែរ ។ មនុស្សសម័យបច្ចុប្បន្នមិនរំពឹងថា នឹងបានឃើញតន្រ្តីករដ៏ល្បីល្បាញ លេងភ្លេងនៅតាមស្ថានីយរថភ្លើងទេ ហើយមនុស្សនៅសម័យព្រះយេស៊ូវក៏មិនបានរំពឹងថា ព្រះមែស៊ីទ្រង់នឹងប្រសូត្រនៅក្នុងក្រោលសត្វដែរ ។ ផ្ទុយទៅវិញគេគ្រាន់តែបានយល់ថា ទ្រង់ជាស្តេចដែលដឹកនាំ នយោបាយក្នុងលោកិយ គឺមិនបាននឹកស្មានថា…
ឪពុកនៃការកុហក
អារក្សសាតាំងបានចាប់ផ្តើមនាំមនុស្សជាតិឲ្យវង្វេង តាំងពីពេលដែលវាបានល្បួងអ័ដាំម និងនាងអេវ៉ា ឲ្យមានគំនិតទាស់ប្រឆាំងនឹងព្រះ ។ វាបានទទួលជោគជ័យ ដោយការនិយាយកុហក់ពួកគេអំពីព្រះ ហើយពួកគេក៏បានធ្លាក់ចូលក្នុងអំពើបាប ។ ពេលនោះ វាបានកុហក់ពួកគេ អំពីសេចក្តីល្អរបស់ព្រះ ព្រះបន្ទូល និងបំណងព្រះទ័យព្រះ(លោកុប្បត្តិ ៣:១-៦)។
សព្វថ្ងៃនេះ សាតាំងនៅតែប្រើឧបាយកលនេះដដែល ។ ព្រះយេស៊ូវទ្រង់បានមានបន្ទូលថា “កាលណាសាតាំងពោលពាក្យភូតភរ នោះដុះចេញអំពីចិត្តវាមក ដ្បិតវាជាអ្នកកំភូត ហើយជាឪពុកនៃសេចក្តីនោះឯង”(យ៉ូហាន ៨:៤៤)។ ដូចនេះ យើងមិនគួរភ្ញាក់ផ្អើលឡើយ នៅពេលដែលមានបញ្ហារំខានដល់ជីវិតរបស់យើង ឳពុកនៃសេចក្តីកុហក តែងខ្សឹបដាក់ត្រចៀកយើង ហើយមិនយូរប៉ុន្មាន យើងក៏ចាប់ផ្តើមសង្ស័យអំពីសេចក្តីល្អរបស់ព្រះ ។ ពេលដែលទ្រង់បង្គាប់ឲ្យយើងធ្វើតាមរាជបញ្ជារបស់ទ្រង់ នោះយើងក៏ឆ្ងល់ ថាតើព្រះបន្ទូលរបស់ទ្រង់ជាសេចក្តីពិតឬទេ ។ ឧទាហរណ៍ ពេលដែលព្រះយេស៊ូវមានបន្ទូលថា “កុំឲ្យប្រមូលទ្រព្យសម្បត្តិ ទុកសំរាប់ខ្លួន នៅផែនដី ជាកន្លែងដែលមានកន្លាត និងច្រែះស៊ីបំផ្លាញ ហើយចោរទំលុះប្លន់នោះឡើយ”(ម៉ាថាយ ៦:១៩) សាតាំងក៏ប្រាប់យើងថា យើងអាចរស់នៅ បានល្អប្រសើរបាន ទាល់តែមានទ្រព្យសម្បត្តិបង្គរទុកនៅក្នុងផែនដីនេះ ។ គំនិតនេះក៏បាននាំឲ្យយើងសង្ស័យអំពីបំណងព្រះទ័យដ៏ល្អរបស់ព្រះ ។
បញ្ហារបស់យើង គឺស្ថិតនៅត្រង់ថា យើងជឿការភូតកុហករបស់សាតាំងដូចអ័ដាំម និងនាងអេវ៉ាដែរ ។ ពេលដែលយើងជឿលើការភូតកុហក់របស់វា នោះការស្មោះត្រង់ដែលយើងមានចំពោះព្រះ ក៏មានការថយចុះផងដែរ…
គ្រឿងផ្សំដែលត្រឹមត្រូវ
ទោះជំនាញធ្វើម្ហូបរបស់ខ្ញុំ នៅមិនទាន់មានការរីកចម្រើនក៏ដោយ ក៏ជួនកាល ខ្ញុំបានប្រើគ្រឿងផ្សំមួយប្រអប់ ដែលគេបានលាយហើយជាស្រេច ដើម្បីធ្វើនំ ។ បន្ទាប់ពីខ្ញុំបានបន្ថែមស៊ុត ប្រេងឆា និងទឹកហើយ ខ្ញុំក៏បានកូរគ្រឿងផ្សំទាំងនោះលាយគ្នាឲ្យសព្វ ។ ដើម្បីដុតនំឲ្យឆ្ងាញ់ជាប់មាត់ យើងចាំបាច់ត្រូវលាយបរិមាណនៃគ្រឿងផ្សំនីមួយៗឲ្យបានត្រឹមត្រូវ ។ ការនេះបានធ្វើឲ្យខ្ញុំនឹកឃើញ ដល់ទំនាក់ទំនងរវាងមហាព្រះរាជបញ្ជា(ម៉ាថាយ ២២:៣៦-៣៨) និងមហាបេសកកម្ម(២៨:១៩-២០) ដែលមាននៅក្នុងការផ្សាយដំណឹងល្អរបស់យើង ។
ពេលដែលព្រះយេស៊ូវទ្រង់បានបង្គាប់អ្នកដើរតាមទ្រង់ ឲ្យចេញទៅបង្កើតសិស្ស នៅគ្រប់ទាំងសាសន៍ ទ្រង់មិនបានអនុញ្ញាតឲ្យពួកគេផ្សាយដំណឹងល្អ ដោយខ្វះការគួរសម និងគ្មានការយកចិត្តទុកដាក់នោះឡើយ ។ ទ្រង់បានដកស្រង់អំពី “ក្រិត្យវិន័យទីមួយ ដែលសំខាន់ជាងគេបំផុត” ដែលបានបង្គាប់ឲ្យស្រឡាញ់ព្រះ អស់ពីចិត្ត អស់ពីវិញ្ញាណ និងគំនិត ហើយទន្ទឹមនឹងនោះ ទ្រង់ក៏បានបង្គាប់ឲ្យ “ស្រឡាញ់អ្នកជិតខាងរបស់អ្នក ឲ្យដូចខ្លួនឯង” (ម៉ាថាយ ២២:៣៧-៣៩)។ នៅក្នុងព្រះគម្ពីរសញ្ញាថ្មីទាំងមូល យើងឃើញថា មានបទគម្ពីរយោងជាច្រើន ដែលនិយាយអំពីគំរូនៃការរស់នៅ ដោយសេចក្តីស្រឡាញ់ និងការគោរព ដែលរួមមាន “ជំពូកនៃសេចក្តីស្រឡាញ់”(១កូរិនថូស ១៣) និងសេចក្តីបង្រៀនរបស់សាវ័កពេត្រុស អំពីការឆ្លើយតបដោយ “សុភាព និងការគោរព” ចំពោះអ្នកដែលចោទសួរអំពីសេចក្តីសង្ឃឹម(១ពេត្រុស ៣:១៥)ជាដើម ។
ពេលដែលយើងកំពុងមានចិត្តឆេះឆួល ចង់ចែកចាយអំពីព្រះគ្រីស្ទដល់អ្នកឯទៀត យើងត្រូវតែមានការថ្លឹងថ្លែងឲ្យមានតុល្យភាព…
ហេតុអ្វីខ្ញុំមានទុក្ខលំបាក?
ថ្មីៗនេះ ខ្ញុំបានអានបទគម្ពីរទំនុកតម្កើងជំពូក១៣១ ដែលស្ថិតនៅក្នុងចំណោមបទទំនុកតម្កើង ដែលខ្ញុំចូលចិត្តជាងគេ ។ កាលពីមុន ខ្ញុំគិតថា បទគម្ពីរនេះបានលើកទឹកចិត្តឲ្យខ្ញុំយល់ថា សេចក្តីអាថ៌កំបាំង ជាលក្ខណៈពិសេសមួយ នៅក្នុងចំណោម លក្ខណៈសម្បតិ្តរបស់ព្រះ ។ បទគម្ពីរនេះបានលើកទឹកចិត្តខ្ញុំ ឲ្យមានការសម្រាក់នៅក្នុងគំនិត ពេលដែលខ្ញុំអាចយល់ថា ព្រះទ្រង់កំពុងធ្វើការរបស់ទ្រង់ ក្នុងសកលលោកដែលទ្រង់បានបង្កើត ។
ទោះជាយ៉ាងណាក៏ដោយ ក្រោយមក ខ្ញុំក៏បានសង្កេតឃើញថា ស្តេចដាវីឌក៏បានបើកសម្តែងអំពីផ្នែកម្ខាងទៀត នៃវិញ្ញាណស្ងប់រំងាប់របស់ទ្រង់ ឲ្យខ្ញុំបានដឹងថា ខ្ញុំមិនអាចយល់អំពីការគ្រប់យ៉ាងដែលព្រះកំពុងធ្វើក្នុងខ្ញុំឡើយ ទោះបីជាខ្ញុំព្យាយាមស្វែងយល់យ៉ាងណាក៏ដោយ ។
ស្តេចដាវីឌបានធ្វើការប្រៀបប្រដូច កូនដែលផ្តាច់ដោះ(ដែលលែងមានតម្រូវការដូចមុន) ទៅនឹងវិញ្ញាណដែលបានរៀននូវមេរៀនដដែល។ ការប្រៀបប្រដូចនេះ គឺជាការត្រាសហៅឲ្យខ្ញុំរៀនបន្ទាបខ្លួន អត់ធ្មត់ និងស្កប់ចិត្ត ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ ហើយទោះបីជាខ្ញុំមិនបានយល់អំពីហេតុផលរបស់ព្រះក៏ដោយ ។ គំនិតរបស់ខ្ញុំមិនអាចយល់អំពីហេតុផលរបស់ព្រះឲ្យអស់ឡើយ ។
ពេលដែលខ្ញុំសួរថា “តើហេតុអ្វីបានជាខ្ញុំត្រូវរងទុក្ខយ៉ាងដូចនេះ? ហេតុអ្វីបានជាខ្ញុំមានការថប់បារម្ភយ៉ាងនេះ?” ព្រះវរបិតាទ្រង់ក៏បានឆ្លើយថា “ឱកូនសំឡាញ់អើយ ទោះបិតាពន្យល់កូន ក៏កូននៅតែមិនអាចយល់បានដែរ ។ ចូរគ្រាន់តែទុកចិត្តលើបិតាចុះ !”
ដូចនេះ ពេលដែលខ្ញុំបានពិចារណាអំពីគំរូរបស់ស្តេចដាវីឌហើយ ខ្ញុំក៏សួរខ្លួនឯងថា តើខ្ញុំអាច“ទុកចិត្តលើព្រះអម្ចាស់” ក្នុងស្ថានភាពដែលខ្ញុំកំពុងជួបប្រទះឬទេ?(ខ.៣)។ តើខ្ញុំអាចរង់ចាំ ដោយសេចក្តីជំនឿ និងការអត់ធ្មត់ ដោយគ្មានជិនណាយ និងសង្ស័យ…
ការមិនទ្រាំទ្រទាល់តែសោះ
ពេលដែលនាង សាយឡា មែកណៃ(Shayla McKnight) ដាក់ពាក្យធ្វើការ នៅក្នុងក្រុមហ៊ុនបោះពុម្ភតាមអ៊ីនធើណិត គាត់មានការភ្ញាក់ផ្អើល ដោយបានដឹងថា ក្រុមហ៊ុននេះមានបទបញ្ជាផ្ទៃក្នុងមួយ ដែលមិនទ្រាំទ្រចំពោះការនិយាយដើមគ្នា សូម្បីតែបន្តិច ។ គេបានលើកទឹកចិត្តនិយោជិតទាំងឡាយ ឲ្យជួបគ្នា ដើម្បីដោះស្រាយបញ្ហា ជាជាងនិយាយដើមគ្នា ទៅវិញទៅមក ។ បុគ្គលិកណាដែលត្រូវបានគេរកឃើញថា បាននិយាយដើមគ្នា នឹងត្រូវទទួលការស្តីបន្ទោសពីថ្នាក់លើ យ៉ាងដំណំ ហើយបើពួកគេនៅតែបន្តប្រព្រឹត្តបែបនេះទៀត ពួកគេនឹងត្រូវបានបណ្តេញចេញពីការងារជាមិនខានទេ ។
មុនពេលដែលបទបញ្ជាផ្ទៃក្នុងមួយនេះ ត្រូវបានអនុវត្តដោយក្រុមហ៊ុនមួយនេះ ព្រះទ្រង់បានមានបន្ទូលតាំងពីយូរមកហើយ អំពីក្រឹត្យវិន័យរបស់ទ្រង់ ដែលមិនបានទ្រាំទ្រចំពោះការនិយាយដើម និងនិយាយបង្ខូច ក្នុងចំណោមរាស្រ្តរបស់ទ្រង់ទេ(លេវីវិន័យ ១៩:១៦)។ ទ្រង់ក៏បានដាក់បម្រាម ចំពោះការនិយាយលេងឥតប្រយោជន៍ ដោយខ្វះការពិចារណា ឬដោយការនិយាយបង្ខូចអ្នកដទៃ ដែលនាំឲ្យក្លាយជាពាក្យចចាមអារ៉ាម ឬពាក្យពិត អំពីអ្នកដទៃ ។
ស្តេចសាឡូម៉ូន បានមានបន្ទូលថា ការនិយាយអាក្រក់អំពីនរណាម្នាក់ អាចនាំមកនូវសេចក្តីអន្តរាយ ។ ការនេះនាំឲ្យមនុស្សលែងទុកចិត្តគ្នា(សុភាសិត ១១:១៣) ទំនាក់ទំនងដ៏ជិតស្និទ្ធត្រូវបាក់បែក(១៦:២៨ ១៧:៩) នាំឲ្យអ្នកមានភាពអាម៉ាស និងមានកេរ្តិ៍ឈ្មោះអាក្រក់(២៥:៩-១០) ហើយដុតបញ្ឆេះ ឲ្យក្លាយជាភ្លើងជម្លោះ(២៦:២០-២២)។ មនុស្សយើងកម្រនឹងអាចជួសជុលភាពខូចខាត ដែលពាក្យមិនពិតរបស់ខ្លួន បានបង្ករឡើង ចំពោះអ្នកជិតខាងរបស់ពួកគេ ។
ចូរយើងទូលសូមដល់ព្រះអម្ចាស់…
ការរៀបចំរបស់ព្រះ
តើអ្នកធ្លាប់ជាប់គាំងដំណើរ ក្នុងអាកាសយាន្តដ្ឋាន អស់រយៈពេល២៤ម៉ោងឬទេ? គឺនៅក្នុងទីក្រុងមួយ ដែលអ្នកមិនចេះនិយាយភាសារបស់គេ ហើយពេលនោះអ្នកស្ថិតនៅចម្ងាយប្រហែលប្រាំមួយពាន់គីឡូមែត្រ ពីផ្ទះរបស់អ្នក?
លោកចន គឺជាមិត្តភ័ក្ររបស់ខ្ញុំម្នាក់ ដែលបានជួបប្រទះរឿងនេះ កាលពីពេលថ្មីៗនេះ ហើយយើងអាចរៀនសូត្រ ពីការឆ្លើយតបរបស់គាត់បាន ។ មនុស្សយើងភាគច្រើន ប្រហែលជាមិនអាចទ្រាំទ្រស្ថានភាពជាប់គាំងដូចនេះបានទេ ប៉ុន្តែ មិត្តភ័ក្ររបស់ខ្ញុំម្នាក់នេះ បានមើលឃើញព្រះហស្ថព្រះ នៅក្នុងការពន្យាពេលធ្វើដំណើរនោះ ។ ពេលដែលគាត់កំពុងរង់ចាំបន្តដំណើរទៅមុខទៀត គាត់បានឆក់យកឱកាសបង្កើតទំនាក់ទំនង ជាមួយអ្នករួមដំណើរទាំងឡាយ ។ គាត់ក៏បានជួបនឹងគ្រីស្ទបរិស័ទមួយចំនួន ដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌា ហើយក្នុងការសន្ទនានោះ ពួកគេក៏បានចែកចាយដល់គាត់ អំពីការងារបម្រើព្រះមួយ ដែល ពួកគេកំពុងធ្វើ ។ ដោយសារលោកចនមានចំណាប់អារម្មណ៍ ចំពោះការងាររបស់ពួកគេ នោះពួកគេក៏បានអញ្ជើញគាត់ ឲ្យទៅប្រទេសឥណ្ឌា ដើម្បីចូលរួម ក្នុងកម្មវិធីមួយ ដែលមានរយៈពេលខ្លី ។
តើមានពេលប៉ុន្មានដងហើយ ដែលយើងបានជួបប្រទះនឹងការពន្យាពេល ការផ្លាស់ប្តូរផែនការណ៍ និងការផ្លាស់ប្តូរទិសដៅ ហើយបានចាត់ទុក្ខការលំបាកទាំងនេះ ជាការរំខាននៃជីវិត? ការនេះអាចកើតឡើង ដោយសារព្រះសព្វព្រះទ័យនឹងឲ្យយើងធ្វើដំណើរតាមផ្លូវវាង ដើម្បីឲ្យយើងអាចធ្វើការអ្វីដែលប្លែកពីមុន ឬធ្វើការថ្មីថ្វាយទ្រង់ ។ សូមពិចារណាអំពីការធ្វើដំណើររបស់សាវ័កប៉ុលទៅក្រុងភីលីព ក្នុងព្រះគម្ពីរកិច្ចការជំពូក ១៦ចុះ ។ គាត់បានធ្វើដំណើរទៅខេត្តម៉ាសេដូន តាមការបើកសម្តែងរបស់ព្រះ(ខ.៩-១០)។ តើធ្វើដូចម្តេចឲ្យគាត់អាចដឹងជាមុន ថាគាត់នឹងត្រូវគេឃុំខ្លួន…
សមនឹងទទួល ដោយយុត្តិធម៌
អតីតៈសហការី ផ្នែកបោះពុម្ភម្នាក់បានរស់នៅ ដោយការភ័យខ្លាចគេបណ្តេញចេញពីការងារ អស់រយៈពេលជិតមួយឆ្នាំ ។ គេមិនដឹងថាហេតុអ្វី បានជាប្រធានផ្នែកថ្មីរបស់គាត់ បានធ្វើការវាយតម្លៃអវិជ្ជមានជាច្រើន នៅក្នុងឯកសារគាត់ទេ ។ ថ្ងៃមួយ មិត្តភ័ក្ររបស់ខ្ញុំម្នាក់នេះ បានយល់ថា គេមុខជាដេញគាត់ចោលជាមិនខានទេ តែផ្ទុយទៅវិញ អ្នកដែលត្រូវបានគេបណ្តេញចេញនោះ គឺជាប្រធានផ្នែកថ្មីរបស់គាត់ទៅវិញទេ ។
មានជនជាតិយូដាម្នាក់ឈ្មោះម៉ាដេកាយ បានជួបប្រទះនឹងស្ថានភាពដូចនេះផងដែរ ក្នុងសម័យដែលប្រជាជនអ៊ីស្រា-អែល បានជាប់ជាឈ្លើយ នៅចក្រភពបាប៊ីឡូន។ ហាម៉ាន ដែលមន្ត្រីធំជាងគេ របស់ស្តេចអ័ហាស៊ូរុស ចង់ឲ្យមន្ត្រីទាំងអស់លុតជង្គុងគោរពខ្លួន ប៉ុន្តែ លោកម៉ាដេកាយព្រមឱនខ្លួនចុះគោរពចំពោះព្រះតែប៉ុណ្ណោះ(នាងអេសធើរ ៣:១-២)។ ការនេះបានធ្វើឲ្យហាមានខឹងសម្បាយ៉ាងខ្លាំង ហើយក៏បានរៀបគម្រោងកំចាត់លោកម៉ាកាយ ព្រមទាំងជនជាតិយូដាទាំងអស់ ដែលរស់នៅក្នុងចក្រភពពើរស៊ី(ខ.៥-៦)។ ហាមានក៏បានបញ្ចុះបញ្ចូលស្តេចអ័ហាស៊ូរ៉ុស ឲ្យចេញព្រះរាជក្រឹត្យ ដើម្បីប្រហារជីវិតជនជាតិយូដាទាំងអស់ ហើយបានឲ្យគេចាប់ផ្តើមដំឡើងឈើ សម្រាប់ព្យួរកលោកម៉ាដេកាយទៀត(៥:១៤)។ ទោះជាយ៉ាងណាក៏ដោយ ផ្ទុយទៅវិញ ហាម៉ានត្រូវគេព្យួរកនៅលើឈើ ដែលគាត់បានឲ្យគេដំឡើងសម្រាប់ប្រហារជីវិតលោកម៉ាដេកាយ ហើយប្រជាជនយូដាក៏បានរួចជីវិត(៧:៩-១០; ៨)។
នៅក្នុងអក្សរសាស្រ្ត គេហៅរឿងនេះថា សេចក្តីយុត្តិធម៌ដែលសក្តិសមនឹងទទួល ។ មនុស្សយើងម្នាក់ៗ មិនសុទ្ធតែទទួលបាននូវយុត្តិធម៌ដូចនេះឡើយ ប៉ុន្តែ ព្រះគម្ពីរបានសន្យាថា ព្រះទ្រង់នឹងសងសឹកឲ្យអ្នកដែលទទួលរងភាពអាយុត្តិធម៌ នៅថ្ងៃណាមួយជាមិនខាន (រ៉ូម ១២:១៩)។ ទន្ទឹមនឹងពេលដែលយើងកំពុងទន្ទឹមរង់ចាំថ្ងៃនោះ យើងត្រូវធ្វើអ្វីដែលយើងអាចធ្វើបាន ដើម្បីនាំឲ្យមានភាពយុត្តិធម៌…
ការជាប់ខ្លួនក្នុងភក់
គេបានហៅលោកយេរេមាថា “ហោរាទឹកភ្នែក” ។ គាត់មានទុក្ខព្រួយជាពន់ពេក ដោយសារលោកឈឺចាប់ ចំពោះសេចក្តីជំនុំជម្រះ ដែលព្រះបានទម្លាក់មកលើរាស្រ្តអ៊ីស្រាអែល ដែលមិនបានស្តាប់បង្គាប់ទ្រង់ ។ គាត់មានសេចក្តីទុក្ខជាទម្ងន់ គឺដូចដែលមានចែងថា “ឱបើសិនជាក្បាលខ្ញុំពេញដោយទឹក ហើយភ្នែកខ្ញុំជារន្ធចេញទឹកជានិច្ចទៅអេះ ដើម្បីឲ្យខ្ញុំបានយំទាំងយប់ទាំងថ្ងៃ”(យេរេមា ៩:១)។
លោកយេរេមាមិនគ្រាន់តែមានសេចក្តីទុក្ខ ចំពោះជាតិសាសន៍របស់គាត់ប៉ុណ្ណោះទេ តែគាត់ថែមទាំងត្រូវទទួលរងការបៀតបៀន ដោយព្រោះការថ្លែងទំនាយ អំពីការជំនុំជម្រះរបស់ព្រះទៀតផង ។ មានពេលមួយ គេបានឃុំឃាំងគាត់ នៅក្នុងអណ្តូងទឹក ដែលគ្មានទឹកទេ តែមានតែភក់ប៉ុណ្ណោះ(យេរេមា ៣៨:៦)។ ការទាស់ប្រឆាំងនឹងការងាររបស់លោកហោរាដ៏អស្ចារ្យរូបនេះ បានបណ្តាលឲ្យគាត់ ជាប់ខ្លួននៅក្នុងទីកន្លែងដ៏អស់សង្ឃឹម ។
ជួនកាល ពេលដែលយើងខិតខំបម្រើព្រះអម្ចាស់ យើងអាចមានអារម្មណ៍ថា ខ្លួនកំពុងជាប់គាំង នៅក្នុងស្ថានភាពដ៏ឈឺចាប់ ហើយទទួលរងការឈឺចិត្ត ដោយមិនបានត្រៀមទុកជាមុន ។ ប៉ុន្តែ ការអត់ធ្មត់របស់លោកហោរារូបនេះ គឺជាការលើកទឹកចិត្ត ឲ្យយើងមានការទ្រាំអត់ផងដែរ ។ លោកយេរេមា បានដឹងអំពីការត្រាសហៅរបស់ព្រះ យ៉ាងច្បាស់លាស់ណាស់ បានជាគាត់មិនព្រមឈប់បម្រើទ្រង់ឡើយ ។ “បើកាលណាទូលបង្គំសំរេចថា មិននិយាយដំណាលពីទ្រង់ ឬនិយាយដោយនូវព្រះនាមទ្រង់ទៀតឡើយ នោះនៅក្នុងចិត្តទូលបង្គំ កើតមានដូចជាភ្លើងឆេះ ដែលកប់នៅក្នុងឆ្អឹងរបស់ទូលបង្គំ ហើយទូលបង្គំក៏នឿយហត់ដោយខំទ្រាំទប់ ទាល់តែទ្រាំមិនបានទៀត”(យេរេមា ២០:៩)។
តើអ្នកមានការខកចិត្ត ចំពោះលទ្ធផលដែលអ្នកបានទទួលពីការបម្រើព្រះអម្ចាស់ឬ?…
ទ្រង់ការពារទូលបង្គំ ឲ្យបានសុខសាន្ត
ក្នុងអំឡុងពេលស្ងប់ស្ងាត់ មុនពេលកម្មវិធីថ្វាយបង្គំពេលព្រឹកថ្ងៃអាទិត្យចាប់ផ្តើម អ្នកលេងអកហ្គ៍បានលេងបទទំនុកតម្កើងមួយបទ ដែលខ្ញុំមិនធ្លាប់ស្តាប់ពីមុនមក។ ខ្ញុំក៏បានបើកសៀវភៅចម្រៀងសរសើរតម្កើង ដើម្បីអានពាក្យពេចន៍នៃបទនោះ ដែលបានសរសេរថា “ឱព្រះអម្ចាស់ ជាអ្នកគង្វាលនៃ ទូលបង្គំអើយ សូមការពារទូលបង្គំឲ្យបានសុខសាន្ត”។ អ្នកនិពន្ធនៃបទចម្រៀងនេះ បានសរសេរសម្រាយយ៉ាងពិរោះ តាមបទគម្ពីរទំនុកតម្កើង ជំពូក២៣ យ៉ាងដូចនេះថា :
ព្រះអម្ចាស់ទ្រង់ជាអ្នកគង្វាលទូលបង្គំ ទ្រង់ការពារទូលបង្គំឲ្យបានសុខសាន្ត ។ ទ្រង់ចម្អែតខ្ញុំ តាមសេចក្តីត្រូវការ ទ្រង់ឲ្យខ្ញុំសម្រាកនៅវាលស្មៅខៀវខ្ចី នៅក្បែរទឹកហូរគ្រឿនៗ វិញ្ញាណនៃទូលបង្គំដែលមានទុក្ខព្រួយ ក៏មានកម្លាំងឡើង ជាបរិបូរ ពេលដែលទូលបង្គំដើរតាមផ្លូវដ៏ពិតរបស់ព្រះ ។
ទោះបីជាយើងបានអាន ឬស្តាប់ឮបទគម្ពីរទំនុកតម្កើងជំពូក ២៣ ដ៏ពេញនិយមនេះ បានប៉ុន្មានដងក៏ដោយ ក៏បទគម្ពីរនេះ នៅតែជាព្រះរាជសារថ្មីជានិច្ច ដែលព្រះសព្វព្រះទ័យនឹងប្រើ ដើម្បីបង្ហាញពីព្រះទ័យទុកដាក់ចំពោះយើង ។
ទោះខ្ញុំត្រូវដើរតាមផ្លូវងងឹតបំផុត កាត់តាមជ្រលងមរណៈក៏ដោយ ក៏ខ្ញុំនឹងមិនភ័យខ្លាចឡើយ ។ ព្រះវត្តមានទ្រង់ធ្វើឲ្យទូលបង្គំក្លាហាន ព្រនង់ និងដំបងរបស់ទ្រង់ ធានាដល់ទូលបង្គំថា ទ្រង់នឹងជួយសង្រ្គោះទូលបង្គំ ។
ចំពោះអ្នកដែលធ្លាប់ឮព្រះបន្ទូលព្រះយេស៊ូវថា “ខ្ញុំជាអ្នកគង្វាលល្អ ឯអ្នកគង្វាលល្អ ក៏ស៊ូតែប្តូរជីវិតជំនួសចៀម”(យ៉ូហាន ១០:១១) នោះពួកគេងាយនឹងយល់អំពីទិដ្ឋភាព ដែលបានឆ្លុះបញ្ចាំងនៅក្នុងបទទំនុកតម្កើងនេះ ។ ពួកឈ្នួលរត់ចោលហ្វូងចៀម ពេលជួបគ្រោះភ័យ តែអ្នកគង្វាលដ៏ពិតនៅការពារហ្វូងចៀម…