មាន​ពេលមួ​យ ខ្ញុំ​បាន​ទៅ​ទិ​ញ​គ្រឿ​ង​ទេ​ស សម្រាប់​ធ្វើ​ម្ហូ​ប។ ពេល​ខ្ញុំ​កំពុង​ដាក់​គ្រឿង​ទេស​ចូលក្នុ​ងគូ​ទ​ឡា​ន ខ្ញុំ​បាន​ចោ​ល​កន្ទុ​យ​ភ្នែ​ក​មើល​ឡាន​មួ​យ ដែល​នៅ​ក្បែរ​នោះ​។ ខ្ញុំ​បាន​មើលតាម​ក​ញ្ចក់​ខា​ងក្រោ​យ​រ​បស់​ឡាន​នោះ​  ឃើញ​ផ្លែ​ប៉េង​បោះ​ជា​ច្រើន​ក​ន្រ្តក ដែលមា​ន​ពណ៌​ក្រហម​ឆ្អៅ រលោងៗ និង​មូល​ល្អ​ណា​ស់ ហើយ​មើល​ទៅ​ល្អ​ជា​ង​ផ្លែ​ប៉េ​ងបោះ​ ដែល​ខ្ញុំបា​ន​ឃើញ​ក្នុង​ហាង​ទៀត​។ មួយ​សន្ទុះ​ក្រោ​យ​ម​ក ម្ចាស់រ​ថយន្តក៏​បា​ន​ចេញ​មក ហើ​យ​ខ្ញុំ​ក៏​បាន​ប្រា​ប់​គាត់​ថា​ “អ្នក​មាន​ផ្លែប៉េ​ង​បោះ​ល្អ​ៗណា​ស់​!” នាង​ក៏​បាន​ត​ប​ថា  “ឆ្នាំ​នេះ  ដំណាំរ​បស់​ខ្ញុំ​បា​នទ​ទួ​ល​ផ​ល​ល្អ​ណាស់​។ អ្នក​ច​ង់បា​ន​​ផ្លែ​ប៉េង​បោះខ្លះ​ទេ​?” ខ្ញុំមា​ន​ការ​ភ្ញា​ក់​ផ្អើលណាស់ ពេល​ដែល​នា​ង​ព្រ​ម​ចែ​កផ្លែ​ប៉េង​ប៉ោះ​ខ្លះ​ឲ្យ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​បាន​ទទួលយក​​​ដោយ​ក្តីរីក​រាយ។ នាងបានឲ្យផ្លែប៉េងបោះបួនប្រាំផ្លែមកខ្ញុំ ដោយឥតគិតថ្លៃ សម្រាប់​យក​ទៅ​ផ្ទះ​។ ប៉េង​បោះនោះ​ពិ​ត​ជា​មា​ន​រស់​ជាតិ​ល្អ ដូច​រូ​ប​រាង្គ​ខា​ង​ក្រៅរបស់វា​អ​ញ្ចឹង!

ការ​នេះ​ក៏​បា​ន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ អំពី​វិញ្ញាណ​នៃ​ភាព​សប្បុរស​​របស់​ជន​ជា​តិ​អ៊ីស្រាអែ​ល ដែល​មាន​ទំហំ​ធំធេង ពេល​ដែល​ពួ​ក​គេ​ថ្វាយ​ដ​ង្វាយ សម្រាប់​ការ​សាង​ស​ង់​រោង​ឧបោសថ​ថ្វាយ​ព្រះ។​​ ពេ​លដែ​លលោ​កម៉ូ​សេប្រា​ប់ពួ​ក​គេ​ ឲ្យថ្វា​យដង្វាយ​ជា​សម្ភារៈ សម្រាប់​សាង​សង់​ទី​បរិសុ​ទ្ធ​នោះ “អស់​​អ្នក​​ណា​ដែល​មាន​សេចក្តី​រំជួល​ក្នុង​ចិត្ត ជា​អ្នក​ដែល​មាន​វិញ្ញាណ​បណ្តាល​ឲ្យ​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត នោះ​ក៏​យក​ដង្វាយ​មក​ថ្វាយ​ដល់​ព្រះយេហូវ៉ា សំរាប់​ការ​ធ្វើ​ត្រសាល​ជំនុំ”(និក្ខមនំ ៣៥:២១)។ ពួក​អ៊ីស្រាអែ​ល​មាន​ចិត្ត​ឆេះ​ឆួល នៅក្នុ​ង​ការ​ថ្វាយ​ដល់​ព្រះ នូវ​គ្រឿ​ងអ​ល្ល័ង្កា​ដែ​ល​ធ្វើ​ពី​មាស អំបោះ​ពណ៌ អំបោះ​ខ្លូត​ទេស ប្រាក់ ​លង្ហិន  ត្បូង និ​ងគ្រឿ​ងទេ​ស។​ អ្នក​ខ្លះក៏​បា​ន​ថ្វាយ​ពេល​វេ​លា និងអំ​ណោយ​ទានរបស់​ខ្លួន ក្នុង​ការ​សាង​សង់​នេះ​ផ​ង​ដែរ​(ខ.២៥-២៦)។

បើសិ​នជា​យើ​ង​យ​កគំ​រូតា​មពួ​កអ៊ីស្រាអែល ហើយ​ស្ម័គ្រ​​ចិត្ត​ថ្វាយ​ធន​ធាន​របស់​យើង នោះយើង​បាន​បំពេញ​ព្រះ​ទ័យ​ព្រះ​ ហើយ​ថ្វាយ​ព្រះកិត្តិ​នាម​​​ព្រះ​អង្គ ដោយ​អាកប្ប​កិរិយ៉ា និង​ដង្វាយ​​​របស់​យើង។ ព្រះ​អម្ចាស់ ដែល​បាន​ទ​ត​មើល និង​ជ្រាប​អំពី​គំនិត និ​ង​ចិត្ត​របស់​យើង ព្រះ​អង្គ​ស្រឡាញ់​អ្នក​ដែ​លថ្វា​យ​ដោយ​អំ​ណរ។ ព្រះ​អង្គ​ជា​គំរូ​ដ៏​ល្អ​បំផុត នៃ​ភាព​សប្បុរស​(យ៉ូហាន ៣:១៦)។-Jennifer Benson Schuldt