យកចិត្តទុកដាក់ចំពោះពាក្យសម្តី របស់យើង
បន្ទាប់ពីលោកស៊ី អេស លូវីស (C. S. Lewis) បានទទួលមរណៈភាពបានមួយសប្តាហ៍ ក្នុងឆ្នាំ ១៩៦៣ មានមិត្តរួមការងារ និងមិត្តភ័ក្រជាច្រើនបានជួបជុំគ្នា ក្នុងព្រះវិហារ នៃមហាវិទ្យាល័យ ម៉ាក់ដាឡា ក្នុងទីក្រុងអុកស្វឺត ប្រទេសអង់គ្លេស ដើម្បីផ្តល់នូវការគោរពដល់គាត់ ដែលជាអ្នកនិពន្ធ ដែលបានប្រើសៀវភៅរបស់ខ្លួន ដើម្បីបញ្ឆេះសេចក្តីជំនឿ និងក្តីស្រមៃឲ្យមានការឆេះឆួល ក្នុងជីវិតក្មេងៗ ក៏ដូចជាក្នុងជីវិតអ្នកដែលមានវិជ្ជាជ្រៅជ្រះ។ ក្នុងអំឡុងពេលនៃកម្មវិធីរំឭកនេះ មិត្តភ័ក្រ្តជិតស្និទ្ធ របស់លោកលូវីស គឺលោកអូស្ទីន ហ្វារើ(Austin Farrer) បានធ្វើការកត់សម្គាល់ឃើញថា លោកលូវីសតែងតែសរសេរសំបុត្រដោយផ្ទាល់ដៃ ដើម្បីឆ្លើយតបចំពោះសំបុត្រដែលគាត់បានទទួលពីអ្នកអានសៀវភៅរបស់គាត់ នៅទូទាំងពិភពលោក។ លោកហ្វារើបានមានប្រសាសន៍ថា “អាកប្បកិរិយ៉ាដ៏ល្អដែលគាត់មានចំពោះមនុស្សជាទូទៅ គឺគួរឲ្យយើងយកមកពិចារណា និងគោរព។ គាត់បានឆ្លើយតបចំពោះសំបុត្ររបស់យើង ដោយការគួរសមណាស់”។
ការនេះ បានឆ្លុះបញ្ចាំងអំពីការដែលព្រះយកព្រះទ័យទុកដាក់ជាពិសេស ចំពោះពាក្យសម្តីគ្រប់ម៉ាត់ដែលយើងទូលទៅព្រះអង្គ ក្នុងការអធិស្ឋាន។ ក្នុងអំឡុងពេលដែលមានទុក្ខលំបាកក្រៃលែង អ្នកនិពន្ធទំនុកដំកើង ជំពូក៦៦ បានស្រែកអំពាវរកព្រះ(ខ.១០-១៤)។ ក្រោយមក គាត់ក៏បានសរសើរដំកើងព្រះអម្ចាស់ សម្រាប់ការឆ្លើយតបរបស់ព្រះអង្គ គឺដូចដែលគាត់បានពោលថា “ព្រះទ្រង់បានស្តាប់ខ្ញុំហើយ ទ្រង់បានប្រុងស្តាប់ពាក្យខ្ញុំអធិស្ឋាន”(ខ.១៩)។
ពេលយើងអធិស្ឋាន ព្រះអម្ចាស់ឮពាក្យសម្តីរបស់យើង និងជ្រាបពីចិត្តយើងផង។ យើងពិតជាអាចនិយាយ ដូចអ្នកនិពន្ធទំនុកដំកើងថា “សូមសរសើរព្រះអង្គ ដែលទ្រង់មិនបានបែរចេញពីសេចក្តីអធិស្ឋានរបស់ខ្ញុំ…
ការឃើញតែបន្តិច
ថ្ងៃមួយ ពេលខ្ញុំទៅទិញគ្រឿងទេស មានមនុស្សម្នាក់បានគិតថា ខ្ញុំជាចោរ ខណៈពេលដែលមនុស្សម្នាក់ទៀត ចាត់ទុកខ្ញុំជាវីរៈជន។ ពេលដែលខ្ញុំដើរចេញពីផ្សារទំនើប មានបុគ្គលិកផ្សាម្នាក់បាននិយាយថា “អត់ទោស លោក ក្នុងរទេះដាក់ឥវ៉ាន់របស់លោក មានរបស់ច្រើនពេកហើយ ដែលមិនច្រកក្នុងថង់”។ ពេលនោះ គាត់ចង់ចោទថា ខ្ញុំបានលួចឥវ៉ាន់របស់ផ្សាទំនើប ដោយសារនៅក្នុងរទេះដាក់ឥវ៉ាន់របស់ខ្ញុំ មានឥវ៉ាន់ជាច្រើន ដែលមិនច្រកក្នុងថង់របស់ផ្សា។ គាត់ក៏ពិនិត្យមើល ហើយឃើញថា របស់ទាំងនោះធំពេក បានជាអ្នកគិតលុយមិនអាចរកថង់ច្រកឲ្យបាន ដូចនេះ គាត់ក៏បានសុំទោសខ្ញុំ ហើយឲ្យខ្ញុំទៅ។ ពេលខ្ញុំទៅដល់កន្លែងចតឡាន មានស្រ្តីម្នាក់ក្រឡេកមកមើលមួកកីឡារបស់ខ្ញុំ តែបន្តិច ក៏ឃើញមានប៉ាក់រូបសញ្ញាពណ៌មាស នៅលើមួកនោះ។ គាត់ច្រឡំថា មួកនោះជាមួករបស់ទាហាន បានជាគាត់និយាយមកកាន់ខ្ញុំថា “សូមអរគុណលោក ដែលបានការពារប្រទេសជាតិរបស់យើង!” បន្ទាប់មក នាងក៏បានដើរទៅបាត់។ ដូចនេះ បុគ្គលិកផ្សាទំនើប និងស្រ្តីនៅចំណតរថយន្ត សុទ្ធតែបានធ្វើការសន្និដ្ឋានមកលើខ្ញុំលឿនពេក។
យើងងាយនឹងប្រញាប់ធ្វើការសន្និដ្ឋានអំពីអ្នកដទៃ ពេលដែលយើងបានមើលពួកគេ តែបន្តិច។ ពេលដែលលោកសាំយ៉ូអែលត្រូវជ្រើសរើសស្តេចទីពីរ សម្រាប់ជនជាតិអ៊ីស្រាអែល ពីក្នុងចំណោមពួកកូនប្រុសរបស់លោកអ៊ីសាយ គាត់ក៏ប្រញាប់ធ្វើការសន្និដ្ឋាន ពេលដែលគាត់មើលពួកគេ បានតែបន្តិចផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ព្រះមិនបានជ្រើសរើសកូនច្បងណាមួយរបស់លោកអ៊ីសាយ ឲ្យធ្វើជាស្តេចឡើយ។ ព្រះវិញ្ញាណបានប្រាប់លោកសាំយ៉ូអែលថា “កុំឲ្យមើលតែឫកពាខាងក្រៅ ឬកំពស់ខ្លួននោះឡើយ”(១សាំយ៉ូអែល ១៦:៧)។ ដូចនេះ ព្រះក៏បានជ្រើសរើសដាវីឌ…
ការអរសប្បាយនឹងរបស់ដែលមាន
លោកបណ្ឌិត ចន វាយ(John White) ជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា ការហ៊ានចូលទៅជិតព្រះអង្គ ។ គាត់បានសរសេរទីបន្ទាល់ ក្នុងសៀវភៅនោះថា ជាច្រើនឆ្នាំកន្លងទៅ ព្រះបានប្រទានពរឲ្យគាត់មានផ្ទះដ៏ស្រស់ស្អាតមួយ រួមតាំងសម្ភារៈមានតម្លៃជាច្រើនផង។ ប៉ុន្តែ អារម្មណ៍ដែលគាត់មានចំពោះផ្ទះនោះ មានការផ្លាស់ប្តូរដ៏គួរឲ្យកត់សម្គាល់។ ពេលដែលគាត់រំឭកខ្លួនឯងថា ផ្ទះនោះជាអំណោយដ៏ថ្លៃថ្លារបស់ព្រះ គាត់មានអំណរ និងការអរព្រះគុណព្រះ។ តែពេលដែលគាត់ប្រៀបធៀបផ្ទះនោះ នឹងផ្ទះរបស់មិត្តភ័ក្រគាត់ គាត់ក៏ប្រែជាមានអំណួត ព្រោះគាត់មានផ្ទះដ៏ស្អាតយ៉ាងនោះនៅ ហើយសេចក្តីអំណររបស់គាត់ក៏រលាយបាត់ទៅវិញយ៉ាងឆាប់រហ័ស។ ជាការពិតណាស់ ផ្ទះរបស់គាត់បានក្លាយជាបន្ទុកដ៏ធ្ងន់។ ពេលនោះ គាត់គ្មានឃើញអ្វីក្រៅពីដើមឈើតូចៗជាច្រើន ដែលដុះជារបង និងដើមឈើជាច្រើនទៀត ដែលគាត់មើលថែរជាប្រចាំ ហើយមានការងារកំប៉ិចកំប៉ុកច្រើនរាប់មិនអស់ទៀត។ លោកវ៉ាយក៏មានប្រសាស៍ថា “សេចក្តីអំណួតបានបាំងភ្នែកគាត់ឲ្យស្រវាំង ហើយធ្វើឲ្យចិត្តគាត់មានបន្ទុក តែការដឹងគុណព្រះ បានធ្វើឲ្យភ្នែកគាត់មើលឃើញច្បាស់ ហើយសម្រាលបន្ទុកគាត់វិញ”។
យ៉ាងណាមិញ អ្នកនិពន្ធសៀវភៅសាស្តា តែងតែមើលឃើញព្រះជានិច្ច ពេលដែលគាត់មានអំណរ ចំពោះសម្ភារៈដែលព្រះប្រទាន។ ព្រះជាអ្នកប្រទានឲ្យមានទ្រព្យសម្បត្តិ និងធនធាន ព្រមទាំងឲ្យមានអំណាចនឹងបរិភោគផលនៃរបស់ទាំងនោះ និងទទួលយកចំណែករបស់ខ្លួនបាន ហើយរីករាយក្នុងការដែលខ្លួនធ្វើដែរ(៥:១៨-១៩)។
ជីវិតរបស់យើងទាំងមូលជាអំណោយដែលព្រះប្រទានពរឲ្យជាប់ជានិច្ច ពោលគឺចាប់តាំងពីដើមដំបូង រហូតដល់ចុងបញ្ចប់នៃជីវិតយើង។ យើងមិនសមនឹងទទួលអ្វីឡើយ។ ព្រះអង្គក៏មិនបានជំពាក់អ្វីនឹងយើងដែរ។ តែព្រះអង្គបានប្រទានអ្វីៗគ្រប់យ៉ាងដល់យើង។ បើយើងនឹកចាំអំពីការនេះ នោះយើងមិនចាំបាច់ត្រូវមានអារម្មណ៍អាត្មានិយម ឬប្រកាន់ទោសខ្លួនឯងឡើយ។ ព្រះពរខាងសម្ភារៈអ្វីក៏ដោយ ដែលយើងមាន គឺសុទ្ធតែជាអំណោយមកពីព្រះនៃយើង ដែលប្រកបដោយព្រះគុណ។—Dennis…
កន្លែងដែលមានទឹក
តំបន់អាហ្វ្រិកខាងកើត ស្ថិតក្នុងចំណោមតំបន់ដែលស្ងួតហួតហែងបំផុត នៅលើផែនដី ហើយការនេះបានធ្វើឲ្យ “ណៃរូប៊ី” ក្លាយជាឈ្មោះដ៏មានន័យរបស់ទីក្រុងមួយ ក្នុងតំបន់នោះ។ ឈ្មោះនេះមានប្រភពមកពីឃ្លាជាភាសាម៉ាសៃ ដែលប្រែមកថា “ទឹកត្រជាក់” តាមន័យត្រង់ គឺមានន័យថា “កន្លែងដែលមានទឹក”។
ក្នុងប្រវត្តិសាស្រ្តនៃមនុស្សជាតិ វត្តមាននៃទឹកបានក្លាយជាប្រភពនៃជីវិត និងយុទ្ធសាស្រ្ត។ ទោះបីជាមនុស្សយើងរស់នៅ ក្នុងកន្លែងដែលមានអាកាសធាតុស្ងួត ឬក្នុងតំបន់ព្រៃទឹកភ្លៀងក៏ដោយ ក៏ទឹកនៅមានភាពចាំបាច់ ដែលមិនអាចអត់បានដូចគ្នា។ ក្នុងតំបន់រាំងស្ងួត ដែលមិនអាចដាំដុះអ្វីបាន មនុស្សមិនអាចរស់នៅបានឡើយ បើសិនជាមិនស្គាល់កន្លែងរកទឹក។
យ៉ាងណាមិញ ជីវិតខាងវិញ្ញាណរបស់យើង ក៏មានធាតុផ្សំដែលមិនអាចអត់បានផងដែរ។ ហេតុនេះហើយបានជា នៅពេលដែលព្រះយេស៊ូវជួបស្រ្តីម្នាក់ ដែលមានការស្រេកឃ្លានខាងវិញ្ញាណ នៅក្បែរអណ្តូងទឹក ព្រះអង្គបានប្រកាសប្រាប់ដល់នឹងថា មានតែព្រះអង្គទេដែលអាចប្រទានទឹកដ៏រស់។ ព្រះអង្គបានប្រាប់នាងថា “អ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច”(យ៉ូហាន ៤:១៤)។
វិញ្ញាណរបស់យើងស្រែករកព្រះ ហើយរឭកចង់បានព្រះអង្គ(ទំនុកដំកើង ៦៣:១) ដូចសត្វក្តាន់ ដែលដង្ហក់រកទឹក ក្នុងទំនុកដំកើង ៤២:១-២។ យើងត្រូវការការផ្គត់ផ្គង់ ដែលមានតែព្រះយេស៊ូវគ្រីស្ទទេ ដែលអាចប្រទានឲ្យបាន។ ព្រះអង្គជាប្រភពនៃទឹកដ៏រស់ ដែលធ្វើឲ្យចិត្តយើងស្រស់ស្រាយ។—Bill Crowder
សេចក្តីស្រឡាញ់ដ៏ពិត
ពីរបីឆ្នាំមុន បេថបាននាំម្តាយរបស់នាង ទៅពិនិត្យសុខភាព ហើយគ្រូពេទ្យក៏បានប្រាប់ថា ម្តាយរបស់នាងមានជម្ងឺវង្វេងវង្វាន់។ ចាប់តាំងពីពេលនោះមក មិត្តភ័ក្ររបស់ខ្ញុំម្នាក់នេះ ត្រូវបង្ខំចិត្តធ្វើការសម្រេចចិត្តពិបាកៗ សម្រាប់ការមើលថែរម្តាយរបស់នាង ហើយជាញឹកញាប់ នាងមានការឈឺចិត្តណាស់ ពេលដែលនាងឃើញម្តាយជាទីស្រឡាញ់ ដែលធ្លាប់តែមានពេញដោយភាពក្លៀវក្លា ត្រូវចាកចេញពីនាងបន្តិចម្តងៗ។ នៅក្នុងការឆ្លងកាត់ពេលដ៏ពិបាកនោះ នាងបានដឹងថា សេចក្តីស្រឡាញ់ដ៏ពិតមិនតែងតែមានភាពងាយ ឬសុខស្រួលឡើយ។
ឆ្នាំមុន បន្ទាប់ពីម្តាយរបស់បេថបានចូលពេទ្យអស់បីបួនថ្ងៃ នាងក៏បានសរសេរសំបុត្រ មកកាន់មិត្តភ័ក្ររបស់នាងមួយចំនួន ដែលក្នុងនោះ នាងបានសរសេរថា “ក្នុងដំណើរដែលហាក់ដូចជាថយក្រោយនេះ ខ្ញុំសូមអរព្រះគុណព្រះ សម្រាប់ការធ្វើដំណើរជីវិត ជាមួយម្តាយរបស់ខ្ញុំ។ នៅពីក្រោយអនុស្សាវរីយ៍ ការបាត់បង់ ការច្របូកច្របល់ និងភាពអស់សង្ឃឹមដ៏ធ្ងន់ធ្ងរ ខ្ញុំមានមនុស្សជាទីស្រឡាញ់ ដែលស្រឡាញ់ជីវិត ហើយមានសន្តិភាពក្នុងចិត្តទាំងស្រុង។ ខ្ញុំរៀនសូត្របានច្រើនណាស់ អំពីអត្ថន័យនៃសេចក្តីស្រឡាញ់ដ៏ពិត ហើយទោះការធ្វើដំណើរ ទឹកភ្នែក និងការឈឺក្បាលនេះ មិនមែនជាអ្វីដែលខ្ញុំទូលសូមក៏ដោយ ក៏ខ្ញុំនៅតែចាត់ទុកវាជាបទពិសោធន៍ដ៏ល្អបំផុតក្នុងជីវិត”។
ព្រះគម្ពីរបានរំឭកយើងថា សេចក្តីស្រឡាញ់តែងតែអត់ធ្មត់ ហើយក៏សប្បុរស សេចក្តីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន ក៏មិនដែលមានចិត្តធំផង មិនដែលប្រព្រឹត្តបែបមិនគួរសម មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង “ក៏គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់”(១កូរិនថូស ១៣:៤-៧)។
សេចក្តីស្រឡាញ់ដ៏ពិតមានប្រភពមកពីព្រះវរបិតានៃយើង ដែលបានប្រទានព្រះរាជបុត្រាព្រះអង្គមក ជាអំណោយ។ ពេលដែលយើងព្យាយាមបង្ហាញសេចក្តីស្រឡាញ់របស់ព្រះអង្គ…
ការបន្លំខាងវិញ្ញាណ
ពេលខ្ញុំបង្រៀនសិស្ស ឲ្យចេះសរសេរតែងសេចក្តីជាភាសាអង់គ្លេស ខ្ញុំបានតម្រូវឲ្យពួកគេសរសេរតែងសេចក្តី ក្នុងថ្នាក់រៀន។ ខ្ញុំដឹងថា តែងសេចក្តីដែលពួកគេសរសេរក្នុងថ្នាក់រៀន ជាសំណេររបស់ពួកគេផ្ទាល់ ដូចនេះ ខ្ញុំក៏អាចដឹងអំពីទឹកដៃនៃការសរសេររបស់ពួកគេ ព្រមទាំងអាចមើលដឹងថា ពួកគេបានចម្លងសំណេររបស់អ្នកនិពន្ធដទៃទៀតច្រើនពេកឬអត់។ ទឹកដៃនៃការសរសេររបស់ពួកគេ រាប់បញ្ចូលការអ្វីដែលពួកគេបានសរសេរ និងរបៀបដែល ពួកគេសរសេរ។ ការនេះ បាននាំឲ្យពួកគេមានការភ្ញាក់ផ្អើល ពេលដែលបានដឹងថា ទឹកដៃនៃការសរសេររបស់ខ្លួន មានលក្ខណៈពិសេស ដូចសំនៀងនៃការនិយាយរបស់ខ្លួនផងដែរ។ ចិត្តយើងបង្ហាញចេញមកតាមពាក្យ ដែលយើងសរសេរ ប៉ុន្តែ ចិត្តរបស់យើងក៏អាចបង្ហាញចេញមក តាមរយៈពាក្យដែលយើងនិយាយផងដែរ។ ពាក្យសម្តីយើង បង្ហាញឲ្យគេដឹងថា យើងជានរណា។
យ៉ាងណាមិញ យើងក៏អាចស្គាល់សំនៀងនៃព្រះបន្ទូលព្រះ តាមរបៀបស្រដៀងគ្នាផងដែរ។ ពេលដែលយើងអានព្រះបន្ទូលដែលព្រះអង្គបានចែងមក យើងអាចដឹងថា ព្រះអង្គជានរណា ហើយយើងដឹងពីរបៀប ដែលព្រះអង្គបើកបង្ហាញពីព្រះអង្គទ្រង់ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ សាតាំងព្យាយាមធ្វើសម្លេងឲ្យដូចព្រះ(២កូរិនថូស ១១:១៤)។ វាបានប្រើព្រះបន្ទូលព្រះ ដោយមានការបន្ថែមបន្ថយបន្តិចបន្តួច រួចវានិយាយលើកហេតុផល ដើម្បីឲ្យយើងជឿលើការអ្វីដែលមិនពិត។ ឧទាហរណ៍ វាបានបញ្ឆោតមនុស្សឲ្យធ្វើការអ្វី ដែលមើលទៅដូចជាទំនងមែន ដូចជាការទុកចិត្តលើការខិតខំធ្វើការល្អ ដោយពឹងកម្លាំងខ្លួនឯង ជាជាងទុកចិត្តលើការសុគតរបស់ព្រះគ្រីស្ទ ដែលសង្រ្គោះមនុស្សឲ្យរួចពីបាប(កូល៉ុស ២:២៣)។ សាតាំងបាននាំមនុស្សជាច្រើនឲ្យវង្វេង។
ដូចនេះ ព្រះអង្គបានធ្វើនូវការដែលយើងមិននឹកស្មានដល់ ដើម្បីឲ្យយើងអាចស្គាល់សម្លេងរបស់ព្រះអង្គ។ ព្រះអង្គមិនគ្រាន់តែបានប្រទានព្រះបន្ទូលរបស់ព្រះអង្គប៉ុណ្ណោះទេ តែថែមទាំងបានប្រទានព្រះបន្ទូល ដែលបានចាប់កំណើតជាសាច់ឈាម គឺអង្គព្រះយេស៊ូវគ្រីស្ទ(យ៉ូហាន…
ពេលនេះជាពេលអ្វី?
នៅបច្ចិមប្រទេស មានពាក្យស្លោកមួយឃ្លាពោលថា “ការធ្វើត្រូវពេល គឺសំខាន់សម្រាប់គ្រប់ការទាំងអស់”។ ពាក្យស្លោកនេះពិតជានិយាយត្រូវណាស់ ព្រោះសាវ័កប៉ុលក៏បានមានប្រសាសន៍ផងដែរថា “លុះវេលាកំណត់បានមកដល់ នោះព្រះទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក”(កាឡាទី ៤:៤)។ ប្រសាសន៍របស់គាត់ត្រង់ចំណុចនេះ ពិតជាធ្វើឲ្យខ្ញុំមានការចាប់អារម្មណ៍ណាស់។
ពេលដែលយើងក្រឡេចមកមើល ទៅប្រវត្តិសាស្រ្តពិភពលោកតែបន្តិច នោះយើងឃើញថា ព្រះយេស៊ូវគ្រីស្ទបានយាងមកចាប់កំណើត ចំពេលល្អណាស់។ ជាច្រើនសតវត្សរ៍ មុនពេលព្រះអង្គប្រសូត្រ អធិរាជអ័ឡេចក្សាន្តដឺ(Alexander) បានលើកទ័ពវាយកាន់កាប់ទឹកដីជាច្រើន ដោយនាំមកនូវវប្បធម៌ និងភាសាក្រិក ចូលទឹកដីទាំងនោះផង។ ពេលដែលចក្រភពរបស់ទ្រង់រលាយ ចក្រភពរ៉ូម៉ាំង ក៏បានចាប់យកទឹកដីដែលអធិរាជអ័ឡេចក្សាន្តដឺបានបន្សល់ទុក ហើយបានពង្រីកទឹកដីរបស់ខ្លួន នៅក្រោមឥទ្ធិពលបង្រួបបង្រួមនៃវប្បធម៌ និងភាសារបស់ជនជាតិក្រិក។ គឺក្នុងសម័យគ្រប់គ្រងរបស់ចក្រភពរ៉ូម៉ាំងនោះហើយ ដែលមានការឆ្កាងមនុស្សសម្លាប់។ ព្រះអង្គបានប្រសូត្រក្នុងសម័យនោះ ហើយក៏បានខ្ចាយព្រះលោហិតនៅលើឈើឆ្កាង ដើម្បីលោះបាបយើង។ នៅក្រោមការគ្រប់គ្រងរបស់ចក្រភពរ៉ូម៉ាំ មានលក្ខខ័ណ្ឌប្រកប ដែលអំណោយផលដល់ការផ្សាយដំណឹងល្អ ឆ្លងទៅដល់ទ្វីបទាំងបី ដែលចក្រភពនេះបានរៀបចំឲ្យមានផ្លូវល្អៗ ការឆ្លងកាត់ព្រំដែនដែលមិនមានការរឹតបន្តឹង “លិខិតឆ្លងដែន” និងមានភាសារួមមួយ។ នេះជាផែនការរបស់ព្រះ ដែលបានរៀបចំឲ្យព្រះបុត្រាព្រះអង្គយាងមក ឲ្យចំពេល ដែលមានលក្ខខ័ណ្ឌប្រកបទាំងអស់នេះ។
ការរៀបចំពេលវេលារបស់ព្រះ មានភាពល្អឥតខ្ចោះ ក្នុងការគ្រប់យ៉ាង។ ខណៈពេលដែលយើងកំពុងរង់ចាំជំនួយរបស់ព្រះអង្គ យើងប្រហែលជាឆ្ងល់ថា ហេតុអ្វីបានជាព្រះអង្គហាក់ដូចជាមិនជួយយើង ឲ្យបានឆាប់។ ប៉ុន្តែ យើងត្រូវចាំថា ព្រះអង្គកំពុងធ្វើការ ដែលយើងមើលមិនឃើញ ដើម្បីត្រៀមខ្លួនជួយយើង ឲ្យត្រូវពេល។…
សំបុត្រដ៏រស់
ក្នុងខែវិច្ឆិការ ឆ្នាំ១៩៦៣ នៅថ្ងៃដដែល ដែលគេធ្វើឃាតលោកប្រធានាធិបតី ចន អេហ្វ ឃែននេឌី(John F. Kennedy) មានអ្នកដឹកនាំម្នាក់ទៀតបានទទួលមរណភាពផងដែរ។ គាត់ឈ្មោះ ខ្លាយ ស្តេភល លូវីស(Clive Staples Lewis)។ គាត់ជាអ្នកប្រាជ្ញនៅសកលវិទ្យាល័យ អក់ស្វឺត ដែលបានផ្លាស់ប្រែពីអ្នកមិនជឿព្រះ ទៅជាគ្រីស្ទបរិស័ទ និងជាអ្នកនិពន្ធដែលមានស្នាដៃជាច្រើន។ គាត់បាននិពន្ធសៀវភៅបញ្ញាវ័ន្ត សៀវភៅរឿងប្រឌិតវិទ្យាសាស្រ្ត រឿងនិទានកុមារ និងសៀវភៅជាច្រើនទៀត ដែលបង្កប់ទៅដោយសេចក្តីបង្រៀនរបស់គ្រីស្ទបរិស័ទ។ ព្រះបានប្រើសៀវភៅរបស់គាត់ ដើម្បីធ្វើឲ្យមនុស្សជាច្រើនប្រែចិត្ត ដែលក្នុងនោះ ក៏មានអ្នកនយោបាយម្នាក់ និងអ្នកវិទ្យាសាស្រ្តម្នាក់ ដែលបានទទួលពានរង្វាន់ណូបែលសន្តិភាព។
ព្រះបានត្រាសហៅអ្នកខ្លះ ឲ្យប្រាប់អ្នកដទៃ អំពីព្រះគ្រីស្ទ តាមរយៈសៀវភៅដែលពួកគេបាននិពន្ធ ប៉ុន្តែ ព្រះអង្គបានត្រាសហៅគ្រីស្ទបរិស័ទទាំងអស់ ឲ្យធ្វើជា “សំបុត្រ” របស់ព្រះគ្រីស្ទ តាមរយៈការរស់នៅរបស់យើង។ លោកសាវ័កប៉ុលបានប្រាប់យើងថា “អ្នករាល់គ្នាជាសំបុត្ររបស់ព្រះគ្រីស្ទ ដែល… មិនមែនសរសេរនឹងទឹកខ្មៅទេ គឺនឹងព្រះវិញ្ញាណនៃព្រះដ៏មានព្រះជន្មរស់”(២កូរិនថូស ៣:៣)។
ជាការពិតណាស់ សាវ័កប៉ុលមិនបានថា យើងជាសំបុត្រ ដែលជាក្រដាស់ ដែលព្រះបានសរសេរព្រះរាជសាររបស់ព្រះអង្គនេះទេ តែយើងជា “សំបុត្រ” ដ៏រស់ ដែលអាចបង្ហាញឲ្យគេដឹងតាមរយៈជីវិតយើង អំពីការដែលព្រះយេស៊ូវកែប្រែជីវិតយើង ក្នុងការប្រព្រឹត្តចំពោះអ្នកដទៃ និងការសង្វាតរស់នៅដោយភាពថ្លៃថ្នូរ។…
គ្របបាំងដោយស្រមោល
ការធ្វើឃាតលោកចន អែហ្វ ឃែននេឌី(John F. Kennedy)ដែលជាប្រធានាធិបតីសហរដ្ឋអាមេរិក កាលពី៥០ឆ្នាំមុន បានធ្វើឲ្យមនុស្សនៅទូទាំងពិភពលោក មានការតក់ស្លុតយ៉ាងខ្លាំង។ នៅថ្ងៃបន្ទាប់ពីការបាញ់ប្រហារនេះ មានអត្ថបទមួយ ដែលបានចេញផ្សាយក្នុងការសែត ដឺថែម (The Time) នៅទីក្រុងឡុងដ៍ បាននិយាយថា ហេតុការណ៍នេះ បាននាំឲ្យមានផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ ពេញទីផ្សាហរិញ្ញវត្ថុអន្តរជាតិ។ គេបានដាក់ចំណងជើងធំៗលើគេ ក្នុងទំព័រមុខរបស់កាសែតនោះថា “សោកនាដកម្មនៅសហរដ្ឋអាមេរិក បានក្លាយជាហេតុការណ៍ ដ៏សំខាន់ដែលគ្របបាំងហេតុការណ៍ផ្សេងៗទៀត”។
មរណៈភាព សោកនាដកម្ម ឬហេតុការណ៍ណាមួយ ដែលកើតឡើងភ្លាមៗ ក្នុងជីវិតយើង អាចជារឿងដ៏ធំបំផុត ដែលធ្វើឲ្យយើងលែងគិតពីរឿងអ្វីផ្សេងទៀត។ ការនេះបានកើតឡើងចំពោះស្រ្តីព្រហ្មចារីម្នាក់ ដែលទេវតាកាព្រីយ៉ែលបានមកប្រាប់ថា នាងនឹងក្លាយជាម្តាយរបស់ព្រះមែស៊ី ដែលជាព្រះរាជបុត្រានៃព្រះ ដែលត្រូវយាងមក តាមព្រះបន្ទូលសន្យា(លូកា ១:២៦-៣៣)។ ពេលដែលនាងសួរទេវតាថា តើការនេះអាចកើតឡើងយ៉ាងដូចម្តេច ទេវតាក៏បានប្រាប់នាងថា “ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយព្រះចេស្តានៃព្រះដ៏ខ្ពស់បំផុត នឹងមកគ្របបាំងនាងដោយស្រមោល”(ខ.៣៥)។
ប៉ុន្តែ រឿងនេះមិនមែនជាសោកនាដកម្ម ដែលកើតឡើងពីសេចក្តីងងឹតឡើយ តែជារឿងដ៏រំភើបរីករាយ ដែលកើតឡើងពីពន្លឺនៃសិរីល្អ និងអំណាចរបស់ព្រះ។ យើងកោតសរសើរនាង ពេលដែលនាងឆ្លើយតបទៅទេវតាថា “សូមឲ្យបានសំរេចដូចពាក្យលោកចុះ”(ខ.៣៨)។
ក្នុងសប្តាហ៍ខាងមុខនេះ ខណៈពេលដែលយើងអានឡើងវិញ នូវរឿងពិធីបុណ្យណូអែល និងពិចារណាអំពីការប្រសូត្ររបស់ព្រះយេស៊ូវ ក្នុងលោកិយនេះ សូមយើងជញ្ជឹងគិតអំពីពាក្យ គ្របបាំងដោយស្រមោល ។…
ឈ្មោះនោះ
មេគគី(Maggie) ចៅស្រីតូចរបស់ខ្ញុំ និងក្រុមគ្រួសាររបស់នាង បានធ្វើដំណើរត្រឡប់មកផ្ទះ ក្នុងរដ្ឋមីសូរីវិញ បន្ទាប់ពីធ្វើដំណើរកម្សាន្តជាមួយយើង ក្នុងក្រុងហ្គ្រែន រេភីត រដ្ឋមីឈីហ្គិន។ ម្តាយរបស់នាង បានប្រាប់យើងថា បន្ទាប់ពីមេគគីត្រឡប់មកផ្ទះវិញបានពីរបីថ្ងៃ នាងដើរជុំវិញផ្ទះ ហើយនិយាយយ៉ាងរីករាយថា “មីឈីហ្គិន! មីឈីហ្គិន!”
មីឈីហ្គិន ជាឈ្មោះដែលមានអ្វីម្យ៉ាងដែលធ្វើឲ្យមេគគីចាប់អារម្មណ៍។ តើអាចមកពីឈ្មោះនេះពិរោះឬ? ឬអាចមកពីនាងធ្លាប់មានពេលដ៏សប្បាយរីករាយ កាលពីមុន ក្នុងរដ្ឋមីឈីហ្គិន? យើងពិបាកនឹងប្រាប់ ពីមូលហេតុដែលក្មេងស្រីអាយុ១ឆ្នាំនេះ ចូលចិត្តឈ្មោះមួយនេះ ប៉ុន្តែ ឈ្មោះ “មីឈីហ្គិន” ពិតជាមានឥទ្ធិពលមកលើនាងណាស់ បានជានាងនិយាយពីឈ្មោះមួយនេះមិនឈប់សោះ។
ការនេះបានធ្វើឲ្យខ្ញុំគិតអំពីឈ្មោះមួយទៀត ដែលជាព្រះនាមព្រះយេស៊ូវ “ជានាមប្រសើរលើសអស់ទាំងនាម”(ភីលីព ២:៩)។ បទចម្រៀងមួយបទ ដែលច្រៀងដោយលោកប៊ីល(Bill) និងអ្នកស្រី ក្លូរា ហ្គាយធ័រ(Gloria Gaither) បានរំឭកយើង អំពីមូលហេតុដែលយើងស្រឡាញ់ព្រះនាមរបស់ព្រះអង្គខ្លាំងយ៉ាងនេះ។ ព្រះអង្គជា “ព្រះអម្ចាស់” និងជា “ព្រះសង្រ្គោះ”។ ជាការពិតណាស់ ព្រះអម្ចាស់នៃយើងពិតជាមានព្រះនាមដែលមានអត្ថន័យជ្រាលជ្រៅបំផុត។ ពេលដែលយើងនិយាយអំពីព្រះនាមដ៏អស្ចារ្យរបស់ព្រះយេស៊ូវ ទៅកាន់អ្នកដែលត្រូវការទទួលព្រះអង្គជាព្រះសង្រ្គោះ នោះយើងអាចរំឭកពួកគេ អំពីការដែលព្រះអង្គបានធ្វើសម្រាប់យើង។
ព្រះយេស៊ូវជាព្រះសង្រ្គោះរបស់យើង។ ព្រះអង្គបានប្រោសលោះយើង ដោយព្រះលោហិត ហើយយើងអាចថ្វាយជីវិតយើង អស់ពីចិត្តដាច់ដល់ព្រះអង្គ។ ចូរឲ្យអស់អ្នកនៅស្ថានសួគ៌ និងនៅលើផែនដី ក៏ដូចជាយើងរាល់គ្នា…