Month: July 2014

សូមគង់នៅជាមួយទូលបង្គំ

នៅក្នុង​វិស្ស័យ​កីឡា​បាល់​ទាល់ នៅ​ប្រទេស​អង់​គ្លេស ជា​រៀង​រាល់​ឆ្នាំ វគ្គ​ដែល​គេ​ចូល​ចិត្ត​ទស្សនា​បំផុត គឺ​វគ្គ​ផ្តាច់​ព្រាត់នៃ​កា​រ​ប្រកួត​​បាល់​ទា​ល់ពា​ន​រង្វាន់​ហ្វា(FA)។ គេ​សង្កេត​ឃើញ​ថា អស់​រយៈ​ពេល​ជាង​១​០០​ឆ្នាំ​កន្លង​មកនេះ ថ្ងៃ​ប្រ​កួត​នោះ មាន​ពេញ​ដោយ​ភាព​រំ​ភើប​រីក​រាយ ការ​អប​អរ​សាទរ និង​ការ​ប្រកួត​ប្រជែង។ ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​បំផុត គឺ​ព្រឹត្តិ​ការណ៍​នៃការ​បើកកា​រ​ប្រកួត។ ព្រោះ​គេចា​ប់ផ្តើ​មបើ​ក​ការ​ប្រកួត ដោយ​ច្រៀង​បទ​​ប្រពៃណី ដែល​ជាទំ​នុកស​រសើរ​មានចំ​ណង​ជើងថា​ “សូម​គង់​ជា​មួយ​ទូល​បង្គំ”។

ពី​ដំបូង ខ្ញុំយ​ល់​ថា ការ​ប្រើប​ទច​ម្រៀង​ដូច​នេះ ហាក់​ដូច​ជា​ចម្លែ​ក​បន្តិ​ច។ ខ្ញុំ​ឆ្ងល់​ថា តើ​បទ​ទំនុក​សរសើរ​នោះ ​មាន​ទំនាក់​ទំនង​​អ្វី​ជា​មួយ​កីឡា​បាល់​ទាត់? ពេល​ដែល​ខ្ញុំ​គិត​អំពី​ការ​នេះ​ ខ្ញុំ​ក៏បា​ន​ដឹង​ថា យើង​ត្រូវ​ការ​ព្រះ​វត្ត​មា​ន​នៃព្រះ នៅ​ក្នុង​ការ​គ្រប់​យ៉ាង​ដែល​យើង​ធ្វើ ដូច​ជា​នៅ​ក្នុង​កីឡា ​ការ​ទិញ​ឥវ៉ាន់ ការ​ធ្វើ​ការ ការ​​ទៅរៀ​ន ឬ​ធ្វើ​អ្វី​ៗ​ផ្សេង​ទៀត។ គ្មានផ្នែ​ក​ណា​មួយ​នៃ​ជីវិត​យើង ដែល​មិន​ត្រូវ​ការ​ព្រះ​វត្ត​មាន​នៃព្រះ​ឡើយ ដូច​នេះ ការ​ប្រាថ្នា​សូម​ឲ្យ​ព្រះគ​ង់​ជា​មួយ គឺ​ពិត​ជាកា​រប្រា​ថ្នា​ដ៏សម​ហេតុ​ផល​បំផុត ដែល​យើង​​ត្រូវ​មាន។

ជា​ការ​ពិត​ណាស់ ព្រះ​វត្ត​មាន​នៃ​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌ មិន​មែន​ជា​អ្វី​ដែ​ល​យើង​ចាំបា​ច់​ត្រូវ​ទូល​អង្វ​រដ​ល់​ទ្រង់​ឡើយ ព្រោះ​ទ្រង់​បាន​សន្យា​ថា ទ្រង់​នឹង​គង់​នៅ​ជា​មួយ​យើង។ ជាក់​ស្តែង បទ​គម្ពីរ​ហេ​ព្រើ ១៣:៥​ បាន​ចែង​ថា “ដ្បិត​ទ្រង់​មា​ន​ព្រះបន្ទូល​ថា «អញ​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះ​បង់​ចោល​ឯង​ឡើយ»”។

ព្រះ​វត្តមា​ន​នៃព្រះ​​ មិន​គ្រាន់​តែជា​កត្តា​ដែ​លនាំ​ឲ្យយើងស្ក​ប់ចិ​ត្ត​ប៉ុណ្ណោះទេ​ ប៉ុន្តេ ថែម​ទាំង​ជាអ្វីដែ​ល​ព្រះបា​ន​សន្យា​ប្រទាន​ដល់​យើង ដែល​អាច​នាំ​ឲ្យ​យើង​មាន​ប្រាជ្ញា ភាព​សុខ​សាន្ត ការ​កម្សាន្ត​ចិត្ត និង​កម្លាំង…

កំហុសក្លាយជាការអស្ចារ្យ

សិល្បៈ​ករ​ម្នាក់​ឈ្មោះ ចេមស៍ ហាប់ប៊ែល(James Hubbell) បាន​មានប្រ​សាស​ន៍​ថា “កំហុស គឺ​ជា​អំណោយ”។ ពេល​ណាគា​ត់​កំពុង​ធ្វើ​កិច្ច​ការអ្វីមួយ ហើយ​បាន​ធ្វើ​ខុស​នៅ​ត្រង់​ចំណុច​ណាមួ​យ នោះ​គាត់មិន​ធ្វើ​កិច្ច​ការ​នោះ​​សារ​ឡើង​វិញ​ឡើយ។ ផ្ទុយ​ទៅ​វិញ គាត់​ស្វែង​រក​វិធី​កែច្នៃ​កំ​ហុស​នោះ ឲ្យក្លា​យ​ជា​ការ​អ្វី​ដែល​ល្អ​ប្រសើរ​ជាង​។ គ្មាន​នរណា​ម្នាក់ ​អាច​ជៀស​វាង​ការ​ប្រព្រឹត្ត​ខុស​បាន​ឡើយហើយ​យើង​​គ្រប់​​គ្នា​ប្រើ​ដំណោះស្រា​យ តាម​ចំណូល​ចិត្ត​ខុស​ៗ​គ្នា។ យើង​ប្រហែ​ល​ជា​ព្យាយា​ម​លាក់​បាំង ឬ​កែកំហុស​នោះ​ឲ្យ​ត្រូវ ឬ​ក៏​សុំ​អភ័យ​​ទោស​។

ជួល​កាល បន្ទាប់​ពីយើ​ងបា​ន​ប្រព្រឹត្ត​អំពើ​បាប យើង​ក៏​បាន​ប្រើ​ដំណោះ​ស្រាយ​ដូច​នោះ​ផង​ដែរ។ ប៉ុន្តែ ព្រះ​ទ្រង់​មិន​បាន​បោះប​ង់​យើង​ចោល ហើ​យ​ឲ្យ​យើង​ធ្វើ​ឡើ​ងវិ​ញ​ឡើយ។ ផ្ទុយ​ទៅវិ​ញ ទ្រង់​បា​នប្រោះ​លោះ​យើង​ឲ្យរួ​ច​ពីបា​ប​ទាំង​នោះ ហើយ​កែយើ​ង​ឲ្យ​បាន​ល្អ​ជា​ងមុន។

សាវ័កពេត្រុស​ច្រើនតែធ្វើ ឬនិយាយអ្វី តាម​ការ​នឹកឃើញ​ភ្លាម​ៗ​។ គេ​​បាន​ហៅ​គាត់​ថា “អ្នក​រហ័សធ្វើ​ខុ​ស”។ ដោយ​​សារ​​ការ​ភ័​យ​ខ្លាច បន្ទា​ប់​ពី​ពួកសាសន៍​យូដា​​​បា​នចា​ប់​​ខ្លួ​ន​​ព្រះយេស៊ូវ គាត់​បាន​ប្រកែក​បី​ដ​ង​​ថា គាត់​មិន​ស្គាល់​ព្រះ​យេ​ស៊ូវ​ទេ! តែ​ក្រោយ​មក បន្ទា​ប់​ពី​ព្រះយេ​ស៊ូវ​មា​នព្រះ​​ជន្ម​រស់​ឡើ​ងវិ​​ញ ទ្រង់​ក៏​បាន​ឲ្យគា​ត់​ឆ្លើយ​ប​ញ្ជាក់​បីដង ថា​គាត់​ពិត​ជាស្រ​ឡា​ញ់ទ្រ​ង់​មែន​ ដូចនេះ ទ្រង់​បា​ន កែ​ប្រែ​កា​រប​ដិសេធ​ដ៏​អាម៉ាស់​របស់​លោក​ពេត្រុស ឲ្យ​ក្លាយ​ទៅ​ជា​​ឱកាស​ដ៏​អស្ចារ្យ សម្រាប់​ការ​ស្អា​ង​ឡើ​ងវិ​ញ(យ៉ូហាន ២១)។ ទោះ​បី​ជាលោ​កពេ​ត្រុ​សធ្លា​ប់​មាន​កំហុ​ស​កា​ល​ពី​មុន​ក៏ដោយ ក៏​ព្រះ​យេស៊ូវ​ទ្រង់​នៅ​តែស្អា​ង​​គាត់​ឡើង​វិញ សម្រាប់​ការ​ងារ​ប​ម្រើទ្រ​ង់ ដោយ​មាន​បន្ទូ​ល​ទៅកា​ន់គា​​ត់ថា​ “ចូ​រ​​​ឲ្យ​​ចំណី​​ដល់​​ហ្វូង​ចៀម​​ខ្ញុំ​​​ស៊ី​​ផង”(ខ.១៧)។

បើ​អ្ន​ក​បាន​ប្រ​ព្រឹត្ត​នូវ​ “កំហុស” ដ៏​ធំមួ​យ ដែល​ហាក់​ដូច​ជា​មិន​អា​ចល​ប់​លាង​បាន នោះ​សូម​ចាំថា​ ការ​សំខាន់​បំផុត ​គឺត្រូ​វ​សួ​រ​ខ្លួន​ឯ​ង​ថា តើ​អ្នក​ស្រឡាញ់​ព្រះយេ​ស៊ូវ​​​ទេ?…

លោកដូរាន ក្រេយ

រឿង “រូប​ភាព​របស់​លោក​ដូរាន ក្រេយ(Dorian Gray)” ជា​ប្រភេទ​រឿង​ប្រលោម​លោក​ នៅ​សម័យ​ក្សត្រី​វិច​តូរីយ៉ា(Victoria)។ រឿង​នេះបា​នប​ក​ស្រាយអំ​ពី​ភាព​ខុស​គ្នា​រវាង​អត្ត​សញ្ញាណ​របស់​យើង ដែល​អ្នក​ដទៃ​បាន​ស្គាល់​​តែសម្បក​ក្រៅ និង​អត្តស​ញ្ញាណ​ពិ​តដែ​ល​យើង​មាន​​ នៅខា​ង​ក្នុង​។ រឿង​នេះបា​នដំ​ណា​លថា មាន​យុវជ​ន​វ័យ​ក្មេង និង​សង្ហា​ម្នាក់​ឈ្មោះ ដូរាន ក្រេយ បាន​ឲ្យ​គេគូ​រូប​រ​បស់​គា​ត់ នៅ​លើ​ផ្ទាំង​គំនូរ បន្ទាប់​មក គាត់​ក៏​ស្រាប់​តែ​មា​ន​ខ្លាចភាព​ចាស់​ជា​រា ហើយ​គាត់​ប្រាថ្នា​សូម​ឲ្យ​រូប​គំនូ​របស់គា​ត់ មា​ន​ភាព​​វ័​យ​ចំណាស់​ជំនួសគាត់​វិញ។

មិន​យូរ​ប៉ុន្មាន គាត់​ក៏​បានដូចក្តីបំ​ណង។ រូប​ដ៏​ក្មេង​វ័យ​របស់​គាត់​ក្នុង​គំនូ​នោះ ដែល​បាន​ឆ្លុះប​ញ្ចាំង​អំពី​វិញ្ញាណ​ថប់​ព្រួយ​របស់​គាត់ ក៏​បាន​ប្រែក្លា​យ​ជា​រូប​ដ៏វ័យ​ចំណាស់ ហើយ​មាន​សម្រស់​តែ​អាក្រក់​ឡើង​ៗ ដោយសារ​អំពើបា​ប​ដែល​គាត់​ប្រព្រឹត្ត​កាន់​តែ​ច្រើន​ឡើ​ង​ៗ ខណៈដែល​​សាច់​ឈាម​ពិត​របស់​គាត់​ នៅ​តែ​មាន​វ័​យក្មេ​ង​ដដែ​ល។ ដូច​នេះ គាត់​ល្អតែ​ស​ម្បក​ក្រៅ តែ​ចិត្ត​របស់​គាត់​មាន​ភាព​ពុក​រលួយ​។

ព្រះ​យេស៊ូវ​បាន​ស្តីប​ន្ទោស​ឲ្យពួ​ក​ផារិស៊ី ដែល​បា​ន​បង្ហាញចេ​​ញនូ​វភា​ពពុ​ត​ត្បុត ដែល​ស្រដៀង​នឹង​លោក​ដូរា​ន​ដែរ។ មាន​ពួក​ផារិស៊ីជា​ច្រើ​ន​ជាម​​នុស្ស​មា​នអំ​ណួត ដែល​ចូល​ចិត្ត​ធ្វើ​ឲ្យ​ពួក​បណ្តា​ជន​យល់​ថា ខ្លួនជា​អ្ន​កប្រ​តិ​បត្តិ​តាម​ជំនឿ។ ប៉ុន្តែ ពួក​គេមា​នអំ​ពើ​បាប​ ដែល​លាក់​កំបាំងជា​ច្រើន​នៅ​ខា​ង​ក្នុង។ ហេតុ​នេះ​ហើយ បាន​ជាព្រះ​យេស៊ូ​វ​ទ្រង់​ប្រ​ដូច​ពួក​គេទៅ​នឹ​ង “​ម៉ុង​ខ្មោច​ដែល​លាប​ស ឯ​ខាង​ក្រៅ ល្អ​មើល​ពិត​មែន តែ​ខាង​ក្នុង​មាន​ពេញ​ដោយ​ឆ្អឹង​ខ្មោច និង​សេចក្តី​ស្មោកគ្រោក​គ្រប់​មុខ​វិញ”(ម៉ាថាយ ២៣:២៧)។

យ៉ាង​ណាមិ​ញ អារក្ស​តែង​ល្បួង​ឲ្យយើ​ងប​ង្ហាញ​ចេ​ញ​នូវ​រូប​ភាពក្លែ​ង​ក្លាយ សម្រាប់​ឲ្យ​អ្នក​ដទៃ​មើល។ ប៉ុន្តែ ព្រះ​ទ្រង់​ជ្រាប​ចិ​ត្តរប​ស់​យើង​(១សាំយ៉ូអែល ១៦:៧ សុភាសិត ១៥:៣)។ ពេល​ដែល​យើង​សា​រភា​ព​បាប និ​ងបើ​កចំ​ហ​រចិត្ត…

របស់ល្អបំផុតក្នុងជីវិត

មាន​ពាក្យ​ស្លោក​ពី​បុរាណ​មួយ បាន​ពោល​ថា “របស់​ល្អបំ​ផុត​នៅក្នុ​ង​ជីវិត គឺ​ជា​របស់​ដែល​យើង​ទទួល​ដោយ​ឥត​គិត​ថ្លៃ”។ ក្នុង​ពាក្យ​ស្លោក​នេះ ចំណុច​ជា​ច្រើន ដែល​ជា​​កា​រ​​ពិត​។ ទោះជា​យ៉ាង​ណាក៏​ដោ​យ អ្នក​ខ្លះជឿ​ថា របស់​ល្អបំ​ផុ​ត​ក្នុង​ជីវិត គឺ​ជារ​ប​ស់​ដែល​ថ្លៃ​ ឬប្រហែ​ល​​ជារបស់​ដែល​ពិ​បាក​ស្វែ​ង​រក។

ថ្មី​ៗ​នេះ ខ្ញុំ​បាន​ឃើ​ញ​ផ្លាក​ស​ញ្ញា​មួយ ដែ​ល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ញញឹម ហើយ​គិត​ពីអ​ត្ថន័​យរ​ប​ស់វា​។ នៅ​លើ​ផ្លាក​សញ្ញានោះ គេ​បាន​ស​រសេ​រ​ថា “របស់ល្អបំផុតក្នុងជីវិត មិនមែនជារបស់ឡើយ”។ នេះ​ជា​ការសរសេរ​បាន​ល្អណា​ស់! ព្រោះ​ថា ​ពេល​ដែល​យើង​ស្គាល់​តម្លៃ​នៃគ្រួ​សារ មិត្ត​ភាព និង​សេចក្តី​ជំនឿ​ហើយ នោះ​យើង​ក៏នឹ​ងបា​ន​ដឹង​ថា ការ​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត ​គឺ​ជាចំ​ណង​​​ទាក់​ទងរវាងម​នុស្ស និង​ព្រះអ​ម្ចាស់។

ស្តេច​សាឡូម៉ូន​ជាអ្នកដែលសមនឹង​​និយាយ​​អំ​ពី​​របស់​​ទ្រព្យ ព្រោះ​ទ្រង់ “មាន​ទ្រព្យសម្បត្តិ និង​ប្រាជ្ញា​លើស​ជាង​អស់​ទាំង​ស្តេច​នៅ​ផែនដី”(១ពង្សាវតាក្សត្រ ១០:២៣)។ តើ​ទ្រង់​បាន​ផ្តល់​យោបល់​អ្វី​ខ្លះ អំពី​ទ្រព្យ​សម្បត្តិ? ទ្រង់​បាន​មាន​បន្ទូល​ថា “កុំ​ឲ្យ​​នឿយ​ហត់​ដល់​ខ្លួន ដើម្បី​ឲ្យ​បាន​ជា​អ្នក​មាន​ឡើយ ក៏​កុំ​ឲ្យ​ប្រើ​ប្រាជ្ញា​ឲ្យ​បាន​មាន​ឡើង​ដែរ តើ​ចង់​ភ្ជាប់​ភ្នែក​តាម​របស់​ដែល​សោះ​សូន្យ ឬ​ដ្បិត​ទ្រព្យ​សម្បត្តិតែង​តែ​ដុះ​ស្លាប​ជា​មិន​ខាន ក៏​នឹង​ហើរ​ទៅ​លើ​មេឃបែប​ដូច​ជា​ឥន្ទ្រី” (សុភាសិត ២៣:៤-៥)។ ហើយ​ទ្រង់​លើកទឹ​កចិ​ត្តយើ​ង​ឲ្យ​ផ្ចង់​​ចិ​ត្ត​ ​​ចំពោះ​សេ​ចក្តី​​ប្រៀនប្រដៅ ហើយ​ផ្ទៀង​ត្រចៀក​ចំពោះ​ពាក្យ​ដែល​ប្រកប​ដោយ​តម្រិះ។ ដ្បិត​​នឹ​ង​មាន​រង្វាន់​ជា​មិន​ខាន ហើយ​សេចក្តី​សង្ឃឹម​របស់យើង​​នឹង​មិន​កាត់​បង់​ឡើយ(ខ.១២,១៨)។

របស់​ល្អបំ​ផុត​ក្នុង​ជីវិត គឺ​ជាទ្រ​ព្យស​ម្បត្តិ​ដ៏​នៅ​អស់​កល្បជា​និច្ច ដែល​កើត​ចេញ​ពី​សេចក្តី​ល្អ និ​ង​ព្រះ​គុណ​រប​ស់​ព្រះ ដែលមានក្នុងអង្គព្រះយេស៊ូវគ្រីស្ទ។ យើង​មិន​ទុក​ដាក់​ទ្រព្យសម្បត្តិ​​ទាំងនោះ ក្នុង​ដៃយើ​ងឡើ​យ គឺយើ​ងទុ​ក​នៅក្នុ​ង​ចិ​ត្តយើ​ង​វិញ។—David McCasland

បណ្តាលមកពីអ្វី?

មាន​ពេល​មួយ ទី​ធ្លាខា​ង​មុខ​ផ្ទះ​រ​បស់​ខ្ញុំបា​ន​ជួប​បញ្ហា​មួយ។ ខ្ញុំ​មិន​អាច​មើល​ដឹង​ថា​ វា​កំពុង​មាន​បញ្ហា​អ្វីទេ ប៉ុន្តែ ខ្ញុំ​ដឹង​ថា មាន​អ្វី​ម្យ៉ាង​កំពុង​បង្ករ​ឲ្យ​មាន​ការ​ខូច​ខាត​នេះ។ បន្ទាប់​ពី​បាន​តាម​ដាន​មើ​ល​យ៉ាង​ដិត​ដល់ ខ្ញុំ​ក៏​រក​ឃើញ​ថា បញ្ហានោះ​​គឺ​កំពុង​តែ​បង្ក​រ​ឡើងដោ​យព​ពួ​ក​សត្វកំពីង​ដូង។ កាល​ពីពេ​ល​កន្ល​ង​ម​ក ​​ខ្ញុំ​បា​​ន​កា​ត់​​តម្រឹម​​ស្មៅក្នុងទីធ្លា​រប​ស់ខ្ញុំ​បា​នយ៉ា​ង​ស្អាត តែ​ពពួក​សត្វ​ដែល​កំពុង​ស្រេក​ឃ្លាន​អាហារ​ទាំង​នោះ បាន​វា​ចុះឡើ​ង​ៗ​ស្វែង​រកអាហារ​ ក្នុង​រន្ធ​ក្រោម​​ទីធ្លា​នោះ​ ធ្វើ​ឲ្យខូច​ស្មៅរ​បស់​ខ្ញុំ​។

យ៉ាង​ណាមិ​ញ ពួ​ក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ធ្លាប់​ជួប​បញ្ហា ដែល​បង្ករ​ឡើង ​ដោយ​ការ​អ្វី​ដែល​គេ​បាន​ធ្វើ​ ដោយ​លាក់កំបាំង​ផង​ដែ​រ(យ៉ូស្វេ ៧)។ ពេល​ដែល​ពួក​គេ​កំពុង​ប្រឈម​មុន​នឹង​បញ្ហា​នោះ​ ពួក​គេ​មិន​អាច​មើល​ដឹង​ថា មូល​ហេតុ​ បណ្តាល​មក​​ពី​​​អ្វី​​ទេ។ មាន​ការ​អ្វី​មួ​យ ដែល​ត្រូវ​បាន​ធ្វើ​ដោយ​កំបាំង​ពី​ភ្នែ​កពួ​ក​គេ ដែល​កំពុង​បណ្តាល​ឲ្យ​មាន​ការ​ខូច​ខាត​ដ៏​ធ្ងន់​ធ្ងរ។ បញ្ហា​នោះ​​មា​​ន​ល​ក្ខណៈ​គួ​រ​​ឲ្យ​ចាប់​អារម្មណ៍ ពេល​​ដែល​​លោ​ក​​យ៉ូស្វេ​​បា​ន​បញ្ជូន​​ទ័ព​​៣ពាន់​នាក់ ចូល​វាយ​លុក​ស្រុក​អៃយ។ ទោះ​ពួក​គេមា​ន​​គ្មាន​ល្មម​នឹង​អាច​វាយ​ឈ្នះក​ងទ័​ព​ដ៏​តូច​របស់​សាសន៍​អៃយ​ក៏​ដោយ ក៏ពួ​កគេ​នៅ​តែ​ទ​ទួលបរា​ជ័យ​ដដែល។ ពួក​សាសន៍​អៃយក៏​បាន​ស្ទាក់​វាយ​ពួក​អ៊ីស្រាអែល ធ្វើឲ្យ​ពួ​កគេ​ស្លា​ប់អ​ស់​៣៦​នាក់ ហើយ​ក៏បា​នប​ណ្តេញ​ពួក​គេ​ឲ្យ​ត្រ​ឡប់​ទៅវិ​ញ។ ពេល​នោះ លោក​យ៉ូស្វេមិ​នបា​ន​ដឹង​ថា ហេតុ​អ្វី​បាន​ជា​មាន​រឿង​បែ​ប​នេះកើ​ត​ឡើងទេ។ បន្ទា​ប់ម​ក ​ព្រះ​ទ្រង់​ក៏​បាន​ព​ន្យល់​អំ​ពីបញ្ហា​លា​ក់កំ​បាំង​នោះ​ថា ​ក្នុង​ចំណោម​ទ័ព​របស់​គាត់ មានបុ​រសម្នា​ក់​ឈ្មោះ អេកាន បាន​បំពា​នព្រះ​រាជ​​បញ្ជា​ដែ​ល​បា​ន​ដា​ក់​ចេញ​យ៉ាង​ច្បាស់ ហើយ​បាន​លួច​យក “រប​ស់​ដែល​ត្រូវ​បណ្តា​សារ” ​ពីក្រុ​ង​យេ​រី​ខូម​ក(យ៉ូស្វេ ៧:១១)។ ដូច​នេះ ទាល់​តែ​ពួក​គេបា​ន​រក​ឃើ​ញ​អំពើ​បាប​ដែល​បា​នលា​ក់កំ​បាំ​ងនោះ​ ហើយ​យក​វាម​កដោះ​ស្រា​យ ទើប​ពួក​អ៊ីស្រាអែ​ល​ទទួល​បាន​ជ័យ​ជម្នះ។

អំពើ​បាប​ដែល​លាក់​កំបាំង បណ្តាល​ឲ្យ​មាន​ការ​ខូច​ខា​ត​ដ៏ធ្ង​ន់​ធ្ងរ។ យើង​ត្រូវ​យក​វា​មក​បើក​បង្ហាញ ហើយ​ដោះស្រា​យ​វា​ឲ្យបា​ន​ដា​ច់​ស្រេច ពុំ​នោះទេ​ យើងនឹ​ង​ជួប​បរាជ័​យ​ជាក់​ជា​មិន​ខាន។—Dave…

ការរៀននិយាយ

លោកបណ្ឌិត ដេប រ៉យ(Deb Roy) គឺជាអ្នកស្រាវ​ជ្រាវ និង​អ្នក​វិទ្យា​សាស្រ្ត​ផ្នែក​ការ​យល់ដឹង នៅ​​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​នៃ​រដ្ឋ​ម៉ាសាឈូសេត។ គាត់​បាន​​​ថត​​​សម្លេង និង​វីដេអូ​នៃ​សកម្ម​ភាព​ជីវិត​របស់​កូន​គាត់ ចាប់​តាំង​ពី​ពេល​ដែល​វា​កើត រហូត​ដល់​ពេល​​វា​មាន​អាយុ​បី​ឆ្នាំ ដើម្បី​សិក្សា​អំពី​របៀប​ដែល​មនុស្សយើ​ង​រៀន​ភាសា។

គាត់និងភរិយារបស់គាត់បានដំឡើងម៉ាស៊ីន សម្រាប់ថតសម្លេង និង​វីដេអូ នៅ​ក្នុង​ផ្ទះរ​ប​ស់ខ្លួ​ន ហើយ​ពួក​គេ​ក៏​បាន​ថតស​ម្លេង និង​វីដេ​អូ ដែល​មាន​រយៈ​ពេល​ជាង​​២​សែនម៉ោង​ជា​សរុប។ តាម​រយៈ​ការ​ចំណាយ​ពេ​ល​ជាច្រើ​ន ដើម្បី​ប្រមូ​ល​ផ្តុំ បង្រួញ និង​កែ​សម្រួល​សម្លេង​ដែល​បាន​ថត​នោះ ​ពួក​គេក៏​អា​ច​ស្តាប់​ឮ​ទារក​របស់ពួ​ក​គេ បញ្ចេញ​សម្លេង “កាកា” ដែល​ប្រែ​ក្លា​យ​ជា​ពាក្យ​ “ទឹក” ជា​ដើម។

បើ​មាន​នរណាម្នា​ក់ច​ង់​ធ្វើ​ការ​ស្រាវ​ជ្រាវ​​ ដោយ​ថត​សម្លេង នៅ​ក្នុង​ផ្ទះរ​បស់​អ្នក តើអ្ន​ក​នឹង​ចូល​រួម​ជា​មួយ​ពួ​កគេ​ឬ​ទេ បើ​សិ​ន​​ជាអ្ន​កបា​ន​ដឹង​ថា គេ​នឹង​ថត​ពាក្យ​គ្រប់​ម៉ាត់ ហើយ​យក​មក​ធ្វើ​ការ​វិភា​គ​​នោះ? តើ​ការ​សិក្សារ​បស់​ពួក​គេនឹ​ងប​ង្ហាញ​ចេញ​នូវ​លទ្ធផល​យ៉ា​ងដូ​ច​ម្តេច​ខ្លះ? យ៉ាង​ណាមិ​ញ បទ​គម្ពីរ​សុភាសិត ជំពូក១៨ បាន​ផ្តល់​ឲ្យនូ​វ​ចម្លើយ ចំពោះ​សំណួរ​នេះ ដោយ​លើក​ឡើង​ អំពីការ​និយ​ម​ប្រើពា​ក្យ​សម្តី ដោយ​គ្មាន​ប្រាជ្ញា។

អ្នក​និពន្ធ​នៃប​ទ​គម្ពី​រ​ខាង​លើ​បាន​កត់​​សំគាល់​​ឃើ​ញ​​ថា មនុស្ស​​ល្ងី​ល្ងើ​ចូល​ចិត្ត​សម្តែង​គំនិត​របស់​ខ្លួន ជា​ជាង​ព្យាយា​ម​ស្តាប់​យោល​របស់​អ្នក​ដទៃ​ឲ្យយ​ល់(ខ.២)។ តើយើ​ង​មាន​អត្ត​ចរិត​បែប​នេះឬ​? តើ​មាន​ពេល​ខ្លះ យើង​នាំ​ឲ្យ​មាន​ជម្លោះ ដោយសារ​ពាក្យ​សម្តី​របស់​យើង​ឬ(ខ.៧) ឬ​​យើង​ចូល​ចិត្ត​និយាយ​ដោយ​ឥត​បើ​គិត ហើយ“ឆ្លើយ​មុន ដែល​បាន​ស្តាប់​រឿ​ង”?(ខ.១៣)។

យើង​ចាំបា​ច់ត្រូ​វ​រៀន​និយាយ​ឲ្យបា​ន​ត្រឹម​ត្រូវ។ សូម​យើង​ពឹង​ផ្អែ​ក​ទៅ​លើព្រះ​ ដើម្បី​ឲ្យ​យើង​អាច​ស្គាល់​ពាក្យ​សម្តីដែ​ល​អាក្រក់ ហើយ​ងាក​មក​ប្រើពា​ក្យ​សម្តី​លើក​ទឹក​ចិត្ត ដែល​ជា…

ការបើកទ្វារផ្ទះរបស់យើង​ឲ្យ​អ្នក​ដទៃ

សៀវ​ភៅ​ដែ​ល​មាន​ចំណង​ជើង​ថា “ចូរ​មាន​ជីវិត​កាន់​តែ​ប្រ​សើរឡើង​” ជា​ស្នាដៃនិ​ពន្ធ​របស់​លោក​ម៉ាក លូកាដូ(Max Lucado) ដែល​ក្នុង​នោះ​គាត់​បាន​សរសេរ​ថា “ការ​ទ​ទួល​ស្វា​គមន៍ គឺ​ជា​ការ​បើក​ទ្វារ សម្រាប់​សហគមន៍​ដទៃ​។ វា​មិ​ន​មែ​ន​ជារឿ​ង​ចៃដន្យ​ទេ ដែល​នៅ​ក្នុង​ភាសា​ឡាតាំង ពាក្យ ទទួល​ស្វាគមន៍ និង​ពាក្យមន្ទី​រពេទ្យ គឺ​ជា​​ពាក្យ​តែ​មួយ ​ព្រោះ​​ពាក្យ​​ទាំង​​ពីរ គឺ​សុទ្ធ​តែនាំ​ឲ្យ​មាន​​លទ្ធ​ផល​មួយ​ដូច​គ្នាគឺ: ការ​ប្រោស​ឲ្យ​ជា។ ការ​បើក​ទ្វា​រ​ឲ្យ​នរណា​ម្នាក់​ចូល គឺ​មិន​ខុស​ពី​ការ​​និយាយ​ប្រាប់​អ្នក​នោះ​ថា : អ្នក​សំខាន់​ចំពោះ​ខ្ញុំ និង​ចំពោះ​ព្រះ ។ អ្នក​ប្រហែល​ជា​និយាយ​ទៅកា​ន់ភ្ញៀ​វ​ថា សូម​អញ្ជើញ​ចូល​ខាងក្នុង ហើយ​ពេល​នោះ គាត់​ក៏គិ​តថា​ ខ្ញុំ​សម​នឹង​ទទួល​ការស្វាគមន៍ ។

សាវ័ក​ប៉ុល​ប្រាកដ​ជា​បាន​ស្តាប់​ឮ​ពាក្យ​ដូច​នេះ ឬ​មាន​អារម្មណ៍​បែប​នេះ​ដែរ ពេល​ដែល​លោក​អ័គីឡា និង​អ្នក​ស្រី​ព្រីស៊ីល​បាន​បើក​ចំហរ​ទ្វា​រ​ផ្ទះ​ទទួល​ស្វាគម​គាត់។ ពេល​គាត់​ធ្វើ​ដំណើរ​មក​ដល់​ទីក្រុង​កូរិន​ថូស ​គាត់​ប្រហែល​ជា​មាន​ការ​អស់​កម្លាំង ដោយសារ​ការ​ធ្វើ​ដំណើរ​ពី​ក្រុង​អាថែន។ គាត់​ក៏ប្រ​ហែល​ជា​មាន​ការ​មិន​សប្បាយ​ចិត្ត ដោយសារ​ការ​ងារ​បម្រើ​ព្រះ​នៅ​ទីនោះ​ ហាក់​ដូច​ជាមិ​ន​បាន​ជោគ​ជ័យ (កិច្ចការ ១៧:១៦-៣៤)។ ក្រោយ​មក គាត់​ក៏​បាន​សរសេរ​នៅ​ក្នុង​សំបុត្រ​ថា “ខ្ញុំ​​​ក៏​​បាន​​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ទាំង​មាន​សេចក្តី​កំសោយ​ភិតភ័យ ហើយ​ញាប់ញ័រ​ជា​ច្រើន​ដែរ”(១កូរិនថូស ២:៣)។ លោក​អ័គីឡា និង​អ្នក​ស្រីព្រីស៊ីលប្រហែល​ជាបា​នជួ​ប​សាវ័​កប៉ុ​ល នៅ​ទីផ្សារ ក្នុង​ក្រុង កូរិនថូស ហើយ​បាន​បើក​ទ្វាផ្ទះ​​ទទួ​លគា​ត់។ ពួក​គេ​ក៏បា​នផ្ត​ល់កា​រក​ម្សាន្តចិ​ត្ត​ខាងវិញ្ញា​ណដ​ល់​សាវ័ក​ប៉ុល តា​ម​រយៈ​ការ​ទទួល​ស្វាគមន៍​បែប​គ្រីស្ទ​បរិស័ទផងដែរ​។

ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ ទ្រង់​បាន​ត្រាស​ហៅ​យើង ឲ្យ​ទទួល​ស្វាគម​អ្នក​ដទៃ គឺ​ប្រៀប​បាន​នឹង…

មេរៀនទាំងពីរ

មាន​ពេល​មួយ​ខ្ញុំបា​ននិ​ពន្ធ​អត្ថបទ​មួយ​ទំព័រ សម្រាប់​សៀវភៅនំម៉ាណា​ប្រចាំ​ថ្ងៃ ដែល​អត្ថ​បទ​នោះ​និយាយ​អំពី​សារៈ​សំខាន់​នៃ​ការ​គោរព​ច្បាប់។ ពីរ​បី​សប្តាហ៍​ក្រោយ​មក ខ្ញុំ​បាន​ធ្វើ​ដំណើរ​កំសាន្ត ក្នុង​ចម្ងាយ​ផ្លូវ ១៣៦៧ គីឡូមែត្រ ដោយ​ការ​តាំង​ចិត្ត​ថា ខ្ញុំនឹ​ងបើ​កបរ​តាម​ល្បឿនដែល​បាន​កំណត់​ដោយ​ផ្លាក​សញ្ញា​ចរាចរណ៍។

ពេល​ដែល​ខ្ញុំ​កំពុង​បើក​បរ​ចេញ​ពី​ក្រុង​ដ៏តូ​ច​មួយ នៅ​ក្នុង​រដ្ឋ​ញូមិច​ស៊ិច​កូ សហរដ្ឋអាមេរិក ខ្ញុំ​មា​​នកា​រ​ផ្តោត​អា​រម្មណ៍​ទៅ​លើកា​រ​បើក​កញ្ចប់​នំសាំង​វិច ខ្លាំង​ជាង​ការ​មើល​ផ្លាក​សញ្ញា​តាម​ផ្លូវ ជាហេតុ​បណ្តាល​ឲ្យ​​​​​ខ្ញុំ​ទទួល​សំបុត្រ​ផាក​ពិន័យ ចំពោះ​ការ​បើក​បរ​ហួស​ល្បឿន​កំណត់។ មេរៀន​ទី​មួយ ដែល​ខ្ញុំ​បាន​ទទួល​នៅ​ថ្ងៃ​នោះ​គឺ: ការ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះច្បា​ប់​ចរាចរណ៍ គឺមិ​ន​​ខុ​ស​​ពី​ការ​មិន​គោរព​​ច្បាប់​ចរាចរណ៍​ឡើយ។ ទន្ទឹម​នឹង​នោះ ខ្ញុំ​នៅ​មាន​ចម្ងាយ​ផ្លូវ ១១២៦គីឡូ​មែត្រ​ទៀត!

មេរៀន​ទីពី​រ​ដែល​ខ្ញុំទ​ទួល​បាន​គឺ : ព្រះ​តែង​តែល្បង​ល​ការ​សម្រេច​ចិត្ត​របស់​យើង​ជា​និច្ច។ ខ្ញុំ​បាន​នឹក​ចាំ​ថា ពេល​ដែល​រាស្រ្ត​រប​ស់​ព្រះ​ត្រៀមខ្លួន​ចូល​ទឹក​ដី​​សន្យា​ ​​លោក​​ម៉ូសេ​និយាយ​ទៅ​កាន់​​ពួក​គេ​ថា “ត្រូវ​ឲ្យ​ឯង​នឹក​ចាំ​ពី​អស់​ទាំង​ការ ដែល​កើត​មាន​តាម​ផ្លូវ ដែល​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​នាំ​ឯង​នៅ​ក្នុង​ទី​រហោស្ថាន ក្នុង​រវាង​៤០​ឆ្នាំ​នេះ ដើម្បី​នឹង​បន្ទាប​ចិត្ត​ឯង ហើយ​នឹង​ល្បងល​ឯង​ឲ្យ​ដឹង​ជា​សេចក្តី​ណា ដែល​នៅ​ក្នុង​ចិត្ត​ឯង គឺ​បើ​នឹង​កាន់ តាម​បញ្ញត្ត​ទ្រង់​ឬ​ទេ”(ចោទិយកថា ៨:២)។

លោក​យូជិន ភីធ័រសាន់(Eugene Peterson) ជា​គ្រូ​គង្វាល និង​អ្នក​និពន្ធ​ម្នាក់ ដែល​បាន​ហៅ​ការ​ដើរ​តាម​ព្រះ​គ្រីស្ទ​ថាជា “ការ​ស្តាប់​បង្គាប់​ដ៏យូ​រអ​ង្វែង តាម​ទិស​ដៅ​ដដែល”។ មាន​ន័យ​ថា រៀងរា​ល់ពេ​ល​យើង​សម្រេច​ចិត្ត​​​ស្តាប់​បង្គាប់​ព្រះ យើងក៏ត្រូវសម្រេចចិត្តផងដែរថា នឹងបន្តស្តាប់​បង្គាប់​ទ្រង់​ជា​រៀង​រហូត។

តាម​រយៈ​មេរៀន​ខាង​លើនេះ​ ព្រះ​ទ្រង់​បាន​រំឭ​ក​ឲ្យខ្ញុំ​​ដឹ​ងថា​ ការ​ផ្តោត​ចិត្ត​ទៅ​លើ​ការ​ស្តាប់​បង្គាប់ និង​ការ​ផ្តោត​អារម្មណ៍​នៅ​ក្នុង​ដំណើរ​នៃជី​វិត ពិតជាមាន​សារៈ​សំខាន់ណាស់។—David McCasland

ការស្វែងយល់ពីសត្វស្រម៉ោច

លោក​ម៉ាក ម៉ូហ្វេត(Mark Moffett) គឺ​ជា​អ្នក​ និពន្ធ​សៀវ​ភៅរឿ​ង ដំណើរ​ផ្សង​ព្រេង​ជា​មួយហ្វូង​ស្រម៉ោច : ដំណើររ​កមើ​ល​សត្វ​ស្រម៉ោច​ទូទាំង​ពិភព​លោក ដែល​មាន​សត្វ​ស្រម៉ោច​រាប់​សែន​កោដិ​ដើរ​តួរ។ រឿង​នេះ​បាន​ឆ្លុះប​ញ្ចាំង អំ​​ពីចំ​ណង់​​ចំណូល​ចិត្តដែ​ល​គាត់​មាន​ចំពោះ​សត្វ​ស្រម៉ោច ពេល​គាត់​នៅក្មេ​ង ហើយ​ទោះ​ជា​គាត់​បាន​ចម្រើន​វ័យ​ធំឡើ​ង ក៏​គា​ត់​នៅ​តែ​មាន​ចំណង់​ចំណូល​ចិត្ត​បែប​នេះ​ដដែល។ ការ​វក់​ចិត្ត​នឹង​សត្វ​ស្រម៉ោច​នេះ បាន​នាំ​ឲ្យ​គាត់​ខំសិ​ក្សាស្រា​វជ្រាវ រហូត​ទទួល​បា​ន​សញ្ញា​ប័ត្រ​បណ្ឌិត នៅ​សកល​វិទ្យា​ល័យ​ហាវើត(Harvard) ហើយ​គាត់​ក៏បា​ន​ធ្វើ​ដំណើរ​ទូទាំង​ពិភ​ព​លោក ក្នុង​នាម​ជា​អ្នក​ជំនាញ នៅ​ក្នុង​មុខ​វិជ្ជា​មួយ​នេះ។ ការ​សិក្សា​របស់​គាត់​បាន​នាំ​ឲ្យ​​គាត់​ទទួល​បាន​ការ​យល់​ដឹង​ដ៏​អស្ចារ្យ អំពី​ស​ត្វ​ដ៏​ឧស្សាហ៍​ទាំង​អស់​នោះ។

តាំង​ពី​យូរ​មក​ហើយ​ មុន​ពេល​ដែល​លោក​ម៉ូហ្វេត​រុក​រក​ឃើញ​ភាព​អស្ចារ្យ​ខ្លះ​ៗ នៃ​ពិភពសត្វ​ស្រម៉ោច ព្រះ​គម្ពី​របា​នចែ​ងអំ​ពី​ភាព​ឆ្លាត​វ័យ និង​សីល​ធម៌​ការងារ​នៃ​សត្វ​ល្អិត​ដ៏​តូច​មួយ​ប្រភេទ​នេះ។​ ស្តេច​សាឡូ​ម៉ូន​ដ៏មា​ន​ប្រាជ្ញា ទ្រង់​បាន​យក​សត្វ​ស្រម៉ោច​ធ្វើ​ជា​ឧទាហរណ៍​គំរូ​នៃ​​ភាព​ឧស្សាហ៍​ព្យា​យាម សម្រាប់​ឲ្យ​មនុស្ស​ខ្ចិល​ទាំង​ឡាយ​យក​តម្រាប់​តាម គឺ​ដូច​ដែល​ទ្រង់​បាន​ចែង​ថា “ឱ​​មនុស្ស​​ខ្ជិ​ល​ច្រអូស​អើយ ចូរ​ទៅ​មើល​ស្រមោច​ចុះ ចូរ​ពិចារណា​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​វា ហើយ​មាន ប្រាជ្ញា​ឡើង វា​គ្មាន​នាយ គ្មាន​អ្នក​កាន់​កាប់​ការ ឬ​អ្នក​គ្រប់គ្រង​ឡើយ គង់​តែ​វា​ផ្គត់ផ្គង់​អាហារ​វា​នៅ​ខែ​ប្រាំង ហើយ​ក៏​ប្រមូល​ស្បៀង​ទុក ​ក្នុង​រដូវ​ចំរូត​ផង”(សុភាសិត ៦:៦-៨)។

ព្រះ​ទ្រង់​បាន​ពិពណ៌នា​អំពី​ស្នា​ព្រះ​ហស្ថ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ដោយ​ប្រើ​សត្វ​ដែល​ទ្រង់​បាន​​បង្កើត​ដើម្បី​បង្រៀន​យើង។ ជាក់​ស្តែង តាម​រយៈ​កា​រ​បង្រៀន​​អំពី​ស​​ត្វ​ស្រម៉ោច យើងអាច​មើល​ឃើញ​សារៈ​សំខាន់​នៃ​ការ​ធ្វើ​ផែនការ​ទុក​ជា​មុ​ន និង​ការ​ត្រៀម​​ស្បៀង​សម្រាប់​ផ្គ​ត់​ផ្គង់​​នៅ​​ពេ​ល​​អនា​គត(៣០:២៥)។ ព្រះ​ទ្រង់​បាន​ប្រើ​ធម្ម​ជាតិ ដើម្បី​ចង​ក្រង​មេរៀន​ខាង​វិញ្ញាណ ហើយ​សូម្បី​តែស​ត្វស្រ​ម៉ោច​ដ៏​តូច​ល្ងិត ក៏​អាច​ឲ្យ​យើ​ង​រៀន​សូត្រ​ពី​ពួក​វាបា​ន​ដែរ។—Dennis Fisher

ភាពមិនអាចមើលឃើញ ដ៏អាថ៌កំបាំង

នៅ​ទូ​ទាំង​សហ​រដ្ឋ​អាមេរិក និង​​​ពិភព​លោកទាំង​មូល ​ជា​ញឹក​ញាប់ យើង​ជួប​ប្រទះ​ផល​ប៉ះ​ពាល់​នៃ​​គ្រោះ​មហន្ត​រាយ ដែល​គ្មាន​នរណា​អាច​មើល​ឃើញ។ ឧទា​ហរណ៍ ក្នុង​ឆ្នាំ២​០១១ នៅ​សហ​រដ្ឋ​អាមេរិក មាន​ទីក្រុង​មួយ​ចំនួន បាន​ទ​ទួល​រង​ការ​បំផ្លាញ​ពី​ខ្យល់​កួច​យក្ស​ថូនេដូ ដែល​បាន​បក់​គួច​បំផ្លាញលំ​​នៅ​ដ្ឋាន និង​ទី​ប្រជុំ​ជន​ អស់​ជា​ច្រើន​កន្លែង​។ ហើយ​ក្នុង​​​រដូវ​ខ្យល់​ព្យុះ​កំបុត​ត្បូង​ម្តង​ៗ យើង​មាន​ការ​រន្ធត់​ចិត្ត ចំពោះ​ខ្យល់​ដែល​បក់​បោក​ក្នុង​ល្បឿន​ជាង ១៦០​គីឡូម៉ែ​ត្រ ក្នុង​មួយ​ម៉ោង ដែល​បាន​គំរា​ម​បំផ្លាញ​អ្វី​ៗ​ដែល​យើង​បាន​កសាង​មក​នោះ។

ទាំង​អស់​នេះ​គឺ​បាន​បង្ករ​ឡើង​ ដោយ​អំណាច​ដែលយើង​មិន​អាច​មើល​ឃើញ។ ជា​ការ​ពិត​ណាស់ យើង​អាច​មើល​ឃើញ​ស្លឹក​ឈើ​បក់ ឬ​កំទេច​កំទី​ប៉ើង ដោយ​សារ​ខ្យល់​​បក់ តែ​យើង​មិន​អាច​មើល​ឃើញ​ខ្យល់​បាន​ឡើយ។ ការ​នេះ​កើត​ឡើង​តាម​របៀប​ដ៏អាថ៌​កំបាំង​​​ដែល​យើង​មើល​មិន​ឃើញ។

តាម​ន័យ​ធៀប យើង​ក៏​មិន​អាច​មើល​ឃើញ​ព្រះ​វិញ្ញាណ​ប​រិសុទ្ធ​បាន​ដែរ។ តាម​បទ​គម្ពី​រ​កិច្ច​ការ​ជំពូក​២ ពេល​អ្នក​ជឿ​ព្រះ​បាន​ពិសោធន៍​នឹង​ការ​ពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នៅ​ថ្ងៃ​បុណ្យ​ទី​៥០ “ស្រាប់​​តែ​​មាន​ឮ​សូរ​ពី​លើ​មេឃ ដូច​ជា​ខ្យល់​បក់​គំហុក​យ៉ាង​ខ្លាំង មក​ពេញ​ក្នុង​ផ្ទះ​ដែល​គេ​អង្គុយ​នៅ”(កិច្ចការ ២:២)។ ខ្យល់​ដែល​បក់​មក​នោះ បាន​បង្ហាញ​ឲ្យ​គ្រីស្ទ​បរិស័ទ​សម័យ​ដើម​ទាំង​នោះ​​បាន​ដឹង​ អំពី​ការ​យាង​មក​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ចូល​សណ្ឋិត​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ ដើម្បី​ធ្វើ​កិច្ច​ការ​របស់​ទ្រង់។ ហើ​យ​សព្វ​ថ្ងៃ​នេះ ទ្រង់​ក៏​នៅ​តែ​ធ្វើ​ការ​នេះ នៅ​ក្នុង​ជីវិត​យើង​ផង​ដែរ! បើ​អ្នក​ជា​អ្ន​កដើរ​តាម​ព្រះ​គ្រីស្ទ នោះ​ចូរ​ត្រេក​អរ​ចុះ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​បង្កើ​ត​ផល​ផ្លែ ក្នុង​ជីវិ​ត​អ្នក(កាឡាទី ៥:២២-២៣) បង្រួប​បង្រួម​អ្នក​ជឿ​ព្រះ ក្នុង​រូប​កាយ​តែ​មួយ​នៃ​ព្រះ​គ្រីស្ទ(១កូរិនថូស ១២:១៣) ហើយ​ទ្រង់​ជួយ​ឲ្យ​អ្នក​បាន​ដឹង​ច្បាស់ អំពី​ព្រះ​វត្ត​មាន​នៃ​ព្រះ(១យ៉ូហាន ៣:២៤)។ ព្រះ​វិញ្ញាណ​បរិសុទ្ធ ទ្រង់​ជា​អង្គ​ដ៏​មាន​អំណាច ក្នុង​ជីវិ​តយើង ទោះ​ជា​យើង​មិន​អាច​មើល​ទ្រង់​ឃើញ​ក៏​ដោយ។—Bill Crowder