ខ្ញុំ​ចូល​ចិត្ត​ទស្សនា​វីដេអូយូធូប(YouTube) ដែល​គេបា​ន​ថត​សកម្ម​ភាព​រប​ស់ម​នុស្ស​នៅ​ក្នុ​ងក​ន្លែង​លក់​អាហារ ក្នុងផ្សាទំនើប​មួ​យក​ន្លែង ​ដែល​កំពុង​តែ​មាន​ជី​វិត​​​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា តែមា​នកា​រ​រំ​ខាន​ ពី​មនុ​ស្ស​ម្នាក់​ដែល​ស្រាប់​តែក្រោកឈ​រ​ឡើង ហើយ​ក៏​ចាប់​ផ្តើម​ច្រៀង​ប​ទ​ខ្លី “ហាលេលូយ៉ា” ដោយចិ​ត្ត​ក្លា​ហាន។ ពេលនោះ​ម​នុស្សម្នា​ក់​ៗ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ឃើញ​មនុស្ស​ម្នាក់​ទៀត ក្រោក​ឈរ ហើយ​ច្រៀង​ជាមួយ​គាត់​ដែរ បន្ទាប់​មក មានម​នុស្ស​ម្នាក់​ហើយ ហើ​យម្នា​ក់​ទៀតចូ​ល​រួម​ច្រៀង​ជាមួ​យ​ទៀត។ មិន​យូរ​ប៉ុន្មាន កន្លែង​លក់​អាហារ​មួយ​នោះ មាន​ឮ​សម្លេង​លាន់​រំពង ទៅដោ​យ​បទ​ចម្រៀង​សរសើរ​ដំកើង ដែល​ជា​ស្នា​ដៃ​និពន្ធ​របស់​លោក​ហេន​ដេល(Handel)។

មាន​ក្រុម​ហ៊ុន​ចម្រៀង​អូប៉េរ៉ា​ក្នុង​តំប​ន់មួយ បាន​ដាក់​អ្នក​ចម្រៀ​ងរប​ស់​ខ្លួន ក្នុង​កន្លែង​យុទ្ធ​សាស្រ្ត​ជា​ច្រើន ដើម្បី​ឲ្យ​ពួក​គេ​អាចប​ញ្ចូលកា​រ​ច្រៀង​ថ្វា​យ​សិរីល្អ​ដល់​ព្រះ ដោយអំ​ណរ ទៅ​ក្នុ​ងកា​ររ​ស់​នៅជា​ប្រចាំ​ថ្ងៃ​របស់​អ្នក​មក​ទិញ​អាហារ​ថ្ងៃ​ត្រង់។

ពេល​ដែល​ខ្ញុំ​បាន​មើល​វីដេ​អូ​នេះ​ម្តងៗ ខ្ញុំមា​ន​ការ​ប៉ះពា​ល់​ចិត្ត​ណាស់ ហើយ​ស្រក់​ទឹ​ក​ភ្នែក​ផង។ ការ​​នេះ​​បាន​​រំឭ​កខ្ញុំថា​ ការ​នាំសិ​រីល្អ​ព្រះ ចូល​ទៅ​ក្នុង​សកម្ម​ភាព​ជា​ធម្មតា​នៃ​ជីវិត​របស់​​យើង ដោយ​រស់​​នៅ​​ឲ្យ​មាន​លក្ខណៈ​សម្បត្តិ​ដូច​ព្រះ​គ្រីស្ទ គឺ​ជា​ការ​អ្វី​ដែល​ព្រះបាន​ត្រាស​ហៅ ​ឲ្យ​យើង​ធ្វើ​ជា​ប្រចាំ​ថ្ងៃ។ ចូរយើ​ង​គិត​អំពី​ការ​នាំ​ព្រះ​គុណ​ព្រះ ចូល​ទៅ​ក្នុង​ស្ថាន​ភាព​អ្វី​មួយ ដែល​មាន​វិញ្ញាណ​នៃ​មនុស្ស​បាត់​បង់​កំពុង​ត្រូវ​ការ​សេចក្តី​​​សង្រ្គោះ។ ចូរ​យើង​គិត​អំពី​ការ​ចែក​ចាយ​ អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ ជា​មួ​យអ្ន​ក​ដែល​កំពុ​ង​មាន​ភាព​កំសត់​។​ ឬគិ​ត​អំពី​ការ​ធ្វើ​ជា​ដៃ​របស់​ព្រះ​យេស៊ូវ ដែល​ជួយ​ជ្រោង​មិត្ត​ភ័ក្រ្ត​ដែល​កំពុង​ខ្សោះល្វើ​យ ពុំ​នោះទេ​ ចូរ​​​គិ​ត​អំពី​ការនាំ​ស​ន្តិភាព ចូល​ទៅ​ក្នុង​ស្ថាភា​ព​ដែល​ច្របូក​ច្របល់ និង​វឹក​វរ។

គឺ​ដូច​ដែល​អ្នក​និពន្ធ​ទំនុក​ដំកើង​បាន​រំឭក​យើង​ថា យើងមា​ន​អភ័យឯ​ក​សិទ្ធិ​ដ៏ខ្ព​ស់ និង​បរិសុទ្ធ ដែល​អាច​​​ថ្លែង​​ប្រា​ប់​​ពី “​សិរីល្អ​​ទ្រង់ នៅ​​​កណ្តាល​​អ​ស់​​ទាំង​សាសន៍ ហើយ​ពី​ការ​អស្ចារ្យ​របស់​ទ្រង់ នៅ​កណ្តាល​បណ្តាជន​ទាំងឡាយ”(ទំនុកដំកើង ៩៦:៣)។—Joe Stowell