ជនជាតិដើមនៃសហរដ្ឋអាមេរិក ដែលមានទីលំនៅ ក្នុងរដ្ឋមីឈីហ្គិន(Michigan) ជាវិស្វករ ដែលបានចាប់ ផ្តើមសាងសង់មហាវិថីមុនដំបូងគេ ក្នុងរដ្ឋនោះ។ ក្នុងករណីលើកលែងមួយចំនួន ពួកគេបានចាប់ផ្តើមសង់មហាវិថីសំខាន់ៗ ក្នុងរដ្ឋមីឈីហ្គិន កាត់តាមវាលរហោស្ថាន មុនពេលពួកជនជាតិស្បែកសមកដល់ នៅពេលរាប់រយឆ្នាំក្រោយមកទៀត។ ពីដំបូង មហាវិថីទាំងនោះ គ្រាន់តែជាដានផ្លូវ ដែលមានទទឹងចាប់ពី ៣០.៥សង់ទីម៉ែត្រ ទៅកន្លះម៉ែត្រប៉ុណ្ណោះ ហើយដើម្បីសុវត្ថិភាព ជនជាតិដើមបានដើរតាមដានជើងរបស់អ្នកដែលបានដើរមុន។ បន្ទាប់មក គេក៏បានជិះសេះ ដោយមានផ្ទុះឥវ៉ាន់ពីលើខ្នងសេះ តាមដានផ្លូវទាំងនេះ ជាហេតុធ្វើឲ្យផ្លូវកាន់តែរីកធំ។ ក្រោយមកទៀតរទេះសេះក៏ធ្វើដំណើរកាត់តាមនោះដែរ បណ្តាលឲ្យដានផ្លូវទាំងនេះក្លាយជាផ្លូវលំ ហើយទីបំផុត ក៏ក្លាយជាមហាវិថី។
ស្រដៀងគ្នានេះដែរ ស្តេចសាឡូម៉ូនក៏ដើរតាមដានរបស់ព្រះបិតាទ្រង់ ហើយក៏បានបន្សល់ទុកដាន ឲ្យបុត្រា និងចៅប្រុសរបស់ទ្រង់ទាំងប៉ុន្មានដើរតាមផងដែរ។ ទ្រង់បានបន្សល់ទុកដាន ដោយលើកទឹកចិត្តបុត្រារបស់ទ្រង់ទាំងប៉ុន្មាន ឲ្យអនុវត្តតាមពាក្យប្រៀនប្រដៅរបស់ទ្រង់ គឺដូចដែលទ្រង់ស្តាប់តាមសេចក្តីបង្រៀនដ៏ត្រឹមត្រូវរបស់បិតាទ្រង់ដែរ(សុភាសិត ៤:៤-៥)។ ដូចនេះ បុរសជាឪពុកម្នាក់នេះ បានផ្តល់ឲ្យកូនគាត់ នូវការប្រៀនប្រដៅខាងវិញ្ញាណ ដែលអាចយកមកអនុវត្តបាន គឺមានន័យថា គាត់កំពុងផ្ទេរចំណេះដឹង ដែលគាត់បានរៀនសូត្រពីជីតារបស់ពួកគេ ដែលមានព្រះនាមថា ដាវីឌ ដែលព្រះបានហៅទ្រង់ថា “អ្នកដែលធ្វើតាមព្រះហប្ញទ័យព្រះ” (១សំាយូអែល ១៣:១៤ កិច្ចការ ១៣:២២)។ ជាញឹកញាប់ គ្រីស្ទបរិស័ទជំនាន់ក្រោយ អាចទទួលការបង្រៀនដ៏ល្អបំផុតពីគ្រួសាររបស់ខ្លួន។
កូនខាងសាច់ឈាម និងកូនខាងវិញ្ញាណរបស់យើង កំពុងតែមើលផ្លូវដែលយើងកំពុង ដើរ។ ក្នុងនាមជាបុរស និងស្រ្តីរបស់ព្រះ សូមយើងទាំងអស់គ្នាបន្សល់ទុកនូវដាន ដ៏សុចរិត ដ៏មានប្រាជ្ញា និងច្បាស់លាស់។ បើមនុស្សជំនាន់ក្រោយសម្រេចចិត្តធ្វើដំណើរ តាមដានផ្លូវរបស់យើង នោះដានផ្លូវនោះនឹងអាចក្លាយជាមហាវិថីមួយ ដែលជាកេរ្តិ៍តំណែលសម្រាប់ឲ្យមនុស្សជំនាន់ក្រោយបន្តថ្វាយសិរីល្អដល់ព្រះ។ _Dave Egner