ចិត្តរបស់អ្នក
ខ្ញុំបានពេញចិត្តនឹងការអធិស្ឋានរបស់ម៉ាខុម(Malcom) នៅព្រះវិហារ កាលពីថ្ងៃមុន។ វាទើបតែមានអាយុ៧ឆ្នាំទេ ប៉ុន្តែ វាបានឈរនៅមុខក្មេងៗដទៃទៀត ដែលមានគ្នាមួយរយនាក់ ហើយអធិស្ឋានថា “ព្រះយេស៊ូវអើយ សូមអរព្រះគុណទ្រង់ ដែលបានឲ្យយើងខ្ញុំលេងបាត់ទាត់ ហើយមកព្រះវិហារ ហើយបានឲ្យយើងខ្ញុំធ្វើដំណើរមកទីនេះ ដោយសុវត្ថិភាព ហើយសូមអរព្រះគុណទ្រង់ ដែលបានអត់ទោសបាបឲ្យយើងខ្ញុំ ហើយប្រទានជីវិតអស់កល្ប។ ព្រះយេស៊ូវ យើងខ្ញុំស្រឡាញ់ទ្រង់។ សូមទ្រង់នៅតែនឹកចាំជានិច្ចថា យើងខ្ញុំស្រឡាញ់ទ្រង់ខ្លាំងប៉ុណ្ណា”។
ខ្ញុំមានចិត្តរំភើបយ៉ាងខ្លាំង រហូតដល់ស្រក់ទឹកភ្នែក ពេលដែលឃើញវាបង្ហាញចេញនូវទឹកចិត្តរបស់វា ចំពោះព្រះដូចនេះ។ ក្នុងនាមជាមនុស្សពេញវ័យ យើងប្រហែលជាច្រើនតែព្យាយាមបន្ថែមបន្ថយពាក្យបន្តិចបន្តួច នៅក្នុងការអធិស្ឋាន ដើម្បីឲ្យពិរសស្តាប់ សម្រាប់ព្រះ និងមនុស្សនៅជុំវិញយើង ដែលអាចស្តាប់ឮយើង។ ប៉ុន្តែ ខ្ញុំយល់ថា ព្រះទ្រង់ប្រាកដជាសព្វព្រះទ័យនឹងស្តាប់ តែពាក្យអ្វីដែលចេញពីចិត្តរបស់កូនទ្រង់ប៉ុណ្ណោះ។
លោកនេហេមាមានចិត្តខ្វល់ខ្វាយ អំពីការស់នៅរបស់ប្រជាជននៅក្រុងយេរូសាឡិម ដែលជាមាតុភូមិរបស់គាត់ ពេលដែលគាត់បានដឹងថា ពួកគេកំពុងមានសេចក្តីទុក្ខជាខ្លាំង ហើយកំផែងដែលនៅព័ទ្ធជុំវិញទីក្រុង ក៏មានសភាពបាក់បែកទៀត(នេហេមា ១:៣)។ គាត់ក៏បានអធិស្ឋាន ដើម្បីរកដំណោះស្រាយសម្រាប់បញ្ហាទាំងអស់នេះ។ ជាដំបូងគាត់បានសរសើរដំកើងព្រះ ដែលទ្រង់ល្អ(ខ.៥) ហើយគាត់ក៏ទូលសូមឲ្យទ្រង់អត់ទោសបាបឲ្យគាត់(ខ.៦) រួចទូលទ្រង់អំពីព្រះបន្ទូលសន្យារបស់ទ្រង់(ខ.៩) ហើយក៏ទូលសូមឲ្យព្រះបណ្តាលចិត្តស្តេចឲ្យមានសេចក្តីមេត្តា(ខ.១១)។ ព្រះទ្រង់ក៏បានមើលថែរលោកនេហេមា និងពួកបណ្តាជនរបស់គាត់ នៅក្នុងពេលដែលពួកគេសាងសង់កំផែងក្រុងយេរូសាឡិមឡើងវិញ។
តើអ្នកកំពុងតែគិតអំពីអ្វី? តើអ្នកចង់អរព្រះគុណព្រះ ឬកំពុងមានបន្ទុកនៅក្នុងចិត្ត? ព្រះនៃយើង ដែលជាព្រះនៃសេចក្តីស្រឡាញ់ ទ្រង់សព្វព្រះទ័យនឹងស្តាប់ពាក្យអធិស្ឋាន…
ការប្រែចិត្តទាំងស្រុង
លោកប៊ីល(Bill) គឺជាមិត្តភ័ក្ររបស់ខ្ញុំ កាលរៀននៅសាលាព្រះគម្ពីរជាមួយគ្នា។ គាត់បានទទួលជឿព្រះ ដោយលាចាកពីការរស់នៅ ដែលពេញដោយអំពើបាបដ៏ស្មោកគ្រោក។ គាត់បានរៀបរាប់ ពីទីបន្ទាល់នៃជីវិតរបស់គាត់ យ៉ាងដូចនេះថា “មានពេលមួយ ខ្ញុំបានបើកបរឡាន តាមដងផ្លូវ ដោយមានស្រាប្រេនឌីផឹក នៅក្នុងដៃផង ហើយមានប្រពន្ធរបស់គេម្នាក់ អង្គុយនៅក្បែរខ្ញុំទៀត។ នៅពេលដែលខ្ញុំឃើញគ្រីស្ទបរិស័ទមួយចំនួន កំពុងផ្សាយដំណឹងល្អ អំពីព្រះគ្រីស្ទ ដល់អ្នកដំណើរនៅតាមចិញ្ចើមផ្លូវ ខ្ញុំក៏បានបើកអែបពួកគេ ហើយស្រែកឲ្យថា ‘ពួកអាភ្លើ!’ ប៉ុន្តែ ពីរបីសប្តាហ៍ក្រោយមក ខ្ញុំក៏បានទៅលុតជង្គង់នៅក្នុងព្រះវិហារ ហើយអធិស្ឋានទទួលព្រះយេស៊ូវ ជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះនៃជីវិតខ្ញុំ។” ការប្រែចិត្តរបស់លោកប៊ីល ក៏បាននាំឲ្យគាត់លះបង់ចោលជីវិតចាស់របស់គាត់ ហើយពិសោធនូវជីវិតថ្មីក្នុងព្រះគ្រីស្ទ។ នេះជាដំណើរនៃការផ្លាស់ប្រែជីវិតទាំងស្រុង។
ការប្រែចិត្តដ៏ពិតប្រាកដកើតឡើង ពេលដែលព្រះវិញ្ញាណបរិសុទ្ធបណ្តាលចិត្ត ហើយក៏រាប់បញ្ចូលការផ្លាស់ប្រែទាំងស្រុងផងដែរ។ ជាញឹកញាប់ យើងសង្កេតឃើញថា អ្នកណាដែលមានការប្រឆាំងនឹងដំណឹងល្អកាន់តែខ្លាំង មុនពេលប្រែចិត្ត អ្នកនោះច្រើនតែមានការផ្លាស់ប្រែ ក្នុងជីវិតកាន់តែខ្លាំងផងដែរ។ ជាក់ស្តែង នៅពេលដែលលោកសុល ដែលជាអ្នកស្រុកតើសុស បានជួបព្រះគ្រីស្ទ នៅតាមផ្លូវទៅក្រុងដាម៉ាស ជីវិតគាត់ក៏បានផ្លាស់ប្រែ ពីអ្នកបៀតបៀន មកជាអ្នកប្រកាសដំណឹងល្អវិញ។ បានជាមានមនុស្សជាច្រើនបានធ្វើការកត់សំគាល់ថា “អ្នកដែលធ្វើទុក្ខគេកាលពីដើម ឥឡូវនេះកំពុងផ្សាយដំណឹងពីសេចក្តីជំនឿ ដែលខ្លួនបានបំផ្លាញពីដើមនោះវិញ”(កាឡាទី ១:២៣)។
ការផ្លាស់ប្រែដ៏ពិតប្រាកដ ត្រូវមានការប្រែចិត្ត ដែលជាការផ្លាស់ប្រែគំនិត និងទិសដៅនៃជីវិត។ សម្រាប់អ្នកដើរតាមព្រះគ្រីស្ទ…
រ៉ែងយកមាស
ក្នុងកំឡុងពេលវិស្សមកាល នៅរដ្ឋអាឡាសស្កា យើងបានទៅកន្លែងជីករ៉ែមាស អែល ដូរ៉ាដូ(El Dorado) នៅជិតទីក្រុងហ្វ៊ែរប៊ែង(Fairbanks)។ គេបាននាំយើងដើរទស្សនា និងគេបានបង្ហាញពីវិធីរែងមាសក្នុងសម័យដែលមនុស្សផ្អើលរកមាស។ បន្ទាប់មក គេក៏បានឲ្យយើងចំណាយពេលបន្តិច ដើម្បីរៀនរ៉ែងមាស។ គេបានឲ្យឆ្នាំងខ្ទះយើងម្នាក់មួយៗ រួមជាមួយនឹងដី និងថ្មតូចៗម្នាក់មួយកូនបាវផង។ យើងក៏បានចាក់ដីចូលទៅក្នុងខ្ទះនោះ ហើយដួសទឹកចេញពីស្នូកចាក់ចូលក្នុងឆ្នាំងខ្ទះនោះទៀត។ បន្ទាប់មក យើងក៏រ៉ែងខ្ទះនោះ ដើម្បីធ្វើឲ្យដីធ្លាក់ចេញទៅក្រៅ ហើយធ្វើឲ្យកំទេចមាសដែលធ្ងន់ជាងដី ធ្លាក់ចុះទៅបាតខ្ទះនោះ។ ទោះបីជាយើងបានមើលអ្នកជំនាញរ៉ែងមាសហើយក៏ដោយ ក៏យើងនៅតែអាចអនុវត្តតាម បានតែបន្តិចបន្តួចតែប៉ុណ្ណោះ។ តើមកពីមូលហេតុអ្វី? គឺដោយសារយើងខ្លាចមាសដ៏មានតម្លៃ ធ្លាក់ចេញពីខ្ទះនោះ ជាហេតុនាំឲ្យយើងមិនព្រមឲ្យកំទេចថ្ម ដែលគ្មានតម្លៃជាច្រើន ធ្លាក់ចេញឡើយ។
ការនេះបានរំឭកខ្ញុំថា ជួនកាល យើងមិនអាចរកឃើញទ្រព្យសម្បត្តិមានតម្លៃដ៏ពិតបាន ដោយសារយើងមានចំណងនៃទ្រព្យសម្បត្តិក្នុងលោកិយនេះ។ មានពេលមួយ ព្រះយេស៊ូវបានជួបជាមួយនឹងអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់ ដែលមិនអាចរកឃើញទ្រព្យសម្បត្តិដ៏ពិត។ គាត់បានគិតថា ទ្រព្យសម្បត្តិដែលគាត់មានក្នុងលោកិយនេះ មានសារៈសំខាន់ជាងទ្រព្យសម្បត្តិខាងឯវិញ្ញាណ(លូកា ១៨:១៨-៣០)។ ព្រះយេស៊ូវទ្រង់ក៏មានបន្ទូលថា “ដែលសត្វអូដនឹងចូលទៅតាមប្រហោងម្ជុល នោះងាយជាជាងអ្នកមានចូលទៅក្នុងនគរព្រះទៅទៀត”(ខ.២៤)។
ការមានលុយកាក់ មិនមែនជាការអាក្រក់ទេ តែវាអាចរារាំងមិនឲ្យយើងទទួលបាននូវទ្រព្យសម្បត្តិដ៏ពិតជាមរដក ប្រសិនបើយើងយកទ្រព្យសម្បត្តិ ជាគោលដៅនៃជិវិតរបស់យើងនោះ។ ការបង្គរទ្រព្យសម្បត្តិទុកក្នុងលោកិយ ជាទង្វើរដ៏ល្ងីល្ងឺ ដ្បិត មានតែសេចក្តីជំនឿដ៏ពិតទេ ដែលអាចជួយឲ្យយើងឆ្លងកាត់ទុក្ខលំបាក ហើយនាំឲ្យយើងសរសើរដំកើង គោរព និងថ្វាយសិរីល្អដល់ព្រះ(១ពេត្រុស ១:៧)។–Julie Ackerman…
ទាល់តែអ្នកបានឆ្អែត
មិត្តភក្តិរបស់ខ្ញុំម្នាក់ ដែលរស់នៅក្នុងប្រទេសសឹង្ហបូរី បានប្រាប់ខ្ញុំ អំពីរបៀបសួរសុខទុក្ខគ្នា ដែលជនជាតិចិនធ្លាប់មានកាលពីសម័យមុន។ ពួកគេមិនបានសួរគ្នាថា “តើអ្នកសុខសប្បាយជាទេ?”ឡើយ ផ្ទុយទៅវិញពួកគេសួរគ្នាថា “តើអ្នកបានញ៉ាំបាយឆ្អែតឬទេ?” ការសួរសុខទុក្ខគ្នា បែបនេះ ទំនងជាកើតមាន ក្នុងសម័យដែលមានការខ្វះខាតអាហារ ដែលក្នុងនោះ មនុស្សជាច្រើនមិនដឹងថា ពេលណាពួកគេអាចមានអាហារបរិភោគទៀតឡើយ។ ដូចនេះ ពេលដែលពួកគេមានអាហារ ពួកគេត្រូវញ៉ាំឲ្យទាល់តែឆ្អែត។
មានពេលមួយព្រះយេស៊ូវបានធ្វើការអស្ចារ្យ ដោយប្រើត្រីពីរកន្ទុយ និងនំបុ័ងប្រាំដុំ ដើម្បីចម្អែតមនុស្ស ៥០០០នាក់(យ៉ូហាន ៦:១-១៣) ក្រោយមក ហ្វូងមនុស្សដែលដើរតាមទ្រង់ ចង់បានអាហារនោះបន្ថែមទៀត(ខ.២៤-២៦)។ ព្រះអម្ចាស់ក៏មានបន្ទូលប្រាប់ពួកគេថា “កុំធ្វើការងារដើម្បីឲ្យខំប្រឹង ឲ្យតែបានតែចំណីអាហារ ដែលតែងតែពុករលួយនោះឡើយ ចូរខំឲ្យបានអាហារ ដែលស្ថិតស្ថេរដរាបដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលកូនមនុស្សនឹងឲ្យមកអ្នករាល់គ្នា . . . ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំក៏មិនត្រូវស្រេកដែរ”(ខ.២៧,៣៥)។
ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងគួរតែជួយដល់អស់អ្នកដែលខ្វះចំណីអាហារខាងសាច់ឈាម។ លើសពីនេះទៅទៀត យើងអាចផ្សាយដំណឹងល្អ ដើម្បីឲ្យពួកគេដឹងថា មានតែព្រះគ្រីស្ទដ៏ជាអម្ចាស់ប៉ុណ្ណោះ ដែលអាចចម្អែតការស្រេកឃ្លានសន្តិភាពនៅក្នុងចិត្ត ការស្រេកឃ្លានការអត់ទោសបាប និងសេចក្តីសង្ឃឹមក្នុងជីវិត។
ព្រះយេស៊ូវគ្រីស្ទ ជានំបុ័ងជីវិត ទ្រង់បានត្រាសហៅយើង ឲ្យចូលមកឯទ្រង់ ដើម្បីឲ្យយើងបានជប់លៀងខាងព្រលឹងវិញ្ញាណ ទ្រង់បានបើកឲ្យយើងទទួលទានអាហារខាងវិញ្ញាណនោះរហូតទាល់តែយើងឆ្អែត។ – David McCasland
បម្រើឲ្យបានល្អ ដោយអំណរ
កាលពី១១ឆ្នាំមុន ថ្ងៃ២៨ សីហា គឺជាថ្ងៃ ដែលមិត្តសម្លាញ់របស់ខ្ញុំ គឺលោក ខឺត ឌើហាន(Kurt De Haan)បានចេញទៅក្រៅ ដើម្បីរត់ហាត់ប្រាណ នៅពេលបាយថ្ងៃត្រង់ ហើយគាត់ក៏បានលាចាកលោក លែងត្រឡប់មកវិញ ជារៀងរហូត។ គាត់ជាអ្នកគ្រប់គ្រង ផ្នែកកែសម្រួលអត្ថបទនៃ សៀវភៅនំម៉ាណាប្រចាំថ្ងៃ ។ គាត់បានទទួលមរណៈភាព ដោយសារជម្ងឺគាំងបេះដូង នៅថ្ងៃអង្គារ៍ នារដូវក្តៅ។ ក្នុងចំណោមពួកយើង ដែលធ្លាប់ធ្វើការជាមួយលោកខឺត មានអ្នកខ្លះ នៅតែដាក់តាំងវត្ថុអនុស្សាវរីយរបស់គាត់នៅក្នុងការិយាល័យ ដើម្បីនឹកចាំពីគាត់។
តួយ៉ាង នៅលើជញ្ជាំងខ័ណ្ឌនៃកូនបន្ទប់ធ្វើការរបស់ខ្ញុំ ខ្ញុំបានដាក់តាំងវត្ថុអនុស្សាវរីយចុងក្រោយ ដែលខ្ញុំបានទទួលពីលោកខឺត កាលគាត់នៅរស់។ វាបានរំឭកខ្ញុំ អំពីភាពហ្មត់ចត់ដែលគាត់មាន ក្នុងនាមជាអ្នកកែសម្រួលអត្ថបទម្នាក់ ដែលចង់បកស្រាយព្រះបន្ទូលព្រះ ឲ្យត្រឹមត្រូវ និងល្អប្រសើរ។ មិត្តរួមការងាររបស់យើងម្នាក់ទៀត ក៏បានដាក់តាំងសំណុំសន្លឹកសៀវភៅចុងក្រោយមួយដុំ ដែលលោកខឺតបានឆ្មូល ហើយបោះទៅកន្លែងធ្វើការរបស់នាង ហើយសំណុំក្រដាស់មួយនោះ បានធ្វើឲ្យនាងនឹកចាំថា គាត់ជាមនុស្សដែលចូលចិត្តភាពរីករាយក្នុងជីវិត។
គ្រប់ពេលដែលយើងនិយាយគ្នា អំពីលោកខឺត និងអំពីទំហំនៃការនឹករឭក ដែលយើងមានចំពោះគាត់ យើងក៏បានពិភាក្សាគ្នា អំពីការដែលគាត់មានបុគ្គលិកលក្ខណៈចូលចិត្តភាពរីករាយ ទន្ទឹមនឹងពេលដែលគាត់ខំសង្វាតធ្វើការឲ្យបានល្អប្រសើរបំផុត។ គាត់ខិតខំធ្វើការងារ ហើយក៏ស្រឡាញ់ជីវិតរបស់គាត់ផងដែរ។ គាត់បានខំបង្រៀនព្រះបន្ទូលព្រះ តាមរបៀបដ៏ត្រឹមត្រូវ ហើយទន្ទឹមនឹងនោះ គាត់ក៏មានអំណរ ក្នុងជិវិតរបស់គាត់ផងដែរ។…
ភាពធម្មតាបែបថ្មី
គ្រូគង្វាលម្នាក់ ដែលបានទទួលការបណ្តុះបណ្តាលផ្នែកប្រឹក្សាយោបល់ អំពីរបួសផ្លូវចិត្តធ្ងន់ធ្ងរ និងការសោកសង្រេង បានបញ្ចេញមតិរបស់គាត់ថា ជាញឹកញាប់ការឈឺចាប់ ដែលកើតមានភ្លាមៗ បន្ទាប់ពីមានការបាត់បង់មិនមែនជាឧបស័គ្គដ៏ធំបំផុត ក្នុងការរស់នៅរបស់អ្នកមានរបួសផ្លូវចិត្តឡើយ។ ផ្ទុយទៅវិញ បញ្ហាដ៏ធំបំផុត ដែលពួកគេជួប គឺការសម្របខ្លួននឹងការរស់នៅបែបផ្សេង បន្ទាប់ពីមានវិបត្តិផ្លូវចិត្តនោះហើយ។ អ្វីដែលធ្លាប់តែជាការធម្មតា ប្រហែលជាមិនអាចក្លាយជាការធម្មតាទៀតឡើយ។ ដូច្នេះ អ្វីដែលអ្នកប្រឹក្សាយោបល់ ត្រូវធ្វើសម្រាប់អ្នកជម្ងឺផ្លូវចិត្ត គឺត្រូវជួយពួកគេឲ្យមាន “ភាពធម្មតាបែបថ្មី”។ ភាពធម្មតាបែបថ្មីនេះ ប្រហែលជាមិនរាប់បញ្ចូលសុខភាពដ៏ម៉ាំមួន ទំនាក់ទំនងដ៏ល្អ ឬក៏ការងារដ៏ល្អដែលពួកគេធ្លាប់មាន។ ម្យ៉ាងទៀត ភាពធម្មតាបែបថ្មីនេះ អាចជាការទម្លាប់រស់នៅ ដោយគ្មានអ្នកជាទីស្រឡាញ់ ដែលបានលាចាកលោកទៅហើយជាដើម។ ដោយសារការបាត់បង់នោះ មានសភាពធ្ងន់ធ្ងរខ្លាំង នោះយើងត្រូវបង្ខំចិត្តរស់នៅ ក្នុងជីវិតបែបថ្មី ទោះបីជាមានការពិបាកយ៉ាងណាក៏ដោយ។
ពេលដែល យើងមាន “ភាពធម្មតាបែបថ្មី”ហើយ យើងងាយនឹងគិតថា គ្មាននរណាម្នាក់យល់ពីអារម្មណ៍របស់យើងឡើយ។ ប៉ុន្តែ ការគិតបែបនេះ គឺមិនត្រឹមត្រូវទេ។ ព្រះយេស៊ូវទ្រង់បានយាងមកចាប់កំណើតជាមនុស្ស ក៏ដើម្បីពិសោធនឹងការពិបាកក្នុងការរស់នៅ ក្នុងចំណោមមនុស្សជាតិផងដែរ ហើយការនេះបាននាំឲ្យទ្រង់មាននាទីដ៏សំខាន់មួយ គឺដូចដែលមានសេចក្តីចែងថា “ដ្បិត សំដេចសង្ឃនៃយើង ទ្រង់មិនមែនមិនអាចនឹងអាណិតអាសូ ដល់សេចក្តីកំសោយរបស់យើងរាល់គ្នានោះទេ ព្រោះទ្រង់បានត្រូវសេចក្តីល្បួងគ្រប់យ៉ាងដូចជាយើងរាល់គ្នាដែរ តែឥតដែលធ្វើបាបឡើយ”(ហេព្រើរ ៤:១៥)។
ព្រះអង្គសង្គ្រោះនៃយើង ទ្រង់រស់នៅក្នុងជីវិតដ៏ល្អដែលគ្មានកន្លែងបន្ទោសបាន តែទ្រង់នៅតែជ្រាបពីការឈឺចាប់ ក្នុងលោកិយដ៏បាក់បែកនេះ។ ទ្រង់បានរងទុក្ខលំបាក…
គ្មានសិទ្ធិទទួល
កាលខ្ញុំមានអាយុ១២ឆ្នាំ ខ្ញុំចង់ដឹងចង់យល់ អំពីព្រះគម្ពីរបរិសុទ្ធមួយក្បាល ដែលឪពុកខ្ញុំបានទទួល នៅពេលដែលគាត់ចូលនិវត្តន៍ ពីការងារនៅរោងចក្រផលិតក្រដាស់។ គេបានដាក់ព្រះគម្ពីរនោះ នៅក្នុងប្រអប់ដ៏ពិសេស ដែលធ្វើពីឈើប្រណិត ដែលមានចារអក្សរពីលើ ថា “ព្រះគម្ពីរបរិសុទ្ធ”។ ពេលខ្ញុំឃើញពាក្យ “បរិសុទ្ធ” ខ្ញុំក៏បានសន្មត់ថា ខ្ញុំគ្មានសិទ្ធិបើកមើលព្រះគម្ពីរនោះឡើយ។ ប៉ុន្តែ ខ្ញុំនៅតែលួចបើកមើលព្រះគម្ពីរនោះដដែល។ នៅក្នុងទំព័រកណ្តាលនៃព្រះគម្ពីរនោះ ខ្ញុំឃើញមានរូបព្រះយេស៊ូវជាប់ឆ្កាង អមទៅដោយខគម្ពីរគម្ពីរ យ៉ូហាន ៣:១៦។ ជាងនេះទៅទៀត ខ្ញុំឃើញទំព័រនោះ ត្រូវបានគ្របពីលើ ដោយសន្លឹកផ្លាស្ទីកថ្លាៗពណ៌ក្រហមមួយ ហើយខ្ញុំក៏សន្និដ្ឋានថា ការដាក់សន្លឹកផ្លាស្ទីកពណ៌ក្រហមពីលើដូចនេះ គឺមានន័យថា ព្រះយេស៊ូវទ្រង់បានខ្ចាយព្រះលោហិត រួចក៏សុគត។
ជួនកាល ខ្ញុំទាញយកព្រះគម្ពីរថ្នមៗ ចេញពីទូរសៀវភៅ ពេលដែលគ្មាននរណាម្នាក់នៅក្បែរនោះ ហើយបើកប្រអប់ព្រះគម្ពីរ មើលរូបព្រះយេស៊ូវជាប់ឆ្កាង រួចអានខគម្ពីរដែលគេបានដាក់ក្នុងរូបនោះ ដោយចិត្តចង់ដឹងចង់យល់អំពីទ្រង់ និងចង់ដឹងពីមូលហេតុដែលគេធ្វើគុតទ្រង់។ ជាងនោះទៅទៀត ខ្ញុំក៏ឆ្ងល់ផងដែរ ថាតើទ្រង់មានផែនការប្រទានក្តីស្រឡាញ់របស់ទ្រង់មកខ្ញុំ ឬក៏ខ្ញុំមិនសមនឹងទទួលសេចក្តីស្រឡាញ់នោះពីទ្រង់ទេ។
ជាច្រើនឆ្នាំក្រោយមក ខ្ញុំក៏បានស្តាប់សេចក្តីអធិប្បាយ អំពីការដែលព្រះទ្រង់បានបើកផ្លូវ ឲ្យយើងចូលទៅទទួលសេចក្តីស្រឡាញ់របស់ទ្រង់ តាមរយៈអង្គព្រះយេស៊ូវគ្រីស្ទ។ គឺដូចដែលបទគម្ពីររ៉ូម ៥:១-២ បានចែងថា “យើងបានជាមេត្រីនឹងព្រះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ ក៏ដោយសារទ្រង់ យើងមានផ្លូវចូលក្នុងព្រះគុណនេះ ជាទីដែលយើងកំពុងឈរនៅដោយសារជំនឿ”។ ចាប់ពីពេលនោះមក…
ទ្រង់មិនដែលផ្ទំលក់ ក្នុងនគរស្ថានសួគ៌
ការចុះចត ស្ថិតក្នុងចំណោមចំណុចដ៏គ្រោះថ្នាក់បំផុត នៃការហោះហើររបស់យន្តហោះ។ នៅពេលដែលយន្តហោះបន្ទាបខ្លួនកាន់តែជិតដល់ដី អាកាសធាតុនៅលើដី ប្រហែលជាមានសភាពអាក្រក់ ខុសឆ្ងាយពីអាកាសធាតុ នៅរយៈកំពស់៩១៤៤ម៉ែត្រ ហើយយន្តហោះដទៃទៀត ប្រហែលជាមិនអាចមើលផ្លូវចុះចតច្បាស់។ ដូចនេះ អ្នកបើកយន្តហោះ ត្រូវពឹងផ្អែកទៅលើអ្នកគ្រប់គ្រងអាកាសចរណ៍ ដើម្បីទទួលបាននូវពត៌មានលម្អិតឲ្យបានច្បាស់លាស់ មុននឹងចុះចត ដើម្បីមិនឲ្យមានគ្រោះថ្នាក់កើតឡើង។ ហេតុនេះ បើសិនជាគ្មានអ្នកគ្រប់គ្រងអាកាសចរណ៍ទេ វិនាសកម្មប្រាកដជានឹងកើតមានមិនខានទេ។
ដូចនេះ សូមយើងនឹកស្រមៃ អំពីភាពជ្រួលច្របល់ដែលអាចកើតមាន ពេលដែលអ្នកបើកបរយន្តហោះ បានព្យាយាមទាក់ទងទៅប៉មគ្រប់គ្រងអាកាសចរណ៍ តែមិនបានទទួលការឆ្លើយតបសោះ។ ទីបំផុត គេក៏បានដឹងថា អ្នកគ្រប់គ្រងអាកាសចរណ៍បានដេកលក់ហើយ ជាហេតុធ្វើឲ្យអ្នកបើកបរយន្តហោះ អ្នកដំណើរ និងយន្តហោះទាំងមូលស្ថិតក្នុងសភាពគ្រោះថ្នាក់។ តែបន្ទាប់មក ពួកគេធូរស្បើយក្នុងអារម្មណ៍ជាខ្លាំង ពេលបានទទួលដំណឹងល្អថា យន្តហោះនោះបានចុះចតដោយសុវត្ថភាពហើយ។
ទោះជាយ៉ាងណាក៏ដោយ មានដំណឹងល្អដែលកាន់តែល្អជាងនេះទៅទៀត ដែលចង់ប្រាប់យើងថា ព្រះដែលទ្រង់ជាអ្នកគ្រប់គ្រងដំណើរជីវិតរបស់យើង ទ្រង់មិនដែលងោកងុយ ឬផ្ទំរលីវឡើយ។ ទ្រង់ទតមើលពីស្ថានលើមក ឃើញហេតុការណ៍ទាំងអស់ដែលកើតឡើង ក្នុងនិងជុំវិញជីវិតរបស់យើង។ គឺដូចដែលអ្នកនិពន្ធទំនុកដំកើងបានកត់ទុកថា “សេចក្តីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី ទ្រង់នឹងមិនឲ្យជើងអ្នករអិលភ្លាត់ឡើយ។ ព្រះអង្គដែលរក្សាអ្នក ទ្រង់មិនផ្ទំរលីវឡើយ”(១២១:២-៣)។
អ្នកអាចមានទំនុកចិត្តថា ព្រះទ្រង់ជ្រាបអំពីគ្រោះថ្នាក់ ដែលជិតកើតមាន ហើយទ្រង់នឹងដឹកនាំចរាចរណ៍នៃដំណើរជីវិតអ្នក ដោយគ្មាននឿយហត់ ដើម្បីជាប្រយោជន៍ និងសិរីល្អរបស់ទ្រង់(រ៉ូម ៨:២៨)។–Joe Stowell
ជំនួញដែលមាន ហានិភ័យ
នៅពេលដែលវិបត្តិសេដ្ឋកិច្ចពិភពលោក ធ្លាក់ចូលក្នុងសភាពធ្ងន់ធ្ងរ ក្នុងឆ្នាំ២០១០ គេបានធ្វើការស៊ើបអង្កេត ទៅលើពួកប្រធានប្រតិបត្តិ នៃក្រុមហ៊ុនធនាគារអន្តរជាតិមួយ ចំពោះការបោកប្រាស់អតិថិជនរបស់ខ្លួន អំពីហានិភ័យ ដែលទាក់ទងនឹងការបណ្តាក់ទុន ដែលក្រុមហ៊ុននេះបានលក់។ ក្រុមហ៊ុនធនាគាមួយនេះ បានដឹងហើយថា ការបណ្តាក់ទុននោះនឹងត្រូវបរាជ័យជាមិនខាន តែពួកគេនៅតែសន្យាអតិថិជនថា ការបណ្តាក់ទុននេះ នឹងទទួលផលចំណេញខ្ពស់ទៅវិញ។ ការបោកប្រាស់នេះ បានបណ្តាលឲ្យអ្នកដែលបានបណ្តាក់ទុនត្រូវខាតបង់គ្រប់គ្នា។
ការបោកប្រាស់ គឺមិនមែនទើបតែមាន នៅសម័យនេះឡើយ។ ជាក់ស្តែង ព្រះយេស៊ូវទ្រង់បានពិពណ៌នាថា អារក្ស “វាមិនបាននៅជាប់ក្នុងសេចក្តីពិត ព្រោះវាគ្មានសេចក្តីពិតនៅក្នុងវាទេ ដ្បិតវាជាអ្នកកំភូត ហើយជាឪពុកនៃសេចក្តីនោះឯង”(យ៉ូហាន ៨:៤៤)។ វាជាខ្មាំងសត្រូវខាងព្រលឹងវិញ្ញាណរបស់យើង វាក៏បានដឹងថា ការរស់នៅសម្រាប់តែពេលបច្ចុប្បន្ននឹងនាំមកនូវសេចក្តីហិនវិនាសដ៏អស់កល្បជានិច្ចជាមិនខាន តែវាបានខ្សឹបប្រាប់យើងថា “ចូរគ្រាន់តែរស់នៅសម្រាប់ពេលបច្ចុប្បន្នទៅបានហើយ”។
មួយវិញទៀត ព្រះយេស៊ូវទ្រង់មិនបានសន្យាដល់ពួកសិស្សថា ពួកគេនឹងមានភាពសម្បូរសប្បាយ និងភាពស្រណុកស្រួលក្នុងលោកិយនេះទេ ប៉ុន្តែ ទ្រង់បានត្រាសហៅពួកគេ ឲ្យលះកាត់ចិត្តខ្លួនឯងចោល ហើយដើរតាមទ្រង់វិញ។ បន្ទាប់ពីព្រះយេស៊ូវមានបន្ទូលថា ទ្រង់នឹងត្រូវគេធ្វើគត់ តែទ្រង់នឹងមានព្រះជន្មរស់ឡើងវិញ នៅថ្ងៃទីបី ទ្រង់ក៏បានប្រាប់ពួកសិស្សថា “បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ ដ្បិតអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិតដោយព្រោះខ្ញុំ នោះនឹងបានជីវិតវិញ”(លូកា ៩:២៣-២៤)។
ដូចនេះ យើងត្រូវដឹងថា មានសម្លេងពីរកំពុងនិយាយបា្រប់យើង អំពីកន្លែងដែលយើងត្រូវបណ្តាក់ទុនជីវិតយើង។…
រូបភាពរបស់ព្រះ
ថ្ងៃមួយ កូនប្រុសរបស់ខ្ញុំ បានយកហ្វឺតពណ៌ទឹកក្រូច មកគូររូបឪពុករបស់វា។ វាបានគូររូបមុខរបស់គាត់ជារង្វង់មូលមួយ ហើយបានគូរភ្នែក ច្រមុះ និងមាត់ ដាក់ក្នុងរង្វង់នោះ។ រូចវាក៏បានគូរខ្សែវែងៗពីរ តពីខាងក្រោមរង្វង់នោះទៀត ហើយវាប្រាប់ខ្ញុំថាគំនូសខ្សែវែងៗទាំងពីរនោះ គឺជាជើងរបស់គាត់។ ទោះបីជារូបភាពរបស់កូនប្រុសខ្ញុំ បានទទួលពន្ទុះខ្ពស់នៅសាលាក៏ដោយ ក៏រូបភាពនោះ មិនមានចំណុចដ៏ជាក់លាក់ណាមួយ ដែលស្រដៀងនឹងរូបពិតរបស់ស្វាមីរបស់ខ្ញុំឡើយ។ ព្រោះគាត់មានប្រស្រីភ្នែកពណ៌ខៀវ និងស្នាមញញឹមដោយភាពជឿជាក់ ហើយសក់ស្កូវតិចៗ។
ក្នុងនាមជាកូនស្ងួនភ្ងារបស់ព្រះ ពេលខ្លះ យើងបង្ហាញរូបភាពព្រះវរបិតានៃយើង ដោយមិនត្រឹមត្រូវ។ យើងប្រហែលជាធ្លាប់យល់ថា ទ្រង់មិនមានក្តីស្រឡាញ់ទេ នៅពេលដែលទ្រង់បានកែតម្រង់ជីវិតយើង ឲ្យចេញពីនិស្ស័យបាប។ ហើយដោយសារតែយើងមានការពិបាក ពេលទ្រង់វាយផ្ចាលយើង(ហេព្រើរ ១២:១១) នោះយើងប្រហែលជាគិតថា ការកែតម្រង់របស់ទ្រង់ មានលក្ខណៈជាការសងសឹក ឬក៏ជាការបញ្ចេញកំហឹងរបស់ទ្រង់។ តែតាមពិត ការវាយផ្ចាលរបស់ទ្រង់ គឺជាភស្តុតាងបញ្ជាក់ពីសេចក្តីស្រឡាញ់ ដែលទ្រង់មានចំពោះយើងទេ។ គឺដូចដែលព្រះគម្ពីរបរិសុទ្ធបានចែងថា “ព្រះអម្ចាស់ទ្រង់ផ្ចាញ់ផ្ចាល ចំពោះអស់អ្នកដែលទ្រង់ស្រឡាញ់”(ខ.៦)។ ព្រះទ្រង់ប្រដៅតម្រង់យើង សម្រាប់ជាប្រយោជន៍ដល់យើង ដើម្បីឲ្យយើង “បានសេចក្តីបរិសុទ្ធរបស់ទ្រង់”(ខ.១០) ហើយពិសោធនឹងសន្តិភាព ដែលបានមកពីការរស់នៅយ៉ាងត្រឹមត្រូវ(ខ.១១)។
នៅថ្ងៃនេះ ប្រសិនបើព្រះវាយផ្ចាលអ្នក នោះចូរចាំថា ព្រះទ្រង់មិនបានសម្លក់មុខអ្នកដោយព្រះទ័យក្រេវក្រោធ ឬដោយដៃក្តាប់យ៉ាងញ័រ បែបចងគំនុំនោះទេ។ ចូលក្រឡេចមើលទៅទ្រង់ ក្នុងរូបភាពជាឪពុកដែលខ្វល់ពីកូន ហើយប្រៀនប្រដៅកូន ដោយសេចក្តីស្រឡាញ់(សុភាសិត ៣:១២)។–Jennifer…