ថ្ងៃ​មួយ ក្រុម​បាល់ទាត់​ដែល​ខ្ញុំចូ​លចិ​ត្ត បាន​ប្រកួត​ចាញ់​គេ ក្នុង​វគ្គ​ផ្តាច់ព្រា​ត់ ហើយ​ក្តី​ស្រម៉ៃ​ដែល​ចង់​ឃើញ​ក្រុម​នោះ ក្លាយ​ជា​ក្រុម​ជើង​ឯក ក៏​ត្រូវ​រលាយ។​ ស្អែក​ឡើង ខ្ញុំ​បាន​ចេ​ញទៅ​​ធ្វើ​ការ ទាំ​ងចិ​ត្តសោក​ស្តាយ។ ខ្ញុំមិ​ន​គួរ​ខ្វល់​អំពី​បញ្ហា​នេះ​ច្រើន​ទេ តែ​ខ្ញុំ​ហាក់​ដូច​ជា​បាន​បណ្តោយ​ឲ្យ​ថ្ងៃ​នេះ ក្លាយ​ជា​ថ្ងៃ​ច័ន្ទ​ដ៏​តប់​ប្រម៉ល់។ តែ​ពេល​ខ្ញុំកំពុង​បើក​ប​រ​តាម​ផ្លូវ មាន​បទ​ចម្រៀង​មួយ​បទ បាន​បន្លឺ​ឡើង​ក្នុង​វិទ្យុ ដែល​ធ្វើ​ឲ្យ​ខ្ញុំមា​ន​អារម្មណ៍ស្រ​ស់ថ្លា​ឡើ​ង​វិញ។ ប​ទ​ចម្រៀង​នោះ ជាបទ​របស់​ក្រុម​​ខាស់​ស្ទីង​ក្រោន ដែល​មាន​ចំណង​ជើង​ថា “ថ្ងៃ​ដែល​មាន​សិរីល្អ”។ ក្នុង​ឃ្លាដំបូង ពូក​គេ​ច្រៀង​ថា “ថ្ងៃមួ​យ គេបា​នប​ណ្តើ​រព្រះ​យេស៊ូវ​ឡើង​ភ្នំ​កាល់វ៉ារី នៅ​ថ្ងៃ​នោះ គេបា​ន​ព្យួរ​ព្រះអង្គ នៅ​លើ​ឈើឆ្កាង”។ ឃ្លានេះ​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ជា​បណ្តើរ​ៗ​ហើយ​​។ ប៉ុន្តែ បន្ទាប់​មក បទ​ចម្រៀង​នេះ ក៏បា​ន​ចូល​​ដល់វ​គ្គ​ដែល​ពិពណ៌នា អំពី​ដំណឹង​ល្អ​នៃកា​រ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះគ្រីស្ទ និង​អំពី​ការ​ដែល​ព្រះអង្គ​បាន​ឈ្នះអំ​ពើបា​ប​ យ៉ាង​ដូច​នេះថា​ នៅ​ថ្ងៃ​ដ៏​អាក្រក់​បំផុត ភាព​ងងឹត​បាន​កើត​មាន ក្នុង​ពេល​ថ្ងៃ ​នៅ​លើ​ភ្នំ​នៃ​ក្រុង​យេរូសាឡិម មាន​សេចក្តី​សង្ឃឹម​ដ៏​ពិត បាន​ប្រទាន​មក​ដល់​មនុស្ស​ជាតិ។ ព្រោះ​ព្រះ​យេស៊ូវ​បាន “ទទួល​រង​ការ​ដំដែក​គោល​​ជួស​ខ្ញុំ​”។ ប​ទច​ម្រៀង​នេះបា​នប​ន្តទៀ​តថា​ “ព្រះ​អង្គ​បាន​ដក​អំពើ​បាប​ ឲ្យ​ចេញ​ឆ្ងាយ​ពី​ខ្ញុំ”។ ហើយ​នៅ​ថ្ងៃ​មួយ ព្រះ​អង្គ​នឹង​យាង​មក​វិញ “ក្នុង​ថ្ងៃ​ដែ​ល​មាន​សិរីល្អ!”

ប្រហែល​ជា នៅ​ថ្ងៃ​នេះ អ្នក​មិន​បាន​ក្រោក​ឡើង ដោយ​អារម្មណ៍ល្អ​ទេ​។ អ្នក​ប្រហែ​ល​ជា​កំពុង​ជួប​បញ្ហាជា​ច្រើន ដែលកំ​ពុង​គំរា​ម​ថា​នឹង​ធ្វើ​ឲ្យថ្ងៃ​នេះ​ ក្លាយ​ជា​ថ្ងៃ​ដ៏​អស់​សង្ឃឹម។ ទោះជា​​យ៉ាង​ណាក៏​ដោយ សូម​ផ្តោត​អារម្មណ៍​រប​ស់អ្នក ម​ក​លើអ​ង្គ​ព្រះ​យេ​ស៊ូវ។ សូម​រំឭក​ខ្លួន​ឯង ​អំពីការ​ដែល​ព្រះអង្គបា​ន​ធ្វើ​សម្រាប់​អ្នក ​នៅ​កាល់វ៉ារី និង​អំពី​របៀប​ដែល​ព្រះ​អង្គ​បាន​ឈ្នះ​អំ​ពើ​បាប ដោយ​កា​រមាន​ព្រះ​ជន្ម​ឡើ​ង​វិញរ​បស់​ព្រះ​អង្គ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា “ទ្រង់​មិន​គង់​នៅ​ទី​នេះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ!”(ម៉ាថាយ ២៨:៦)។ ការ​នេះអា​ច​ធ្វើ​ឲ្យថ្ងៃនីមួ​យ​ៗ​ ក្លាយ​ជា​ថ្ងៃ​ដែលមា​ន​សិរី​ល្អ!—Dave Branon