មិត្ត​ភ័ក្រ​របស់​ខ្ញុំ​ម្នាក់​ ឈ្មោះម៉ា​រី(Mary) បាន​ប្រា​ប់ខ្ញុំ​ថា​ រៀង​រាល់​ពេល​នា​ងច្រៀ​ង​ទំនុក​បរិសុទ្ធ ​និងប​ទខ្លី​ ​ក្នុង​កម្ម​វិ​ធីថ្វា​យប​ង្គំ​ព្រះ​ ក្នុង​ព្រះវិ​ហារ នាង​មិន​បា​ន​ខំ​ច្រៀងឲ្យ​អ​ស់​ពាក្យ ក្នុង​បទចម្រៀង​​ទាំង​នោះ​ជានិ​ច្ច​ឡើយ​។ នាង​ថា “បើសិនជា​ខ្ញុំ​ច្រៀង​ថា​ ខ្ញុំប្រាថ្នា​ច​ង់បា​ន​តែព្រះ​យេស៊ូវ តែ​តាម​ពិត ចិត្ត​របស់ខ្ញុំចង់​បា​ន​រ​បស់​ជា​ច្រើន​ទៀ​ត នោះមា​នន័​យថា ខ្ញុំមិ​នបា​ន​ច្រៀ​ងដោ​យ​ចិត្ត​ស្មោះត្រង់​ទេ”​។ ត្រង់​ចំណុច​នេះ ​ខ្ញុំសូ​មកោ​តស​រសើ​រភា​ព​ស្មោះត្រង់​រប​ស់​នាង។

ខ.២៥ នៃ​ទំនុក​ដំកើ​ង ជំពូក ៧៣ បានចែ​ងថា​ ​​នៅ​​ផែ​នដី​ទូលបង្គំ​ប្រាថ្នា​ចង់​បាន​តែ​ទ្រង់​ទេ។ បទគម្ពី​រ​នេះ​​ ហាក់ដូ​ច​ជាប​ង្ហា​ញ​ថា លោក​អេសាភ​ជា​បុរ​ស​ដែល​មាន​ជំនឿរឹ​ងមាំ​ ដែលប្រា​ថ្នា​ចង់​បា​ន​តែ​ព្រះអ​ង្គប៉ុ​ណ្ណោះ។​ ប៉ុន្តែ ក្នុង ​ខ.៣ គាត់​បាន​ទទួ​ល​ស្គា​ល់​ថា គាត់​ប្រាថ្នា​ចង់​បា​ន​ភាព​សម្បូរ​​សប្បាយ ដូច​អ្នក​ដ​ទៃ ដែល​នៅជុំ​វិញ​ខ្លួ​នគា​ត់​ដែ​រ បា​នជា​គា​ត់មាន​ប្រសាសន៍​ថា  “ដ្បិត​​ទូល​បង្គំ​មាន​​សេចក្តី​​ច្រណែន​  ​ចំពោះ​មនុស្ស​​អំណួត​”(ខ.៣)។ ប៉ុន្តែ ពេល​គាត់​ចូល​ទៅ​ជិត​ព្រះ គាត់ក៏​បា​នដឹ​​ងថា​ ការដែ​ល​គាត់​ច្រ​ណែន​អ្នក​ដទៃ គឺជាទ​ង្វើ​ដ៏ល្ង​ង់ខ្លៅទេ​(ខ.២១-២២,២៨)​។

សូម្បី​តែ​នៅពេ​ល​ដែ​ល​យើងបា​ន​ស្គាល់​ព្រះហើ​យ ក៏​យើង​ច្រើន​តែ​បង្វែរ​អារម្មណ៍ចេ​ញ​ពី​ព្រះ​ ដោយសារ​ភាព​សម្បូរ​សប្បាយ​របស់​អ្នកដ​ទៃ។  លោក​ស៊ី អេស លូវីស  បាន​សរសេរ​ក្នុង​សៀវភៅ​រប​ស់​គា​ត់ថា​ “ព្រះ​អម្ចាស់​​ជ្រាប​ថា យើង​មិនមា​ន​ក្តីប្រាថ្នា​ខ្លាំង​ពេក​ទេ គឺមានក្តី​ប្រាថ្នា​ខ្សោ​យពេ​ក​ … ព្រោះយើ​ង​ងាយ​នឹ​ង​ពេញ​ចិត្ត នឹង​រប​ស់​អ្វីក្រៅ​ពី​ព្រះ​អ​ង្គ”។​

តើ​ក្នុង​ទំនុកដំ​កើង​នេះ​ យើង​រៀន​បា​ន​អ្វីខ្លះ អំ​ពី​ព្រះ ដែល​អាច​ជួយ​យើង​​ ពេល​ដែល​សេចក្តី​ប៉ង​ប្រាថ្នា​របស់​យើង បង្វែរ​អារម្ម​ណ៍យើង​ ចេញ​ពី​របស់​ដ៏​ល្អ​បំផុត ​ដែល​ព្រះបា​ន​រៀ​ប​ចំ​ឲ្យ​យើ​ង? ជា​ការ​ពិត​ណា​ស់ យើងអា​ចដឹង​ថា ​សូម្បី​តែ​​នៅ​ពេល​ដែល​យើង​ជួប​ការ​ល្បួង ដែល​នាំ​យើង​ឲ្យច្រ​ណែន​នឹង​រប​ស់​អ្វី ដែល​អ្នក​ដទៃ​មា​ន ក៏​ព្រះ​អង្គ​នៅ​តែបន្តដឹ​ក​នាំយើ​ង ហើយ​នាំ​យើង​ឲ្យ​ងាក​មក​ផ្តោត​ទៅ​លើ​ព្រះអង្គ​វិញ។ ព្រះ​​ទ្រង់​“ជា​​ទី​​ពឹង​​​នៃ​ចិត្ត ហើយ​ជា​ចំណែក​មរដកនៃ​ទូលបង្គំ​ជា​ដរាប”(ខ.២៦)។-Anne Cetas