គេបាន​ដំកុល​ទុក​នូ​វមកុដ​រាជ្យ​ដ៏​មាន​តម្លៃ នៃ​ចក្រភ​ព​អង់​គ្លេស ក្នុង​ប៉ម​នៃ​ទីក្រុង​ឡុង យ៉ាង​មានសុ​វត្ថិ​ភាព និង​មាន​អ្នក​យាម​២៤​ម៉ោង។ ជារៀ​ង​រាល់​ឆ្នាំ មាន​មនុស្ស​រាប់​លាន​នាក់​បានម​ក​ទស្សនា​កន្លែង​ពិពណ៌​មួយ​នេះ ដោយ​ការ​ស្ងើច​សរសើរ ចំពោះ​រតនៈ​សម្បត្តិ​ដែល​គេ​បាន​លម្អរ​យ៉ាង​ស្រស់​ស្អាត​។ មកុដ​រាជ្យ​ដ៏មាន​តម្លៃទាំ​ង​នោះ ជានិ​មត្ត​រូប​តំណាង​ឲ្យ​អំណាច​នៃ​ចក្រ​ភព​អង់​គ្លេស ក៏​ដូច​ជា​តំណាង​ឲ្យ​កិត្យានុ​ភាព និង​​មុខ​តំណែង​របស់​អ្នក​ដែល​ពាក់​មកុដ​ទាំង​នោះ​ផង​ដែរ​។

មកុដ​ទាំង​នោះមា​នបី​ប្រភេទ​ខុស​ៗ​គ្នា ដូច​ជា មកុដ​គ្រង​រាជ ​មកុដ​រដ្ឋ​(គេប្រើ​ក្នុ​ង​ការ​បំពេញ​មុខ​នាទី​ផ្សេង​ៗ​) និង​មកុដ​អគ្គ​មហេសី​។ គេ​ប្រើ​មកុដ​នីមួ​យៗ ដើម្បី​បំពេ​ញគោ​ល​បំណង​ខុស​ៗ​គ្នា។

យ៉ាង​ណាមិ​ញ ស្តេច​នៃ​ស្ថាន​សួគ៌ ដែល​សក្តិ​សម​នឹង​ពាក់​មកុដ​ដ៏​អស្ចារ្យ​បំផុត និង​សម​នឹង​ទទួល​កិត្តិ​យស​ដ៏​ខ្ពង់ខ្ពស់​បំផុត ​ព្រះ​អង្គ​ពាក់​មកុដ​មួយ ដែល​មិ​ន​ដូច​មកុដ​ផ្សេង​ឡើយ​។ ពេល​ដែល​ព្រះយេស៊ូវ​កំពុ​ងទ​ទួ​ល​រ​ង​​​នូវ​ការ​បន្ទាប​បន្ថោក  និងទុ​ក្ខ​វេទនា អស់​​​ពេល​ជា​ច្រើន​ម៉ោង មុន​ពេល​គេ​​យក​ព្រះ​អង្គ​ទៅ​ឆ្កាង “ពួក​​ទាហាន​​​ក៏​​ក្រង​ភួង​បន្លា​បំពាក់​លើ​ព្រះសិរ ហើយ​យក​អាវ​ពណ៌​ស្វាយ​មក​បំពាក់​ទ្រង់”(យ៉ូហាន ១៩:២)។ តាម​ធម្មតា​​មកុដ ជា​និមិត្ត​រូប​នៃ​ភាព​ជាក្ស​ត្រ និង​កត្តិយ​ស តែនៅ​ថ្ងៃ​នោះ​ គេ​បាន​ប្រើ​វា​ជា​ឧបករណ៍​សម្រាប់​សើច​ចម្អក និង​សម្អប់​វិញ​។ ប៉ុន្តែ ព្រះអ​ង្គ​សង្រ្គោះ​នៃយើ​ង​នៅ​តែ​ស្ម័គ្រព្រះ​ទ័យ​ពាក់​មកុដ​នោះ ដើម្បី​យើង​រាល់​គ្នា ដោយ​ផ្ទុក​អំពើ​បាប និង​ក្តី​អាម៉ាស​របស់​យើង នៅ​លើ​ព្រះ​អង្គ​ទ្រង់។

ព្រះ​ដែល​សក្តិ​សម​នឹង​ទទួល​មកុដ​ដ៏ល្អ​បំផុត បានទ​ទួល​រក​ទុក្ខ​លំបាកដ៏​អា​ក្រក់​បំផុត ដើម្បី​យើង​រាល់​គ្នា។-Bill Crowder