ពេលលោកម៉ូរីស ព្រែង(Morris Frank ឆ្នាំ១៩០៨ ដល់ ១៩៨០) មានអាយុ១៦ឆ្នាំ គាត់បានពិការភ្នែកទាំងសង្ខាង។ ជាច្រើនឆ្នាំក្រោយមក គាត់ក៏បានធ្វើដំណើរទៅប្រទេសស្វីស គាត់ក៏បានជួបសត្វឆ្កែ ឈ្នោះប័តឌី(Buddy) ដែលបាននាំឲ្យគាត់ចង់ចូលសាលាបង្រៀនអ្នកពិការភ្នែកឲ្យចេះប្រើឆ្កែនាំផ្លូវ។
ពេលលោកព្រែងមានប័តឌីជួយនាំផ្លូវ គាត់ក៏បានរៀនដើរតាមជញ្ចើមថ្នល់ដែលមានមនុស្សជាច្រើនដើរទៅមក ហើយគាត់ក៏រៀនឆ្លងថ្នល់ផងដែរ។ លោកព្រែងបានរៀបរាប់អំពីសេរីភាព ដែលអ្នកនាំផ្លូវរបស់គាត់បានផ្តល់ឲ្យយ៉ាងដូចនេះថា “វាពិតជាអស្ចារ្យណាស់ ដែលប័តឌី និងខ្សែស្បែកមួយអាចជួយឲ្យខ្ញុំធ្វើដំណើរបាន គឺជួយឲ្យខ្ញុំតភ្ជាប់ជីវិតខ្ញុំនឹងពិភពខាងក្រៅ”។ សត្វឆ្កែប័តឌី បានផ្តល់ឲ្យលោកម៉ូរីស នូវមធ្យោបាយមួយប្រភេទថ្មី ដើម្បីទាក់ទងនឹងពិភពលោកនៅជុំវិញខ្លួនគាត់។
ព្រះវិញ្ញាណបរិសុទ្ធនៃព្រះ បានប្រទានឲ្យយើងនូវ ជីវិតខាងវិញ្ញាណដ៏ពេញបរិបូណ៍ ក្នុងព្រះគ្រីស្ទ។ ពេលយើងទទួលព្រះយេស៊ូវ ជាព្រះអម្ចាស់ ព្រះអង្គបានលាងសម្អាតអំពើបាបយើង ហើយប្រទានជីវិតថ្មីដល់យើង “តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់បានចាក់មកលើយើងជាបរិបូរ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង”(ទីតុស ៣:៥-៦)។
ពេលដែលយើងស្គាល់ព្រះគ្រីស្ទ ព្រះវិញ្ញាណបរិសុទ្ធ ជួយឲ្យយើងពិសោធសេចក្តីស្រឡាញ់របស់ព្រះ(រ៉ូម ៥:៥) យល់ព្រះបន្ទូលព្រះ(យ៉ូហាន ១៤:២៦) អធិស្ឋាន(រ៉ូម ៨:២៦) និងនៅជាប់ក្នុងក្តីសង្ឃឹម(រ៉ូម ១៥:១៣)។
នៅថ្ងៃនេះ ពេលដែលយើងគិតអំពីទំនាក់ទំនង ដែលយើងមានជាមួយព្រះ សូមចាំថា ព្រះវិញ្ញាណជាអ្នកនាំផ្លូវយើង ទៅរកជីវិតក្នុងព្រះគ្រីស្ទ(រ៉ូម ៨:១៤)។-Jennifer Benson Schuldt