ចូរត្រៀមខ្លួន
មានពេលមួយ កូនស្រីរបស់ខ្ញុំ គឺមេលីស្សា(Melisa)កំពុងជាប់រវល់ ត្រៀមខ្លួនសម្រាប់ភាពពេញវ័យ គឺមិនខុសពីមិត្តភ័ក្ររបស់នាងឡើយ។ នៅសាលារៀន នាងបានប្រុងប្រៀបខ្លួនដើម្បីបន្តការសិក្សានៅមហាវិទ្យាល័យ ដោយជ្រើសរើសមុខវិជ្ជាឲ្យបានត្រឹមត្រូវ ហើយបានចុះឈ្មោះប្រលង ដើម្បីចូលរៀននៅសកលវិទ្យាល័យACT។ នៅក្រៅថ្នាក់រៀន មេលីស្សាកំពុងរៀនជំនាញខាង សង្គម ដើម្បីឲ្យនាងមានទំនាក់ទំនងល្អជាមួយអ្នកដទៃ ដោយចំណាយពេលជាមួយមិត្តភ័ក្រ មិត្តរួមថ្នាក់ និងមិត្តរួមក្រុមជាដើម។ នៅកន្លែងធ្វើការវិញ នាងកំពុងរៀនជំនាញទំនាក់ទំនង ដែលនាងចាំបាច់ត្រូវចេះ សម្រាប់ធ្វើការងារពេលអនាគត។ ចំណែកនៅផ្ទះវិញ មេលីស្សាកំពុងត្រៀមខ្លួនសម្រាប់ជីវិតគ្រួសារពេលអនាគត ដោយដកពិសោធអំពីរបៀបដែលគ្រួសារគ្រីស្ទបរិស័ទមានទំនាក់ទំនងនឹងគ្នា។
ការត្រៀមខ្លួនសម្រាប់ការរស់នៅ ជាមនុស្សពេញវ័យ តម្រូវឲ្យមានការខិតខំធ្វើកិច្ចការ ហើយមេលីស្សាក៏កំពុងតែមានការរីកចម្រើនយ៉ាងប្រសើរ ក្នុងការត្រៀមខ្លួននេះ។ ប៉ុន្តែ មានពេលមួយ ការត្រៀមខ្លួនទាំងប៉ុន្មានខាងលើ មិនមែនជាអ្វីដែលនាងត្រូវការឡើយ។ ព្រោះនៅឆ្នាំ ២០០២ ពេលដែលនាងបានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់រថយន្ត ក្នុងវ័យ១៧ឆ្នាំ មានតែការត្រៀមខ្លួនចូលនគរស្ថានសួគ៌ប៉ុណ្ណោះ ដែលជាការត្រៀមខ្លួនដ៏សំខាន់ចំពោះនាង។ ពេលដែលការប្រលងដ៏ពិត អំពីការត្រៀមខ្លួនបានមកដល់ភ្លាមៗ នៅពេលល្ងាចថ្ងៃមួយ ក្នុងខែមិថុនាដ៏ស្រស់បំព្រង គឺនៅពេលដែលទ្វារស្ថានសួគ៌បានបើកចំហរសម្រាប់មេលីស្សា នាងមានការត្រៀមខ្លួនរួចជាស្រេចហើយ។ នាងបានទទួលជឿព្រះយេស៊ូវ ហើយបានជឿថា ការលះបង់ព្រះជន្មនៃព្រះយេស៊ូវ នៅលើឈើឆ្កាងបានលោះបាបរបស់នាងហើយ(យ៉ូហាន ៣:១៦ រ៉ូម ៥:៨-៩)។
ពេលមេលីស្សាជួបការល្បងលរនៅទីបំផុត ដើម្បីបញ្ជាក់ពីការត្រៀមខ្លួន នោះនាងមានការត្រៀមខ្លួនរួចជាស្រេចហើយ។ ចុះចំណែកអ្នកវិញ?-Dave Branon
តើយើងមើលឃើញនរណា?
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលកម្មវិធីទូរទ-ស្សន៍ រូបថតដោយមិនដឹងខ្លួន របស់លោកអាលែន ហ្វុន(Allen Funt) បានផ្តល់ការកម្សាន្តសប្បាយដល់ទស្សនិកជន ដោយប្រើកាំមីរ៉ាបង្កប់ ដើម្បីផ្តិតយករូបភាពកំប្លែងៗ ដែលកើតមានពេលមនុស្សទូទៅមានប្រតិកម្មឆ្លើយតប ចំពោះស្ថានភាពដែលកើតឡើងដោយមិនដឹងខ្លួន។ កូនរបស់គាត់ គឺលោកភីធ័រ(Peter)បានបកស្រាយអំពីវិធីសាស្រ្តរបស់ពួកគេថា “យើងជឿថា មនុស្សមានភាពអស្ចារ្យ ហើយយើងបានចេញទៅថតរូបភាព ដើម្បីបញ្ជាក់ថា ពួកគេពិតជាអស្ចារ្យមែន”។ នៅក្នុងកម្មវិធីដែលស្រដៀងគ្នាដទៃទៀត លោកភីធ័រយល់ថា “មនុស្សមានភាពល្ងីល្ងើ ហើយយើងនឹងស្វែងរកវិធីបង្ហាញថា ពួកគេពិតជាល្ងីល្ងើមែន”។ ការអត្ថាធិប្បាយរបស់គាត់ បានបង្អុលបង្ហាញថា ដែលយើងមានទស្សនៈយ៉ាងណាចំពោះអ្នកដទៃ នោះយើងក៏នឹងប្រព្រឹត្តចំពោះគេយ៉ាងនេះដែរ។
ប្រជាជននៅក្រុងយេរីខូ មានការរវាតចិត្ត ពេលព្រះយេស៊ូវយាងចូលក្នុងផ្ទះរបស់លោកសាខេ ដែលជាអ្នកយកពន្ធ។ “កាលមនុស្សទាំងអស់បានឃើញដូច្នោះ នោះគេរទូរទាំថា លោកបានចូលទៅស្នាក់នៅ ក្នុងផ្ទះរបស់មនុស្សមានបាប” (លូកា ១៩:៧)។ ប៉ុន្តែ ពេលលោកសាខេមានការប្រែចិត្ត ដ៏ស៊ីជម្រៅ(ខ.៨) ព្រះយេស៊ូវមានមានបន្ទូលប្រាប់គាត់ថា “ថ្ងៃនេះ សេចក្តីសង្គ្រោះបានមកដល់ផ្ទះនេះហើយ… ដ្បិតកូនមនុស្សបានមក ដើម្បីនឹងរក ហើយជួយសង្គ្រោះដល់មនុស្សបាត់បង់”(ខ.៩-១០)។
មិត្តភ័ក្ររបស់ខ្ញុំ គឺលោកបប់ ហ៊នន័រ(Bob Horner) បានប្រាប់ខ្ញុំថា “ពេលយើងយល់ថា អ្នកដទៃគឺជាមនុស្សចោលម្សៀត នោះយើងក៏ប្រព្រឹត្តចំពោះពួកគេ ដោយការមើលងាយ។ ពេលយើងយល់ថា ពួកគេជាមនុស្សបាត់បង់ នោះយើងក៏ប្រព្រឹត្តចំពោះគេ ដោយការអាណិតអាសូរ”។ ព្រះយេស៊ូវមិនបានទតឃើញថា…
ចូរទុកចិត្តខ្ញុំ
ពេលមីង និងពូរបស់ខ្ញុំបាននាំខ្ញុំទៅបឹងមីឈីហ្គិន(Michigan) ខ្ញុំគ្រាន់តែជាក្មេងស្រីដ៏តូចម្នាក់ប៉ុណ្ណោះ។ ពេលដែលបងប្អូនជីដូនមួយរបស់ខ្ញុំមួយចំនួន បានចូលជ្រៅទៅក្នុងទឹករលក ដោយមិនខ្លាចគ្រោះថ្នាក់ ខ្ញុំកំពុងតែលេងនៅក្បែរមាត់ច្រាំង។ បន្ទាប់មកពូនម(Norm) ក៏បានសួរខ្ញុំថា “តើក្មួយចេះហែលទឹកទេ?” ខ្ញុំក៏ឆ្លើយថា “ក្មួយមិនចេះទេ”។ គាត់ក៏ប្រាប់ថា “កុំភ័យអី ពូនឹងនាំក្មួយទៅក្នុងទឹក”។ ខ្ញុំក៏បដិសេធថា “តែទឹកជ្រៅណាស់”។ គាត់ក៏បានផ្តល់ការធានាថា “សូមគ្រាន់តែតោងពូឲ្យជាប់ទៅបានហើយ។ តើក្មួយទុកចិត្តពូទេ?” បន្ទាប់មក ខ្ញុំក៏បានកាន់ដៃគាត់ ហើយយើងក៏ចាប់ផ្តើមដើរឆ្ពោះទៅរកទឹកបឹងនោះ។
ពេលជើងរបស់ខ្ញុំបានផុតពីបាតបឹងហើយ ពូនមក៏បានពរខ្ញុំឡើង ហើយនិយាយបញ្ជាក់ថា “ពូចាប់ក្មួយជាប់ហើយ ពូចាប់ក្មួយជាប់ហើយ”។ បន្ទាប់មក គាត់ប្រាប់ខ្ញុំថា “មិនអីទេ ចូរក្មួយដាក់ជើងចុះក្រោម។ ក្មួយអាចឈរនៅកន្លែងនេះបានហើយ”។ ខ្ញុំមានការភ័យខ្លាច ព្រោះខ្ញុំនៅតែយល់ថា ខ្លួនឯងកំពុងនៅក្នុងទឹកជ្រៅ តែខ្ញុំបានទុកចិត្តគាត់ ហើយខ្ញុំក៏អសប្បាយ ពេលបានដឹងថា ខ្ញុំកំពុងឈរនៅលើដីខ្សាច់បាតបឹង។
តើអ្នកធ្លាប់ស្ថិតនៅក្នុងភាពអសង្ឃឹមយ៉ាងខ្លាំង ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថា ហាក់ដូចជាកំពុងលិចចូលទៅក្នុងទឹកជ្រៅឬទេ? ការលំបាកនៅក្នុងជីវិត អាចធ្វើឲ្យយើងមានអារម្មណ៍ថា កំពុងទទួលរងការគៀបសង្កត់។ ព្រះមិនបានសន្យាថា យើងនឹងបានគេចផុតពីសមុទ្រនៃជីវិតដែលរំជួលនោះឡើយ តែទ្រង់បានសន្យាថា “អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ”(ហេព្រើ ១៣:៥)។
យើងអាចជឿជាក់ថា ព្រះដ៏ស្មោះត្រង់របស់យើងនឹងរង់ចាំជួយយើងជានិច្ច ពេលយើងមានទុកលំបាក។ “កាលណាឯងដើរកាត់ទឹកធំ នោះអញនឹងនៅជាមួយ កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចឯងឡើយ”(អេសាយ ៤៣:២)។-Cindy…
ពេលដ៏ល្អ
មានរូបភាពមួយត្រូវបានថតទុក ហើយមានពេលវេលាដ៏ល្អមួយ ត្រូវបាកថតទុក នៅក្នុងពេលដ៏អស់កល្បជានិច្ច។ ពន្លឺថ្ងៃរៀបលិចនៅរដូវក្តៅ បានចែងចាំងទឹករលក ធ្វើឲ្យទឹកនោះមានលក្ខណៈដូចទឹកមាស ដែលកំពុងរសាត់បោកច្រាំង។ បើសិនជាមិត្តភ័ក្ររបស់ខ្ញុំ មិនបានយកកាំមីរ៉ារបស់គាត់ទៅជាមួយ នៅពេលនោះទេ ទឹករលកនោះមុខជារសាត់បោកច្រាំង ដោយគ្មាននរណាថតរូបវាទុកឡើយ គឺមិនខុសពីទឹករលកជាច្រើនទៀត ដែលបក់មក ហើយក៏បាត់ទៅវិញ ដោយមានតែព្រះប៉ុណ្ណោះ ដែលបានទតឃើញ។
តើមាននរណាអាចដឹងថា មានទឹករលកប៉ុន្មាន ដែលបានរសាត់បោកច្រាំង នៅបឹងមីឈីហ្គិន? ប៉ុន្តែ ទឹករលក នីមួយៗសុទ្ធតែមានភាពពិសេស។ ព្រះទ្រង់បានប្រទានពរឲ្យ វត្ថុក្នុងលោកិយមានសោភ័នភាពស្រស់បំព្រង គឺដូចដែលយើងឃើញមាននៅក្នុងទឹករលកនីមួយៗ។ ទ្រង់បានប្រើទឹក និងខ្យល់ ដើម្បីបង្កើតជាស្នាដៃសិល្បៈដ៏អស្ចារ្យ។ ទ្រង់មានអំណរ ចំពោះផ្ទាំងទស្សនីយភាព នៅលើផ្ទៃមេឃ និងនៅលើដី និងនៅក្នុងសមុទ្រ។ ប៉ុន្តែ យើងនៅតែមិនអាចមើលឃើញ ភាគច្រើននៃសម្រស់របស់ផែនដីនេះ ពោលគឺមានតែព្រះទេ ដែលបានទតឃើញ។
មនុស្សគឺជារូបភាពលម្អមួយទៀត ដែលព្រះបានប្រើដើម្បីបង្ហាញសិរីល្អរបស់ទ្រង់។ ដីគឺជាវត្ថុដ៏សាមញ្ញ ដែលព្រះបានប្រើ ដើម្បីបង្កើតយើងមកជាមនុស្ស(លោកុប្បត្តិ ២:៧)។ ប៉ុន្តែ ទ្រង់បានបន្ថែមគ្រឿងផ្សំដ៏អស្ចារ្យមួយ គឺខ្យល់ដង្ហើមរបស់ទ្រង់(ខ.៧)។ ជីវិតរបស់យើងមានរយៈពេលខ្លី ហើយមានមនុស្សតិចណាស់ដែលបានឃើញ គឺមិនខុសពីទឹករលក នៅក្នុងសមុទ្រ និងផ្កានៅទីវាលឡើយ(អេសាយ ៤០:៦)។ តែពេលវេលានៃជីវិតយើងម្នាក់ៗ គឺជា “ពេល” ដ៏ស្រស់បំព្រង…
ភាពពិតប្រាកដ
ពួកជំនុំមួយកន្លែង ក្នុងក្រុងនេភ័រវីល(Naperville) រដ្ឋអីលីណយ(Illinois) មានចិត្តរំភើបរីករាយ ចំពោះជួងថ្មីៗ ដែលគេបានដាក់នៅក្នុងប៉ម នៅលើដំបូលព្រះវិហារ។ ពេលព្រះវិហារមួយនេះត្រូវបានសាងសង់ឡើង កាលពី ច្រើនឆ្នាំកន្លងទៅ ពួកគេមិនមានប្រាក់គ្រប់គ្រាន់ សម្រាប់ទិញជួង ដាក់ព្រះវិហារនោះទេ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងពិធីរំឭកខួបលើកទី២៥ នៃការសាងសង់ព្រះវិហារនេះ ពួកគេក៏អាចរ៉ៃអង្គាសបានប្រាក់ ដើម្បីទិញជួង៣គ្រឿង សម្រាប់ព្យួរនៅពីលើដំបូងព្រះវិហារ។ ទោះបីជាជួងទាំងនោះមានភាពស្រស់ស្អាតក៏ដោយ ក៏ពួកវាមានបញ្ហាមួយគឺ : ពួកជំនុំមិនដែលបានស្តាប់ឮសម្លេងជួងទាំងនោះរោទ៍ទេ។ជួងទាំងនោះមានរូបរាងដូចជួងពិតៗ តែពួកវាគ្រាន់តែជាជួងសប្បនិម្មិតប៉ុណ្ណោះ។
សាវ័កយ៉ូហានបានសរសេរសំបុត្រទីមួយរបស់គាត់ ផ្ញើទៅអ្នកជឿព្រះ ដើម្បីលើកទឹកចិត្តពួកគេ ឲ្យបង្ហាញថា ខ្លួនជាគ្រីស្ទបិរស័ទពិតប្រាកដ តាមរយៈរបៀបនៃការរស់នៅ របស់ខ្លួន គឺមិនមែនគ្រាន់តែមានលក្ខណៈខាងក្រៅ ដូច គ្រីស្ទបរិស័ទពិតប្រាកដនោះឡើយ។ ភស្តុតាងដែលបញ្ជាក់ថា មនុស្សម្នាក់មានជំនឿពិត គឺមិនត្រូវបានរកឃើញ នៅក្នុងការមានបទពិសោធន៍អាថ៌កំបាំងណាមួយ ជាមួយព្រះឡើយ។ ភស្តុតាងដែលបញ្ជាក់ថា មនុស្សម្នាក់ពិតជាបានស្គាល់ និងស្រឡាញ់ព្រះមែន គឺត្រូវបានរកឃើញនៅក្នុងការចុះចូលចំពោះអំណាច និងព្រះបន្ទូលទ្រង់។ សាវ័កយ៉ូហានបានចែងថា “តែអ្នកណាដែលកាន់តាមព្រះបន្ទូលទ្រង់វិញ នោះបា្រកដជាសេចក្តីស្រឡាញ់នៃព្រះបានពេញខ្នាត នៅក្នុងអ្នកនោះហើយ គឺដោយសេចក្តីនោះឯង ដែលយើងដឹងថា យើងនៅក្នុងទ្រង់ អ្នកណាដែលថាខ្លួននៅក្នុងទ្រង់ នោះត្រូវតែប្រព្រឹត្តដូចជាទ្រង់ដែរ”(១យ៉ូហាន ២:៥-៦)។
បើយើងអះអាងថា ជីវិតយើងបានផ្លាស់ប្រែ ដោយសារដំណឹងល្អ និងការស្គាល់ និងស្រឡាញ់ព្រះ ដោយភាពស្និទ្ធស្នាល់…
ផ្លូវឆ្ពោះទៅរកកម្លាំង
ពេលនាងតារ៉ា(Tarah) កំពុងសិក្សានៅវិទ្យាល័យ នាងបានកើតមានចិត្តភ័យខ្លាចថា ថ្ងៃណាមួយ នាងនឹងកើតមានជម្ងឺជាទម្ងន់មួយ។ ហេតុនេះហើយ នាងក៏បានចាប់ផ្តើមអធិស្ឋាន ដោយទូលសូមឲ្យព្រះ បញ្ជៀសនាងឲ្យផុតពីជម្ងឺដែលនាងបានស្រម៉ៃឃើញនោះ។ បន្ទាប់មក នាងក៏បានឈានទៅដល់ការផ្លាស់ប្តូរ នៅក្នុងការគិតរបស់ខ្លួន ហើយនាងក៏បានថ្វាយអនាគតរបស់ខ្លួនដល់ព្រះ ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ។ ជាច្រើនឆ្នាំក្រោយមក វេជ្ជបណ្ឌិតក៏ពិនិត្យឃើញថា នាងមាងដុំសាច់មហា រីកមួយ ហើយក៏បានព្យាបាលយ៉ាងជោគជ័យ ដោយគីមីសាស្រ្ត។ តារ៉ាក៏បាននិយាយថា ដោយសារនាងបានថ្វាយអនាគតរបស់នាងដល់ព្រះ នោះនាងក៏បានត្រៀមខ្លួនជាស្រេច ពេលជម្ងឺនោះបានកើតមានចំពោះនាង។ ដូចនេះ នាងក៏ទទួលបាននូវកម្លាំងពីព្រះ តាមរយៈបញ្ហារបស់នាង។
យើងសង្កេតឃើញថា ក្នុងជីវិតរបស់សាវ័កប៉ុល ក៏មានការថ្វាយដាច់ដល់ព្រះផងដែរ។ គាត់បានថ្វាយដាច់ដល់ព្រះ បន្ទាប់ពីគាត់បានជួបបញ្ហា “បន្លានៅក្នុងសាច់”(២កូរិនថូស ១២:៧)។ សាវ័កប៉ុលបានអធិស្ឋានម្តងហើយម្តងទៀត អំពីទុក្ខលំបាករបស់គាត់ ដោយអង្វរព្រះអម្ចាស់ ឲ្យដកយកបន្លានោះចេញពីគាត់។ ប៉ុន្តែ ព្រះបានឆ្លើយតបថា “គុណរបស់អញល្មមដល់ឯងហើយ ដ្បិតកំឡាំងអញបានពេញខ្នាត ដោយសេចក្តី កំសោយ”(ខ.៩)។ ពេលសាវ័កប៉ុលបានយល់អំពីសេចក្តីនេះ គាត់ក៏បានជ្រើសរើសគំនិតវិជ្ជមាន គឺដូចដែលគាត់បានមានប្រសាសន៍ថា “ខ្ញុំនឹងស៊ូអួតពីសេចក្តីកំសោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តានៃព្រះគ្រីស្ទបានសណ្ឋិតនៅនឹងខ្ញុំ … ដ្បិតកាលណាខ្ញុំខ្សោយ នោះខ្ញុំមានកំឡាំងយ៉ាងចំណានវិញ”(ខ.៩-១០)។
ពេលយើងជួបការភ័យខ្លាច និងការលំបាក យើងចាំបាច់ត្រូវថ្វាយដាច់ដល់ព្រះ។ កាលណាយើងបានថ្វាយដាច់ដល់ទ្រង់ហើយ នោះទ្រង់នឹងប្រើបញ្ហារបស់យើង ដើម្បីឲ្យយើងទទួលកម្លាំងពីទ្រង់។-Dennis Fisher
ការចែកកន្លែងធ្វើការ
មានមនុស្សរាប់លាននាក់ កំពុងធ្វើមុខជំនួញនៅតាមផ្ទះ។ ប៉ុន្តែ អ្នកខ្លះយល់ថា ការធ្វើការម្នាក់ឯង អាចនាំឲ្យមានភាពឯកកោខ្លាំងពេក។ ដើម្បីជួយអ្នកដែលមានអារម្មណ៍ឯកកោ ឲ្យមានភាពជាសហគមន៍ គេក៏បានរៀបចំកន្លែង ឲ្យអាច“ធ្វើការជាមួយគ្នា”បាន។ គឺគេ បានបើកអាគារធំៗ ដែលមានតូបសម្រាប់ឲ្យអ្នកប្រកបអាជីវកម្មនីមួយៗ ជួលនៅក្បែរៗគ្នា ដើម្បីឲ្យពួកគេអាចធ្វើការនៅក្នុងកន្លែងតែមួយ។ ពួកគេមានទីតាំងសម្រាប់ធ្វើការរៀងៗខ្លួន តែអាចប្តូរយោបលគ្នាបាន។ ការរៀបចំនេះ គឺសម្រាប់អ្នកដែលយល់ថា ពេលពួកគេធ្វើការនៃក្បែរគ្នា ការងាររបស់ពួកគេអាចមានភាពល្អប្រសើរជាងពេល ដែលពួកគេធ្វើការតែឯង។
ជួនកាល គ្រីស្ទបរិស័ទយល់ថា ពួកគេអាចធ្វើការបានល្អជាង ពេលពួកគេធ្វើការម្នាក់ឯង។ តែយើងត្រូវបានរៀបចំមក សម្រាប់ឲ្យធ្វើការរួមគ្នា ជាមួយអ្នកដទៃក្នុងពួកជំនុំ។ គ្រីស្ទបរិស័ទនីមួយៗ ត្រូវបានដាក់នៅក្នុង “រូបកាយព្រះគ្រីស្ទ”(១កូរិនថូស ១២:២៧)។ ហើយព្រះអម្ចាស់សព្វព្រះទ័យ ឲ្យយើងចូលរួម នៅក្នុងការប្រកបគ្នាជាមួយអ្នកជឿព្រះ ក្នុងសហគមន៍ប្រចាំតំបន់ ដោយប្រើអំណោយទានខាងវិញ្ញាណរបស់យើង ហើយធ្វើការងាបម្រើទ្រង់ជាមួយគ្នា។
តែអ្នកខ្លះមិនអាចចូលរួមបាន ដោយសារមូលហេតុផ្សេងៗ។ ដោយសារបញ្ហាសុខភាព ពួកគេប្រហែលជាត្រូវសង្ងំនៅក្នុងផ្ទះ ឬប្រហែលជាមិនដឹងអំពីរបៀបចូលរួមក្នុងពួកជំនុំឡើយ។ តែពួកគេម្នាក់ៗជាផ្នែកមួយដ៏សំខាន់នៃរូបកាយព្រះគ្រីស្ទ(ខ.២២-២៥)។ គឺនៅពេលនោះ ហើយ ដែលអ្នកដទៃអាចបំពេញសេចក្តីត្រូវការ ឲ្យមានភាពរួមគ្នា។ ចូរយើងបំពេញផ្នែករបស់យើង ដើម្បីឲ្យអ្នកដទៃមានអារម្មណ៍ថា ពួកគេជាផ្នែកមួយដ៏សំខាន់ នៃសហគមន៍នៃសេចក្តីជំនឿ។ ពេលយើងធ្វើការរួមគ្នា យើងធ្វើការបានល្អជាងពេលយើងធ្វើការតែម្នាក់ឯង។-Anne Cetas
ខ្ញុំនឹងយកវាទៅចិញ្ចឹមហើយ
ជាច្រើនឆ្នាំកន្លងទៅ ពេលខ្ញុំកំពុងសិក្សា នៅសកលវិទ្យាល័យកាលីហ្វូញ៉ា នៅក្រុងប៊ើខេលី(Berke-ley) ខ្ញុំបានចងមិត្តភាពជាមួយមិត្តរួមថ្នាក់ម្នាក់ ដែលបានទទួលរងការបាត់បង់ដ៏ធ្ងន់ធ្ងរ។ កូនរបស់គាត់បានលាចាកលោក ហើយភរិយារបស់គាត់បានចាកចេញពីគាត់ ដោយសារនាងមិនអាចទ្រាំទ្រនឹងការឈឺចាប់។
ថ្ងៃមួយ ពេលដែលមិត្តភ័ក្ររបស់ខ្ញុំម្នាក់នេះ កំពុងដើរជាមួយខ្ញុំ នៅតាមដងផ្លូវ មានស្រ្តីម្នាក់មានសក់កន្ទ្រើង កំពុងពរកូនតូចមួយ ដែលមានរូបកាយកខ្វក់ នៅពីមុខយើង។ នាងកំពុងខឹងនឹងកូនតូចនោះ ហើយបានដើរលឿនស្លេវ ដោយរលាក់កូននោះ យ៉ាងញាប់ធ្វើឲ្យជើងដ៏តូចរបស់វាមិនអាចតោងជាប់បាន។ ពេលយើងដើរទៅដល់ផ្លូវប្រសព្វដែលមានមនុស្សដើរទៅមកយ៉ាងមមាញឹក កូននោះក៏បានឈប់តោងម្តាយវាភ្លាម ហើយក៏របួតធ្លាក់ចេញពីដែរម្តាយវា។ នាងក៏ងាយក្រោយមករកវា ហើយប្រទេចផ្តាសាវា រួចដើរដោយជើងធ្ងន់ៗ ទៅមុខទៀត។ កូនប្រុសដ៏តូចនោះ បានអង្គុយចុះ ហើយស្រែកយំ ទាំងទឹកភ្នែករហាម។ មិត្តភ័ក្ររបស់ខ្ញុំក៏បានអង្គុយក្បែរវា ដោយគ្មានការស្ទាក់ស្ទើរ ហើយដាក់កូនតូចនេះនៅក្នុងរង្វង់ដៃគាត់។
ស្រ្តីនោះក៏បានបែរក្រោយ ហើយសម្លឹងមើលទៅកូននោះ រួមចាប់ផ្តើមជេរប្រទេចវាទៀត។ មិត្តភ័ក្ររបស់ខ្ញុំក៏បានដកដង្ហើមធំ ហើយងើបមុខមើលទៅនាង។ គាត់និយាយយ៉ាងស្រទន់ថា “អ្នកស្រី បើអ្នកមិនចង់មានកូននេះទេ ខ្ញុំនឹងយកវាទៅចិញ្ចឹមហើយ”។
ព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌ ទ្រង់ក៏នឹងធ្វើយ៉ាងដូចនេះដែរ។ ទ្រង់ក៏បានស្គាល់ការបាត់បង់ដ៏ធ្ងន់ធ្ងរ ហើយបានស្រឡាញ់យើង ដោយភាពស្រទន់។ ទោះបីជាមិត្តភ័ក្រ និងគ្រួសារយើងបោះបង់យើងក៏ដោយ ក៏ព្រះនៃយើងនឹងមិនបោះបង់ចោលយើងឡើយ(ទំនុកតម្កើង ២៧:១០)។ ទ្រង់តែងយកចិត្តទុកដាក់ចំពោះយើងជានិច្ច។-David Roper
ការអ្វីដែលត្រូវប្រកាស់
នៅក្នុងការត្រួតពិនិត្យឥវ៉ាន់របស់អ្នកដំណើរជាប្រចាំ ភ្នាក់ងាគយនៃប្រទេសស្វីសបានរកឃើញថា ឥវ៉ាន់នៅក្នុងវ៉ាលីមួយនោះ មិនមែនជារបស់ធម្មតាឡើយ ព្រោះវាជារូបគំនូរដើម ទាំង១៤សន្លឹក ដែលលោកប៉ាប្លូ ពីកាសូ(Pablo Picasso)បានគូរ។ ស្នាដៃសិល្បះ ដែលមានក្នុងសៀវភៅគំនូរ ត្រូវបានគេប៉ាន់ប្រម៉ាណថា មានតម្លៃ១,៥ លានដុល្លា តែអ្នកដំណើររូបនោះ បានបង្ហាញថា គាត់ “គ្មានពាក្យអ្វីដើម្បីប្រកាស់” ប្រាប់អជ្ញាធរគយឡើយ។
យើងពិបាកនឹងយល់អំពីរបៀប ដែលនរណាម្នាក់លាក់សៀវភៅគំនូររបស់លោកពីកាសូ ក្នុងអាវរងា ហើយឆ្លងកាត់អាកាសយាន្តដ្ឋាន ដោយសង្ឃឹមថា នឹងគ្មាននរណាម្នាក់ដឹងឡើយ។ បុរសម្នាក់នោះ គឺពិតជាអ្នកគេចពន្ធរូបគំនូនោះមែន។
ក្នុងនាមជាគ្រីស្ទបរិស័ទ យើងមានការប្រកាស់ ដែលមានតម្លៃជាង ការប្រកាស់អំពីរូបគំនូររបស់លោកពីកាសូទៅទៀត! តែជួនកាល យើងលាក់ទុករតនៈសម្បត្តិនៃសេចក្តីជំនឿលើព្រះគ្រីស្ទ នៅក្នុងចិត្តរបស់យើង ជាជាងប្រកាស់ប្រាប់អ្នកដទៃ ដែលនៅជុំវិញខ្លួនយើង។ ព្រះយេស៊ូវបានរំឭកយើងថា “ អ្នករាល់គ្នាជាពន្លឺនៃលោកីយ៍”(ម៉ាថាយ ៥:១៤)។ យើងក៏ត្រូវមានបំណងឆ្លុះបញ្ចាំងឲ្យគេ ឃើញសិរីល្អព្រះ ដើម្បីឲ្យអ្នកដទៃបានដឹងថា ពួកគេត្រូវការទ្រង់។ ទ្រង់ក៏បានត្រាសហៅយើងឲ្យ បញ្ចេញពន្លឺ ដើម្បីឲ្យពួកគេមើលឃើញការល្អរបស់យើង ហើយសរសើរតម្កើងព្រះវរបិតា ដែលគង់នៅស្ថានសួគ៌(ខ.១៦)។
ពេលយើងលាក់ទុកសេចក្តីជំនឿលើព្រះគ្រីស្ទ នោះមានន័យថា យើងកំពុងប្រថុយនឹងការធ្វើជាអ្នកគេចពន្ធខាងវិញ្ញាណហើយ។ ផ្ទុយទៅវិញ សូមយើងបើក “វ៉ាលី”ខាងវិញ្ញាណ ដើម្បី ចែករតនៈសម្បត្តិដល់អ្នកដទៃ ហើយថ្វាយសិរីល្អដល់ព្រះដ៏ជាអម្ចាស់។ - Jennifer Benson…
“យកខ្លួនឯងជាទីមួយ”
មានពេលមួយ បុរសម្នាក់បានសួរខ្ញុំថា “តើអ្នកមានបញ្ហាអ្វីដែលធំបំផុត?” ខ្ញុំក៏បានឆ្លើយថា “ខ្ញុំមើលឃើញបញ្ហាធំបំផុតរបស់ខ្ញុំ នៅក្នុងកញ្ចក់ឆ្លុះមុខ ជារៀងរាល់ថ្ងៃ”។ គឺខ្ញុំកំពុងនិយាយសំដៅទៅលើ សេចក្តីប៉ងប្រាថ្នា ដែល “យកខ្លូនឯងជាទីមួយ” ដែលកំពុងរង់ចាំឆ្មក់ នៅក្នុងចិត្តខ្ញុំ។
បទគម្ពីរយ៉ាកុប ៤:១ បានចែងថា “ឯសេចក្តីទាស់ទែង និងសេចក្តីឈ្លោះប្រកែក ក្នុងពួកអ្នករាល់គ្នា នោះមកពីណា តើមិនមែនមកពីសេចក្តីសំរើប ដែលច្បាំងក្នុងអវយវៈរបស់អ្នករាល់គ្នាទេអី?” ពាក្យ “សេចក្តីសំរើប” គឺសំដៅទៅលើសេចក្តីប៉ងប្រាថ្នាអាត្មានិយម។ ហេតុនេះហើយបានជា ក្នុងបទគម្ពីរយ៉ាកុប ១:១៤ យើងបានទទួលការ បង្រៀនថា “តែដែលគ្រប់គ្នាកើតមានសេចក្តីល្បួង នោះគឺដោយសារតែសេចក្តីប៉ងប្រាថ្នារបស់ខ្លួននាំប្រទាញ ហើយលួងលោមទេ”។ លោកយ៉ាកុបបានដាស់តឿនយើងថា សេចក្តីប៉ងប្រាថ្នា ដែល “យកខ្លួនឯងជាទីមួយ” នឹងបំផ្លាញចំណងមិត្តភាពដែលយើងមានជាមួយព្រះ(៤:៤) ហើយនាំឲ្យមានការបែកបាក់គ្នា សង្រ្គាម និងជម្លោះ(ខ.១-២)។
ដូចនេះ ព្រះសព្វព្រះទ័យឲ្យយើងឈប់មានគំនិត “យកខ្លួនឯងជាទីមួយ”។ តើដោយរបៀបណា? ទីមួយ គឺដោយ “ចុះចូលព្រះ”(៤:៧)។ យើងចាំបាច់ត្រូវដាក់ខ្លួនឯងឲ្យត្រូវលេខរៀង ព្រោះព្រះទ្រង់ជាព្រះ ហើយយើងត្រូវយកទ្រង់ជាទីមួយ។ ទីពីរ ដោយ “ចូលទៅជិតទ្រង់”(ខ.៨)។ ចូរបំបាត់សេចក្តីប៉ងប្រាថ្នា ដែលនាំឲ្យធ្វើអំពើបាប ដោយចូលទៅរកព្រះ ដើម្បីឲ្យទ្រង់លាងសម្អាត។ ចូរកុំមានចិត្តពីរ ដោយប្រាថ្នាចង់បានការអាក្រក់ផង…