ក្នុង​រដូ​វ​ស្លឹក​ឈើជ្រុះ​ កាលពី​ឆ្នាំ​ទៅ​ ផ្លូវ​ធំ​មួយ​ខ្សែ ក្នុង​ទី​ក្រុងរ​បស់​ខ្ញុំ ត្រូវ​បាន​បិទ​អស់​រ​យៈ​ពេល​ជា​ច្រើន​ម៉ោង ដោយ​សារ​មាន​ឡាន​ដឹក​គោ​​មួយគ្រឿង​បាន​ក្រឡាប់។ សត្វ​គោ​ក៏​បាន​រួច​ចេញ​ពី​ឡាន​​នោះ ហើយ​បាន​ដើ​រ​ចុះឡើ​ង នៅ​តាម​ដង​ផ្លូវ​​ធំ​​នោះ។ ពេល​ដែល​សារ​ពត៌​មាន​បាន​ផ្សាយ​អំពី​ហ្វូង​គោ​ដើរ​វង្វេង​ពេញ​ផ្លូវ​ដូច​នេះ ខ្ញុំ​ក៏​បាន​នឹក​ចាំអំ​ពីសេ​ចក្តី​ដែល​ខ្ញុំ​បាន​រៀន កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្នុង​ព្រះ​គម្ពីរនិក្ខមនំ ជំពូក​៣២ ដែល​និយាយ​អំពី​រាស្រ្ត​រប​ស់​ព្រះ ដែល​វង្វេង​ចេ​ញ​ពី​ព្រះ​អង្គ។

ក្នុង​សម័យ​ដែល​នគរ​អ៊ីស្រាអែល​​បែក​ខ្ញែក​ជា​ពីរ ស្តេច​យេរ៉ូបោម បា​ន​ឲ្យ​គេ​សង់​រូប​គោ​ពីរ​ក្បាល​ធ្វើ​ពី​មាស សម្រាប់​ឲ្យ​ពួក​បណ្តា​ជន​ថ្វាយ​បង្គំ​(១ពង្សាវតាក្សត្រ ១២:២៥-៣២)។ ប៉ុន្តែ ទ្រង់​មិន​មែន​ជា​អ្នក​ដឹក​នាំ​ទី​មួយ ដែល​នាំ​ឲ្យ​គេ​ថ្វាយ​បង្គំ​រូប​ព្រះ ដែល​ធ្វើ​ពី​មាស​នោះ​ឡើយ​។ ពេល​ដែល​ព្រះ​អម្ចាស់​រំដោះ​ពួក​អ៊ីស្រាអែល ឲ្យ​រួច​ពី​របប​ទាស​ភាព​ដ៏​ព្រៃ​ផ្សៃ ក្នុង​នគរ​អេស៊ីព្ទ ហើយ​បាន​ឃើញ​ព្រះ​អម្ចាស់​បង្ហាញ​អំណាច​ចេស្តា និង​សិរីល្អ ដោយ​ការ​អស្ចារ្យ​ហើយ ពួក​អ៊ីស្រាអែល​នៅ​តែ​បណ្តោយ​ឲ្យ​ខ្លួន​មាន​ចិត្តវ​ង្វេង​ចេញ​ពី​ព្រះ​អង្គ​(និក្ខមនំ ៣២)។ ខណៈ​ពេល​ដែល​លោក​ម៉ូសេ កំពុង​នៅ​លើ​ភ្នំ​ស៊ីណៃ ដើម្បី​ទទួល​ក្រឹត្យ​វិន័យ​ពី​ព្រះ​អម្ចាស់ លោក​​អើរ៉ុន​ ដែ​ល​ជា​ប្អូន​ប្រុស​របស់​គាត់​បាន​ជួយ​ឲ្យ​រាស្រ្ត​របស់​ព្រះ វង្វេង​ចេញ ដោយ​សង់​រូប​ព្រះ​មួយ ដែល​ជា​រូប​ចម្លាក់​កូន​គោ​មាស​។ ត្រង់​ចំណុច​នេះ អ្នក​និព​ន្ធ​ព្រះ​គម្ពីរ​ហេព្រើ​បាន​រំឭក​យើង ​អំពី​សេចក្តី​​ក្រោត ដែល​​ព្រះ​​មាន​​ចំពោះ​​កា​រ​ថ្វា​យ​​បង្គំ​​រូប​​ព្រះ និង​​ចំពោះ​​អ្ន​ក​​ដែ​​ល​ចេះ​តែ​មាន “ចិត្ត​វង្វេង”(និក្ខមនំ ២០:២-៦)។

“​ព្រះ​យេហូវ៉ា​​ទ្រង់​ជា​ព្រះ​យ៉ាង​ធំ ហើយ​ជា​មហាក្សត្រ​យ៉ាង​ខ្ពស់​លើ​អស់​ទាំង​ព្រះ”(ទំនុកដំកើង ៩៥:៣)។ ព្រះ​អង្គ​ជា​ព្រះ​ពិត​តែ​មួយ​!—Cindy Hess Kasper