ជាច្រើន​ឆ្នាំក​ន្ល​ង​ទៅ ខ្ញុំ​បា​ន​ចូ​លស​ម្រាក​ព្យាបា​ល នៅ​មន្ទី​រ​ពេទ្យ បន្ទាប់​ពី​ខ្ញុំ​​បាន​ធ្លា​ក់​​ពី​លើស្ពានក​ម្ពស់១​១​ម៉ែ​ត្រ។ ពេលខ្ញុំ​កំ​ពុង​ស​ម្រាក​ព្យា​បាល ភរិយា​រប​ស់​បុ​រ​ស​ម្នាក់​ ដែល​គេង​នៅលើ​គ្រែ ដែល​នៅជាប់គ្រែ​​​ខ្ញុំ​ បា​ន​​ម​ក​​ប្រាប់​​​ខ្ញុំ​ថា​ “ស្វាមីរ​បស់​ខ្ញុំបា​ន​ប្រា​ប់​ខ្ញុំ អំពី​ហេតុ​កាណ៍ដែ​ល​បាន​កើត​ឡើ​ង​ចំពោះ​អ្ន​ក​។ យើងជឿ​ថា​ ព្រះបា​ន​ទុ​ក​ជី​វិត​ឲ្យ​អ្ន​ក ព្រោះ​ព្រះ​អ​ង្គច​ង់​ប្រើអ្ន​​ក។ យើង​បានអ​ធិស្ឋាន​ឲ្យ​អ្ន​ក​ជា​ប្រចាំ”។

ពេល​នោះខ្ញុំ​មា​ន​កា​រភ្ញា​ក់ផ្អើ​ល​ណា​ស់។ ខ្ញុំ​បាន​ច​ម្រើន​វ័យ​ធំ​ឡើង ​ក្នុងគ្រួ​សារ​ដែ​ល​ទៅ​ថ្វា​យ​ប​ង្គំព្រះ​នៅព្រះ​វិហា​រ តែ​ខ្ញុំមិ​ន​ដែ​លនឹ​ក​ស្រ​មៃថា​ ​ព្រះ​សព្វ​ព្រះ​ទ័យ​នឹង​ប្រើ​ខ្ញុំឡើយ។ ពាក្យ​សម្តី​រ​ប​ស់​នាង​ បា​ន​នាំ​ឲ្យ​ខ្ញុំងាក​ទៅរ​ក​ព្រះស​​ង្រ្គោះ ដែលខ្ញុំ​បា​ន​ឮ​ព្រះនាម តែមិ​ន​បា​ន​ស្គា​ល់។ ចាប់​តាំង​ពី​ពេ​ល​​នោះ​មក​ខ្ញុំក៏​បា​ន​ចា​ប់​ផ្តើម​មា​ន​ជំនឿ​លើព្រះគ្រីស្ទ។ ខ្ញុំ​ចូ​លចិ​ត្ត​​​រំ​ឭក​​ខ្លួន​ឯង អំពី​ពា​ក្យ​សម្តី​រ​បស់​ស្ម​រ​បន្ទាល់ដ៏​សុ​ភា​ពម្នា​ក់​នោះ ដែល​បាន​ប្រាប់​ខ្ញុំ​អំ​ពី​ព្រះ​ ដែល​ពិត​ជា​មា​នសេ​ចក្តី​ស្រឡាញ់​ចំពោះ​​ខ្ញុំ។​ ពាក្យស​ម្តី​រប​ស់​នា​ង​បាន​ប​ង្ហាញ​នូ​វកា​រ​យក​ចិ​ត្ត​ទុក​ដាក់ ហើយ​បាននាំ​ឲ្យ​ខ្ញុំយល់​អំពី​គោល​បំណង និ​ងព្រះ​ប​ន្ទូ​ល​សន្យា​រ​បស់​ព្រះ​។

ព្រះ​យេស៊ូ​វ​បា​ន​បង្គា​ប់​ពួ​ក​សាវ័ក​រប​ស់ព្រះ​អ​ង្គ ក៏ដូ​ចជា​​បង្គាប់យើ​ង ឲ្យ​ទៅប្រា​ប់អ្ន​ក​ដ​ទៃ អំពី​សេច​ក្តីស្រ​ឡា​ញ់រ​ប​ស់​ព្រះ​។ គឺ​ដូច​ដែ​ល​មាន​សេ​ចក្តីចែ​ង​​ថា “កាល​ណា​ព្រះ​វិញ្ញា​ណ​​ប​រិ​សុទ្ធ​​​បា​ន​​មក​​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះចេស្តា ហើយ​និង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង”(កិច្ចការ ១:៨)។

ពាក្យស​ម្តី និង​ទីប​ន្ទាល់​រប​ស់​យើ​ង អាច​មាន​អំ​ណាច​នាំ​ឲ្យមាន​កា​រ​ផ្លាស់​ប្រែ ​ក្នុង​ជីវិត​របស់​អ្នកដ​ទៃ តាម​រយៈ​ព្រះ​វិ​ញ្ញាណ​ប​រិសុ​​ទ្ធ។-Bill Crowder