ស់កាលជាយូរមកហើយ ដែលខ្ញុំ​បាន​រក្សា​ទុក​នូវ​ឯក​សារ ក្នុង​សឺមី​មួយ​ដែល​មាន​បិទ​ផ្លាក​ពី​លើ​ថា “ការ​និយាយ” ​។ សឺមីនោះ​មា​ន​ពេញ​ទៅដោ​យឯកសា​រ​ដែល​ជា​អត្ថ​បទ ពាក្យ​ដក​ស្រង់ ​និងសេ​ចក្តី​ពន្យល់​ ដែល​អាច​មា​នប្រ​យោជន៍​នៅ​ពេ​ល​ក្រោយ។ ថ្មីៗនេះ ខ្ញុំ​ក៏​បាន​បើក​វា​មើល ដើម្បី​ប្រមូ​លឯ​ក​សា​រ​ណាដែលហួ​ស​ស​ម័យ យក​ទៅ​ចោល។​ ពេល​នោះ មាន​ឯក​សា​រជា​ច្រើន ដែល​ខ្ញុំ​ពិបាក​បោះចោ​ល មិន​មែន​ដោយ​សា​រ​ខ្ញុំ​មិ​នបា​នយ​ក​ពាក្យស​ម្តី​ក្នុង​ឯក​សា​រទាំង​នោះ​ ទៅ​​ប្រើ​​ក្នុងការ​និយាយ​នោះទេ​ តែគឺដោ​យ​សារ​ខ្ញុំ​មិន​បាន​អនុវត្ត​តាម​ពាក្យ​សម្តី​ទាំង​នោះ​។ ខ្ញុំ​ក៏​បាន​បិទ​សឺមី​នោះ ដោយ​គិត​ថា​ “ពាក្យពេ​ច​ន៍ក្នុ​ង​ក្រ​ដាស់ទាំ​ងនេះ​ មិន​មែន​សម្រាប់​យក​មក​និយា​យទេ​ តែ​គឺ​សម្រាប់​យក​មក​អនុវ​ត្ត​តាម ក្នុង​ការ​រស់​នៅ”។

បន្ទាប់​ពីបាន​​រ​ស់​នៅអ​ស់រយៈពេល​៤​០​ឆ្នាំ ក្នុង​វាល​រហោ​ស្ថាន ​លោកម៉ូ​សេ​បានមា​នប្រ​សា​សន៍ ទៅ​កាន់​ពួ​កបណ្តា​ជន ដែល​កំពុង​ត្រៀម​ខ្លួន​ចូ​ល​ទឹក​​ដីស​ន្យាថា ​“ឥឡូវ​​នេះ ឱ​​ពួក​​អ៊ីស្រាអែល​អើយ ចូរ​ស្តាប់​អស់​ទាំង​ច្បាប់ និង​បញ្ញត្តិ ដែល​អញ​បង្រៀន​ដល់​ឯង​រាល់​គ្នា ហើយ​ឲ្យ​ប្រព្រឹត្ត​តាម​ចុះ ដើម្បី​ឲ្យ​បាន​រស់​នៅ ហើយ​ឲ្យ​បាន​ចូល​ទៅ​ទទួល​យក​ស្រុក ដែល​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​​ឯង ទ្រង់​ប្រទាន​​មក”(ចោទិយកថា ៤:១)។ លោក​ម៉ូសេ​បា​ន​មាន​ប្រសាសន៍​ម្តង​ហើយម្ត​ងទៀ​ត ឲ្យ​ពួក​​គេកា​ន់​តាម​ក្រឹត្យ​វិន័យ​របស់​ព្រះអ​ម្ចាស់​(ខ.១,២,៥,៦,៩)។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រ​សាសន៍​យ៉ាង​ច្បាស់​ថា គាត់​​បា​ន​បង្រៀ​ន​ច្បាប់​ហើយ​​នឹង​​បញ្ញត្តិ​ដល់ពួកគេ​រាល់​គ្នា តាម​ដែល​ព្រះយេហូវ៉ា​ បាន​បង្គាប់​មក ដើម្បី​ឲ្យ​ពួកគេបាន​ប្រព្រឹត្ត​តាម(ខ.៥)។

យើង​ងាយ​នឹង​និ​យាយ​ច្រើនជា​ងធ្វើ​ ឬ​និយាយអំ​ពី​សេច​ក្តី​ពិ​ត ដោយ​មិន​បា​ន​រ​ស់​នៅឲ្យស្រ​ប​តា​មសេ​ចក្តីពិ​តនោះ​។ យើងអា​ចនិ​យាយ​អួត​បំប៉ោង​ខ្លួន​ឯង តែ​គ្មាន​ការអ​នុវត្ត​ជាក់​ស្តែ​ង។ យើង​មិន​ត្រូវ​ភ្លេច​ទេ​ថា​ ព្រះរាជប​ញ្ជាដែ​ល​ព្រះបា​នដា​ក់ម​ក គឺសុ​ទ្ធ​តែ​ចេញ​ពី​ព្រះទ័​យ​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់​ចំពោះ​យើង។​-David McCasland