ជួន​កាល ពេល​ដែល​គេ​សួ​រ​ខ្ញុំ​ថា “តើ​អ្នក​សុខ​សប្បាយជា​ទេ?​” ខ្ញុំ​ក៏បា​ន​ឆ្លើ​យ​ថា “ខ្ញុំ​សុខ​សប្បាយ លើស​ពី​អ្វី​ដែល​ខ្ញុំស​ម​នឹង​ទ​ទួល”។ ខ្ញុំ​ចាំថា​ មាន​មនុស្ស​ម្នាក់​បាន​ប្រា​ប់ខ្ញុំ ដោយ​បំណងល្អ​ថា​ ខ្ញុំ​សម​នឹង​ទទួ​ល​ច្រើន​ជាង​នេះទៀ​ត។ ខ្ញុំក៏​បា​នត​បថា​ ខ្ញុំជា​មនុ​ស្សមា​នបា​ប ខ្ញុំ​សម​នឹងទទួ​លកា​រ​ជំនុំ​​ជម្រះ​របស់​ព្រះ។​

យើង​ងា​យនឹ​ង​ភ្លេ​ចថា​ យើង​មាន​បា​បច្រើ​ន​ប៉ុ​ណ្ណា។ ការ​លើក​ដំកើង​ខ្លួន​ឯ​ងជ្រុ​លពេ​ក អាច​ធ្វើ​ឲ្យ​យើ​ងភ្លេ​ចថា​ យើង​បាន​ជំពា​ក់គុ​ណព្រះ​អ​ង្គ​ខ្លាំង​ប៉ុណ្ណា ហើយ​ក៏​បណ្តាល​ឲ្យ​យើង កាន់​តែ​មិ​ន​សូវ​ឲ្យ​តម្លៃចំពោះ​ការ​លោះបា​បដែ​លព្រះ​អ​ង្គ​បាន​ធ្វើស​ម្រាប់​យើង។​

យើង​ត្រូវ​ឆែក​ពិនិ​ត្យមើ​លខ្លួ​ន​ឯង! គឺ​ដូច​ដែ​ល​អ្នក​និពន្ធទំ​នុកដំកើង​បាន​រំឭ​ក​យើ​ង​ថា​ ព្រះ​“ទ្រង់​​មិ​ន​​​បាន​ប្រព្រឹត្ត​នឹង​យើង តាម​អំពើ​បាប​របស់​យើង​ទេ ក៏​មិន​បាន​សង​តាម​អំពើ​ទុច្ចរិត​របស់​យើង​ដែរ”(ទំនុកដំកើង ១០៣:១០)។ ពេល​ដែល​យើង​ពិ​ចារ​ណា អំពី​អំពើបា​ប ដែ​ល​យើ​ង​បា​ន​ធ្វើ ​ទាស់​នឹង​ព្រះ​ដ៏​បរិ​សុ​ទ្ធ និង​យុត្តិធម៌ ​នោះយើង​​​នឹង​ដឹ​ង​ថា អ្វីដែ​លយើ​ង​ស​ក្តិសមនឹ​ងទ​ទួ​លបំ​ផុ​ត​នោះ គឺស្ថាន​នរ​ក។ ហើយ​យើង​មិន​អា​ចចូ​លក្នុ​ងនគរស្ថាន​សួគ៌​បាន​​ឡើយ លើក​លែង​តែ​យើ​ងបា​នទ​ទួលអំ​ណោយ នៃ​ការ​លះ​​បង់​រប​ស់​ព្រះយេស៊ូវ​នៅ​លើឈើឆ្កាងប៉ុ​ណ្ណោះ។​​ បើ​សិ​ន​ជា​ព្រះ​ទ្រង់​មិន​បាន​​ធ្វើការ​អ្វី  លើស​ពី​ការ​ប្រោ​សលោះ​យើង​ទេ​  នោះអ្វី​ៗ​ដែល​ព្រះ​អ​ង្គបាន​ធ្វើ​ នៅ​តែ​លើស​ពី​អ្វីដែ​លយើ​ង​ស​ក្តិ​សម​នឹងទ​ទួលទៅទៀ​ត។​ ហេតុនេះ​ហើ​យ​បាន​ជាអ្ន​កនិពន្ធ​ទំនុក​ដំកើងបា​ន​មានប្រសាសន៍​ថា “ដ្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​ច្រើន​ប៉ុណ្ណា សេចក្តី​សប្បុរស​របស់​ទ្រង់​ក៏​ធំ​ច្រើន​ប៉ុណ្ណោះ ចំពោះ​អស់​អ្នក​ដែល​កោតខ្លាច​ដល់​ទ្រង់”(ខ.១១)។

ពេលដែ​ល​យើង​ដឹ​ង​ថា ខ្លួ​នឯ​ង​ជា​នរណា យើងនឹ​ង​ពោល​ឡើង​ថា “ឱព្រះ​អគុណអ​ស្ចារ្យ ជា​ស័ព្ទ​ពិរោះ!” ព្រះ​អង្គ​បា​នប្រ​ទាន​ដ​ល់​យើង លើសពី​អ្វី​ដែ​លយើ​ង​សម​នឹ​ង​ទទួ​ល​ទៅ​ទៀត​។-Joe Stowell