ឧបមា​ថា អ្នក​កំពុ​ងអ​ង្គុយ​អរ​សប្បាយ នឹង​ការ​ប្រគុំ​តន្រ្តី រឿង​ល្ខោន ឬ​ខ្សែ​ភាព​យន្ត នៅ​ក្នុង​មហោ​ស្រព​មួយ ដែ​លគេ​បាន​បិទ​ភ្លើ​ងឲ្យ​ងងឹត។ ភ្លាម​​នោះ ស្រាប់​តែ​មាន​ទូរស័ព្ទ​ស្មាត​ហ្វូន​របស់​នរណា​ម្នាក់ បាន​បញ្ចេញ​ពន្លឺ​ឡើង ​នៅ​ក្នុង​ចំណោម​នោះ។ ម្ចាស់​ទូរស័ព្ទ​នោះ​ក៏បា​នបើ​កមើលសារ ដែល​គេបាន​ផ្ញើ​មកគាត់​ ហើយ​គាត់​ប្រហែល​ជា​ចំ​ណាយ​ពេល ដើម្បី​ឆ្លើយ​តប​សារ​នោះ​ផ​ង​ក៏​មិន​ដឹង។ នៅ​ក្នុង​សៀវ​​ភៅ​ដែល​មា​នចំ​ណង​ជើ​ងថា ការ​ខ្វះកា​រ​ពិចារ​ណា: ការ​អ្វីដែ​ល​អ៊ីន​ធ័រណិត កំពុង​ធ្វើ​មក​លើ​ខួរក្បា​លរ​ប​ស់​យើង ​លោក​នីកូឡាស ខារ(Nicholas Carr)បាន​មានប្រសាសន៍​ថា នៅ​ក្នុង​ពិភ​ពលោក​ដែ​ល​ត​ភ្ជាប់​គ្នា ដោយ​អ៊ីនធ័រណិត យើង​កាន់​តែ​ពិបាក​ប្រឆាំង “​អារម្មណ៍​ដែល​ចេះ​តែ​រំពឹង​ថា​មាន​នរណា​ម្នាក់​​ប្រហែល​ជា​បាន​ផ្ញើ​សារ​មក​យើង”។

កាល​លោក​សាំយ៉ូអែល​នៅក្មេ​ង គាត់​បាន​ឮស​ម្លេង​ហៅឈ្មោះ​គា​ត់ ហើយ​គាត់​គិ​តថា សម្លេង​នោះ​ជា​សម្លេង​របស់​សម្តេ​ចស​ង្ឃ អេលី ដែល​កំពុង​បម្រើព្រះ​ នៅ​ក្នុង​រោង​ឧបោសថ(១សាំយ៉ូអែល ៣:១-៧)។ ពេល​ដែល​លោក​អេលីបា​នដឹ​ង​ថា ព្រះ​កំពុង​ហៅសាំ​យ៉ូអែល គាត់​ក៏​បាន​ប្រាប់​ក្មេង​ប្រុស​ម្នាក់​នេះ​ឲ្យឆ្លើ​យ​តប។ ពេល​ដែល​ព្រះ​ហៅឈ្មោះ​គា​ត់ជា​លើក​ទីបួន “សាំយ៉ូអែល ក៏​បាន​ទូ​ល​ឆ្លើ​យ​ថា សូម​​ទ្រ​ង់​​មាន​​ព្រះ​បន្ទូល​​ម​ក​ចុះ ដ្បិត​​ទូល​បង្គំ ជា​​អ្នក​​បំរើ​​ទ្រង់​​ប្រុង​​ស្តាប់​​ហើយ”(ខ.១០)។ ក្រោ​យមក លោក​សាំយ៉ូអែ​ល​ក៏មា​ន​ទ​ម្លាប់ប្រុ​ង​ចិត្ត​ស្តាប់​ព្រះ​សូ​រសៀ​ងរ​ប​ស់ព្រះ​ នៅ​ក្នុង​ការ​រ​ស់នៅ​ ពេល​ដែល “ព្រះ​អម្ចា​ស់​​តែ​ង​​លេច​​​ម​ក​​ ឲ្យ​សាំយូអែល​ស្គាល់​នៅ​ត្រង់​ស៊ីឡូរ ដោយសារ​ព្រះបន្ទូល​ទ្រង់”(ខ.២១)។

តើ​នៅថ្ងៃ​នេះ​ យើង​កំពុ​ងស្តា​ប់​ព្រះ​សូរ​សៀង​របស់ព្រះ ​ក្នុង​ជីវិត​របស់យើ​ង​ឬ​ទេ? តើ​យើង​មាន​ចំ​ណាប់​អារម្មណ៍​ ចំពោះស​ម្លេង​រ៉ោទ៍​របស់ទូ​រ​ស័ព្ទ​ទំនើប​របស់​យើង ខ្លាំង​ជាង​ព្រះ​សូរ​សៀង​ដ៏តូ​ចឆ្មា​​នៃ​ព្រះអ​ម្ចាស់ ដែល​បាន​បន្លឺ​​ឡើង តា​មរយៈ​ព្រះ​បន្ទូ​ល និ​ង​ព្រះវិញ្ញាណ​របស់​ទ្រង់​ឬ?

សូម​ឲ្យ​យើង​រៀ​ន​ស្គាល់​ព្រះ​សូរសៀ​ង​រប​ស់​ព្រះ ហើយ​តប​ទ្រ​ង់​ថា “ឱ​ព្រះអ​ម្ចាស់​អើយ សូម​មាន​បន្ទូ​ល​មក​ ទូល​ប​ង្គំ​ប្រុង​ចិ​ត្ត​ស្តាប់​ហើយ”។–David McCasland