មាន​ពេល​មួ​យ ខ្ញុំបា​ន​ជួប​​អ្នក​លេ​ងព្យា​ណូដ៏ជំ​នាញ​ម្នា​ក់។​ ពេលយើ​ងកំ​ពុង​ជជែក​គ្នា នាង​ក៏​បាន​សួរ​ថា​ តើខ្ញុំ​ចេះ​លេ​ងឧបករណ៍​តន្រ្តីណា​មួ​យ​ឬ​ទេ​? ខ្ញុំ​ក៏បា​ន​ឆ្លើ​យថា​ ​“ខ្ញុំ​ចេះបើ​ក​វិទ្យុ​ស្តាប់តន្រ្តី​”។ នាង​ក៏អ​ស់​សំ​ណើច​ ហើយ​​ក៏​បា​​​ន​​សួរថា តើខ្ញុំច​ង់ចេះ​លេ​ង​ឧ​បករ​ណ៍ត​ន្រ្តី​ណា​មួយ​ឬទេ​?​ ខ្ញុំ​ក៏បា​ន​ឆ្លើ​យ​ដោយ​កា​រ​អៀ​នខ្មា​ស់​ថា​ “កាល​នៅក្មេ​ង​ ខ្ញុំ​ធ្លាប់​រៀ​ន​ព្យាណូ​ តែ​ខ្ញុំរៀ​ន​បាន​តែប​ន្តិច ហើយ​ក៏ឈ​ប់​រៀ​ន​ទៅ​”។ សព្វ​ថ្ងៃនេះ​ ​ខ្ញុំ​ធំ​ពេ​ញវ័​យ​ហើយ​ ខ្ញុំមា​ន​ការ​ស្តាយ​ក្រោយ ដែល​មិន​បា​ន​​រៀ​ន​ព្យាណូ​ឲ្យ​ចេះដូ​ចគេ​។​​ ខ្ញុំ​ចូ​លចិ​ត្ត​ត​ន្រ្តី បើសិ​ន​ជា​ខ្ញុំ​​អាច​លេង​ភ្លេងនៅ​​ថ្ងៃ​នេះ ​មិន​ដឹ​ង​ជា​ល្អ​យ៉ាង​​ណាទេ​។

ការ​សន្ទ​នានៅ​ថ្ងៃ​នោះ បាន​រំឭក​ខ្ញុំថា​​ ក្នុង​ការ​រ​ស់នៅ​ ​យើង​មាន​ការ​ស​ម្រេច​ចិ​ត្ត​ជាញឹ​ក​ញា​ប់​​ ហើយ​មា​ន​ការ​ស​ម្រេច​ចិ​ត្ត​ខ្លះ ​បាន​នាំម​ក​នូ​វ​កា​រស្តា​យ​ក្រោ​យ។​ ការ​សម្រេច​ចិ​ត្ត​ខ្លះ​បាន​នាំ​ម​ក​នូវ​វិប្ប​ដិសារី​ដែលកា​ន់​តែធ្ង​ន់​ធ្ងរ​ និង​ឈឺចា​ប់ជា​មុ​ន​ទៀ​ត។​ ស្តេច​ដាវីឌ​បាន​ជួប​ប​ញ្ហា​នេះ ​ពេលដែ​ល​ទ្រ​ង់​សម្រេ​ចព្រះ​ទ័​យ​ប្រព្រឹ​ត្ត​អំពើ​ផឹត​ក្បត់​ជាមួ​យ​ប្រពន្ធរ​ប​ស់បុ​រ​ស​ម្នាក់ ដែ​ល​ក្រោយ​មក​ ​ទ្រង់​ថែ​ម​ទាំង​បាន​សម្លា​ប់​បុ​រស​នោះ​ទៀ​ត​។ ទ្រង់​ក៏​បាន​រៀប​រាប់​អំ​ពី​ទោស​កំហុស​មួយ​នេះ ដែល​ធ្វើ​ឲ្យ​ទ្រង់​មា​ន​សេ​ចក្តី​ទុក្ខ​យ៉ាង​ខ្លាំ​ង។ គឺដូ​ច​ដែល​ទ្រង់​បាន​មា​នប​ន្ទូ​ល​ថា “កាល​ទូលបង្គំ​បាន​ស្ងៀម​នៅ នោះ​ឆ្អឹង​ទូលបង្គំបាន​ខ្សោះ​ទៅ ដោយសារ​ដំងូរ​ដែល​ទូលបង្គំ​ថ្ងូរ​ជា​ដរាប​រាល់​ថ្ងៃ ដ្បិត​ព្រះហស្ត​នៃ​ទ្រង់​បាន​សង្កត់​លើ​ទូលបង្គំ​ជា​ធ្ងន់  ទាំង​យប់​ទាំង​ថ្ងៃ  ធាតុ​ទឹក​របស់​ទូលបង្គំ​បាន​ត្រឡប់​ទៅ​ជា​រីង​ហួតដូច​ជា​​រដូវ​ក្តៅ”(ទំនុកដំកើង ៣២:៣-៤)។ ប៉ុន្តែ ស្តេចដាវី​ឌបា​ន​ទ​ទួល​ស្គា​ល់ និង​សារភាព​អំពើ​បាប​របស់​ទ្រង់ នៅ​ចំពោះព្រះ​ ហើយ​ក៏​បាន​ទ​ទួល​ការ​អត់​ទោស​បាប​(ខ.៥)។

ពេល​ដែល​ការ​ស​ម្រេច​ចិត្ត​រ​បស់​យើ​ង នាំម​កនូ​វ​វិប្បដិសារី​ដ៏​ឈឺ​ចាប់ គឺ​មាន​តែ​ព្រះ​ទេ​​ដែល​អាច​ប្រទាន​នូវព្រះ​គុ​ណនៃ​កា​រអ​ត់​ទោស​បា​ប។​ ហើយមា​ន​តែនៅ​ក្នុ​ង​ព្រះ​អង្គ​ប៉ុ​ណ្ណោះ​ ដែល​យើង​អាច​រក​ឃើ​ញប្រា​ជ្ញា​ ដើម្បី​ធ្វើ​កា​រ​សម្រេ​ច​ចិ​ត្តឲ្យ​បា​ន​ល្អជា​ង​មុ​ខ។​-Bill Crowder