សៀវភៅ ដែល​មា​ន​ចំណ​ង​ជើ​ង​ថា លោក​ស្រី ខេនីឌី ជា​ទី​គោរព​រាប់​អាន  ជា​ស្នាដៃ​និពន្ធ​របស់​លោក​ចេយ មូលវាននេយ(Jay Mulvaney) និង​លោក​ប៉ូល ដឺ អេនចេនីស(Paul De Angelis)  ដែល​នៅក្នុ​ង​នោះ  អ្នក​ទាំង​ពីរ​បា​ន​កត់សំ​គាល់ឃើ​ញថា ​ ក្នុងអំ​ឡុង​ពេល​ជាច្រើ​ន​សប្តាហ៍​បន្ទាប់​ពី​លោក​ប្រធានាធិ​បតី ចន ខេនេឌី(John Kennedy) ត្រូវ​គេ​ធ្វើ​ឃាត ភរិយា​របស់​គាត់ គឺអ្ន​ក​ស្រីជែកលីន ខេនេឌី(Jacqueline Kennedy) បាន​ទទួល​សំបុត្រ​ជិត​មួយ​លា​ន​ច្បាប់ ពីម​នុស្ស​ទូទាំង​ពិភ​ព​លោក។ សំបុត្រ​ខ្លះ​ជា​សំបុត្រ​របស់​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ផ្សេង និង​មនុស្ស​ល្បី​ៗ​ ព្រមទាំង​មិត្ត​ជិ​ត​ស្និទ្ធរ​បស់​គាត់។​ សំបុត្រ​ខ្លះទៀ​​ត​ ត្រូវ​បាន​ប្រ​ជាជន​សាមញ្ញ​ផ្ញើមក ដោយ​សរសេរ​​លើ​ខ្នងសំ​បុត្រ​ថា ជូន​ចំពោះ​“លោក​ស្រីខេនេឌី នៅវ៉ាស៊ីនតុន” និង “លោក​ស្រីប្រធានាធិបតី នៃ​សហរដ្ឋ​អាមេ​រិក”។ ពួកគេ​សុ​ទ្ធតែ​ស​រសេរ​សំបុត្រ ​បង្ហាញ​ពី​ទុ​ក្ខ​ព្រួយ និង​ការ​អាណិត ចំពោះ​ការ​បាត់​បង់​របស់​លោកស្រី​។​

ពេល​ដែល​យើ​ង​ចង់​ជួ​យ​រំ​លែក​ទុក្ខ​អ្ន​កដែ​ល​កំពុង​មាន​កា​រ​ឈឺចាប់ យើង​ចាំបា​ច់​ត្រូ​វ​នឹក​ចាំ​ថា​ “ព្រះ​​ដ៏​​​ជា​ព្រះវរបិតា​​នៃ​​ព្រះយេស៊ូវគ្រីស្ទ ជា​​អម្ចាស់​​នៃ​​​យើង​​​រាល់​គ្នា” គឺ​ជា “​ព្រះវរបិតា​ដ៏​មាន​សេចក្តី​មេត្តាករុណា ជា​ព្រះ​ដ៏​កំសាន្ត​ចិត្ត​គ្រប់​ជំពូក”(២កូរិនថូស ១:៣)។ ព្រះវរបិតា​នៃ​យើ​ង​ដែល​គ​ង់​​នៅស្ថា​ន​សួគ៌ ជា​ប្រភព​នៃ​សេចក្តី​មេត្តាដ៏​​ស្រទន់ ព្រះប​ន្ទូល​ដ៏​សប្បុរស និង​ជំនួយ​ដ៏​មាន​ប្រ​យោជន៍ ដែ​ល​នាំ​ម​កនូ​វ​ការ​លើក​ទឹក​ចិ​ត្ត និង​ការ​ប្រោ​សឲ្យ​ជា​។​ លោក​ដាប់ប៊លយូ អ៊ី វ៉ាញ(W. E. Vine) ដែលអ្ន​ក​ប្រា​ជ្ញ​ព្រះគ​ម្ពីរ​បាន​មានប្រ​សាសន៍​ថា ក្នុង​ព្រះគ​ម្ពីរ​ដើ​ម​ជា​ភាសាក្រិក ពាក្យ ប៉ារាកលេស៊ីស ដែលប្រែ​ម​កថា​ “ការក​ម្សាន្ត​ចិត្ត” គឺ​មាន​​ន័យថា “ការ​ហៅ​ឲ្យ​​ចូលមក​ជិត”។ បទគម្ពី​រ​សម្រា​ប់អា​ននៅ​​ថ្ងៃនេះ​បាន​ប្រើ​ពាក្យ កម្សាន្ត​ចិត្ត ជា​ច្រើន​ដង ដែល​ជាកា​រ​រំ​ឭក​ដល់​យើងថា​ ព្រះអម្ចាស់ទ្រ​ង់ឱ​ប​យើ​ង ហើយ​អញ្ជើញ​យើ​ង​ឲ្យ​តោង​ព្រះអង្គ​ឲ្យជា​ប់។​

ពេល​ដែល​ព្រះអ​ម្ចាស់​ដាក់​យើង​ក្នុ​ងរ​ង្វង់​ព្រះហស្តព្រះ​អង្គ នោះយើ​ង​អាច​ចូល​ទៅ​ជិត​អ្នក​ដទៃ “ប្រយោជន៍​​ឲ្យ​​យើង​អាច​នឹង​​កម្សាន្ត​​ចិត្ត ក្នុង​អស់​ទាំង​សេចក្តី​វេទនា​របស់​គេ​បាន​ដែរ គឺ​ដោយសារ​សេចក្តី​ក្សាន្ត​នោះ​ឯង ដែល​ព្រះ​បាន​​កម្សាន្ត​​ចិត្ត​យើង​ស្រេច​ហើយ”(ខ.៤)។-David McCasland