សេចក្តីថ្លែងនៃជំនឿ
សេចក្តីថ្លៃងនៃជំនឿ
- យើងខ្ញុំជឿថា ព្រះគម្ពីរជាការបើកសម្តែងដែលព្រះបានបណ្តាលឡើង មានភាពត្រឹមត្រូវទាំងស្រុង ហើយជាក្បួនច្បាប់សម្រាប់សេចក្តីជំនឿ និងការអនុវត្តតាមរបស់យើង។
- យើងខ្ញុំជឿលើព្រះត្រៃឯកមួយអង្គ ដែលមានបីអង្គដូចជា ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។
- យើងខ្ញុំជឿថា ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះមែស៊ីដែលសាសន៍យូដាបានរង់ចាំ ជាព្រះសង្រ្គោះនៃលោកិយ ដែលមានលក្ខណៈជាព្រះមួយរយភាគរយ និងមនុស្សមួយរយភាគរយ។
- យើងខ្ញុំជឿលើការសុគត ដោយការលះបង់នៃព្រះសង្រ្គោះរបស់យើង ដើម្បីលោះបាបយើងទាំងស្រុង ដែលជាការសម្រេចតាមបទគម្ពីរ។
- យើងជឿលើការមានព្រះជន្មឡើងវិញនៃព្រះសង្រ្គោះ និងការដែលព្រះអង្គយាងចេញពីផ្នូរនៅថ្ងៃទី៣ ហើយ៤០ថ្ងៃក្រោយមក ព្រះអង្គក៏បានយាងឡើងទៅព្រះវរបិតា។
- យើងខ្ញុំជឿលើការអត់ទោសបាប និងជីវិតអស់កល្បជានិច្ច ដោយសារព្រះគុណតែម្យ៉ាង តាមរយៈសេចក្តីជំនឿតែមួយមុខ លើព្រះគ្រីស្ទតែមួយអង្គប៉ុណ្ណោះ។
- យើងខ្ញុំជឿលើការពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងការរស់នៅដោយការបម្រើព្រះ និងអ្នកដទៃ ដោយចិត្តកតុញ្ញូ។
- យើងខ្ញុំជឿលើពួកជំនុំសកល ដែលរួមគ្នាមកជារូបកាយតែមួយក្នុងព្រះគ្រីស្ទ ដែលបង្ហាញចេញតាមរយៈពួកជំនុំប្រចាំតំបន់។
- យើងខ្ញុំជឿលើការត្រៀមខ្លួន សម្រាប់ការយាងត្រឡប់មកវិញនៃព្រះអម្ចាស់ ដែលពេលនោះព្រះអង្គនឹងប្រមូលពួកជំនុំព្រះអង្គ ឲ្យមកឯព្រះអង្គ ដើម្បីសម្រេចព្រះបន្ទូលសន្យាដែលព្រះអង្គមានចំពោះរាស្រ្តអ៊ីស្រាអែល និងដើម្បីជំនុំជម្រះពួកមនុស្សរស់ និងពួកមនុស្សស្លាប់។
កិច្ចព្រមព្រៀង និងលក្ខខ៍ណ្ឌ
កំណត់ចំណាំផ្នែកច្បាប់ - សូមអានកិច្ចព្រមព្រៀងនេះ យ៉ាងប្រុងប្រយ័ត្ន មុននឹងប្រើប្រាស់គេហទំព័រនេះ។
ការចូលមើល និងប្រើប្រាស់វិបសាយនំម៉ាណាប្រចាំថ្ងៃ(ODB) ដោយរាប់បញ្ចូលទាំងការប្រើសេវ៉ាកម្ម ឬពត៌មាននៅលើវិបសាយនេះ ជាក្រុម ឬជាលក្ខណៈបុគ្គល គឺត្រូវធ្វើឡើងស្របទៅតាមកិច្ចព្រមព្រៀង និងលក្ខខ័ណ្ឌនៃការប្រើប្រាស់ ដែលបានចែងក្នុងឯកសារនេះ ដែលមានការកែសម្រួលពី ពេលមួយទៅពេលមួយទៀត ដោយអង្គការ ODB។ គេហទំព័រ ODB គឺជាវិបសាយរបស់អង្គការ ឬរោងពុម្ភនៃនំម៉ាណាប្រចាំថ្អៃ ។ កិច្ចព្រមព្រៀង និងលក្ខខ័ណ្ឌនេះ គឺប្រើសម្រាប់ឈ្មោះ domain ដទៃទៀត ដែលទាក់ទងនឹងវិបសាយនេះ ដែលរួមមាន ODB.org ODB.net និងdomain ដទៃទៀត ដែលបានចុះឈ្មោះជាមួយអង្គការនំម៉ាណាប្រចាំថ្ងៃ។ ក្នុងការបើកមើល ការចម្លង ឬប្រើប្រាស់វិបសាយនេះ លោកអ្នកត្រូវយល់ស្រប ចំពោះកិច្ចព្រមព្រៀងនេះ។ វិបសាយ ODB អាចកែសម្រួលកិច្ចព្រមព្រៀងនេះ ពីពេលមួយទៅពេលមួយ ដោយមិនបានជូនដំណឹងជាមុន ហើយការប្រើប្រាសរបស់លោកអ្នក ចំពោះវិបសាយនេះ បន្ទាប់ពីមានការកែសម្រួលនេះ ត្រូវផ្អែកទៅលើការយល់ព្រមរបស់អ្នក ចំពោះកិច្ចព្រមព្រៀងដែលបានកែសម្រួលនោះ។ បើលោកអ្នកមិនយល់ស្របចំពោះកិច្ចព្រមព្រៀងនេះទេ នោះលោកអ្នកមិនអាចបើកមើល ឬប្រើប្រាស់វិបសាយនេះឡើយ។
១. ការប្រើប្រាស់វិបសាយនេះជាទូទៅ
១.១ ការប្រើប្រាស់ និងសិទ្ធិចម្លងផ្ទាល់ខ្លួន និងនៃជំនួញផ្ទៃក្នុង។ វិបសាយនេះគឺសម្រាប់ឲ្យលោកអ្នកប្រើប្រាស់ផ្ទាល់ខ្លួន និងសម្រាប់ជំនួញផ្ទៃក្នុងប៉ុណ្ណោះ។…
សិទ្ធិនិងការអនុញ្ញាតិ
សម្ភារៈដែលមានការអនុញ្ញាតិ ឬសិទ្ធិចម្លង
សូមទំនាក់ទំនងផ្នែកសិទ្ធិ និងការអនុញ្ញាតិ បើសិនជាលោកអ្នកចង់ប្រើប្រាស់ការដកស្រង់ ឬសម្ភារៈដែលមានសិទ្ធិចម្លង ពីអង្គការនំម៉ាណាប្រចាំថ្ងៃ ឬ Discovery House Publishers។ Discovery House Publishers រាប់បញ្ចូលការគ្រប់គ្រងសិទ្ធិចម្លងអន្តរជាតិ សម្រាប់ the Oswald Chambers Publications Association, Ltd និងរោងពុម្ភថ្ងៃនៃការរុករកឃើញ សម្រាប់សិទ្ធិដែលមានខាងក្រោម ក្រៅពីសិទ្ធិផ្សេងទៀត :
- ការអនុញ្ញាតិ
- ការបោះពុម្ភឡើងវិញ
- ការបកប្រែ
- ការប្រើប្រាសក្នុងការសិក្សា
- ការបោះពុម្ភមិនរកចំណេញ និងការប្រើអេឡិចត្រូនិច
- ការថតជាសម្លេង
ដើម្បីស្នើរសុំការអនុញ្ញាតិ ដើម្បីបោះពុម្ភសម្ភារៈដែលមានសិទ្ធិបោះពុម្ភ លោកអ្នកត្រូវតែទំនាក់ទំនងមកយើងខ្ញុំ ជាលាយលក្ខណ៍អក្សរ (ដោយអ៊ីមែល ឬដោយសំបុត្រ)។ សំបុត្ររបស់អ្នកត្រូវតែមានបញ្ជាក់អំពី :
- ចំណងជើងសៀវភៅ កូនសៀវភៅ អត្ថបទសម្រាប់ប្រកបជាមួយព្រះ ផលិតផលថតជាសម្លេង ឬផលិតផលជាវីដេអូ។
- ឈ្មោះពេញរបស់អ្នកនិពន្ធ/អ្នកសិល្បៈ នៃសៀវភៅ កូនសៀវភៅ អត្ថបទសម្រាប់ប្រកបជាមួយព្រះ ផលិតផលថតជាសម្លេង ឬផលិតផលជាវីដេអូ។
- សម្ភារៈជាក់លាក់ ពីសម្ភារៈដែលមានសិទ្ធិចម្លង ដែលលោកអ្នកចង់ប្រើ។
- របៀបដែលអ្នកចង់ប្រើសម្ភារៈនេះ។ សូមបញ្ជាក់ឲ្យបានជាក់លាក់បំផុត តាមដែលអាចធ្វើទៅបាន ដូចជា ការប្រើក្នុងជំនួញ ឬមិនមានលក្ខណៈជំនួញ, សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ឬដើម្បីចែកចាយ, ការប្រើជាសម្ភារៈអប់រំក្នុងថ្នាក់រៀន, ជាលក្ខណៈព្រឹត្តិប័ត្ត, ពត៌មាន ។ល។
- ឈ្មោះ អាស័យដ្ឋាន លេខទូរស័ព្ទ និងអាស័យដ្ឋានអ៊ីមែលរបស់លោកអ្នក។
សិទ្ធិបោះពុម្ភផ្សាយ…
គោលការណ៍ឯកជនភាព
មានប្រសិទ្ធិភាពនៅថ្ងៃទី ១៥ មករា ២០១៥
អង្គការនំម៉ាណាប្រចាំថ្ងៃ (“ODB”(អូឌីប៊ី) ឬ “យើងខ្ញុំ”) ឲ្យតម្លៃទៅលើឯកជនភាពរបស់អ្នកទស្សនាគេហទំព័ររបស់យើងខ្ញុំ។ យើងបានបង្កើតគោលការណ៍ឯកជនភាព ដើម្បីការពារពត៌មាន ដែលយើងបានប្រមូល តាមរយៈគេហទំព័រ និងកម្មវិធីmobileរបស់យើងខ្ញុំ (និយាយរួមគឺ “គេហទំព័រ”) និងរបៀបដែលយើងប្រមូល ប្រើប្រាស់ និងចែកចាយពត៌មាននោះ។ គោលការណ៍ឯកជនភាពនេះ គឺត្រូវបានអនុវត្តសម្រាប់ domain ទាំងអស់របស់យើងខ្ញុំ ដែលទាក់ទងនឹងសៀវភៅនំម៉ាណាប្រចាំថ្ងៃ។
សេចក្តីថ្លែងអំពីឯកជនភាព
ពត៌មានដែលប្រមូលបាន នៅក្នុងគេហទំព័រនេះ នឹងត្រូវបានប្រើ ដោយយោងទៅតាម ការណែនាំខាងក្រោម:
១. គោលការណ៍អំពីពត៌មានផ្ទាល់ខ្លួន។ អង្គការអូឌីប៊ីបានប្រកានខ្ជាប់តាមគោលការណ៍ទូលំទូលាយដ៏តឹងរឹងផ្នែកព័ន្ធកិច្ច ដែលបានកំណត់ថា យើងខ្ញុំនឹងមិនលក់ ជួល ឬផ្តល់ឲ្យនូវពត៌មានឯកជនរបស់លោកអ្នក ទៅដល់នរណា ឬអង្គការណាមួយ ដែលធ្វើជំនួន ឬមិនរកប្រាក់ចំណេញក៏ដោយ។ លើកលែងតែក្នុងករណី ដែលយើងត្រូវឆ្លើយតប ចំពោះច្បាប់ ឬដើម្បីការពារសិទ្ធិ ទ្រព្យសម្បត្តិ ឬសុវត្ថិភាពរបស់អង្គការ និងការពារអ្នកប្រើប្រាស់វិបសាយយើងខ្ញុំ ឬអ្នកដទៃ។ ពត៌មានផ្ទាល់ខ្លួន សម្រាប់ការសម្គាល់ខ្លួន (ដែលមានដូចជា ឈ្មោះ អាស័យដ្ឋាន លេខទូរស័ព្ទ និងអាស័យដ្ឋានអ៊ីមែល) ដែលលោកអ្នកបានប្រគល់មកយើងខ្ញុំ ត្រូវបានប្រើសម្រាប់តែបំពេញគោលបំណង ក្នុងការប្រើប្រាស់ពត៌មាននោះ ក្នុងវិបសាយយើងខ្ញុំប៉ុណ្ណោះ។
២.…
ព្រះប្រាកដជាស្រឡាញ់ខ្ញុំជាងគេ
ក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ខ្ញុំបានបង្កើតក្រុមទ្រទ្រង់ សម្រាប់ជួយគ្រីស្ទបរិស័ទ ដែលកំពុងមានបញ្ហាអត់ការងារធ្វើ។ យើងបានជួយពិនិត្យពាក្យចូលធ្វើការរបស់ពួកគេ ជួយស្វែងរកបណ្តាញការងារ ព្រមទាំងជួយអធិស្ឋានឲ្យពួកគេផងដែរ។ ក្រោមមក មានបញ្ហាមួយកើតឡើង។ គឺនៅពេលដែលពួកគេរកបានការងារធ្វើ ពួកគេស្ទើរតែមិនដែលត្រឡប់មក ចូលរួមក្រុមរបស់យើងវិញ ដើម្បីផ្តល់នូវការទឹកចិត្តឡើយ។ ការនេះបានធ្វើមានភាពឯកោ និងការដាច់ទំនាក់ទំនង កើតមានឡើងកាន់តែខ្លាំងឡើងៗ សម្រាប់អ្នកដែលសល់នៅក្នុងក្រុមទ្រទ្រង់។ ទោះបីជាយ៉ាងណាក៏ដោយ មានបញ្ហាកាន់តែអាក្រក់ជាងនេះទៅទៀត បានកើតឡើង ដោយសារអ្នកខ្លះ ដែលរកបានការងារធ្វើ ហើយមិនដែលបាត់បង់ការងារ។ ពួកគេបានបញ្ចេញយោបល មកកាន់អ្នកដែលមិនទាន់មានការងារធ្វើ ដោយការស្តីបន្ទោស គឺមិនខុសពីការដែលមិត្តភ័ក្រលោកយ៉ូប បានចោទប្រកាន់គាត់ ពេលដែលគាត់កំពុងមានទុក្ខវេទនាថា “បើខ្លួនអ្នកក៏បរិសុទ្ធ ហើយទៀងត្រង់ នោះពិតប្រាកដជាទ្រង់នឹងតើនឡើងជួយដល់អ្នក ព្រមទាំងប្រោសឲ្យទីលំនៅដ៏សុចរិតរបស់អ្នក បានប្រកបដោយសេចក្តីចំរើនផង”(យ៉ូប ៨:៦)។ ក្នុងជំពូក១២ លោកយ៉ូបបានចាប់ផ្តើមនិយាយពាក្យ ដែលអ្នកមានការងារធ្វើ នៅសម័យសព្វថ្ងៃ អាចយល់បាន។ គាត់មានប្រសាសន៍ថា គាត់មិនឲ្យតម្លៃពួកអ្នក ដែលចេះតែមានជីវិតសុខស្រួលជានិច្ចនោះឡើយ (ខ.៥)។
ពេលដែលអ្វីៗមានដំណើរការល្អ យើងប្រហែលជាចាប់ផ្តើមគិតថា យើងជាមនុស្សដែលល្អជាងពួកអ្នកដែលកំពុងមានបញ្ហា ឬជាមនុស្សដែលព្រះស្រឡាញ់ជាង ពួកអ្នកដែលកំពុងមានបញ្ហាហើយ បានជាយើងគ្មានបញ្ហាដូចនេះ។ យើងបានភ្លេចហើយថា លោកិយដែលបានធ្លាក់ចូលក្នុងអំពើបាប បាននាំឲ្យមានផលប៉ះពាល់ មកលើមនុស្សគ្រប់រូប ដោយមិនរើសមុខឡើយ។ ព្រះអម្ចាស់ស្រឡាញ់យើងរាល់គ្នា ហើយយើងរាល់គ្នាសុទ្ធតែត្រូវការទ្រង់ ទោះជាយើងកំពុងមានភាពសុខសប្បាយ ឬកំពុងមានទុក្ខលំបាកក៏ដោយ។ ជ័យជម្នះ…
ការអ្វីដែលសំខាន់ចំពោះយើងខ្ញុំ
អ្វីដែលសំខាន់ចំពោះយើង
នៅក្នុងអង្គការនំម៉ាណាប្រចាំថ្ងៃ យើងខ្ញុំទុក្ខចិត្តព្រះ លើសពីអ្វីៗទាំងអស់ ហើយពឹងផ្អែកលើប្រាជ្ញា និងកម្លាំងរបស់ទ្រង់ ដែលដឹកនាំព័ន្ធកិច្ចរបស់យើងខ្ញុំ។
ព្រះគម្ពីរជាមូលដ្ឋានគ្រឹះរបស់យើងខ្ញុំ។ យើងខ្ញុំទទួលស្គាល់ ឱកាសដែលទ្រង់បានប្រទាន ដើម្បីឲ្យយើងចែកចាយព្រះបន្ទូលទ្រង់ ហើយមានការប្តេជ្ញាចិត្តថា នឹងធ្វើជាអ្នកបម្រើដ៏ស្មោះត្រង់ ដែលចេះប្រើប្រាស់ធនធានដែលទ្រង់បានផ្ទុកផ្តាក់នឹងយើងខ្ញុំ។
ចូរទុកចិត្តព្រះ ហើយធ្វើការអ្វីដែលត្រឹមត្រូវ។ -Richard HeHaan, ជាកូនប្រុសរបស់ស្ថាបនិកនៃព័ន្ធកិច្ច Dr.M.R. DeHaan
បេសកកម្ម
ការងារបេសកកម្មរបស់យើងខ្ញុំ គឺដើម្បីឲ្យមនុស្សគ្រប់រូបមានឱកាសទទួល និងមានការយល់ដឹងអំពីប្រាជ្ញានៃព្រះគម្ពីរ ដែលធ្វើឲ្យជីវិតផ្លាស់ប្រែ ។
ដោះស្រាយហើយ
ខ្ញុំចូលចិត្តមើលការប្រកួតបាល់ទាត់ ហើយខ្ញុំជាអ្នកគាំទ្រក្លឹបបាល់ទាល់លីវើភូល(Liverpool) ក្នុងការប្រកួតព្រីមាលីក(Premier League) ក្នុងប្រទេសអង់គ្លេស។ ពេលដែលក្រុមកីឡាករអាវក្រហមទាំងនោះកំពុងប្រកួត ខ្ញុំខំតាមដានទាំងចិត្តភ័យអរ។ ខ្ញុំមានអារម្មណ៍តានតឹងជាប់ជានិច្ច ក្នុងការទស្សនានេះ ព្រោះការទាត់បញ្ចូលទីតែមួយគ្រាប់ ឬការដែលកីឡាករភ្លាត់ស្នៀតតែបន្តិច អាចកែប្រែលទ្ធផលនៃការប្រកួតបាន។ ការនេះក៏ជាកត្តា ដែលនាំឲ្យមានភាពសប្បាយរីករាយ ក្នុងការទស្សនាផងដែរ។ ថ្មីៗនេះ ខ្ញុំបានមើលគេចាក់ឡើងវិញនូវរូបភាពយឺតៗ នៃការប្រកួតរបស់ក្រុមលីវើភូល។ ខ្ញុំមានការភ្ញាក់ផ្អើល ពេលបានដឹងថា ខ្លួនមានអារម្មណ៍ស្ងប់ជាងមុន នៅក្នុងការទស្សនារូបភាពយឺត ៗនេះ។ តើហេតុអ្វី? ព្រោះខ្ញុំបានមើលម្តងហើយ ដូចនេះខ្ញុំដឹងអំពីលទ្ធផលនៃការប្រកួត បានជាខ្ញុំអាចទស្សនាស កម្មភាពនោះ ដោយអំណរ និងគ្មានភាពតានតឹងអ្វីឡើយ។
ជាញឹកញាប់ ការរស់នៅរបស់យើង មានលក្ខណៈមិនខុសពីការតាមដានការប្រកួតកីឡាឡើយ។ យើងមានការភ្ញាក់ផ្អើល ការនឿយណាយ និងការភ័យខ្លាច ពេលដែលយើងមិនដឹងច្បាស់ អំពីលទ្ធផលដែលយើងនឹងទទួលនៅពេលខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ អ្នកដើរតាមព្រះគ្រីស្ទ អាចទទួលបាននូវការកម្សាន្តចិត្ត ដោយដឹងការពិតថា ទោះបីជាយើងមិនអាចដឹងជាមុន អំពីលទ្ធផលនៃបញ្ហាជាច្រើន ក្នុងជីវិតយើងក៏ដោយ ក៏យើងអាចដឹងច្បាស់ថា លទ្ធផលដ៏នៅអស់កល្បជានិច្ចរបស់យើង គឺបានសម្រេចដោយកិច្ចការដែលព្រះគ្រីស្ទបានធ្វើ នៅលើឈើឆ្កាងហើយ។
សាវ័កយ៉ូហានបានចែងយ៉ាងច្បាស់ថា “ខ្ញុំបានសរសេរសេចក្តីទាំងនេះ ផ្ញើមកអ្នករាល់គ្នា ដែលជឿដល់ព្រះនាមព្រះរាជបុត្រានៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ចហើយ”(១យ៉ូហាន ៥:១៣)។ យើងប្រហែលជាមានការភ្ញាក់ផ្អើល នៅក្នុងដំណើរនៃជីវិតរបស់យើង តែដោយសារព្រះរាជកិច្ចដែលព្រះគ្រីស្ទបានធ្វើសម្រេច យើងអាចមានសន្តិភាពក្នុងចិត្ត។…
អំណោយនៃការគេង
ការគេងមានភាពចាំបាច់ ចំពោះសុខភាពរបស់យើងខ្លាំងណាស់។ អ្នកវិទ្យាសាស្រ្តមិនបានដឹងច្បាស់ អំពីមូលហេតុ ដែលយើងត្រូវការការគេងឡើយ តែពួកគេដឹងថា មានការអ្វីកើតឡើង ពេលដែលយើងគេងមិនគ្រប់គ្រាន់។ យើងនឹងប្រឈមមុខនឹងការចាស់ជាងវៃ ការឡើងទម្ងន់ និងជម្ងឺផ្សេងៗ រាប់ចាប់ពីជម្ងឺផ្តាសាយ រហូតដល់ជម្ងឺមហារីក។ ពេលដែលយើងកំពុងរសាត់អណ្តែត ឆ្ពោះទៅរកពិភពសុបិន្តក្នុងដំណេក ព្រះបានធ្វើសម្រេចនូវការជាច្រើន នៅក្នុងរូបកាយយើង ដែលនោះពិតជាអស្ចារ្យណាស់។ ពេលដែលយើងកំពុងនៅស្ងៀមក្នុងការលង់លក់ក្នុងដំណេក ព្រះបានបញ្ចូលថាមពលឲ្យយើងឡើងវិញ ទ្រង់បានជួសជុល និងបង្កើតកោសិការយើងឡើងវិញ ហើយរៀបចំពត៌មាន នៅក្នុងខួរក្បាលយើងឡើងវិញ។
មានមូលហេតុជាច្រើន ដែលនាំឲ្យយើងមិនអាចគេងបានគ្រប់គ្រាន់ ហើយមានមូលហេតុខ្លះ យើងមិនអាចដោះស្រាយបានទេ តែព្រះគម្ពីរបានបង្ហាញថា យើងមិនគួរគេងមិនបានគ្រប់គ្រាន់ ដោយសារធ្វើការហួសកំណត់ឡើយ(ទំនុកដំកើង ១២៧:២)។ ការគេង គឺជាអំណោយដែលព្រះប្រទានយើង ហើយយើងគួរតែទទួលអំណោយមួយនេះ ដោយការដឹងគុណទ្រង់។ បើយើងគេងមិនគ្រប់ទេ យើងត្រូវស្វែងយល់ពីមូលហេតុ ដែលយើងគេងមិនគ្រប់។ តើយើងបានក្រោកពីព្រលឹម ហើយក្រចូលគេង ដើម្បីរកប្រាក់ទិញរបស់ដែលយើងត្រូវការឬ? តើយើងកំពុងតែប្រឹងប្រែធ្វើការងារបម្រើព្រះ ដោយគិតថា ក្រៅពីយើង គឺគ្មាននរណាអាចធ្វើការងារនោះឬ?
មានពេលខ្លះ អារក្សបានល្បួងឲ្យខ្ញុំជឿថា ការងារដែលខ្ញុំធ្វើ នៅពេលដែលខ្ញុំមិនទាន់គេងមានសារៈសំខាន់ជាងកិច្ចការដែលព្រះធ្វើ ពេលខ្ញុំកំពុងគេង។ ការគេងគឺជាអំណោយមកពីព្រះ ប៉ុន្តែ ការដែលយើងបដិសេធអំណោយមួយនេះ គឺមិនខុសពីការទូលទ្រង់ថា ការងារទូលបង្គំសំខាន់ជាងការងាររបស់ទ្រង់នោះឡើយ។ ព្រះមិនសព្វព្រះទ័យនឹងឲ្យនរណាម្នាក់ ក្លាយជាទាសករនៃការងារឡើយ។ ទ្រង់សព្វព្រះទ័យ នឹងឲ្យយើងអរសប្បាយ…