លោក​ហ្ការី ខាធ័រ​ ជា​អ្នក​ចាប់​បាល់​ដ៏​ល្បីឈ្មោះ​នៅ​ក្នុងកា​រ​ប្រកួត​វាល​កូន​បាល់បេ​ស​ប៊ល។​ គាត់ក៏​ជាអ្ន​ក​ដើរ​តាម​ព្រះយេស៊ូវផ​ង​ដែរ។ គាត់​ជា​កី​ឡាករ​អាជីព​អស់​រយៈ​ពេល​១៩​ឆ្នាំ ហើយក្នុ​ងរ​យៈពេ​ល​នេះ គាត់​បាន​ទទួល​កម្លាំង និង​ការ​អត់​ធន់ ពីសេ​ចក្តី​ជំនឿ​លើ​ព្រះ ដើម្បី​ប្រកួត​ជារៀ​ង​រាល់​ថ្ងៃ​។ បន្ទាប់​ពីលោ​ក​ខាតធ័​រទើ​ប​តែទ​ទួល​មរណៈភា​ព ដោយសា​រ​ជម្ងឺ​មហារី​កខួ​រក្បាល ក្នុងអាយុ៥៧ឆ្នាំ កាសែត វល ស្រ្ទ៊ីត ជ័រនល(Wall Street Journal) បាន​ចេញ​ផ្សាយ​អត្ថ​បទ​មួយ ដែល​ក្នុង​នោះ លោក​អេឌ្រូ ក្លា​វិន​(Andrew Klavan) ដែល​ជា​អ្នក​និពន្ធ បាន​មាន​ប្រសាសន៍​ថា ជីវិត​របស់​គាត់ បាន​ទទួល​ឥទ្ធិ​ពល​មក​ពី​លោក​ខាត​ធ័រ។

ក្នុង​ចុង​ទសវត្សរ៍ឆ្នាំ​ ១៩៨០ ជីវិត​រ​បស់​លោក​ក្លា​វិន មាន​ការ​ធ្លាក់​ចុះយ៉ា​ងខ្លាំ​ង បាន​ជា​គាត់​ចង់​ធ្វើ​អត្ត​ឃាត ដើម្បី​បញ្ចប់​ជីវិត។ តែក្រោយមក​ គាត់​ក៏បាន​ស្តាប់​គេ​សម្ភាស​លោក​ខាតធ័រ បន្ទាប់​ពីកា​រប្រ​កួត​មួយ។ ក្រុម​របស់លោ​កខាតធ័​រ គឺ​ក្រុម​ញូយ៉កមេតស៍(New York Mets) បាន​ប្រកួត​ឈ្នះ ហើយក្នុ​ងនា​ម​ជាអ្ន​កចា​ប់​បាល់​ដែល​មា​នវ័​យ​ចំណាស់ គាត់បា​ន​ជួយ​ដល់​ក្រុម ​ដោយ​ខំរត់​យ៉ាង​ខ្លាំង នៅក្នុ​ងចំ​ណុច​សំខាន់ នៃ​ការ​ប្រកួត។ គេ​បាន​សួរ​លោកខា​តធ័រ​ថា តើ​គាត់​អាច​រត់​ខ្លាំង​យ៉ាង​នេះ​ ដោយរ​បៀប​ណា ពេល​ដែល​គាត់​ឈឺក្បា​លជ​ង្គង់​ដូច​នេះ​។ គាត់​ក៏បា​ន​ប្រា​ប់គេថា​ “ជួន​កាល​អ្នក​ចាំបា​ច់​ត្រូវ​ប្រ​កួត ទាំង​មាន​ការ​ឈឺ​ចា​ប់”។ ពាក្យ​ដ៏សាម​ញ្ញមួ​យឃ្លា​នេះ​ បាន​ជួយ​ឲ្យ​លោក​ក្លា​វិន​មាន​ភាព​ធូ​រស្បើយ​ពីជ​ម្ងឺវិ​បត្តិផ្លូ​វចិត្ត បានជា​គា​ត់និ​យាយថា​ “ខ្ញុំ​អាច​​ជម្នះការ​ឈឺចា​ប់​នេះបាន”។ ពាក្យ​លើក​ទឹក​ចិត្ត​នេះ​ បាន​នាំឲ្យ​គាត់​មាន​សង្ឃឹម ហើយ​ក្រោយ​មក គាត់​ក៏​បាន​ទទួល​ជឿព្រះ​​គ្រីស្ទ។

តាម​ពិត ពាក្យ​សម្តី​របស់​លោក​ខាត​ធ័រ មាន​ប្រភព​មក​ពីព្រះ​គម្ពី​រប​រិ​ទេវ។ យើង​ប្រហែល​ជាបា​នជួ​បទុ​ក្ខ​ព្រួយ ការឈឺ​ចាប់ និង​ទុក្ខ​វេទនា ប៉ុន្តែ យើងមិន​ចាំ​បាច់​ត្រូ​វ​ធ្លាក់​ចូល​ដល់​ការ​អាណិត​ខ្លួន​ឯង​នោះ​ឡើយ។ ព្រះដែ​លបា​នអ​នុញ្ញា​តឲ្យ​សេ​ចក្តី​ទុក្ខ កើត​មាន​ចំពោះយើ​ង ទ្រង់​ក៏​បង្ហាញ​សេចក្តី​អាណិត​ចំពោះ​យើងផ​ង​ដែរ(បរិទេវ ៣:៣២)។ ដោយ​សារ​សេចក្តី​ស្រឡាញ់​របស់​ព្រះជួ​យជ្រោ​ង​យើង​ឡើង នោះយើ​ង​អាច “ប្រកួត” ទាំង​មាន​ការ​ឈឺចា​ប់ បើសិ​ន​ជា​មាន​ការ​ចាំបា​ច់។–Dave Egner