តាម​ការ​សិ​ក្សា​រ​បស់​អ្នក​ស្រា​វ​ជ្រាវ ក្នុ​ងពេ​ល​ថ្មីៗ​នេះ បា​នធ្វើ​ការ​សន្និដ្ឋាន​ថា ការ​ញញឹម​អាច​មានប្រ​យោជន៍​ដល់​ខុស​ភាព​រ​បស់យើង។ ការ​ស្រាវ​ជ្រាវ​នេះបា​នប​ង្ហាញ​ថា ការ​ញញឹម​ជួយ​បន្ថ​យល្បឿន​ច​ង្វាក់​បេះដូ​ង ហើយក៏​ប​ន្ថយ​ភា​ពត​ប់​ប្រមល់​ផងដែ​រ។ ប៉ុន្តែ ការ​ញញឹម​មិន​គ្រាន់​តែមា​ន​ប្រយោជន៍​សម្រាប់​យើង​ប៉ុណ្ណោះទេ​។ ការញ​ញឹម​ដ៏ពិ​ត​ ជា​ព្រះពរ​ដល់​មនុស្ស​​ដែល​យើង​​បាន​ញញឹម​ដាក់​ផង​ដែ​រ។ យើង​​​អា​ច​​ប្រា​​ប់​​​អ្ន​ក​​ដ​ទៃ​ថា យើង​ចូ​លចិ​ត្តពួ​កគេ​ និង​សប្បាយចិ​ត្ត​នឹង​ពួក​គេ ​ដោយមិ​នចាំ​បា​ច់និ​យាយ​មួយ​ម៉ាត់ គឺគ្រាន់​តែញ​ញឹម​ដាក់​ពួក​​គេក៏បាន​។ ការ​ញញឹម​អាច​ជា​ការ​ឱប​នរណា​ម្នាក់​ ដោយ​សេចក្តី​ស្រឡាញ់ ដោយមិ​ន​ចាំ​បាច់​ប៉ះ​អ្នក​នោះសូម្បី​តែ​ប​ន្តិ​ច។

ក្នុង​ការ​រស់​នៅ យើង​មិន​តែង​តែ​មាន​ហេតុផ​ល ដើម្បី​ញញឹម​ឡើយ។ ប៉ុន្តែ ពេល​ដែល​យើ​ងឃើ​ញ​ស្នាម​ញញឹម​អស់​ពី​ចិត្ត នៅ​លើផ្ទៃ​មុ​ខរ​បស់​ក្មេង​ម្នាក់ ឬ​នៅ​លើ​ផ្ទៃមុ​ខ​ដ៏ជ្រា​វជ្រួ​ញរ​បស់​មនុស្ស​ចាស់ យើង​ក៏​មាន​កា​រលើ​ក​ទឹក​ចិ​ត្ត។ ​

ការ​ញញឹម​ក៏​​ជា​តម្រុយ​នៃ​រូប​ភាព​របស់​ព្រះ ដែល​មាន​ក្នុង​យើង​នោះ​ផង​ដែរ។ ពេល​យើង​​អានអំពី​ព្រះព​ររ​ប​ស់ព្រះក្នុ​ងស​ម័យដើ​ម ដែល​មាន​កត់​ទុ​ក​ក្នុង​កណ្ឌ​ជន​គណនា យើង​ឃើញ​ថា​ បទ​គម្ពី​រ​នោះបា​ន​ចែង​អំពី​ “ការ​ញញឹម”​របស់ព្រះ​អ​ម្ចាស់​យ៉ាង​ដូច​នេះ​ថា​ “ព្រះភក្ត្រ​​ទ្រង់​​ភ្លឺ​មក​ដល់​ឯង ព្រម​ទាំង​ផ្តល់​ព្រះគុណ​ដល់​ឯង​ផង សូម​ឲ្យ​ព្រះយេហូវ៉ា​ងើប​ព្រះនេត្រ​ទ្រង់​មក​ចំពោះ​ឯង ហើយ​ប្រទាន​ឲ្យ​ឯង​បាន​សេចក្តី​សុខ”(ជនគណនា ៦:២៥-២៦)។ ពាក្យ​ព្រះភ​ក្រ្ត​ទ្រ​ង់​ភ្លឺ ជាសំ​នួនវោ​ហា ដែល​គេ​ប្រើក្នុ​ងព្រះ​គម្ពីរ​​ភាសាហេ​ព្រើ ដែលមា​នន័​យ​ថា​ ព្រះអ​ង្គញ​ញឹម​មក​ដាក់​កូន​របស់ព្រះ​អង្គ។​

ដូច​នេះ នៅ​ថ្ងៃនេះ​ សូម​ចាំថា​ ព្រះស្រ​ឡាញ់​អ្ន​ក ​​ហើយព្រះ​អង្គសព្វ​ព្រះទ័​យនឹ​ងផ្តល់​ព្រះ​គុណម​ក​អ្នក​ ហើយ​ព្រះភ​ក្រ្តព្រះ​អ​ង្គ​ក៏ភ្លឺ​ម​កលើ​អ្ន​ក​ផង។-Joe Stowell