ជា​ញឹក​ញាប់ សៀវភៅ​ដែលនិយាយអំ​ពី​ភា​ពជា​អ្ន​ក​ដឹ​កនាំ​ ច្រើន​តែ​ជា​សៀវភៅដែ​ល​លក់​ដាច់ជាង​គេ។​ ភាគ​ច្រើន​នៃ​សៀ​វភៅទាំ​​ង​នោះ​ បាននិ​​យាយ​អំ​ពី​​​របៀ​ប​​ក្លាយ​​ជា​​អ្ន​ក​ដឹ​ក​នាំ​​ដែល​មានអំ​​ណាច​ និង​​​មាន​​ប្រសិទ្ធិ​​ភាព ក្នុង​​ការងា​​រ។ ប៉ុន្តែ សៀវភៅ​ដែ​​ល​លោ​ក​ហេ​នរី ណូវិន(Henri Nouwen)បាន​​និពន្ធ ដែល​មានចំ​ណង​ជើង​ថា​ ក្នុង​ព្រះនា​មព្រះ​យេ​ស៊ូវ ​ដែល​ឆ្លុះ​បញ្ចាំងអំពី​ភាព​ជាអ្នក​ដឹ​​កនាំ​​រប​ស់​គ្រី​ស្ទ​​ប​រិស័​ទ ត្រូវ​​បាននិ​​ពន្ធ​​ឡើង ដោយ​មា​​នទ​ស្សនៈ​​ខុស​​ពី​សៀវភៅ​​ទាំង​​នោះ។ លោក​ហេនរី ជាអ​តីត​សាស្រ្តាចារ្យ​នៅ​សាកល​វិទ្យាល័យ ដែលបា​ន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ ក្នុងការបម្រើ ក្នុងស​ហគមន៍​អភិវឌ្ឍន៍យុ​វជន​ពិការ​។ គាត់​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​ត្រូវ​សួ​រ​ថា : តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ ​ដែល​ពិត​ជា​ឲ្យត​ម្លៃអ្ន​ក​? តើ​អ្នក​នឹង​ទ​ទួ​លបា​ន​ជោគជ័យ​ច្រើនប៉ុណ្ណា? តើអ្ន​កអា​ច​បង្ហាញ​លទ្ធ​ផ​ល​នៃកា​រងារ​ខ្លះ​បា​នទេ​?” ប៉ុន្តែ ​យើងត្រូ​វសួ​រ​ថា : តើ​អ្នក​ស្រ​ឡាញ់ព្រះ​យេស៊ូវ​ទេ? … ក្នុង​ពិភព​លោក ដែល​មាន​ភាព​ឯកកោ និង​ការ​អស់​ស​ង្ឃឹម យើង​ពិត​ជា​ត្រូវការ​បុរ​សនិ​ង​ស្រ្តី ដែល​ស្គាល់បំ​ណង​ព្រះ​ទ័យ​ព្រះ គឺ​ព្រះទ័​យ​ដែល​អត់ទោ​ស ដែល​​មើល​ថែរ ដែល​ឈោង​ចាប់ និង​សព្វ​ព្រះ​ទ័យ​នឹង​ប្រោ​ស​ឲ្យ​ជា”។

សាវ័កយ៉ូ​ហាន​បា​ន​មាន​ប​ង្រៀន​ថា “សេចក្តី​​ស្រឡាញ់​​របស់​ព្រះ​បា​ន​​សម្តែង​​មក ឲ្យ​យើង​ខ្ញុំ​ស្គាល់ ដោយ​​ទ្រង់​​ចាត់​ព្រះរាជបុត្រា​ទ្រង់​តែ​១ ឲ្យ​មក​ក្នុង​លោកីយ៍ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​រស់​ដោយសារ​ទ្រង់ នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់ មិន​មែន​ជា​យើង​បាន​ស្រឡាញ់​ព្រះ​នោះ​ទេ គឺ​ទ្រង់​បាន​ស្រឡាញ់​យើង​វិញ​ទេ​តើ ហើយ​បាន​ចាត់​ព្រះរាជបុត្រា​ទ្រង់​មក ទុក​ជា​ដង្វាយ​ឲ្យ​ធួន​នឹង​បាប​យើង​រាល់​គ្នា​ផង”(១យ៉ូហាន ៤:៩-១០)។

ត្រង់​ចំណុ​ច​នេះ លោក​ហេនរី​បាន​មាន​ប្រសាសន៍​ថា ​“អ្នក​ដឹក​នាំស​ម្រាប់​ពេលអ​នាគត ជាអ្ន​កដែ​ល​ពិត​ជា​ស្គា​ល់ព្រះ​ទ័យ​ព្រះ ​ដែល​​បាន​យក​កំណើត​ជា​មនុស្ស​​។ ក្នុង​ព្រះអ​ង្គ យើង​រក​ឃើញ និង​ពិសោធន៍​នឹ​ង​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​គ្មាន​លក្ខខ័ណ្ឌ និង​គ្មាន​ដែន​កំណត់​។-David McCasland