មាន​មនុស្ស​តិច​តួច​ណាស់ ដែល​ស្គាល់​ខ្ញុំ​កាល​នៅ​ក្មេង ច្បាស់​ជាង​លោក​ហ្វ្រង់​ស៊ីស អាលែន(Fran-cis Allen) ដែល​ជា​គ្រូ​គង្វាល ដែល​បាន​នាំខ្ញុំ​ ឲ្យ​ទទួល​ជឿព្រះ​យេស៊ូវ​គ្រីស្ទ។ ក្នុង​នាម​ជា​គ្រូអ​ធិប្បាយ​ដ៏​ឆេះ​ឆួល​ម្នាក់ ដែល​ដុតបញ្ឆេះ​ចិត្ត​ពួក​ជំនុំ​ពី​អសនា​ទៅ គាត់​​ជា​គំរូដែលស្ទើរ​តែ​ល្អ​ឥត​ខ្ចោះ ដែល​បង្ហាញ​ពី​ភាព​ស្រទន់​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ពេល​នៅ​ខាង​ក្រៅ​អសនា។

ពី​ដំបូង គាត់​​បាន​សំគាល់​ឃើញ​ថា ខ្ញុំ​ចូល​ចិត្ត​ព្យាយាម​​ “ទិញ” ការ​ទទួល​ស្គាល់ ពី​អ្នក​ដទៃ ដោយខំ​ធ្វើកិច្ចកា​រឲ្យ ហួ​ស​ពី​ការ​រំពឹ​ងទុក ហើយ​ធ្វើ​លើស​​ពី​អ្វី​ដែល​គេ​ឲ្យធ្វើ​។ គាត់​​បាន​ប្រាប់​ខ្ញុំថា “នេះ​ជាបុគ្គ​លិក​លក្ខណៈ​ដ៏​ល្អ សម្រាប់​ធ្វើ​ជា​អំណោយ​ដល់​អ្នក​ដទៃ តែ​អ្នក​មិន​គួរ​ប្រើអំ​ណោយ​ទាន​ទាំង​នេះ ដើម្បី​ទិញកា​រទទួល​ស្គាល់​ពី​មនុស្ស ឬ​ពី​ព្រះ​ឡើយ”។

ដើម្បី​ជួយ​ពន្យល់​ខ្ញុំ​អំពី​ប​ញ្ហានេះ គាត់​បាន​ប្រាប់​ខ្ញុំ​ឲ្យអាន​​ព្រះប​ន្ទូល​សន្យា​រ​បស់​ព្រះ​យេស៊ូវ នៅ​ក្នុង​ម៉ាថាយ ១១:៣០ ដែល​ចែង​ថា “នឹម​របស់ទ្រ​ង់​គឺ​ងាយ​ទេ”។ ជួន​កាល គេ​យល់​ថា ព្រះ​បន្ទូល​ទ្រង់​ត្រង់​ចំណុច​នេះ ហាក់​ដូច​ជា​សាមញ្ច​ពេក បា​នជា​គេ​មិន​យល់​ថា ទ្រង់​មាន​បន្ទូល​ជា​ពាក្យ​ពិត​ឡើយ។ បន្ទាប់​មក គាត់​បាន​ចង្អុល​បង្ហាញ​ទៅ​បទ​គម្ពីរ​មីការ ៦:៦-៨ ដោយ​ពាក្យ​ថា “ឥឡូវ​នេះ សូម​អាន​បទ​គម្ពី​រនេះ​ ហើយ​សួរ​ខ្លួន​ឯង​ថា តើ​អាចមាន​អំណោយ​អ្វី​ខ្លះ ដែលព្រះទ្រង់មិនទាន់មាន បានជាអ្នកត្រូវ​​ថ្វាយអំណោយនោះ​ទៅទ្រង់ឬទេ?” ជាការ​ពិត​ណាស់ ចម្លើយ​នោះ​គឺទេ។

បន្ទាប់​មក គាត់​ក៏​បាន​បន្ត​ពន្យល់​ថា គេ​មិន​អាច​ទិញ​ព្រះ​បាន​ឡើយ ព្រោះ​អំណោយ​ទាន​នៃ​ព្រះ​គុណ គឺ​សម្រាប់​ទទួល​ដោយ​មិន​គិត​ថ្លៃ។ ដោយសារ​នេះ​ជា​ការ​ពិត​មែន តើ​យើង​គួរ​ឆ្លើយ​តប​ដូច​ម្តេច​ខ្លះ? គឺ​ឆ្លើយ​តប​ដោយ “​ប្រព្រឹត្ត​​ដោ​យ​សុចរិត ឲ្យ​​ស្រឡាញ់​​សេច​ក្តី​​សប្បុរស ហើយ​​ឲ្យ​​ដើ​រ​​ជា​​មួ​យ​​នឹង​​ព្រះ​​នៃ​ខ្លួន ដោយ​សុភាព​រាបទាបប៉ុណ្ណោះ”(ខ.៨)។ ខ្ញុំ​ក៏​បាន​ដឹង​ថា​ កិច្ចកា​រ ដែល​ខ្ញុំ​ខិត​ខំ​ធ្វើ​ទាំង​នោះ គឺ​ដើម្បី​បង្ហាញ​ការ​ដឹង​គុណ​ចំពោះ​ព្រះ មិន​មែន​ដើម្បី​ទិញ​ឡើយ។

សូម​ឲ្យ​បទ​គម្ពីរ​មីកា ជំពូក​៦ ក្រើន​រំឭក​ដល់​យើង​ថា ព្រះ​គុណ​នៃ​ព្រះ​គឺ​សម្រាប់​ទទួល​ដោយ​មិន​គិត​ថ្លៃ ហើយ​ការ​រស់​នៅ​ដោយ​ភាព​ស្មោះ​ត្រង់ គឺ​ជា​ការ​ឆ្លើយ​តប​ដោយ​ការ​ដឹង​គុណ។-Randy Kilgore