ថ្ងៃមួយ ពេល​ដែ​លខ្ញុំកំ​ពុង​នៅទី​ប្រជុំ​ជន នៅ​ទី​ក្រុង​​ឈីកាហ្កូ ខ្ញុំ​បាន​ស្រែ​កហៅ​ឡា​នតា​ក់​ស៊ី។ ពេល​ខ្ញុំ​បាន​ចូល​ក្នុង​ឡាន​តាក់​ស៊ី​នោះ ខ្ញុំ​កត់​​​សំគាល់​​ឃើ​ញ​ថា​ នៅ​ខាង​មុខ​កៅ​អី​អង្គុយ​រប​ស់ខ្ញុំ​ មាន​​​បិ​​​​ទ​ផ្សាយ​ពា​ណិជ្ជកម្ម​មួយ​ចំនួន អំពី​គ្រូ​បង្រៀន​​​នៃ​សាសនា​ហិណ្ឌូ​ស​ម័​យ​ថ្មី។ អ្នក​បើកបរ​នោះ​បាន​អះអា​ងថា​ អ្នក​ដឹក​នាំសា​សនា​រូ​ប​នោះ គឺ​ជា ​“អ្នក​ដែល​ចុះ​មក​ពីស្ថានសួ​គ៌” សម្រាប់​សម័យ​របស់​យើង។ គាត់​ជឿថា​​ ព្រះ​បាន​រើ​ស​តាំង​អ្នក​ដឹ​ក​នាំផ្សេ​ង​ៗ សម្រាប់សម័យខុ​សៗ​គ្នា​ ហើយ​ទ្រង់​បាន​ជ្រើស​តាំង​ព្រះ​យេស៊ូវ ​សម្រាប់​តែ​សម័យ​​ដែល​ទ្រង់​ប្រសូត្រ​​ប៉ុណ្ណោះ។

ប៉ុន្តែ ខ្ញុំ​មិន​យល់​ស្រប​តាម​ទស្សនៈ​របស់​គា​ត់​ឡើយ។ ពេល​ដែល​យើ​ង​កំ​ពុង​ជ​ជែ​ក​គ្នា ខ្ញុំ​ក៏​បាន​ដក​ស្រ​ង់​ព្រះ​បន្ទូល ​ដែល​ព្រះយេ​ស៊ូវ​បាន​ថ្លែ​ង​ថា​ “ខ្ញុំ​​ជា​​ផ្លូវ ជា​សេចក្តី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរបិតា​បាន​ឡើយ”(យ៉ូហាន ១៤:៦)។ ព្រះ​យេស៊ូវ​មិន​មែ​នជា​អ្នក​ដឹក​នាំសា​សនា ក្នុង​ចំណោម​អ្នក​ដឹ​ក​នាំសា​ស​នា​ដែ​ល​បាន​ត្រា​សដឹ​ង​ ជា​ប​ន្ត​បន្ទា​ប់​នោះ​ឡើយ តែ​ទ្រង់​ជា ផ្លូវ​​តែមួ​យ ទៅកា​ន់​ព្រះ ហើយមា​ន​តែ​ទៅតា​ម​ទ្រ​ង់​ប៉ុ​ណ្ណោះ ទើប​យើង​អា​ច​ទៅ​នគរ​ស្ថាន​សួ​គ៌បា​ន គឺមិន​​ដូច​ជា​អ្វី​ដែ​លអ្ន​ក​បើ​ក​បរ​តា​ក់​ស៊ីរូ​ប​នោះបានជឿឡើយ។​ ការ​សុគត និង​ការ​មាន​ព្រះជ​ន្ម​ឡើ​ងវិ​ញ​រប​ស់ទ្រ​ង់​ គឺបា​នប​ញ្ជា​ក់ថា​ ទ្រង់​ពិ​ត​ជា​ផ្លូវ​តែ​មួ​យ​មែន។ ព្រះ​គ្រីស្ទ “បាន​​ថ្វាយ​​យញ្ញ​បូ​ជា​​តែ​​១​ ដើម្បី​លោះបាប​ជា​រៀង​រហូត”(ហេព្រើរ ១០:១២)។

ព្រះ​យេស៊ូ​វ​មា​ន​បន្ទូ​ល​ថា “ខ្ញុំ​​​នៅ​​ក្នុ​ង​​ព្រះ​វរបិតា ហើយ​ព្រះវរបិតា​ក៏​គង់​ក្នុង​ខ្ញុំ”(យ៉ូហាន ១៤:១១)។ ដូចនេះ យើងមិ​ន​ចាំបា​ច់​ខំ​ស្វែ​ង​រ​ក​ផ្លូវ “ថ្មី”​ មួយ​ទៀត​ ទៅ​រក​សេ​ច​ក្តី​ស​ង្រ្គោះឡើ​យ​។ យក​ល្អ យើងគួ​រ​តែ​​សង្វាត​រៀ​ន​សូ​ត្រ​អំ​ពី​ព្រះគ្រី​ស្ទ តាមដែល​អា​ច​ធ្វើ​ទៅ​បា​ន។ មាន​តែ​ទ្រង់​ទេ ​ដែល​អាច​ជួយ​ឲ្យ​យើ​ង​មា​ន​កា​រ​ដឹង​ច្បា​ស់ ខាង​វិញ្ញាណ។–Jennifer Benson Schuldt