ក្នុង​រឿង​ហូប៊ីត ដែលជា​​ស្នាដៃ​និព​ន្ធរ​បស់​លោក យេ អរ អរ ថូលគេន(J. R. R. Tolkien) ពួក​មនុស្សតឿ​បា​នប្រ​មូល​ផ្តុំ​គ្នាឡើ​ង​ភ្នំ​ ដើម្បី​តតាំ​ង​នឹ​ង​សត្វ​នាគ​ដ៏សា​ហាវ ដែល​មាន​ឈ្មោះស្មោក​(Smaug) ដើម្បី​ដណ្តើម​ម​ក​វិញ នូវ​ទ្រព្យ​សម្បត្តិ​ដែល​ស​ត្វ​នាគ​នោះ​បាន​ប្លន់យក​​។ ទោះបី​​ជាបេសក​កម្ម​នោះ​មាន​គ្រោះថ្នា​ក់ ដ៏គួ​រ​​ឲ្យ​ខ្លាច​យ៉ា​ង​ណា​ក៏​ដោ​យ ក៏​បាលីន​(Balin) ដែល​ជា​មេបញ្ជា​ការ​រង​ បាន​បង្ហាញ​នូវ​កា​រ​ជឿជា​ក់​លើព្រះ​អង្គ​ម្ចាស់​ធ​រិន​(Thorin)បាន​ជា​គា​ត់​និយា​យ​ថា “មានមនុស្ស​ម្នាក់​ដែ​ល​ខ្ញុំ​អា​ច​ដើ​រ​តាម។ មាន​មនុ​ស្សម្នា​ក់​ដែ​ល​ខ្ញុំ​អាច​ហៅ​ថា​ស្តេ​ច”។ ការប្តេ​ជ្ញា​ចិត្ត​ដែល​គាត់មា​ន​ចំពោះ​បេ​សកក​ម្ម​ដ៏​គ្រោះថ្នា​ក់នេះ​ មាន​ភាព​រឹង​មាំ​កា​ន់​តែខ្លាំង ដោយ​សារ​ជំនឿ​ចិ​ត្ត​ដែល​គាត់​មា​ន​ចំពោះ​អ្នក​ដឹ​ក​នាំ​។​

នៅដើ​មដំ​បូ​ង​នៃ​ព្រះ​រាជ​កិច្ច​រ​បស់​ព្រះ​យេស៊ូ​វ ព្រះ​អង្គ​​បានប្រមូល​ផ្តុំ​មនុស្ស​មួយ​ក្រុ​ម ឲ្យចូ​ល​រួ​ម​ក្នុ​ង​ព្រះរា​ជកិ​ច្ច​នៃ​នគរ​របស់​ព្រះ​អង្គ ដែល​ជា​ការ​រំដោះ​ព្រ​លឹង​វិ​ញ្ញាណ ដែល​ជា​ទ្រព្យ​ដ៏​មាន​​តម្លៃបំផុត ពី​សាតាំ​ងដែល​ជា​ខ្មាំ​ង​សត្រូវ។ ពេល​ព្រះ​អ​ង្គ​ត្រាស​ហៅពួក​គេ ព្រះអ​ង្គ​បា​ន​មាន​ប​ន្ទូ​លថា ​“ចូរ​មក​តា​ម​ខ្ញុំ”(ម៉ាថាយ ៤:១៩)។ សម្រាប់ពួ​ក​គេ ការ​ដើរ​តា​ម​ព្រះ​យេស៊ូវ គឺ​ជា​កា​រផ្លា​ស់​ប្រែ ពី​ការ​នេសាទ​ត្រី ទៅ​ជា​អ្ន​ក​នេសាទ​មនុ​ស្ស ដែល​បាន​បាត់​បង់​ក្នុង​ចំណងនៃអំពើ​បា​ប។ ប៉ុន្តែ ការ​នេសាទ​មនុស្ស​មិន​តែង​តែ​មាន​ភា​ព​ងាយ​ស្រួលជា​និច្ច​ឡើយ ព្រោះ​​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូ​ល​ថា មហា​បេសក​កម្ម​នោះ ​ជាកា​រ​លី​ឈើ​ឆ្កាង​ដើរ​តាម​ព្រះអ​ង្គ​​(មើលម៉ាថាយ ១៦:២៤ ម៉ាកុស ៨:៣៤ លូកា ៩:២៣)។

តើធ្វើ​ដូ​ច​ម្តេ​ចឲ្យ​យើង​នៅ​ជា​ប់ ក្នុង​ច​ម្បាំង​នោះ​ ដើម្បី​ដណ្តើម​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​ព្រះគ្រី​ស្ទ​មក​វិ​ញ នៅ​ពេល​ដែល​​កិច្ច​ការ​នេះ​ហា​ក់​​ដូ​ចជា​​គួ​រឲ្យខ្លា​ច ឬ​មាន​ការ​ពិ​បាក​ខ្លាំង​នោះ? គឺយើ​ង​ត្រូវ​ផ្តោ​ត​ទៅ​លើ​អ្នកដឹក​នាំរ​ប​ស់​យើង​ ដែល​ជា​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ។ ព្រះ​អង្គ​ពិ​ត​ជា​​សក្តិ​សម នឹ​ងឲ្យ​យើ​ង​ដើរ​តា​ម​ ហើយ​ហៅ​ព្រះ​អង្គ​ថា ស្តេច!-Joe Stowell