ពេល​ខ្ញុំធ្វើ​ដំ​ណើរ​តាម​ផ្លូ​វដ៏​មមា​ញឹកមួ​យ ខ្ញុំបា​ន​ចាប់​អារម្មណ៍​ចំពោះ​ផ្ទះមួ​យ​ខ្នង។ វា​មិន​មាន​ការ​តុប​តែង​អ្វី​ទេ ដូច​នេះ កម្រ​មាន​គេ​ចាប់អា​រម្មណ៍​នឹង​វា​ណាស់​។ តែ​ពេល​ខ្ញុំ​ធ្វើដំណើរ​កាត់​ផ្ទះ​នោះ កាល​ពី​ថ្ងៃមុ​ន ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ថា នៅ​ខាង​មុ​ខ​ផ្ទះ​នោះ មាន​ផ្លាក ដែល​គេ​សរ​សេរ​ថា   “ផ្ទះល​ក់”។ ផ្លាក​នោះ មាន​ភ្ជាប់​ទៅ​ដោយ​អក្ស​តូច​ៗ ដែ​លគេ​បាន​សរសេរ​ថា “ផ្ទះ​នេះមា​នភាព​ស្រស់​ស្អាត​នៅ​ខាង​​ក្នុង”។ កាល​នោះ ខ្ញុំ​មិន​មែ​នជា​អ្ន​កដើ​រ​រក​ទិញផ្ទះ​ទេ​ ប៉ុន្តែ ផ្លាក​លក់​ផ្ទះនោះ​ ធ្វើឲ្យ​ខ្ញុំ​​មាន​ការ​ចាប់​អារម្មណ៍​ណាស់។ តើផ្ទះ​​ដ៏សាមញ្ញ​មួយ​នេះ មាន​អ្វី​ដែល​ស្រស់​ស្អាតនៅខា​ងក្នុ​ង?

ការ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំឆ្ង​ល់ផ​ងដែ​រថា​ ក្នុង​នាម​ជាអ្ន​ក​ដើរតា​ម​ព្រះយេស៊ូវ តើ​យើង​អាច​រៀន​សូត្រ​បាន​អ្វី​ខ្លះ ពី​ផ្លាក​នោះ? សូម​ពិចារណា​អំពី​ការ​នេះចុះ​។ ទោះបី​​ជាសម្បក​ក្រៅរ​បស់​យើង មាន​លក្ខណៈ​ដូច​ម្តេច​ក៏ដោ​យ តើយើ​ង​មិន​គួរ​មាន​សម្រស់ នៅ​ខាង​ក្នុង ដែល​បង្ហាញ​ពីសេ​ចក្តី​ស្រឡាញ់​របស់​ព្រះ និង​កិច្ចកា​រ​ដែល​ព្រះអ​ង្គបា​ន​ធ្វើ ក្នុង​ជីវិត​យើង​ទេឬ​? តើ​ព្រះគ​ម្ពី​របាន​ចែង​យ៉ាង​ដូច​ម្តេចខ្លះ អំពី​សម្រស់​នៅខាងក្នុង​? ដើម្បី​ឆ្លើយ​សំណួរ​នេះ ជា​បឋម សូម​យើង​មើល​បទ​គម្ពី​ររ៉ូ​ម ៧:២២ ដែលបា​នចែ​ង​ថា “តាម​ប៉ែក​ខាង​ក្នុង ខ្ញុំ​ត្រេកអរ​ចំពោះ​ក្រឹត្យវិន័យ​របស់​ព្រះ”។ ក្នុងប​ទគ​ម្ពីរ​ជាប​ន្ត​ប​ន្ទាប់​ទៀត សាវ័ក​ប៉ុ​លបា​ន​មាន​ប្រសាសន៍ អំពី​គំនិត ដែលមា​ន​ព្រះវិ​ញ្ញាណ​ដឹក​នាំ ដែល “មាន​ជីវិត និង​សន្តិ​ភាព” ជា​លក្ខណៈ​ពិសេស។ ហើយ​ក្នុង​ព្រះ​គម្ពី​រកាឡាទី យើងឃើ​ញ​ថា ការ​អនុញ្ញាតឲ្យ​ព្រះ​វិញ្ញាណ​បរិសុ​ទ្ធ​ដឹក​នាំជីវិត​ខាង​ក្នុង​របស់យើង នាំ​ឲ្យ​យើងប​ង្កើត “ផល​ផ្លែ​ខា​ងវិ​ញ្ញាណ”(៥:២២) ដែ​ល​ជា​លក្ខណៈ​សម្បត្តិ​ដ៏​ប្រសើរ​ ដែល​មាន​ដូចជា សេចក្តី​ស្រឡាញ់ អំណរ​អរ​ សន្តិភា​ព ការ​អត់ធ្ម​ត់ និង​ចិត្ត​សប្បុរស។

ការ​អរ​សប្បាយ​នឹង​ព្រះប​ន្ទូល​ព្រះ នឹង​អនុញ្ញា​ត​ឲ្យ​ព្រះវិញ្ញាណ​ធ្វើការ​ក្នុង​ចិត្ត​យើង នាំ​ឲ្យ​យើង​មាន​ភាព​ស្រស់​ស្អាត​នៅ​ខាង​ក្នុង ​ហើយក៏នាំ​ឲ្យយើងរ​ស់​នៅ ក្នុង​ជីវិ​តដែល​ថ្វា​យព្រះ​កិត្តិនា​ម​ដ​ល់ព្រះ​ផង​ដែរ​។—Dave Branon