ក្នុង​ព្រះ​វិហារ​របស់​យើង ជា​ញឹក​ញាប់ យើង​នាំ​គ្នា ច្រៀ​ងប​ទ​ដ៏​ពិរស របស់​លោក​រ៉ន់(Ron) និង​អ្នក​ស្រី ​ខារ៉ូល ហារីស​(Carol Harris) ដែល​មាន​ចំណង​ជើង​ថា “នៅ​ក​ន្លែង​នេះ”។ បទ​នេះ​ផ្តើម​ដោយ​ពាក្យ​ថា “នៅ​កន្លែ​ង​នេះ ​មាន​ក្តី​ស្រឡាញ់​ដ៏​គ្រប់​គ្រាន់​សម្រាប់​ខ្ញុំ”។

បទ​នេះបា​ន​ក្រើន​រំឭក​ខ្ញុំ​ថា ទោះបី​ជា​កា​រ​ជួប​ជុំ​គ្នាថ្វា​យ​បង្គំ ជា​មួយ​គ្រីស្ទ​បរិស័ទ​ដទៃ​ទៀត នាំ​ឲ្យ​មាន​ការ​លើក​ទឹក​ចិត្ត​ដ៏​អស្ចារ្យ​ក៏​ដោយ ក៏​យើង​ចាំបា​ច់​ត្រូវ​ដឹង​ថា ព្រះ​យេស៊ូវ​កំពុ​ង​មាន​វត្ត​មាន​​នៅទី​នោះ។ ប៉ុន្តែ ទ្រង់​មិន​គ្រាន់​តែ​មាន​វត្ត​មាន​ជាមួយ​យើង​ក្នុង​ព្រះ​វិហារ​ប៉ុណ្ណោះ​ទេ តែថែ​ម​ទាំង នៅ​ក្នុង​បន្ទប់​ទាំង​អស់​នៃ​ជីវិត​របស់​យើង​ផង​ដែរ។

ខ្ញុំ​មិន​ដឹង ថា​តើ​អ្នក​កំពុង​អាន​អត្ថបទ​នេះ នៅ​កន្លែង​ណាទេ​ តើ​នៅ​ក្នុង​ចង្រ្កាន​បាយ ក្នុង​ហាង​កាហ្វេ ក្នុង​មន្ទី​ឃុំឃាំ​ង ឬ​ក្នុង​បន្ទាយ​ទាហាន? អ្នក​ប្រហែល​ជា​កំពុងនៅ​មន្ទី​រ​ពេទ្យ ឬ​នៅ​ក្នុង​តុលា​ការ។ វា​អាច​ជា​​បន្ទប់​មួយ ដែល​ឆ្លុះ ប​ញ្ចាំង អំពី​ការ​អ្វី​ដែល​ត្រឹម​ត្រូវ ក្នុ​ង​ជីវិ​ត​អ្នក ឬ​ជា​កន្លែង​ដែល​ដំណាង​ឲ្យ​ការ​គ្រប់​យ៉ាង​ដែល​មិន​ត្រឹម​ត្រូវ។ ហើយ​អ្នក​ប្រហែល​ជា​មាន​ការ​ភ័យ​ខ្លាច។

បន្ទាប់​ពី​ព្រឹត្តិការណ៍​នៃ​ការ​ជាប់​ឆ្កាង​របស់​ព្រះយេ​ស៊ូវបាន​បញ្ចប់​ទៅ ពួក​សិស្ស​របស់​ទ្រង់ បាន​ជួប​ជុំ​គ្នា នៅ​ក្នុង​បន្ទប់​ធម្មតា​មួយ។ សាវ័ក​យ៉ូហាន​បាន​កត់​ទុក​អំពី​កា​រនេះ​ថា​ “កាល​ទ្វារ​ទាំង​អស់ នៅ​កន្លែង​ដែល​ពួក​សិស្ស​ប្រជុំ​គ្នា បាន​បិទ(ចាក់គន្លឹះ) ដោយ​ព្រោះ​ខ្លាច​សាសន៍​យូដា នោះ​ព្រះយេស៊ូវ​ទ្រង់​យាង​មក​ឈរ​នៅ​កណ្តាល​ពួក​សិស្ស មាន​ព្រះបន្ទូល​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ​ចុះ”(យ៉ូហាន ២០:១៩)។ មួយ​សប្តាហ៍​ក្រោយ​មក ការ​នេះ បា​នកើ​ត​ឡើង​ម្តង​ទៀត ពេល​ដែល​ព្រះ​យេស៊ូវ​យាង​កាត់​តាម​ទ្វារ ដែល​ពួក​គេបា​ន​បិទ​ដាក់​គន្លឹះ ហើយ​ប្រទាន​នូវ​​សន្តិភាព តាម​រ​យៈ​ព្រះវ​ត្តមា​នរ​បស់​ទ្រង់(ខ.២៦-២៩)។

ទោះ​បី​ជា​អ្នក​កំពុង​ស្ថិត​នៅ​ទីណាក៏​ដោ​យ ក៏​នៅថ្ងៃ​នេះ​ “មាន​សេចក្តី​សង្ឃឹម និង​អំណាច​ដ៏​គ្រប់​គ្រាន់ ល្មម​នឹង​អាច​បណ្តេញ​ភាពង​ងឹត​ចេញ ដ្បិត​ព្រះយេ​ស៊ូវ​ដ៏​ជា​អម្ចាស់ ទ្រង់​គង់​នៅ​ក្នុ​ង ប​ន្ទប់​នេះ​ដែរ”។-David McCasland