ពេលដែលស្វាមីរបស់ខ្ញុំសង់សំយ៉ាប នៅពីមុខផ្ទះយើង គាត់ក៏បានរំពឹងថា នៅថ្ងៃណាមួយសត្វចាបអាចមកធ្វើសំបុក នៅលើសំយ៉ាបនោះ។ ដូចនេះគាត់ក៏បានសង់កំពូល នៅគៀនជ្រុងសរសរសំយ៉ាប។ ក្រោយមកយើងសើចសប្បាយ ពេលយើងឃើញពួកចាបរ៉ូប៊ីនកំពុងព្យាយាមសង់ផ្ទះថ្មីរបស់ពួកវា ពីលើសំយ៉ាបនេះ។ យើងឃើញមានស្មៅជាច្រើនគរលើគ្នា នៅលើដំបូលសំយ៉ាប ដែលពួកវាបានពាំមកដាក់។ ប៉ុន្តែ បន្ទាប់ពីភ្លៀងបានធ្លាក់ជាប់គ្នាពីរថ្ងៃ យើងក៏ឃើញមានសំបុកមួយបានបង្ហាញរូប រាង្គ នៅចំកន្លែងដែលយើងមិននឹកស្មានដល់។ ដោយសារតែភ្លៀងមិនដាច់ ទើបមេចាបនោះអាចធ្វើឲ្យសំបុករបស់ខ្លួនបិទភ្ជាប់គ្នាយ៉ាងជាប់លាប់។ សត្វបក្សីនោះបានប្តូប្តេជ នៅក្នុងការធ្វើទ្រនំថ្មីរហូតបានសម្រេច ដោយចាក់ស្មៅលាយជាមួយនឹងមែកឈើតូចៗ។ វាមានភាពអត់ធ្មត់យ៉ាងខ្លាំង។
ការអត់ធ្មត់ នាំឲ្យមានការលើកទឹកចិត្ត! យើងអាចមានចិត្តនឿយណាយ និងបាក់ទឹកចិត្ត ដោយសារយើងជួបប្រទះទុក្ខលំបាក ពេលយើងព្យាយាមរស់នៅក្នុងជីវិតដែលថ្វាយព្រះកិត្តនាមដល់ព្រះគ្រីស្ទ។ តែពេលណាយើងឆ្លងកាត់ទុក្ខលំបាក ដោយពឹងផ្អែកលើព្រះ នោះទ្រង់ប្រទានកម្លាំងឲ្យយើងបន្តដំណើរទៅមុខទៀត ទោះបញ្ហារបស់យើងមិនទាន់មានដំណោះស្រាយក៏ដោយ។ បទគម្ពីរ កាឡាទី ៦:៩ បានរំព្ញកយើងថា “កុំឲ្យណាយចិត្តនឹងធ្វើការល្អឡើយ” ហើយលើកទឹកចិត្តយើង កុំឲ្យឈប់ធ្វើការល្អ។
តើព្រះនៃក្តីស្រឡាញ់របស់យើង កំពុងតែប្រើការលំបាក ក្នុងជីវិតយើង ដើម្បីបង្កើតឲ្យមានសេចក្តីស៊ាំថ្នឹកឬ? ចូរអនុញ្ញាតឲ្យទ្រង់បង្កើតសេចក្តីសង្ឃឹម នៅក្នុង និងតាមរយៈបុគ្គលិកលក្ខណៈរបស់យើង(រ៉ូម ៥:៣-៤)។_Cindy Hess Kasper