ខ្ញុំ​មាន​ប​ន្ទប់​ធ្វើ​កា​រ​នៅជា​ន់​ក្រោម​ តែជា​ញឹ​ក​ញា​ប់ ខ្ញុំ​ច្រើន​តែ​ឡើង​ទៅ​ជាន់​លើ​ ដើម្បី​យក​របស់របរ​​នៅ​​​។​ គួរ​ឲ្យ​ស្តា​យណា​ស់ ពេល​ខ្ញុំឡើង​ដ​ល់​លើ ខ្ញុំ​​ស្រាប់​តែ​ភ្លេច​ថា ខ្លួន​ឯង​ឡើង​មក​ខា​ង​លើធ្វើអ្វី​ទេ​។ លោក​គេព្រីល រ៉ាវ៉ានស្គី(Gabriel Radvansky) ដែលជា​អ្ន​ក​ស្រាវ​ជ្រាវ មាន​ការ​បកស្រាយមួ​យ អំពី​បាតុភូ​ត​នេះ​។ គាត់លើ​កឡើ​ង​ថា ក្នុង​បាតុ​ភូត​នេះ ច្រក​ទ្វារ​របស់​បន្ទប់​នីមួយ​ៗ នៅ​ក្នុង​ផ្ទះ​ បានធ្វើ​ជា​ “ព្រំដែន ដែលចែ​កខ័​ណ្ឌ​ព្រឹត្តិការណ៍ផ្សេ​ង​ៗ​ចេញ​ពីគ្នា”។

បន្ទាប់​ពី​បាន​ធ្វើ​ការ​ពិសោធន៍​នៅ​បីក​ន្លែង​ខុស​គ្នា​ គាត់​​ក៏​បា​ន​​ប​ង្កើត​​ទ្រឹ​ស្តី​មួ​យ ដោយ​សន្និ​ដ្ឋាន​ថា ពេល​យើង​ដើរ​ចូល​តាម​ច្រក​ទ្វារ ខួរ​ក្បា​ល​ក៏បា​ន​ទទួ​ល​សញ្ញា ឲ្យប្រ​មូល​ពត៌មា​នដែ​ល​មាន​ក្នុង​កា​រ​ច​ង​ចាំ​នោះ​ ទៅ​ដាក់​ក្នុ​ង​ថត​នៃ​ការ​ចង​ចាំដា​ច់​ដោយឡែ​ក​ពី​គ្នា។​ តែ​ខ្ញុំមាន​កា​រ​​នឿយ​​ណាយ​ណា​ស់ ពេលដែ​ល​ខ្ញុំ​ចូលដល់ប​ន្ទប់ខា​ង​លើហើយ បែរ​ជាត្រូ​វខំរក​នឹក​ថា​ ខ្លួនឯង​ឡើ​ង​មកខាង​លើដើ​ម្បីអ្វី​។​

ទោះជា​យ៉ា​ងណាក៏​ដោ​យ ការ​ភ្លេច​ច្រើ​ន អាច​ជា​ព្រះព​រ។​ ពេល​ខ្ញុំបិ​ទទ្វា​រ​ប​ន្ទប់ ចូល​គេង​នៅ​ពេ​លយ​ប់ ខ្ញុំ​អាច​គេ​ង​លក់​ស្រួ​ល បើ​សិនជាខ្ញុំ​ភ្លេ​ចរឿ​ង​រ៉ាវ​ដែ​ល​បាន​កើត​ឡើង​ពីពេល​ថ្ងៃ ហើយ​ខ្ញុំ​រាប់​ការ​ភ្លេច​ដូច​នេះ​​ជាព្រះ​​​ព​រ។​ ជាកា​រ​ពិ​ត​ណាស់ ព្រះ​យេស៊ូ​វបា​​​ន​​មាន​ប​ន្ទូល​​ថា ព្រះ​អង្គ​​ជា “ទ្វារ​ចៀ​ម”​(យ៉ូហាន ១០:៧,៩)។ ពេល​​ស​ត្វ​ចៀម​ចូ​ល​​ក្នុ​​ង​​ក្រោ​ល គឺពួក​វាបាន​​ចូល​កន្លែ​ង​​ដែ​ល​មា​​ន​​សុវ​ត្ថិភាព ដែលការ​ពារ​មិ​ន​ឲ្យចោ​រ និង​សត្វសា​ហាវចូ​ល។ សម្រាប់​អ្នក​ជឿ​ព្រះ អ្នកគង្វា​ល​​ដ៏​​អស្ចារ្យ​នៃ​យើ​ង ជាទ្វា​​រ​ដែ​​ល​ការពារ​យើ​ងឲ្យ​រួច​ពីខ្មាំង​សត្រូវ​ដែល​នៅ​ខា​ងក្រៅ​។ ពេលដែលយើ​ងចូ​ល​ទៅក្នុ​ង​ក្រោល​ចៀម យើងអា​ច “បំភ្លេច” គ្រោះថ្នាក់ និង​ការ​គំរា​ម​កំ​ហែងទាំ​ងអ​ស់។ យើង​អាច​អរ​សប្បាយ​នឹងការ​ដែ​ល​ព្រះ​អង្គ​ជួយ​ឲ្យ​យើ​ងបំ​ភ្លេ​ច និង​សម្រា​ក ក្នុង​ការ​ការ​ពារ​រ​បស់អ្ន​ក​គង្វាល​ដ៏​អ​ស្ចារ្យ។-Julie Ackerman Link