ខ្ញុំបាន​ជួប​មនុ​ស្សជា​ច្រើន ដែល​ធ្វើកា​រប​ម្រើព្រះ​ ដោយ​គិតថា​ ខ្លួន​ហាក់​ដូច​ជាកំ​ពុង​ធ្វើការ​បម្រើ​ព្រះ នៅក​ន្លែង​តូច​តា​ច តាម​មធ្យោបាយ​ដ៏​​ស្តួច​ស្តើង។ ពួកគេ​ច្រើ​នតែ​បា​ក់ទឹ​កចិ​ត្ត ដោយសារ​ភាព​ឯក​កោ​ នៅ​ពេល​ដែល​ពួក​គេមា​នអារម្មណ៍​ថា កិច្ច​ការ​បម្រើ​របស់​ពួក​គេ​មិន​សំខាន់​ចំពោះ​អ្នក​ដទៃ​។ ពេល​ខ្ញុំ​ឮ​ពួក​គេ​និយា​យដូ​ច​នេះ ខ្ញុំ​ក៏​បាន​នឹក​ចាំ​អំ​ពីតួ​អ​ង្គ​ទេវ​តា នៅ​ក្នុង​សៀវភៅ​រឿង​របស់​លោក ស៊ី អែស លូអីស(C. S. Lewis) ដែលមា​នចំ​ណ​ងជើ​ង​ថា​ ក្នុង​ពិ​ភព​ដ៏ស្ងា​ត់​ស្ងៀម ។ តួ​អង្គ​​ទេវតានោះមានប​ន្ទូ​ល​ដល់​គេ​​ថា “ប្រជាជ​នរ​បស់​ខ្ញុំ​មា​នច្បា​ប់​មួ​យ ដែល​ហាម​ពួក​គេ​មិ​ន​ឲ្យនិ​យាយ​អំពី​ទំហំ ឬតួរ​លេខ​ប្រាប់​អ្នក​ឡើយ … ព្រោះ​ការ​នេះបា​ន​ធ្វើ​ឲ្យ​អ្ន​កគិតថា ខ្លួន​​ធំ​លើស​​អ្វីៗ​​ដែល​ពិ​ត​ជាមា​ន​ភាព​អ​ស្ចា​រ្យ”។​

ជួន​កាល នៅក្នុ​ងវ​ប្បធម៌​របស់​មនុស្ស គេយ​ល់ថា​ អ្វី​ដែល​មាន​ទំហំកា​ន់តែ​ធំ​​គឺ​កាន់​តែ​អ​ស្ចារ្យ បាន​សេ​ច​ក្តីថា​ ​ទំហំ​គឺ​ជា​ខ្នា​ត​រង្វាស់​នៃជោគជ័យ​។​​ ​ត្រង់​ចំណុចនេះ​ ទាល់​តែ​ម​នុស្ស​ដែល​មា​ន​ភាព​រឹ​ង​មាំ ​ទើប​អាច​ជម្នះ​វប្ប​ធម៌​នេះបា​ន ជាពិ​សេ​ស បើ​សិន​ជា​ពួក​គេ​កំពុង​ធ្វើ​ការ​បម្រើ នៅក​ន្លែង​ដ៏​តូ​ច។ ប៉ុន្តែ យើង​មិន​ត្រូវ​ “មើល​រំលង​ការ​អ្វី ​ដែលពិ​ត​ជាអ​ស្ចារ្យ​”​ឡើយ។

មិន​មែន​មា​នន័​យ​ថា​ តួរ​លេខ​មិន​សំខាន់​នោះទេ​(​ជា​ក់ស្តែង ពួកសា​វ័ក​ក៏បា​ន​រា​ប់​ចំនួ​នម​នុស្ស​ដែល​ពួកគេ​​បាន​នាំ​ឲ្យ​ជឿព្រះផង​ដែ​រ​, មើល​កិច្ចការ ២:៤១)។ តួរ​លេខ​របស់​ពួក​គេ ឆ្លុះប​ញ្ចាំង​អំពី​ម​នុស្ស​ដែល​កំពុ​ង​រស់​នៅ​ ​ដែលត្រូ​វកា​រ​សេចក្តី​សង្រ្គោះដ៏អ​ស់​កល្ប​ជា​និច្ច។ ​យើង​គួរ​តែ​ធ្វើកា​រ និង​អធិ​ស្ឋាន​ឲ្យមា​ន​ចំនួ​ន​មនុ​ស្សកា​ន់តែ​ច្រើ​ន​ ចូល​នគ​រព្រះ​ ប៉ុន្តែ យើង​មិ​ន​ត្រូវ​យក​តួរលេ​ខ​ជាមូ​ល​ដ្ឋាន​ នៃ​ការ​លើក​ទឹ​ក​ចិត្ត​ខ្លួ​ន​ឯង​​ឡើយ។​

ព្រះមិ​នបា​ន​ត្រា​សហៅ​យើ​ង​ ឲ្យស្វែ​ង​រ​កកា​រ​ស្ក​ប់​ចិត្ត​ នៅក្នុ​ងប​រិមាណ​ ឬ​​ចំនួន​នៃ​ការងារ​ដែល​យើង​ធ្វើថ្វាយព្រះអង្គ ឬស្កប់ចិ​ត្តនឹ​ង​ចំនួ​ន​ម​នុស្ស ដែល​ជា​ផ្នែ​កមួ​យ​នៃ​កិច្ច​ការ​នោះ​ឡើយ ​ប៉ុន្តែ ព្រះអង្គ​ស​ព្វ​​​ព្រះទ័​យ​ឲ្យ​​យើ​ង​​ស្ក​ប់​​​ចិត្ត​ នៅ​ក្នុង​​កិច្ច​ការ​ដែល​យើង​បាន​​ធ្វើ​ ដោយ​​ចិត្ត​​ស្មោះ​​ត្រង់​​​។​ អ្វី​ដែល​ពិត​ជា​មាន​​​ភាព​អ​ស្ចារ្យនោះ  គឺការ​​បម្រើ​ព្រះ​ដ៏​​អស្ចា​រ្យ​នៃយើ​​ង  ដោយ​​ពឹង​​ផ្អែ​ក​លើ​កម្លាំង​​របស់​​ព្រះអ​ង្គ​​ តាម​ធម្យោបាយ​ដ៏តូច ដោយ​ការ​ស្កប់​ចិត្ត​។-David Roper